ខែកុម្ភៈ ក្នុងគេហទំព័រហេលស៍ថាម…តើអត្ថបទណាមានអ្នកច្រើនជាងគេ?
ខែនៃក្តីស្រលាញ់ក៏បានបញ្ចប់ទៅ អ្វីដែលបន្សល់នូវ គឺក្តីស្រលាញ់ចំពោះសុខភាព និងការអានចំណេះអានចំណេះដឹងសុខភាពដែលមានប្រិយមិត្តរឹតតែច្រើនចូលទស្សនា និងអាចនៅក្នុងបណ្ណាល័យសុខភាពក្រោមការចែករំលែកពីសំណាក់សមាជិកនៃសហគមន៍ ហេលស៍ថាម និងក្រុមការងារអ្នកនិពន្ធផ្ទាល់។ មិនខុសពីខែកន្លងមក អត្ថបទប្រចាំខែចំនួន៣ដែលមានចំនួនអ្នកចូលអានច្រើនជាងគេ ត្រូវបានជ្រើសរើសយកមកបង្ហាញនៅលើទំព័រដ៏ពិសេសនេះ។ ក្នុងចំណោមអត្ថបទដែលត្រូវបានចេញផ្សាយក្នុងអំឡុងខែកុម្ភៈនេះផងដែរ អត្ថបទទាំង៣នោះរួមមានដូចខាងក្រោម…
1.ជីវិតគេ ស្ថិតនៅលើ ដៃយើង»ជាអ្វីដែលត្រូវរំលឹកប្រាប់ខ្លួនឯងជាប្រចាំ…
«តាមការពិតទៅ រៀនអីក៏មិនស្រួលដែរ និយាយរួមទៅ ពាក្យថា«រៀន»មួយម៉ាត់ គឺមិនសំដៅចំពោះមុខវិជ្ជាពេទ្យតែមួយមុខនោះទេ គឺគ្រប់មុខវិជ្ជាសុទ្ធតែពិបាកទាំងអស់» នេះបើយោងតាមសម្តីដ៏មានអត្ថន័យរបស់ កញ្ញា អ៊ិត ម៉ូលីកា ដែលជានិសិ្សតវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត(UP) និងជាអតីតសមាជិកស្ម័គ្រចិត្តនៃក្លឹបសិក្សារបស់សាលាផ្ទាល់ដែលមានឈ្មោះថា UP-Med ដែលមានតួនាទីជាអ្នកបង្ហាត់បង្ហាញផ្នែកPhysiology រយៈពេល២ឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ កញ្ញាក៏មានបទពិសោធន៍ខ្លះៗទាក់ទិននឹងការសិក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីជាការចែករំលែកជូនដល់និស្សិតជំនាន់ក្រោយ ជាពិសេសអ្នកដែលមានបំណងចូលសិក្សាផ្នែកនេះដែរ…
2.ប៊ុន ច័ន្ទវិចិត្រ«និស្សិតពេទ្យគួររៀនដើម្បីចេះ កុំរៀនដើម្បីតែជាប់»
ដើម្បីជាគន្លឹះដល់ការសិក្សានៃនិស្សិតជំនាន់ក្រោយ យុវនិស្សិត ប៊ុន ច័ន្ទវិចិត្រ ដែលសព្វថ្ងៃជានិស្សិតនៃសាកកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ និងមតិយោបល់របស់ខ្លួន…ក្នុងនោះ វិចិត្របានធ្វើការបង្ហាញអំពីមូលហេតុនៃការជ្រើសរើសផ្នែកដែលខ្លួនកំពុងសិក្សារួមជាមួយនឹងឧបសគ្គ និងភាពលំបាក ព្រមទាំងវិធីសាស្រ្តក្នុងការជម្នះ ទង្វើគួរធ្វើ និងមិនគួរធ្វើ និងសារដ៏មានអត្ថន័យខ្លឹមសារផងដែរ…
3.តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ?
តាមការសង្កេតកន្លងមក គឺសេវាកម្មសុខាភិបាលនៅកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាច្រើនមើលរំលង ពោលគឺអ្នកមធ្យមទៅស្វែងរកការព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ រីឯអ្នកមានជីវភាពធូរធារព្យាបាលនៅសិង្ហបុរី និងប្រទេសជាច្រើនផ្សេងៗទៀត ដោយភាគច្រើនគិតថាសេវាកម្មសុខាភិបាលនៅប្រទេសកម្ពុជានៅមានកម្រិត ទាំងសមត្ថភាពវេជ្ជបណ្ឌិត ទាំងបច្ចេកវិទ្យា ទាំងសេវាកម្ម។ ជាក់ស្តែង ម្នាក់ៗតែងតែលឺការរអ៊ូរទាំនេះនោះទាក់ទងនឹងសេវាកម្មមួយនេះ សំណួរសួរថា «តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? ការអះអាងខាងលើ មានភាពពិតជាក់ស្តែងប៉ុណ្ណាដែរ?»
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ