ជួបគ្នាម្តងទៀតនៅ Startup Weekend Cambodia


ជាថ្មីម្តងទៀត ជាមួយការមកដល់នៃកម្មវិធី Startup Weekend ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ Fintech ដែលជាការរួមបញ្ចូលរវាងពាក្យ “Financial Technology"សំដៅដល់ប្រតិបត្តិការអាជីវកម្មទាំងឡាយណាដែលជួយសម្រួលដល់សេវា និងប្រព័ន្ធផ្សេងៗនៃផ្នែកហិរញ្ញវត្ថុឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដោយប្រើប្រាស់បច្ចេកវិទ្យា ដូចជា កុំព្យូទ័រ ប្រព័ន្ធអ៊ីនធឺណែត ទូរស័ព្ឌជាដើម ។
គោលដៅចម្បងរបស់ Fintechជាការផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់បានស្វែងយល់ និងមានគំនិតស្តីពីការធ្វើអាជីវកម្មជំរុញឲ្យប្រតិបត្តិការសេវាកម្ម និងប្រព័ន្ធហិរញ្ញវត្ថុឲ្យមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់តាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចដូចជា កំព្យូទ័រ អ៊ីនធើណែត និងប្រព័ន្ធទូរស័ព្ទ។
អ្នកចូលរួមទាំងអស់នឹងបានផ្សារភ្ជាប់ ក៏ដូចជាធ្វើការសហការផ្ទាល់ជាមួយនឹងបុគ្គលផ្សេងទៀតដែលមានចំណង់ចំណូលចិត្ត និងគោលដៅដូចគ្នាសម្រាប់ការកែប្រែគំនិត Fintech ឲ្យក្លាយជាការពិតក្រោមជំនួយនៃការបង្ហាត់បង្រៀនពីគ្រូបង្វឹកនៃកម្មវិធីផ្ទាល់។
ព្រឹត្តិការណ៏នេះនឹងរៀបចំឡើងក្នុងរយៈពេល ៥៤ ម៉ោង ដែលគិតចាប់ផ្តើមពីថ្ងៃសុក្រ ទី ៣ ដល់ ថ្ងៃអាទិត្យ ទី៥ ខែមករា ស្ថិតក្នុងទីតាំង Trybe ដែលមានអាស័យដ្ឋាន 222Eo Keo Chea St. (184) ភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ល្ងាចថ្ងៃសុក្រចាប់ពីម៉ោង ៥ និង ៣០នាទី កម្មវិធីនឹងចាប់ផ្តើមឡើងដែលនឹងមានការបង្ហាញពីវត្តមានរបស់ចូលរួម ក៏ដូចជាការរៀបចំជាក្រុមតូចៗសម្រាប់ការបង្កើតគំនិតអាជីវកម្ម ព្រមទាំងបន្តទៅថ្ងៃសៅរ៍ និងអាទិត្យដោយមានការបង្ហាត់បង្ហាញពីសំណាក់គ្រូបង្វឹកដែលមានជំនាញទាក់ទងនឹងប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជាខាងផ្នែកហិរញ្ញវត្ថុតាមស្ថាប័ននានា ដើម្បីផ្តល់ជាគំនិតក្នុងការផ្តួចផ្តើមអាជីវកម្មដល់ក្រុមទាំងអស់។
បន្ទាប់ពីមានការពិភាក្សារវាងសមាជិកនៃគ្រប់ក្រុមទាំងអស់ ពួកគេនឹងតម្រូវឲ្យធ្វើបទបង្ហាញពីគម្រោងនីមួយៗរបស់ខ្លួនទៅកាន់គណៈកម្មការនៃកម្មវិធី ដើម្បីជ្រើសរើសក្រុមដែលទទួលបានជ័យលាភីកិត្តិយស...
កុំខកខាននូវឱកាសដ៏ពិសេសនេះឲ្យសោះ បើទោះបីអ្នកមិនមានចំនេះជំនាញខាងផ្នែកប្រព័ន្ធអេឡិចត្រូនិចក៏ដោយ! អ្នកអាចធ្វើការកក់សំបុត្រតាមរយៈប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលទៅកាន់ Startup Weekend Cambodia FinTech 2017

