Menu

អត្ថបទប្រចាំសប្ដាហ៍ទី៤ នៃខែកុម្ភៈ


អត្ថបទប្រចាំសប្ដាហ៍ទី៤ នៃខែកុម្ភៈ

មួយសប្ដាហ៍ទៅមូយសប្ដាហ៍ពិតជាលឿនណាស់ ហើយអត្ថបទប្រចាំសប្ដាហ៍ក៏នៅតែធ្វើការបង្ហាញជួនលោកអ្នកទាំងអស់គ្នា ចង់ដឹងទេថា អត្ថបទទាំងនោះមានចំណងជើង និងខ្លឹមសារយ៉ាងណានោះ តោះអានទាំងអស់គ្នា … 

ឱសថអាំងស៊ុយលីន(Insulin) ចំពោះអ្នកជំងឺទឹកនោមផ្អែម
លោកអ្នកកំពុងអនុវត្តជំហានដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយប្រើឱសថអាំងស៊ុយលីនតាមរយៈការចាក់ឬផាប់។អាំងស៊ុយលីនអាចជួយលោកអ្នកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរឡើង និងរក្សាសុខភាពរយៈពេលវែង។ អ្នកជំងឺទឹកនោមផ្អែមប្រភេទ 1 ត្រូវតែប្រើអាំងស៊ុយលីនដាច់ខាត ព្រោះកោសិកាបេតានៃលំពែងរបស់គាត់ត្រូវបានបំផ្លាញអស់។ ចំណែកអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ2អាចគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ពួកគេជាមួយនឹងថ្នាំគ្រាប់ប៉ុន្តែក៏ត្រូវការប្រើអាំងស៊ុយលីនផងដែរ....

តើការញេចមុនត្រឹមត្រូវទេ?
យោងតាមការបកស្រាយពីវេជ្ជជំនាញផ្នែក សើរស្បែកផ្ទាល់លោកមានប្រសាសន៏ថា ការញេចមុនបែបនេះត្រូវមានជំនាញច្បាស់លាស់ព្រោះការញេចដោយខ្វះបច្ចេកទេសអាចនាំឲ្យមានការខ្ទាំជ្រៅហើយក្រោយខ្ទាំ វានឹងបន្សល់ទុកនូវស្នាមខ្មៅដែលអាចមានរយៈពេលយូរ។ លើសពីនេះ ការលាបម្សៅផ្សេងៗដើម្បីព្យាបាលមុនដោយខ្លួនឯងគួរតែចៀសវាងព្រោះម្សៅខ្លះធ្វើឲ្យមុខស ព្រោះវាមានផ្ទុកនូវសារធាតុ Steroid ដែលនាំឲ្យមុខទៅជាស្តើង កើតមុន និងទៅថ្ងៃក្រោយអាចឲ្យទៅជាជាំ។ ប្អូនស្រីមិនគួរញេចមុនដោយខ្លួនឯងដែលនាំឲ្យបន្សល់នូវស្នាមពណ៌ខ្មៅ ដូច្នេះ…..

ស្រមោលខ្មៅមួយនោះ!!! ទម្រាំច្រានវាចោលបាន..
ធ្លាប់ទេ? មានអារម្មណ៍ថាខ្លួនឯងត្រូវបានគ្របដណ្តប់ដោយស្រមោលខ្មៅមួយ ក្នុងរយៈពេលមួយមិនខ្លី ហើយឲ្យតែនឹកឃើញដល់វាម្តងៗ ក៏សឹងតែនិយាយថា«បើសិនជាអាច គួរកុំស្គាល់គ្នាអី!!!»ធ្លាប់ទេ? មានអារម្មណ៍ថាអស់កម្លាំងណាស់ កាយក៏ទន់ខ្សោយ ចិត្តក៏លែងមានស្មារតីនឹងនរ អត្ថន័យជីវិតមិនដឹងថានៅទីណា? មានន័យយ៉ាងណា? ធ្លាប់ទេ? រស់មួយថ្ងៃដើម្បីតែមួយថ្ងៃ រហូតដល់ពេលខ្លះលែងចង់ឲ្យមានថ្ងៃស្អែក ក៏ព្រោះតែមិនចង់ឲ្យខ្លួនឯងជួបនឹងរឿងរ៉ាវផ្សេងទៀត…

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង