មានអារម្មណ៍ថាហត់នឿយនឹងជីវិត?
យល់អារម្មណ៍អ្នកពេលនេះ...ក៏ធ្លាប់ឆ្លងកាត់ដូចគ្នា...
មានពេលខ្លះ...យើងក៏ហត់នឿយ
បាត់បង់ទាំងកម្លាំងចិត្ត ស្របពេលដែលកម្លាំងកាយចុះខ្សោយ
មានរឿងរ៉ាវខ្លះមិនចង់ទទួលស្គាល់ក៏មិនអាចដែរ
ព្រោះថា...ទេវតាគិតមិនដូចយើងគិតនោះទេ...
មិនថាមនុស្សម្នាក់ជានរណា? ធ្វើការងារអ្វី? គឺសុទ្ធតែឆ្លងកាត់ពេលនេះដូចគ្នា
គ្រាន់តែ...វិធីប្រឈម និងដោះស្រាយនឹងវា មានខុសៗគ្នា
ក៏ដឹងថា...ពេលនេះ មិនចង់ធ្វើអ្វី មិនចង់គិតអ្វី មិនចង់ទៅណា
ងាកទៅណាក៏មានអារម្មណ៍ថាងងឹតស្លុប ពន្លឺបន្តិចបន្តួចក៏លែងមើលឃើញ...
លក្ខណៈថា...លែងមានរសជាតិជីវិត ហើយផ្លូវដើរក៏ត្រូវបានរាំងស្ទះទៀត
ក៏ចង់ចែករំលែកប្រាប់ដល់អ្នកដទៃ តែក៏មិនដឹងប្រាប់នរណា
មិនដឹងថាគួរចាប់ផ្តើមពីណាទៅ? គួរប្រាប់ឬទេ? បើប្រាប់ទៅ គេនឹងជួយអ្វីបានអត់?
គេគ្រាន់តែស្តាប់? គេនឹងប្រឹក្សា? គេនឹងសើចចំអក?
ដល់ពេលគិតដល់ហ្នឹង ក៏រឹតតែវល់វល់ទៀត...
ដឹងទេ??? អ្វីដែលអ្នកត្រូវការបំផុត ក្នុងកាលៈទេសៈបែបនេះ???
គឺ...«ពាក្យសម្តីលើកទឹកចិត្ត និងសកម្មភាពរំសាយកង្វល់»
មិនមែនជាការអង្គុយស្មុគ ឲ្យគំនាបផ្លូវចិត្តចាប់ទាញអ្នកឲ្យរឹតតែលង់ជ្រៅនោះទេ
កុំគិតច្រើនថា...បើធ្វើទៅនឹងប្រសើរឬអត់? សំខាន់...មិនសាកមិនដឹង
មិនចាំបាច់មានមនុស្សច្រើន គ្រាន់តែម្នាក់ក៏គ្រប់គ្រាន់ហើយ(ករណីពិបាករកមនុស្សដែលទុកចិត្ត)
រឿងក្នុងចិត្តដែលកប់ទុកនឹងមិនផ្តល់ផលវិជ្ជមានអ្វីដល់អ្នកឡើយ
តិចតួច ឬច្រើនក្តី ត្រូវចែករំលែកវាប្រាប់គេ
កុំសួរថា...«ដើម្បីអ្វី?» គឺ ដើម្បីបន្ធូរសម្ពាធផ្លូវចិត្តហ្នឹងហើយ...
តែបើមិនចង់បង្ហាញពីភាពទន់ខ្សោយ ឬវិបត្តិផ្លូវចិត្តហ្នឹងទេ...
មានវិធីមួយទៀត...តែអាស្រ័យលើអ្នកទាំងស្រុងហើយ
ថាតើ មានឆន្ទៈងើបចេញពីសំណាញ់ងងឹតនៃភាពស្មុគស្មាញនេះខ្លាំងប៉ុណ្ណា
បើថាងើបរួច...សួរខ្លួនឯងថា« មានសកម្មភាពអ្វីខ្លះដែលគ្រាន់តែគិតដល់ ក៏ធ្វើឲ្យចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា?»
អាចជារាំ? ច្រៀង? ហាត់កីឡា? ដើរលេង? ស្រែក? អង្គុយស្តាប់ភ្លេង?
ឆ្លើយចេញហើយ...យល់ល្អ កុំទៅតែម្នាក់ឯងអី!! (ខ្លាចលោស្ថានភាពកាន់តែអាក្រក់)
បបួលគេឯងទៅជាមួយផងទៅ...
មានមនុស្សខ្លះក៏មិនចង់នៅម្នាក់ឯងដែរ
ចឹងមនុស្សពីរនាក់មិនចង់ឯកានៅជាមួយគ្នា ក៏បានជាមនុស្សច្រើនគ្នាហើយ...
ជាថ្មីម្តងទៀត...ខ្លួនឯង ដើម្បីខ្លួនឯង!!!
កុំឲ្យឧបសគ្គជីវិតយកឈ្នះអ្នកបានអី...
ស៊ូស៊ូណា៎!!!