អ្នកជំងឺខ្ញុំអើយ...( ប្រលោមលោក ភាគ២)
ជួបដំបូង ក៏ចាំមុខមាត់ រូបរាង និងសំឡេងរបស់គេច្បាស់បែបនេះទៅហើយ…និយាយតាមត្រង់ចុះថា មិនធ្លាប់បែបនេះពីមុនមកនោះទេ ប៉ុន្តែសំឡេងរបស់គេហ្នឹងដូចជាធ្លាប់លឺនៅទីណាទេ…
កំពុងគិតៗ សិស្សប្អូនក៏ចូលមកតែម្តង មិនទាន់បាននិយាយអីផង ពួកគេក៏ចាប់ផ្តើមបង្អាប់បាត់ទៅហើយ
«លោកគ្រូ! ញញឹមញញែមខ្លាំងម្ល៉េះ? ហើយមុនហ្នឹង ឃើញចែស្អាតណាដើរចេញពីបន្ទប់ទៅ? ក្រែងថ្ងៃនេះ មិនពិនិត្យជំងឺណាហី?»
«អ្នកជំងឺជូនម៉ាក់មកច្រឡំបន្ទប់ហ្នឹងណា…»
«ចែហ្នឹង ដូចជាធ្លាប់ឃើញនៅណាទេ ដឹងតែធ្លាប់ជួបមុនហ្នឹង»
«មែនក៏អី? នៅណា?»
«នុះ!នុះ! ហើយឡើងចង់ដឹងចឹងហ្មង លោកគ្រូ?»
«បានហើយ!!!តោះ! ចូលសាច់ការណ៍យើងវិញ…»
«និយាយត្រូវចំណុចតិចតួច ក៏ធ្វើចឹងទៀតហើយ…»
---------------------
ក្មេងៗឡើងមិនយល់ចិត្តចាស់អីបន្តិចសោះចឹងហ្មង? គ្រូពេទ្យក៏មានបេះដូង ចង់មានស្នេហាដែរតើ…
ក្រោយពីបញ្ចប់ការងារ ក៏ប្រញាប់ត្រឡប់ទៅផ្ទះព្រោះជាថ្ងៃខួបកំណើតក្មួយស្រីសំណព្វចិត្តផង។ បើខកខានហ្នឹង ដឹងតាងរ មិនព្រមនិយាយរកនរណាទៀតហើយ…សំណាងហើយ! ទៅដល់់ទាន់ពេលកាត់នំនោះ ហើយគ្រាន់តែឃើញដៃកាន់តុក្កតាចូលទៅ ស្រីតូចPanda ក៏រត់មកទាញយកពីដៃដោយមិនខ្លាចចិត្តតែម្តង តែក៏មិនភ្លេចអរគុណលោកពូគួរឲ្យស្រលាញ់ម្នាក់នេះឡើយ…
កម្មវិធីសប្បាយៗក៏បានបញ្ចប់ដោយរីករាយ!!!ដល់ម៉ោងPersonal spaceម្តងហើយ…ជាទូទៅ យប់ដែលមិនយាមបែបនេះ តែងតែហៅក្លើទៅPub ស្តាប់ចម្រៀងលេងហើយ តែថ្ងៃនេះមិនទៅ ក៏ព្រោះតែចាំស្តាប់កម្មវិធីពិសេសរបស់crush XD។ តែក៏បានត្រឹមតែស្តាប់សំឡេងដ៏ពិរោះ និងមានទឹកដមហ្នឹងឯង ព្រោះថាគេម្នាក់ហ្នឹងlive វីដេអូដែរ តែមិនចេញមុខ គឺមានតែផ្ទាំងbackgroundប្លែកៗ (តែសុទ្ធតែមានសិល្បៈ និងអត្ថន័យ …លឺថាជាស្នាដៃរបស់គេទៀតផង)…
ស្តាប់តែសំឡេង ក៏អាចលង់ស្នេហ៍ដែរណា៎!!! មិនមែនលំៗទេ…ទម្រាំបានជួបមុខទៀត មិនដឹងយ៉ាងណាទេ…ហើយថ្ងៃនេះ អីក៏សំណាងម្ល៉េះទេ…គេលេងស្ទីលsurprising game(លក្ខណៈដូចsurprising quizនៅសាលាចឹងណា៎) ចៃដន្យអី សួរប៉ះអ្វីចេះល្មម ហើយក៏ត្រូវបានរង្វាន់ទៀត!!! និស្ស័យឲ្យច្បាស់ក្រឡែត…ថ្ងៃសៅរ៍នេះ ពេលទៅបើករង្វាន់ សង្ឃឹមថានឹងបានជួបគ្នាទៅចុះ…
«បើមាននិស្ស័យ គង់មានថ្ងៃបានជួបគ្នា ;)» ចាំអង្កាល់ ចាំផុស? ហើយគ្រាន់តែប៉ុណ្ណឹងសោះ សិស្សប្អូនដែលដឹងរឿងខ្លះៗនោះ ក៏ចាប់ផ្តើមលើកទ័ពមកcommentពេញហ្នឹង…ក្មេងៗចិត្តបានពេកហើយ!!!អត់ទុកពេលឲ្យបងនេះ បានរំសាយអារម្មណ៍ឲ្យសុខស្រួលអីបន្តិចសោះ។ ផុសលើកក្រោយ ទាល់តែexceptចេញឲ្យអស់បានបានមើលទៅ
សង្ឃឹមថានឹងបានជួបcrushលើកដំបូងឆាប់ៗនេះទៅចុះ…
អ្នកជំងឺខ្ញុំអើយ...( ប្រលោមលោក ភាគ១)