គួរទិញសិទ្ធិអាជីវកម្ម ឬបង្កើតស្លាកយីហោថ្មី?
ខ្ញុំគិតថា គំនិតផ្តួចផ្តើមអាជីវកម្មមានមិនតិចនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជាយើង ហើយខ្ញុំក៏ជាម្នាក់ក្នុងចំណោមបុគ្គលជាច្រើនដែលមានគំនិតចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមួយផងដែរ...
បើគិតមកដល់ពេលនេះ ខ្ញុំក៏បានស្វែងយល់ច្រើនគ្រាន់បើដែរហើយ អំពីការត្រៀមខ្លួនក្លាយជាម្ចាស់អាជីវកម្មមួយរូប ដោយបានព្យាយាមអានសៀវភៅទាំងភាសាជាតិ និងអង់គ្លេសពីអ្នកជោគជ័យនៅលើពិភពលោក ព្រមទាំងចូលរួមសិក្ខាសាលាអប់រំជាបន្តបន្ទាប់ ហើយក៏ប្រឹក្សាជាមួយមនុស្សជាច្រើនដែរ...
ខ្ញុំផ្ទាល់ពិតជាចង់បង្កើតនូវស្លាកយីហោមួយដែលថ្មីណាស់ តែមានមនុស្សមួយចំនួនដែលខ្ញុំស្គាល់បានលើកឡើងថា «វានឹងត្រូវការពេលយូរមែនទែន...ហើយបើមានដើមទុនច្រើនក្រែលដែរ ម៉េចមិនទិញសិទ្ធអាជីវកម្ម(Franchise)មកពីក្រៅទៅ?»។ ស្តាប់ហើយ...ក៏មានអារម្មណ៍ស្ទាក់ស្ទើរ...
តើអាចផ្តល់យោបល់ខ្លះដល់ខ្ញុំបានទេ៎? តើគួរតែទិញសិទ្ធអាជីវកម្មពីស្លាកយីហោដែលមានស្រាប់? ឬបង្កើតស្លាកយីហោថ្មី?