អត្ថបទ៣នៃគេហទំព័រហេលស៍ថាម ដែលមានប្រជាប្រិយភាពជាងគេ ក្នុងខែមេសា
ប្រភពនៃចំណេះដឹងសុខភាពឥតដែនកំណត់ និងគួរឲ្យទុកចិត្តបំផុតនៅតែបន្តចេញផ្សាយនូវអត្ថបទក្រោមប្រធានបទគួរឲ្យចាប់អារម្មណ៍ជាច្រើន ដើម្បីផ្តល់ជូនមិត្តអ្នកអាននូវចំណេះដឹងអំពីការថែទាំសុខភាព និងការរស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាការណែនាំអំពីជំងឺផ្សេងៗរួមមានទាំងវិធីបង្ការ ព្យាបាល រោគវិនិច្ឆ័យ និងចំណុចសំខាន់ផ្សេងៗទៀត។ ក្នុងចំណោមអត្ថបទដែលបានដាក់ចេញ ក៏មានអត្ថបទចំនួន៣ ដែលត្រូវបានប្រិយមិត្តអ្នកអានចូលអានច្រើនជាងគេប្រចាំខែទី៤នេះ ដែលរួមមានដូចខាងក្រោម…
1. តិចលោ មិនធ្លាប់ដឹងថា គ្រូពេទ្យសណ្តំសំខាន់បែបហ្នឹងសម្រាប់ការវះកាត់នីមួយៗ
បើនិយាយអំពីការវះកាត់ណាមួយ អ្នកប្រាកដណាស់គិតដល់គ្រូពេទ្យវះកាត់ទាំងកម្រិតសិក្សា ការហ្វឹកហាត់ និងបទពិសោធន៏របស់គ្រូពេទ្យវះកាត់នោះមិនខាន ហើយអ្នកប្រហែលជាមិនគិតច្រើនដល់គ្រូពេទ្យសណ្ដំឡើយ ពោលគឺមិនបានគិតដល់កម្រិតសិក្សា ឬបទពិសោធន៍របស់គាត់ឡើយ ទាំងដែលការពិតគ្រូពេទ្យសណ្ដំ មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានសុវត្ថិភាព និងផាសុកភាពមុន អំឡុងពេល និងក្រោយពេលវះកាត់… លោក គ្រួច សុផល្លីដា (រ៉េស៊ីឌិនឯកទេសសណ្តំ សង្គ្រោះបន្ទាន់ និង ជំងឺធ្ងន់) និងបច្ចុប្បន្នកំពុងសិក្សាអាហារូបករណ៍ស្រាវជ្រាវវេជ្ជសាស្ត្រសណ្តំ នៅសហរដ្ឋអាមេរិក ក៏បានផ្តល់កិត្តិយសបង្ហាញជូនមិត្តអ្នកអាននូវតួនាទី ក៏ដូចជាចំណុចសំខាន់ផ្សេងៗជាច្រើនអំពីគ្រូពេទ្យសណ្តំ…
2. យល់ដឹងពីជំងឺរបើកបាតភ្នែក
សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃ គ្លីនិកភ្នែក ម៉េង រ័ត្ននីន បានមានប្រសាសន៍ថា «ជំងឺរបើកបាតភ្នែក ជាការរបើកចេញពីគ្នារវាងកោសិកាស្រទាប់បាទភ្នែកដែលមានមុខងារក្នុងការចាប់រូបភាព និងការមើលឃើញ ដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងការមើលឃើញ ឬពិការភ្នែកបើមិនព្យាបាលទាន់ពេលវេលា» ហើយលោកក៏បានបកស្រាយបន្ថែមនូវចំណុចសំខាន់ៗទាក់ទិននឹងជំងឺនេះផងដែរ ដោយបានឆ្លើយតបទៅនឹងសំណួរ៥ខ្លឹម ៗ…
3. អ្នកធ្វើការច្រើនជាមួយកុំព្យូទ័រ...ចេះថែទាំភ្នែកខ្លួនឯងឬនៅ?
បុគ្គលិកការិយាល័យភាគច្រើន ត្រូវការប្រើប្រាស់ភ្នែកក្នុងការសម្លឹងមើលអេក្រង់កុំព្យូទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ ដែលអាចបណ្ដាលឲ្យភ្នែកឈឺ ឬអាចរលាកភ្នែក ហើយក៏អាចជាមូលហេតុធ្វើឲ្យភ្នែករបស់អ្នកមើលមិនច្បាស់ ឬមានអារម្មណ៍ថាឈឺភ្នែក និងពិបាកក្នុងការសម្របទៅនឹងពន្លឺផ្សេងៗ។ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ក្នុងការថែទាំលើសុខភាពភ្នែករបស់អ្នកទេនោះ អ្នកក៏អាចប្រឈមនឹងបញ្ហាមួយចំនួនផងដែរ។ ដើម្បីទប់ស្កាត់ ក៏ដូចជាការពារភ្នែករបស់អ្នកពីរោគសញ្ញាទាំងនេះ លោកអ្នកអាចសាកល្បងអនុវត្តនូវវិធីថែទាំភ្នែកងាយៗដែលត្រូវបានបង្ហាញនៅក្នុងអត្ថបទនេះ...
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ