អត្ថបទTop 3 ក្នុងគេហទំព័រហេលស៍ថាមប្រចាំខែវិច្ឆិកាមានអ្វីខ្លះ?
សម្រាប់ខែវិច្ឆិកានេះ ប្រធានបទដែលទទួលបានការចាប់អារម្មណ៍ជាងគេ ច្រើនតែជាអត្ថបទដែលជាការចែករំលែកគន្លឹះពីបុគ្គលទាំងក្នុងវិស័យសុខាភិបាល និងរង្វង់សិល្បៈ ហើយអត្ថបទទាក់ទិននឹង«ជំងឺទឹកនោមផ្អែម»នៅតែទទួលបានការចូលអានច្រើនពីសំណាក់មិត្តអ្នកអានផងដែរ។ ក្នុងចំណោមអត្ថបទថ្មីជាច្រើន យើងក៏ឃើញមានអត្ថបទ៣ខាងក្រោមដែលមានចំនួនអ្នកអានច្រើនជាងគេ…
និយមន័យនៃភាពស្រស់ស្អាតរបស់ មាន សូនីតា
នរណាៗក៏ចង់ឲ្យខ្លួនឯងមានភាពស្រស់ស្អាតដែរ តែមិនប្រាកដថាគ្រប់គ្នាសុទ្ធតែដឹងពីវិធីដែលធ្វើឲ្យខ្លួនឯងស្រស់ស្អាត ហើយស័ក្តិសមនឹងរូបរាង ក៏ដូចជាអ្វីដែលខ្លួនឯងមាននោះទេ ដូចនឹងអ្វីដែលសិល្បការិនីជាអតីតជ័យលាភី Freshie Girl មួយរូប និងជាអ្នកផ្តួចផ្តើមចលនា«ស្រលាញ់» កញ្ញា មាន សូនីតា បានលើកឡើងថា «ភាពស្រស់ស្អាត ជាកាដូពីធម្មជាតិសម្រាប់គ្រប់គ្នាទាំងប្រុស និងស្រី ហើយវាក៏ជាប្រយោជន៍មួយ ដែលនរណាៗក៏ចង់បាន ចង់មើល ហើយវាសំដៅលើសុខភាពល្អទាំងក្នុងទាំងក្រៅ ដោយហេតុថា បើមិនមានសុខភាពខាងក្នុងល្អទេ អ្វីដែលបង្ហាញនៅខាងក្រៅក៏មិនអាចស្រស់ស្អាតបានដែរ ហើយសត្រូវនៃភាពស្រស់ស្អាត គឺជាជំងឺ»។ នៅក្នុងអត្ថបទនេះ កញ្ញាក៏បានចែករំលែកនូវគន្លឹះនៃការថែរក្សាសម្ផស្សរបស់កញ្ញាផ្ទាល់រួមមាន ទម្លាប់រស់នៅប្រចាំថ្ងៃ ការតុបតែងខ្លួន និងកត្តាផ្សេងៗផងដែរ…
មាតាបិតាគួរធ្វើដូចម្តេច នៅពេលកូនអ្នកមានជំងឺគ្រុនក្តៅខ្លាំង?
ជាធម្មតា កុមារមានសីតុណ្ហភាពប្រមាណជា ៣៦,៥° C ទៅ ៣៧° C អាស្រ័យទៅតាមអាយុ ទីកន្លែងរស់នៅ និងសកម្មភាពដែលគេធ្វើជារៀងរាល់ថ្ងៃ។ នៅពេលកុមារមានសីតុណ្ហភាពជាង 38 ° C មានន័យថាគាត់កំពុងមានជំងឺគ្រុនក្តៅ ដែលតម្រូវឲ្យមកជួបវេជ្ជបណ្ឌិត ព្រោះនេះមិនមែនជារឿងធម្មតានោះទេ ហើយការយកសីតុណ្ហភាពរបស់កុមារអាចដឹងតាមរយៈការប៉ះមុខកូនរបស់អ្នក ហើយមានអារម្មណ៍ថាក្តៅ ឬពិនិត្យមើលសីតុណ្ហភាពជាមួយនឹងទែម៉ូម៉ែត្រ(ចាប់ពី38 ° Cឡើងទៅ)។ នេះបើយោងតាម សុផល ផលនីវិសិដ្ឋ និស្សិតថ្នាក់វេជ្ជបណ្ឌិតនៃសាកលវិទ្យាល័យអន្តរជាតិ ហើយលោកក៏បានបង្ហាញអំពីទង្វើដែលឳពុកម្តាយគួរធ្វើ ដើម្បីធ្វើការព្យាបាលកូនក្នុងករណីនេះផងដែរ…
គន្លឹះមិនអាចខ្វះបាន បើចង់បានអាហារូបករណ៍ សិក្សាថ្នាក់បន្តនៅប្រទេសដែលអ្នកប្រាថ្នា...
មិនដឹងថាមានប៉ុន្មាននាក់ដែលមានបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសដែលខ្លួនប្រាថ្នា? ហើយក៏មិនដឹងថាមានប៉ុន្មាននាក់ក្នុងចំណោមនោះ ដែលធ្លាប់បានដាក់ពាក្យហើយ តែក៏មិនបានសម្រេចដូចចិត្តប្រាថ្នា? ប្រសិនបើអ្នកមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍នោះ អត្ថបទនេះអាចនឹងជាគុណប្រយោជន៍ដល់អ្នកក្នុងការត្រៀមខ្លួន និងយល់ដឹងពីគន្លឹះផ្សេងៗនៃការដាក់ពាក្យ ស្វែងរកព័ត៌មាន ការប្រឡង និងឆន្ទៈពីរៀមច្បងមួយរូប គឺលោកវេជ្ជ. អោម ណាវុធ ដែលជាវេជ្ជបណ្ឌិតអនុបណ្ឌិតផ្នែកជំងឺតំបន់ត្រូពិក (Master of Clinical Tropical Medicine) ពីសាកលវិទ្យាល័យមហិតល (Mahidol University) ប្រទេសថៃ និងបញ្ចប់ថ្នាក់វេជ្ជបណ្ឌិតពី សាកលវិទ្យាល័យអន្តរជាតិ (IU) ប្រទេសកម្ពុជា និងបច្ចុប្បន្នបម្រើការងារជាវេជ្ជបណ្ឌិតហាត់ការ(Fellowship) នៅផ្នែកសរសៃប្រសាទខួរក្បាល នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត…
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ