អត្ថបទប្រចាំសប្តាហ៍ទី២នៃខែសីហា
មិនខុសពីសប្តាហ៍មុនៗដែរ នៅក្នុងសប្តាហ៍ទី២នៃខែសីហានេះ យើងក៏រកបាននូវអត្ថបទចំនួន៣ទៀតដែលមាន ចំនួននៃអ្នកចូលអានច្រើនជាងគេ ក្នុងនោះរួមមានដូចខាងក្រោម ៖
មូលហេតុនៃជំងឺរលាកសន្លាក់មិនមែនមានត្រឹមតែការលើសជាតិអាស៊ីត
ជំងឺរលាកសន្លាក់បង្កការប៉ះពាល់ដល់ប្រព័ន្ធសាច់ដុំ និងឆ្អឹង ជាពិសេសនៅត្រង់គន្លាក់ឆ្អឹង។ ជំងឺរលាកសន្លាក់នេះ គឺជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សពិការអវៈយវៈដៃជើង ក្នុងចំណោមមនុស្សវ័យជាង៥០ឆ្នាំនៅក្នុងបណ្តាលប្រទេសរីកចម្រើនផ្នែកឧស្សាហកម្ម។ ជំងឺរលាកសន្លាក់ ជះឥទ្ធិពលដល់គុណភាពជីវិតរបស់មនុស្ស បណ្តាលឲ្យមានការលំបាកក្នុងការប្រកបការងារចិញ្ចឹមជីវិត និងបង្កការរំខានដល់សតិអារម្មណ៍។ នៅក្នុងអត្ថបទនេះផងដែរ លោកសាស្ត្រចារ្យ លី ជាតិតា វេជ្ជបណ្ឌិតឯកទេស ជំងឺរលាកសន្លាក់ និងសាច់ដុំ និងជាប្រធានផ្នែកជំងឺទូទៅ និងសន្លាក់នៅឯមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក៏បានល់កិត្តិយសដើម្បីបកស្រាយ បំភ្លឺពីស្ថានភាពទូទៅ នៃជំងឺរលាកសន្លាក់។
ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងប្រមូលផលិតផលក្លែងបន្លំម៉ាក On Call Plus ពីទីផ្សារ
យោងតាមសេចក្តីជូនដំណឹង លេខ៥៣៤ អបស/ឱអបស ស្តីពីការប្រមូលផលិតផលក្លែងបន្លំម៉ាកOn Call Plus ពីទីផ្សារ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញដោយយោងតាមលិខិតចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុនចំរើនមេឌីខល អេឃ្វីបមែន និងដោយពិនិត្យឃើញទីផ្សារកម្ពុជាបច្ចុប្បន្នកំពុងចរាចរនូវផលិតផលបរិក្ខារពេទ្យឈ្មោះ On Call Plus ពុំបានចុះបញ្ជិកា រួមទាំងមានអត្តសញ្ញាណ ការវេចខ្ចប់ របៀបបង្ហាញ និងរចនាបទ ដូចគ្នានឹងរចនាបទបរិក្ខារពេទ្យ ដែលបានចុះបញ្ជិកាត្រឹមត្រូវ…
App ទាំង៦ដែលនិស្សិតពេទ្យ និងគ្រូពេទ្យគួរតែមាន
ការសិក្សាមុខវិជ្ជាពេទ្យ ប្រាកដណាស់គួរតែមានតុល្យភាពទាំងទ្រឹស្តី និងការអនុវត្ត ហើយដើម្បីបន្ថែមពីលើការសិក្សានៅសាលាដែលត្រូវបានបង្ហាត់បង្ហាញដោយសាស្រ្តាចារ្យនោះ និស្សិតពេទ្យក៏អាចពង្រឹក និងពង្រឹងនូវចំណេះដឹងរបស់ខ្លួនបានបន្ថែមទៀតតាមរយៈការប្រើប្រាស់ កម្មវិធីទូរស័ព្ទ(App) ផ្សេងៗដែលសុទ្ធតែមានគុណប្រយោជន៍សម្រាប់ការសិក្សា និងការអនុវត្តការងាររបស់ពួកគាត់។ និស្សិតវេជ្ជសាស្រ្តមួយរូបក៏បានធ្វើការណែនាំនូវApp ចំនួន៦ ដោយមានភ្ជាប់ជាមួយនឹងលីងសម្រាប់ការទាញយកផងដែរ…
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ