គន្លឹះកសាងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ស្ថាប័នអប់រំ ពីលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី
វិស័យអប់រំចូលរួមចំណែកមួយផ្នែកធំក្នុងការកសាងអនាគតនៃសង្គមជាតិ ដែលពឹងផ្អែកសើ្ទរតែទាំងសុ្រងទៅលើគុណភាពនៃស្ថាប័នអប់រំ។ ដើម្បីចែករំលែកនូវគុណតម្លៃដ៏មានសារសំខាន់ដែលស្ថាប័នអប់រំមួយមិនអាចខ្វះបាន ហេលស៍ថាម ក៏បានជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអតីតសាស្រ្តាចារ្យផ្នែកកាយវិភាគវិទ្យា ជីវវិទ្យា និងសុខភាពសាធារណៈទូទៅនៅសហរដ្ឋអាមេរិក ដែលបានត្រឡប់មកមាតុប្រទេសវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្ត និងទីប្រឹក្សាផែ្នកសុខភាពសាធារណៈតាមអង្គការដៃគូសម្រាប់អភិវឌ្ឍ មុននឹងក្លាយជាសាស្រ្តាចារ្យ និងស្ថាបនិកព្រឹទ្ធបុរសមហាវិទ្យាល័យផ្នែកសុខភាពសាធារណៈនៅសាកលវិទ្យាល័យមួយនៅកម្ពុជា។ គួរបញ្ជាក់ផងដែរ លោកឧកញ៉ាក៏ជាស្ថាបនិកនៃវិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកាំង ដែលក្នុងស្ថាប័នរបស់លោកឧកញ៉ាក៏មានបន្ថែមនូវ Student Health Center សម្រាប់មើលថែទាំបឋមដល់សុខភាពទូទៅរបស់សិស្សក៏ដូចជាបុគ្គលិកសិក្សាទៀតផង។
ហេលស៍ថាម ៖ ចំពោះស្ថាប័នអប់រំដែលចាប់ផ្តើមដំបូង គួរតែមានគុណតម្លៃបែបណាខ្លះ ដើម្បីទទួលបានទំនុកចិត្តពីសំណាក់សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល?
ចាំបាច់ណាស់ ត្រូវតែមានការចុះឈ្មោះ និងទទួលស្គាល់គុណភាពជាផ្លូវការ ដោយបំពេញនូវសេវាកម្មស្របតាមស្តង់ដាអាជីពជាស្ថាប័នអប់រំ។ ស្របពេលជាមួយគ្នាផងដែរ គុណភាពគ្រូបង្រៀន និងបុគ្គលិកក៏ជាចំណុចដែលត្រុវយកចិត្តទុកដាក់ ដោយបន្ថែមពីលើចំណេះដែលគាត់មានស្រាប់ពិសេសគួរផ្តល់ជូននូវវគ្គបង្ហាត់បង្រៀន ដើម្បីធានាបាននូវគុណភាព និងក្រមសីលធម៌ល្អប្រកបដោយវិជ្ជាជីវៈ។ ចំពោះកម្មវិធីសិក្សា ត្រូវស្រប និងមានការអភិវឌ្ឍតាមក្រសួងអប់រំ និងស្តង់ដារអន្តរជាតិយ៉ាងណា កុំកៀបសង្កត់សិស្សពេក ព្រោះការដាក់សមា្ពធធ្ងន់ពេកទៅលើសិស្សដែលជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគតនឹងនាំមកនូវផលវិបាក គឺ សិស្សនឹង «ពូកែរៀនតែមិនពូកែចេះ រៀនច្រើនមិនពូកែចំណេះ ចេះច្រើនមិនយល់ដឹងច្រើន ហើយថែមទាំងមិនចេះអតា្ថធិប្បាយ»។
ហេលស៍ថាម ៖ ស្ថាប័នអប់រំមួយដែលមានគុណភាព និងសក្តានុពលមានលក្ខណៈសម្បតិ្តបែបណាខ្លះ?
អ្វីដែលចម្បងជាងគេ គឺ ការទទួលស្គាល់គុណភាពពីស្ថាប័នជាតិហើយទីតាំង និងបរិស្ថានទៀតសោតចាំបាច់ត្រូវតែមានសុវត្ថិភាព និងអំណោយផលដល់ការសិក្សារបស់សិស្ស។ មិនត្រឹមតែប៉ុណ្ណោះ អគារសិក្សាគយរតែមានបំពាក់នូវគ្រឿងបរិក្ខារប្រកបដោយបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធតាមបែបទំនើប និងទាន់សម័យកាល។ ឯកម្មវិធីសិក្សាត្រូវតែស្របតាមស្តង់ដាររបស់ក្រសួង រួមផ្សំនឹងកម្មវិធីក្រៅម៉ោងសិក្សាឲ្យបានច្រើនសិក្សាឲ្យបានច្រើន ដើម្បីឲ្យសិស្សរៀនដោយភាពសប្បាយរីករាយ និងមានចំណូលចិត្តពិត។ ទន្ទឹមនឹងគ្នានេះផងដែរ ប្រព័ន្ធគ្រប់គ្រងក្នុងស្ថាប័នត្រូវតែសុក្រឹតយុត្តិធម៌ ដោយចៀសវាងដាច់ខាតនូវវប្បធម៌ពុករលួយដែលលក់ពិន្ទុ ឬសញ្ញាបត្រ ដោយមិនខ្វល់ខ្វាយពីគុណភាពអប់រំ ឬអនាគតរបស់សិស្ស។ កត្តាសំខាន់មួយទៀត គឺ លោកគ្រូ អ្នកគ្រូចាំបាច់ស្រឡាញ់សិស្សឲ្យដូចកូនរបស់ខ្លួនប្រៀបដូចពាក្យដែលគេតែងនិយាយថា «ឳពុកម្តាយទី២របស់សិស្សគឺ គ្រូ ហើយផ្ទះទី២របស់សិស្ស គឺសាលារៀន»។ ពិសេសគ្រូត្រូវមានភាពអំណត់អត់ធ្មត់ និងការបំពេញតួនាទីជាគ្រូបង្រៀនប្រកបដោយចំណេះដឹងសីលធម៌ និងចិត្តសាស្រ្តខ្ពស់ វិន័យនិងសណ្តាប់ធ្នាប់ត្រឹមត្រូវ ហើយចាំបាច់ត្រូវតាមដានការសិក្សារបស់សិស្ស ពិសេសត្រូវផ្សារភ្ជាប់ទំនា ក់ទំនងជាមួយនឹងអាណាព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាជាកត្តាដែលមិនអាចខ្វះបាន។
ហេលស៍ថាម ៖ នាមជាស្ថាប័នអប់រំដែលមានសក្តានុពលមួយ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
គុណសម្បត្តិដែលធំជាងគេ គឺនឹងត្រូវបានគេទទួលស្គាល់ច្រើន ស្របពេលដែលចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស ដែលមានតួនាទីក្នុងការបម្រើសង្គមជាតិឲ្យមានការលូតលាស់ ដែលសកម្មភាពនេះពិតជារួមចំណែកក្នុងការកសាងសង្គម ឬយុវជនឲ្យប្រទេសជាតិយើងពិតប្រាកដ ព្រោះថាវប្បធម៌នៃការចែករំលែកនូវចំណេះមានអត្ថន័យខ្លឹមសារជាងអ្វីៗទាំងអស់ បើយើងក្រឡេកមកមើលមួយផ្នែកទៀតនោះ គឺលទ្ធភាពក្នុងការប្រមូលចំណូលក្នុងកម្រិតមួយសមរម្យដើម្បីឧបត្ថម្ភ បណ្តុះបណ្តាល និងផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជូនដល់បុគ្គលិក និងលោកគ្រូអ្នកគ្រូ។ ចំពោះគុណវិបត្តិវិញ គឺប្រាកដណាស់មានផលលំបាកច្រើនក្នុងការគ្រប់គ្រងដោយមានប្រភេទមនុស្សច្រើននៅក្នុងស្ថាប័ន។ ពុំនោះទៀតសោត ដៃគូប្រកួតប្រជែង ក៏មានច្រើនដែរ រីឯការចំណាយក៏មិនតិចដែរ ប្រៀបបានដូចនឹងពាក្យដែលគេនិយាយថា«ទូកធំ ក្តោងធំ»។
ហេលស៍ថាម ៖ នៅក្នុងប្រទេសកម្ពុជា តើប្រព័ន្ធអប់រំបែបណារួមចំណែកពិតក្នុងការអភិវឌ្ឍសង្គម?
ដោយសារតែសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានតម្រូវកា រនៃការវិនិយោគលើយុវជនច្រើនតាមរយៈរូបភាពផ្សេងៗ ព្រោះពួកគេជាសសរទ្រូងនៃប្រទេសជាតិ និងបង្កឲ្យមានបញ្ញវន្តលើកស្ទួយដល់អនាគតនៃជាតិខេមរា។ វាជាការពិតដែលថា «បច្ចុប្បន្នយុវជនត្រូវការយើង អនាគតយើងនឹងត្រូវការយុវជនវិញ»ហេតុនេះហើយ ប្រព័ន្ធអប់រំត្រូវតែអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងឲ្យបានពេញលេញ ដោយមិនឆក់កណ្តៀត ឬកេងប្រវ័ញ្ចម៉ោងសិក្សា ព្រមទាំងមានវិន័យតឹងរឹងចំពោះអវត្តមាន តែមិនត្រូវជិះជាន់ ឬរំលោភបំពានលើសិទ្ធិនោះ ឡើយ។ អ្វីដែលសំខាន់ គឺថាការបង្រៀនត្រូវតែឲ្យចេះពិតប្រាកដ ក្នុងកម្រិតមួយដែលអាចយកទៅអនុវត្ត និងប្រើប្រាស់បានជាក់ស្តែង ដើម្បីលុបបំបាត់នូវភាពល្ងង់ខ្លៅ ក៏ដូចជាអនក្ខរភា ព។ ជាក់ស្តែង «មនុស្សចេះ គឺមិនល្ងង់ មិនឲ្យគេធ្វើបាប មិនរងសម្ពាធ ហើយក្លាហាន ជាហេតុមិនឲ្យគេមើលងាយ ហើយក៏មានទំនុកចិត្ត និងហ៊ានប្រឡូកក្នុងសង្គមប្រកបដោយជោគជ័យ» ។
ហេលស៍ថាម ៖ តើលោកឧកញ៉ាមានសារអ្វីខ្លះចែកជូនដល់យុវជនជំនាន់ក្រោយ?
ជាចម្បង ត្រូវដឹងថាខ្លួនជានរណា? កំពុងធ្វើអ្វី? ហើយអ្វីដែលធ្វើមានសារសំខាន់អ្វីខ្លះ? បន្ទាប់មក ចាំបាច់ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ អនុវត្ត តាមដាន កែប្រែ និងអភិវឌ្ឍ ព្រមទាំងរៀបចំឡើងវិញដោយធ្វើកា រដឹកនាំខ្លួនឯងឲ្យបានថ្លៃថ្លា ដឹកនាំគ្រួសារឲ្យបានត្រជា ក់ត្រជុំ ដើម្បីជាទុនក្នុងការដឹកនាំគ្រួសារ និងសង្គមជាតិឲ្យមានការរីកចម្រើន។ យ៉ាងណាមិញក្នុងជីវិតម្នាក់ៗមិនអាចចៀសវាងនូវកំហុសនោះទេ តែបើខុស ត្រូវចេះទទួលស្គាល់កំហុស និងកែប្រែឡើងវិញ។ រាល់ពេល មុននឹងនិយាយទិតៀនអ្នកដទៃ ត្រូវសួរខ្លួនឯងសិនថា តើចាំបាច់ឬទេ? មានប្រយោជន៍ទេ? ព្រោះថា «សម្តីមួយម៉ាត់សម្លាប់គេមួយជីវិត»។ អ្វីដែលរឹតតែមិនអាចខ្វះបាននោះ គឺភាសា៧ ដែលរួមមាន ភាសាជាតិ ភាសាសាកល(អង់គ្លេស ) ភាសាបច្ចេកវិទ្យា ភាសាបច្ចេកទេស ឬជំនាញរបស់ខ្លួន ភាសាទំនាក់ទំនង ឬការទូត ភាសាកាយវិការ (Body Language) និងភាសាអាស៊ាន (វប្បធម៌)។ បន្ថែមពីលើជំនាញដែលសិក្សា ជំនាញទន់ និងអត្តចរិតឫកពាក៏សំខាន់ណាស់ដែរ ជាក់ស្តែង គឺចៀសវាងនូវការប្រកា ន់ឫកឬ ចង្អៀតចង្អល់ ហើយគួរតែកុំលាក់ចំណេះ កុំត្រែះគំនិត បើកចំហបេះដូង ដើម្បីទទួលយកនូវគំនិតថ្មីរបស់អ្នកដទៃ។ ចូរចងចាំជានិច្ចថា ត្រូវខិតខំរៀនសូត្រ ឲ្យចំណេះដឹងបានដូច«បឹងពោរពេញដោយត្រី ស្រីពោរពេញដោយប្រុស សម្រ ស់ពោ រពេញដោយស្នេហ៍» ហើយការដើរលេងនៅក្រៅប្រទេសក៏បន្ថែមនូវចំណេះដឹងសកល ដែលនាំឲ្យបានស្គាល់ និងស្វែងយល់ពីពិភពលោកខាងក្រៅនោះ គឺជាឱកាសក្នុងការនាំអនាគតមកកាន់បច្ចុប្បន្នសម្រាប់សង្គមកម្ពុចាឲ្យកាន់តែខ្ពស់ជាងមុនដែរ។ ជាចុងក្រោយ គ្រប់ពេលដែលជួបប្រទះនឹងបញ្ហាសូមកុំមើលរំលងវា តែតូ្រវ «មើលបញ្ហា ឲ្យឃើញជាបញ្ហា ទើបយើងមិនមានបញ្ហា» ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ