#healthcomesfirst
មិនថាខ្ញុំ មិនថាអ្នក សុទ្ធតែមានកាតព្វកិច្ចប្រចាំថ្ងៃត្រូវបំពេញ
ខំណាស់…រាល់ថ្ងៃ…ហើយជួនកាលក៏ឈានដល់យប់ទៀត….
បើទោះជាពេលខ្លះ ដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ក៏សឹងតែមិនហ៊ានឈប់សម្រាកផងព្រោះពេលដែលមានទម្លាប់ប្រឹងប្រែងយូរៗទៅ ក៏កើតមានផ្នត់គំនិតមួយថា «គេងទៅដូចខាតពេល ញ៉ាំអីក៏ខាតពេលដែរ…»រហូតដល់ផ្តល់តម្លៃលើសុខភាពតិចៗទៅ
ក៏ដឹងហើយថា គោលដៅជីវិតសំខាន់ណាស់សម្រាប់ម្នាក់ៗ
ប៉ុន្តែ…ធ្លាប់នឹកគិតដល់ផលវិបាក និងការប្រឈមនៃបញ្ហាសុខភាពផ្សេងៗទេ៎?
ចង់ ឬមិនចង់…ក៏ត្រូវចំណាយប្រាក់មួយភាគធំទៅលើការព្យាបាល ប្រសិនបើមិនថែទាំខ្លួនបានល្អប្រសើរនោះ
សាកគិតមើលម្តងទៀត៎!!!
ខំប្រឹងរកប្រាក់ពីព្រលឹមទល់ព្រលប់រាល់ថ្ងៃ ដើម្បីអ្វី?
ដើម្បីកសាងសុភមង្គលរបស់ខ្លួន និងមនុស្សជាទីស្រលាញ់?
ឬ ទុកសម្រាប់តែព្យាបាលខ្លួន?
ពាក្យចាស់គំរិល តែអត្ថន័យនៅតែខ្លឹម «ការពារប្រសើរជាងព្យាបាល» ពិតជាមិនអាចប្រកែកបានឡើយ
ចាំណា៎…«មិនថារវល់ម្តេចក្តី ទោះយប់ ឬថ្ងៃ ត្រូវមានពេលសម្រាក»
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ