[ខ្លឹមៗ] ស្រ្តីងាយបាក់ទឹកចិត្តជាងបុរស?

ថ្វីត្បិតថាស្ត្រី និងបុរសសុទ្ធតែអាចមានការប្រឈមទៅនឹងបញ្ហាផ្លូវចិត្តដូចគ្នាក៏ពិតមែន តែអង្គការសុខភាពពិភពលោក បានបង្ហាញថា «ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ដែលបញ្ហាទាំងនោះអាចជាជំងឺបាក់ទឹកចិត្ត បញ្ហាទម្លាប់ក្នុងការទទួលទាន និងបញ្ហានៃការឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីមានទំនោរចង់សម្លាប់ខ្លួនជាងមនុស្សប្រុសដល់ទៅ២ ឬ៣ដង»។

រោគសញ្ញាដែលស្តែងចេញរួមមានទាំងការចុះខ្សោយនូវថាមពលផ្លូវកាយ និងផ្លូវចិត្ត ហើយមូលហេតុនៃវិបត្តិបាក់ទឹកចិត្តនេះក៏អាចបណ្តាលមកពីមូលហេតុជីវសាស្រ្ត និងអ័រម៉ូន  មូលហេតុផ្លូវចិត្ត និងមូលហេតុសង្គមផងដែរ។ ជាទូទៅ អ្នកជំងឺគួរតែស្វែងរកការព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីចៀសវាងបញ្ហាធ្ងន់ធ្ងរដែលមិនត្រឹមតែប៉ះពាល់ដល់អ្នកជំងឺផ្ទាល់នោះទេ គឺអ្នកនៅជុំវិញខ្លួនផងដែរ។

ស្វែងយល់បន្ថែមពីបញ្ហានេះ ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។ 

Related Word


Comment