ទីបំផុតបែកធ្លាយរឿង«ខូចចិត្តអាជីព»ហើយ...

ចំណីអារម្មណ៍ប្លែកដែលជាស្នាដៃនិពន្ធថ្មីក្នុងខ្សែភាពយន្តរឿង «ខូចចិត្តអាជីព» ដែលជាប្រភេទខ្សែភាពយន្តបែបស្នេហាអន្លង់អន្លោច ផ្អែមល្អែម រ៉ូមែនទិចរវាងកំលោះសង្ហា លី វ៉ាហេត និងតារាសម្តែងស្រីរូបស្រស់ដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី តាមរយៈការបញ្ចេញរូបភាពបែបរ៉ូម៉េនទិចលើបណ្តាញសង្គម បានអង្រួនចិត្ត និងបេះដូងយុវវ័យ ព្រមទាំងអ្នកគាំទ្រឲ្យទន្ទឹងរង់ចាំទស្សនារឿងនេះជាខ្លាំងលំដាប់ថា«យូរយ៉ាងណាក៏ចាំ»។
ធ្លាប់ខូចចិត្តនឹងរឿងស្នេហាដែរទេ? ច្បាស់ណាស់ថា ស្ទើរតែ៨០% ប្រាកដជាជៀសមិនផុតពីការខូចចិត្តទេ...
ចុះធ្លាប់គិតថាខ្លួនឯងនឹងឈប់មានស្នេហាដែរឬទេ? តើម្នាក់ៗមានវិធីអ្វីខ្លះ ដើម្បីឲ្យខ្លួនឯងឈប់ខូចចិត្ត? មានអ្នកខូចចិត្តជាច្រើន តែងតែបង្ហោះសារ និង រូបភាពខូចចិត្ត តាមបណ្តាញសង្គមហ្វេសប៊ុក ចុះដែលសួរខ្លួនឯងអត់...«ធ្វើបាបខ្លួនឯងចឹង ដោះស្រាយបញ្ហាបានទេ?» ប្រាកដហើយបានត្រឹមស្បើយចិត្តបន្តិចហ្នឹង!!!
មនុស្សភាគច្រើនធ្លាប់មានបទពិសោធន៍ខូចចិត្តរឿងស្នេហា អ្នកខ្លះខូចចិត្តខ្លាំងដល់ទៅជាឆ្កួត ខ្លះក៏សម្លាប់ខ្លួន ខ្លះក៏ខូចមនុស្សម្នា ខ្លះទៀតក៏ព្យាយាមធ្វើជាអ្នកផ្សេង។ សួរទៅវិញ ធ្វើអញ្ចឹងធ្វើអី ? ពេលខ្លះយើងមិនចាំបាច់ប្រឹងរត់តាមនរណាម្នាក់ ហើយក៏មិនបាច់សួរខ្លួនឯងថា «WHY NOT ME?» ព្រោះថាបើដល់ពេលស័ក្តិសម យើងនឹងជួបមនុស្សដែលយើងស្រឡាញ់ ហើយម្នាក់នោះក៏ស្រឡាញ់យើងដែរ និយាយទៅ គឺ«មនុស្សគ្រប់គ្នាកើតមកមានគូ» នេះជាច្បាប់ធម្មជាតិ ហើយបុរសម្នាក់នោះហើយ ជាព្រះបុត្រា ជាថ្នាំបំបាត់ភាពខូចចិត្ត។
ចង់ដឹងឲ្យកាន់តែច្បាស់ថា«ការខូចចិត្តអាចធ្វើឲ្យយើងផ្លាស់ប្តូរខ្លួនឯងឲ្យរឹងមាំបានកម្រិតណា? »ស្នេហារយលានឈឺចាប់បូកផ្សំនឹងភាពផ្អែមល្អែមដូចស្ករ ដែលបង្កប់ក្នុងសាច់រឿង «ខូចចិត្តអាជីព» ដែលតួឯកស្រីជាមនុស្សធ្លាប់ឈឺចាប់នឹងរឿងស្នេហាជាច្រើនលើកច្រើនសាររហូតដល់ផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សប្រុសដែលបន្លំខ្លួនក្នុងក្រុមបាល់ទាត់មួយក្រុមរហូតបានស្គាល់គ្នាជាមួយនឹងបុរសម្នាក់ដែលអាចព្យាបាលបេះដូងរបស់នាងឲ្យស្គាល់អ្វីទៅហៅថា«ស្នេហ៍ពិត»។
ដូច្នេះ...រង់ចាំទស្សនារឿងខូចចិត្តអាជីពទាំងអស់គ្នា...
ចង់ដឹងថាបុរសម្នាក់នោះមានវិធីសាស្រ្ត និងចំណុចពិសេសអ្វីខ្លះដែលអាចធ្វើឲ្យនារីម្នាក់ដែលខ្លាចស្នេហា ត្រលប់ទៅជឿជាក់លើស្នេហាវិញបាន?

