
ស្វែងយល់ការរីកចម្រើននៃការដាំបង្គោលធ្មេញ និងពត់ធ្មេញ



វិស័យសុខាភិបាលកំពុងត្រូវបានគេយកចិត្តទុកដាក់ និងខិតខំស្រាវជ្រាវពីសំណាក់អ្នកវិទ្យាសាស្រ្តក្នុងការរុករកនូវអ្វីដែលថ្មីៗ ដើម្បីបំពេញ និងបន្ថែមជាភាពងាយស្រួលទៅតាមតម្រូវការរបស់មនុស្ស ។ បច្ចុប្បន្ន តួយ៉ាង ផ្នែកសុខភាពធ្មេញ ក៏កំពុងតែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដូចជា ការដាំបង្គោលធ្មេញ និងពត់ធ្មេញជាដើម។
ការដាំបង្គោលធ្មេញ Dental Implant
ជាវិធីសាស្រ្តក្នុងការដាំលោហៈចូលទៅក្នុងធ្មេញជំនួសឫសធ្មេញកំណើតដែលបានបាត់បង់ ដោយប្រើប្រាស់ប្រភេទលោហៈ ដែលអាចរស់នៅក្នុងឆ្អឹងធ្មេញរបស់មនុស្សបាន ហើយវាត្រូវបានគេចម្រាញ់ជាច្រើនដំណាក់កាល និងផ្តល់ជាអត្ថប្រយោជន៍ច្រើនជាង វិធីសាស្រ្តដាក់ធ្មេញដែលធ្លាប់អនុវត្តកន្លងមក។
•សារប្រយោជន៍នៃការដាំបង្គោលធ្មេញបច្ចុប្បន្នមានលក្ខណៈ៖
-មិនមានផលប៉ះពាល់ដល់ធ្មេញល្អដទៃទៀត
-មានលក្ខណៈដូចទៅនឹងធ្មេញកំណើត និងមានភាពរឹងមាំ។
•ចំពោះលោហៈធាតុដែលគេចាប់ផ្តើមប្រើប្រាស់ គឺពពួក Pure Titanium ដែលពេលខ្លះវាផ្តល់អារម្មណ៍ភ័យខ្លាចដល់អ្នកដែលចង់សាកល្បងសេវាកម្មនោះ។ ប៉ុន្តែ ថ្មីៗនេះមានការដាក់ឲ្យប្រើប្រាស់នូវប្រភេទលោហៈម្យ៉ាងទៀតដែលមិនស្តែងចេញជារូបភាពដែក គឺពពួក Zirconiaមានពណ៌សដូចទៅនឹងភ្លុកធ្មេញ តែមានតម្លៃខ្ពស់។
ការពត់ធ្មេញ Orthodontic
ជាសេវាកម្មមួយដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសចំពោះយុវវ័យ ក្នុងបំណងកែលម្អសភាពទម្រង់ធ្មេញ ក៏ដូចជាបង្កើនសម្រស់ផងដែរ។
•ការពត់តម្រង់ធ្មេញដែលអ្នកតែងតែឃើញជាញឹកញាប់ ត្រូវបានគេប្រើប្រាស់ដោយដែកតូចៗ Conventional Braces បិទភ្ជាប់ដោយសរសៃដែក និងបន្ថែមដោយកៅស៊ូ ដែលអាចប្តូរពណ៌តាមចំណង់ចំណូលចិត្ត ដែលការតាមដានពីសំណាក់ទន្តបណ្ឌិតនៃការពត់ធ្មេញប្រភេទនេះគឺអាចប្រើប្រាស់ពេលយ៉ាងហោចណាស់ ១៥ដង។
•ការវិវឌ្ឍចុងក្រោយនេះ ការពត់ធ្មេញអាចធ្វើឡើងបានដោយគ្រាន់តែប្រើប្រាស់ពពួកប្លាស្ទិកដែលមានពណ៌ថ្លា Clear Bracesអាចផ្តល់ឲ្យអ្នកនូវអត្ថប្រយោជន៍ច្រើនជាងការប្រើប្រាស់ពពួកដែក Conventional Braces តួយ៉ាង៖
-មានសភាពរឹង និងស្វិត
-ដោយសារវាមានពណ៌ថ្លា នោះអ្នកដទៃអាចមិនដឹងថាអ្នកបានធ្វើការពត់ធ្មេញ
-មានលក្ខណៈជាប់បានល្អ ដោយមិនបារម្ភពីការជ្រុះ ឬរបូតចេញ
-កម្រិតលទ្ធផលមានភាពជាក់លាក់ និងល្អជាងការប្រើប្រាស់ដែក
-អាចបត់បែនគ្រប់កាលៈទេសៈ ប្រសិនអ្នកត្រូវការដោះចេញដើម្បចូលរួមក្នុងកម្មវិធីនានា
-កាត់បន្ថយពេលវេលាក្នុងការណាត់ជួបជាមួយគ្រូពេទ្យ ដោយអាចធ្វើឡើងត្រឹមតែ ៥ ទៅ៦ដងតែប៉ុណ្ណោះ។ មិនថាការវិវឌ្ឍមានសភាពយឺត ឬលឿន ច្រើន ឬតិចយ៉ាងណាក្តីសុទ្ធតែជាផលវិជ្ជមានមួយដែលបង្ហាញពីការរីកចម្រើននៃវិស័យសុខាភិបាលគួរឲ្យកត់សម្គាល់ក្នុងយុគសម័យបច្ចុប្បន្ននេះ។
បកស្រោយដោយ៖ លោកទន្តបណ្ឌិត នូ រតនា នាយកប្រចាំ ពេទ្យធ្មេញ ឌី ឃែរ ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
អត្ថបទទាក់ទង
មើលទាំងអស់