[ខ្លឹមៗ] អ្វីទៅជាកង្វះអុកស៊ីសែនលើការដកដង្ហើមរបស់ទារក?
ទារកដែលស្ថិតក្រោមអាយុមួយឆ្នាំ តែងតែប្រឈមមុខចំពោះជំងឺគ្រប់ប្រភេទ ដោយសារប្រព័ន្ធភាពស៊ាំនៅខ្សោយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការខ្វះអុកស៊ីសែនសម្រាប់ដកកង្ហើមរបស់ទារក។ បញ្ហាមួយនេះ មានហានិភ័យខ្ពស់ ព្រោះវាអាចកើតឡើងដោយចៃដន្យ និងដោយការបង្ករោគ នៅផ្លូវដង្ហើម ឬប្រព័ន្ធរំលាយអាហារ។
កង្វះអុកស៊ីសែនដកដង្ហើមរបស់ទារកត្រូវបានផ្តល់អត្ថន័យថា ជាការមិនអាចពន្យល់បាននូវការបញ្ឈប់ភ្លាមៗនៃការដកដង្ហើមក្នុងរយៈពេល២០វិនាទី ឬច្រើនជាងនេះ ឬក៏មិនមានការដកដង្ហើមរយៈពេលខ្លី រួមជាមួយនឹងការចុះខ្សោយនៃចង្វាក់បេះដូង ឬកង្វះអុកស៊ីសែននៅក្នុងសរសៃឈាម ភាពស្លេកស្លាំង និងមាន ឬគ្មានការចុះខ្សោយនៃសាច់ដុំបេះដូង។ ជាទូទៅ គឺសំដៅលើទារកដែលមានអាយុក្រោម ៣៧អាទិត្យ។ កង្វះអុកស៊ីសែនដកដង្ហើមលើទារក កើតមិនគ្រប់ខែ ត្រូវបានគេផ្តល់អត្ថន័យថា ជាការបញ្ឈប់ការដកដង្ហើមនៅពេលចុងក្រោយ និងភ្លាមៗយ៉ាងតិច ២០វិនាទី ឬរួមជាមួយនឹងដំណើរការ នៃការដើររបស់បេះដូងចុះខ្សោយ ឬជាមួយនឹងកង្វះអុកស៊ីសែន (Cyanosis) ចំពោះទារកដែលមានអាយុតិចជាង ៣៧អាទិត្យ។
វេជ្ជបណ្ឌិត ជា គឹមហោ ឯកទេសផ្នែករោគកុមារ មានប្រសាសន៍ជាចុងក្រោយថា ប្រសិនបើឪពុកម្តាយដែលមានទារកក្រោមអាយុមួយឆ្នាំ គួរឧស្សាហ៍សង្កេត មើលអាការៈមិនប្រក្រតីនៃការដកដង្ហើមរបស់ទារកតូចៗ និងគួរយកមកមន្ទីរពេទ្យជាបន្ទាន់ប្រសិនបើឃើញមានករណីសង្ស័យណាមួយកើតឡើង។
ស្វែងយល់បន្ថែម៖ កង្វះអុកស៊ីសែនលើការដកដង្ហើមរបស់ទារក
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។