ហឹងត្រចៀកញឹកញាប់ បណ្តាលមកពីអ្វី?
អាការៈហឹងត្រចៀក ថ្វីត្បិតតែមិនចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់ការរស់នៅ ក៏ប៉ុន្តែ វាពិតជាផ្តល់ការរំខានយ៉ាងខ្លាំង ប្រសិនបើវាកើតមានឡើងជាញឹកញាប់ដែលតម្រូវឲ្យអ្នកជំងឺធ្វើការស្វែងយល់អំពីមូលហេតុពិតប្រាកដរបស់វាជាមួយនឹងវេជ្ជបណ្ឌិត។
សំណួរ៖ ខ្ញុំមានអាយុ 20 ឆ្នាំ ភេទស្រី កម្ពស់ 1,62 ម ទម្ងន់ 45 គក ជានិស្សិត។ ខ្ញុំតែងមានអាការៈហឹងត្រចៀកជាញឹកញាប់ (ឮសំឡេងខ្លួនឯងឡងមកវិញ) ដែលជួនកាលវាកើតមានតែម្ខាង តែពេលខ្លះក៏ទាំងសងខាង។ អាការៈនេះតែងបាត់ទៅវិញដោយខ្លួនឯងដោយមិនបាច់ប្រើថ្នាំ ប៉ុន្តែវារំខានយ៉ាងខ្លាំងសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំ។ តើនេះគឺជាបញ្ហាអ្វី? និងមានមូលហេតុអ្វី? តើខ្ញុំគួរធ្វើយ៉ាងណា ដើម្បីកុំឲ្យបញ្ហានេះកើតមានទៀត?
ចម្លើយ៖ បញ្ហានេះអាចទាក់ទងទៅនឹងសម្ពាធថយចុះនៅក្នុងត្រចៀកកណ្តាល ដោយបណ្តាលមកពីការស្ទះរន្ធដែលភ្ជាប់រវាង ត្រចៀក និងច្រមុះ។ ជាបណ្តោះអាសន្ន ដើម្បីបានធូរស្បើយ អ្នកជំងឺត្រូវឧស្សាហ៍លេបទឹកមាត់ តែត្រូវពិនិត្យមើលបន្ថែម ដើម្បីរកមូលហេតុដែលបណ្តាលឲ្យស្ទះរន្ធនេះ។
បកស្រាយដោយ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសនៃ មន្ទីរពេទ្យព្រះអង្គឌួង និងប្រធានសមាគមជាតិ ត្រចៀក ច្រមុះ បំពង់ក វះកាត់ក្បាល និងក កម្ពុជា
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ