បើក្មេងឈាមច្រមុះ...អាចជាសញ្ញាណអ្វីឬទេ?
សំណួរ ៖ នាងខ្ញុំ អាយុ ២២ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ នាងខ្ញុំមានសំណួរមួយចង់សួរទៅកាន់លោកវេជ្ជបណ្ឌិត “ហេតុអ្វីបានជាកូនរបស់ខ្ញុំមានអាយុ ៣ឆ្នាំ តែងតែហូរឈាមច្រមុះនៅពេលដែលមេឃក្តៅខ្លាំង”?
ចម្លើយ ៖ កុមារអាចឈាមច្រមុះនៅពេលអាកាសធាតុប្រែប្រួល ជាពិសេសខែក្តៅដោយសរសៃងាយនឹងផុយនៅអាយុប៉ុណ្ណេះ ។ យ៉ាងណាមិញ ប្រសិនការឈាមនោះមានភាពមិនប្រក្រតី និងកើតឡើងជាញឹកញាប់ អ្នកគួរធ្វើការពិនិត្យជាមួយអ្នកឯកទេសខាងផ្នែក ត្រចៀក ច្រមុះ បំពង់ក ដោយសារវាអាចជាប់ទាក់ទងទៅនឹងបញ្ហាសរសៃច្រមុះ ឬ ឫសដូងច្រមុះ ឬជំងឺកំណកឈាម ឬគ្រាប់ឈាម។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លនទ្រីយ៍ ប៉ាទ្រិច ឯកទេសជំងឺកុមារ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម និងទទួលបន្ទុកផ្នែកកុមារ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ