Menu

ណេសត្លេ រៀបចំកម្មវិធីលើកកម្ពស់សុខភាពដល់ប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ


ណេសត្លេ រៀបចំកម្មវិធីលើកកម្ពស់សុខភាពដល់ប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យមានរបៀបរស់នៅប្រកបដោយសុខភាពល្អ

ភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អ ត្រូវចាប់ផ្តើមជាមួយនឹងការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ និងទម្លាប់នៃការរស់នៅល្អ។ គ្រប់ៗគ្នាជឿថា អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាសុខភាពរបស់មនុស្សយើង​។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី “ដំណើរទេសចរណ៍ ​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ “  ដែលនឹងធ្វើដំណើរទៅតាមបណ្តា​រាជធានី-ខេត្តចំនួន១៤ ​រៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៤ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ​ឆ្នាំ២០២០នេះ។

 

កម្មវិធីដំណើរទេសចរណ៍នេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឲ្យបានល្អបរិបូរណ៌។

 

កម្មវិធីដំណើរទេសចរណ៍នេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស   ​ ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ពិនិត្យសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹង រួមនឹងដំបូន្មានសំខាន់ៗដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តដោយឥតគិតថ្លៃហើយទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​

 

ពេញមួយខែតុលា វិច្ឆិកា និងខែធ្នូ ព្រឹត្តិការណ៍នេះនឹងបន្តធ្វើដំណើរទៅកាន់បណ្តាខេត្ត-ក្រុងទាំង១៤ រួមមាន៖ ភ្នំពេញ ខេត្តកណ្តាល ​តាកែវ កំពត កំពង់សោម កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ​ សៀមរាប ​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ណេសត្លេ ​សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះឲ្យបានគ្រប់ៗគ្នាកុំបីអាក់ខាននៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត។

 

កម្មវិធី​ ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ ប្រៀបដូចជាកន្លែងមួយដែលគ្រួសារនីមួយៗអាចចែករំលែកនូវ រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់​​​ ​សម្បូរដោយគុណប្រយោជន៍ចំពោះសុខភាព ដើម្បីទ្រទ្រង់ជីវិតរបស់ពួកគាត់ ដូច្នេះសមាជិកគ្រួសារម្នាក់ៗអាចរស់នៅប្រកបដោយសុខភាពល្អតាមរយៈការបរិភោគអាហារដែលមានជីវជាតិ ហើយជាផ្ទះដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គល។

 

ណេសត្លេ មានបេសកកម្មលើកកម្ពស់គុណភាពជីវិត និងរួមចំណែកធ្វើឲ្យសុខភាពរបស់ប្រជាជនកាន់​តែប្រសើរ។ ដូច្នេះ ណេសត្លេ សង្ឃឹមថា ប្រជាជនកម្ពុជានឹងបានយល់ដឹងកាន់តែច្បាស់នៅពេលសម្រេចចិត្តជ្រើសរើសផលិតផលណាមកទទួលទានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីពួកគាត់បានចូលរួមក្នុងកម្មវិធីដ៏មានសារសំខាន់មួយនេះ​៕


Share:

អត្ថបទទាក់ទង