អត្ថបទប្រចាំសប្ដាហ៍ទី២ នៃខែមីនា
ខាងក្រោមនេះ ជាអត្ថបទទាំង៣ ដែលមានអ្នកចូលអានច្រើនជាងគេក្នុងសប្តាហ៍ទី២នៃខែមីនានេះ...
“ជំងឺមហារីកក្រពេញអូវែ” ជាមូលហេតុមួយនៃការស្លាប់របស់ស្រ្តី
វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេងនិងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ មានប្រសាសន៍ថា «អូវែ ជាក្រពេញបន្តពូជរបស់ស្រ្តីមួយគូ សម្រាប់ផលិត និងបង្កើតជាអូវុល (ស៊ុត) ក៏ដូចជាអ័រម៉ូនស្រ្តី។» គាត់ក៏បានបញ្ជាក់ផងដែរថា ជំងឺមហារីកក្រពេញអូវែ ជាជំងឺដែលកោសិកាអូវែម្ខាង ឬទាំងពីរលូតលាស់ក្នុងលក្ខខណ្ខមិនអាចគ្រប់គ្រងបាន ហើយបង្កជាដុំមហារីក (malignant tumors)។ ភាគច្រើននៃជំងឺ (៩០%) ត្រូវបានបែងចែកជាប្រភេទ“epithelial” ដែលកើតចេញពីផ្ទៃខាងលើនៃអូវែ (ovarian carcinoma)ចំណែកមួយប្រភេទទៀតជំងឺអាចស្តែងចេញមកពីកោសិកាស៊ុត (germ cell tumors) ឬកោសិកាដែលនៅជុំវិញ (Stromal cells tumors)…..
លក្ខខណ្ឌសមស្របនៃការដាំបង្គោលធ្មេញក្នុងឆ្អឹង
«ការដាំបង្គោលធ្មេញ ឬពាក្យបច្ចេកទេសហៅថាDental Implants ជាបង្គោលធ្មេញសិប្បនិម្មិតដែលជាទូទៅត្រូវបានដាំនៅក្នុងធ្មេញថ្គាមជំនួសធ្មេញដែលបាត់បង់» នេះបើយោងតាមប្រសាសន៍របស់ ទន្តបណ្ឌិត សូវ សុខយី ឯកទេសដាំបង្គោលធ្មេញក្នុងឆ្អឹងនៃគ្លីនិកធ្មេញ យ័រដាន ផេត្រា។ គួរបញ្ជាក់ថា ការដាំបង្គោលធ្មេញក្នុងឆ្អឹងនេះ ត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវជនជាតិស្វីសមួយក្រុម តាំងពីឆ្នាំ១៩៦០មកម្លេះ។ ការដាំបង្គោលធ្មេញក្នុងឆ្អឹងមានគុណសម្បត្តិ ជួយឲ្យធ្មេញដែលបាត់បង់វិលត្រឡប់មកសភាពដើមវិញ ដោយចៀសឲ្យផុតពីការដាក់ធ្មេញដោយស្រោបប្រទាក់ (Dental Bridge) និងធ្មេញក្រអូម (Full Dentures) ដែលគ្មានលំនឹង….
មុខស្អាតដោយ ស្ក្រាប់ធម្មជាតិ
ផ្ទៃមុខស្រស់ថ្លា មានសំណើម ទន់រលោង គ្មានមុន តើអ្នកណាមិនចង់បាន? ការជម្រុះកោសិកាចាស់ៗ នៅលើស្បែកគឺជាអ្វីដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំដើម្បីរក្សាមុខរបស់អ្នកឲ្យស្រស់ថ្លាពេញមួយឆ្នាំ។ អ្វីដែលល្អបំផុត គឺអ្នកអាចធ្វើការដុះខាត់ស្បែករបស់អ្នក តាមវិធីងាយៗនៅផ្ទះដោយមិនចាំបាច់ចំណាយថវិកាច្រើន។ ខាងក្រោមនេះ ជាវិធីសាមញ្ញ ងាយៗ បីយ៉ាង ដែលអ្នកទាំងអស់គ្នាអាចអនុវត្តបាន……..
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ