Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ណេសត្លេ ក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈឈានមុខគេនៅលើពិភពលោកបន្តប្តេជ្ញាចិត្តលើកកម្ពស់សុខភាពប្រជាជនកម្ពុជាតាមរយៈព្រឹត្តិការណ៍អប់រំសុខភាព កម្មវិធី “ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ”

ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ​ឆ្នាំ២០២០ ៖ ​កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងសុខភាពរបស់ប្រជាជនកម្ពុជា។ ប្រជាជនដែលមានប្រាក់ចំណូលកម្រិតមធ្យម កំពុងតែមានការកើនឡើងជាលំដាប់ ដែលជាហេតុនាំឱ្យប្រជាជនភាគច្រើនចាប់អារម្មណ៍ទៅនឹងការបរិភោគអាហារ និងទម្លាប់នៃការហាត់ប្រាណ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់ពួកគាត់កាន់តែប្រសើរ និងប្រកបដោយសុខភាពល្អ។ ទោះជាយ៉ាងនេះក្តី មានការសិក្សាជាច្រើនបានបង្ហាញថា កង្វះខាតអាហារូបត្ថម្ភនៅក្នុងចំណោមកុមារ និងស្ត្រី នៅតែជាក្តីកង្វល់របស់យើងទាំងអស់គ្នានៅឡើយ។ នេះបណ្តាលមកពីអាហារ ឬភេសជ្ជៈដែលពួកគាត់ទទួលទានរាល់ថ្ងៃ មិនមានផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលរាងកាយរបស់ពួកគាត់ត្រូវការជាចាំបាច់។

ការរស់នៅប្រកបដោយសុខភាពល្អ គឺបានមកពីការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ការគ្រប់គ្រងភាពតានតឹង និងការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់។ នៅពេលដែលយើងអនុវត្តបានល្អនូវរាល់ចំណុចទាំងអស់នោះ វានឹងជួយយើងក្នុងការបង្កើនថាមពល និងការផ្តោតអារម្មណ៍បានកាន់តែប្រសើរ ដែលអាចធ្វើឱ្យសុខភាពយើងកាន់តែល្អ និងមានភាពរីករាយក្នុងជីវិតប្រចាំថ្ងៃ។

 

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈឈានមុខគេនៅលើពិភពលោក បានបន្តបង្កើតនូវផលិតផលយ៉ាងច្រើនសម្បូរបែប ដែលក្នុងនោះរួមមាន៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ និងម៉ៃឡូជាដើម ដែលសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់ៗ សម្រាប់អតិថិជនទាំងអស់ ជាពិសេស កុមារ យុវជន និងស្ត្រី ដើម្បីទទួលបាននូវសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់របបអាហាររបស់ពួកគាត់។

 

អស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ ដែលណេសត្លេ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនគ្រប់រូប។ ផលិតផលរបស់ណេសត្លេ ទទួលបានការពេញនិយម​ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងមានវត្តមាននៅកម្ពុជាជាច្រើនទសវត្សរ៍មកហើយ ព្រមទាំងមានប្រវត្តិយ៉ាងរឹងមាំ ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពល្អ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលទទួលស្គាល់ដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភ សុខភាព ​និងសុខុមាលភាព។

 

ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុខភាពប្រកបដោយនិរន្តរភាពរបស់ប្រជាជនកម្ពុជា និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី “​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តា​រាជធានី-ខេត្តចំនួន ១៦  ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ​ឆ្នាំ ២០២០ នេះ។

 

កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស   ​ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ  រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត​​។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​

 

ផលិតផលជាច្រើនរបស់ ណេសត្លេ ក៏នឹងត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីនេះផងដែរ ដែលមានដូចជា៖ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និង ម៉េកគី ជាដើម ដែលសុទ្ធសឹងតែជាផលិតផលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ ដើម្បីផ្តល់នូវជីវជាតិបំប៉នដល់សមាជិកគ្រួសារគ្រប់ជំនាន់។           

ណេសត្លេ ​សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបាននូវគន្លឹះសំខាន់ៗដែលធ្វើឱ្យជីវិតរស់ប្រចាំថ្ងៃ កាន់តែប្រសើរ ​និងមានសុខភាពល្អ៕


អត្ថបទទាក់ទង

មើលទាំងអស់

នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។ ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឧករណ៍តេស្តរហ័សសម្រាប់រកមេរោគកូវីដ១៩នេះ នៅសេវាសុខាភិបាលឯកជនស្របច្បាប់នេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ។ ក្រសួងបានបន្ថែមថា មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព នៅទូទាំងប្រទេស អាចប្រើប្រាស់ Rapid Antigen test​​ Covid-19 ក្នុងការរកមេរោគកូវីដ១៩ពីអ្នកជំងឺ។

ខណ​:​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ​-១៩ មាន​សន្ទុះ​កើនឡើង​ជា​លំដាប់​នោះ​ ​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងថា ក្រសួងសុខាភិបាល នឹង​អនុវត្ដ​ការធ្វើ​តេស្ដ​រហ័សរ​កកូ​វីដ​-១៩ ជាមួយ​ឧបករណ៍​តេស្ត​រហ័ស​ត្រឹមតែ​១៥​នាទី នឹង​ដឹង​លទ្ធផល​ភ្លាម ។​ ​លោកជំទាវ​យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បន្ថែមថា ក្រសួង​នឹង​ចាប់ផ្ដើម​អនុវត្ដ​នូវ​ឧបករណ៍​ធ្វើតេស្ដ​រហ័ស​រក​មេរោគ​កូ​វីដ​-១៩ ដែលមាន​ឈ្មោះថា « COVID-19 Ag RAPID TEST DEVICE » នៅ​គ្រប់​ទីតាំង​ដែល​សង្ស័យ​ទាំងអស់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត ក្រុង ដែលមាន​ហានិភ័យ​ខ្ពស់​។​ ​ក្រសួងសុខាភិបាល បានសម្រេច​ជ្រើស​យក​ឧបករណ៍​តេស្ដ​រហ័ស​នេះ ដើម្បី​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​-១៩ នៅ​គ្រប់​ទីកន្លែង​ដែល​សង្ស័យ ដោយ​ក្រសួង​ពិនិត្យឃើញថា​ឧបករណ៍​នេះ​អាចជួយ ឲ្យ​ការពិនិត្យ​ធ្វើតេស្ត​លើ​សំណាក់​ដែលមាន​ការសង្ស័យ​លើ​មេរោគ​កូ​វីដ​-១៩ លឿន​រហ័ស មានគុណ​ភាព និង​ប្រសិទ្ធភាព​ទៀតផង​។ ក្នុងនោះ​នៅតាម​ខណ្ឌ​នីមួយៗ នឹងមាន​ទីតាំង​មណ្ឌល​សុខភាព​មួយចំនួន ដើម្បី​យក​សំណាក​ធ្វើតេស្ដ និង​ដឹង​លទ្ធផល​ភ្លាមៗ​តែម្ដង ដោយ​ចំណាយពេល​ត្រឹមតែ​១៥​នាទី ប៉ុណ្ណោះ​។​ ​លោកជំទាវ យក់ សម្បត្ដិ បានបញ្ជាក់​ទៀតថា បន្ទាប់ពី​ឃើញ​នូវ​ប្រសិទ្ធិភាព នៃ​ឧបករណ៍​តេស្ដ​រហ័ស​នេះ កាលពី​ម្សិលមិញ ខណ​:​ដែល​យើង​បាន​យកទៅ​ធ្វើតេស្ដ​ដល់​អ្នក​ស​ង្ស័​យ​កូ​វីដ​-១៩ នៅ​ផ្សារ​ដើម​គរ ក្នុងចំណោម​អ្នក​សង្ស័យ​ជាង ៩៤០​នាក់ យើង​រកឃើញ​អ្នក​វិជ្ជមាន​រហូតដល់​ទៅ​៩១​នាក់ ហើយ​យើង​បាន​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ម៉ាស៊ីន​ធំ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ គឺ​ឃើញ​លទ្ធផល​ដូចគ្នា ដូច្នេះ​ក្រសួងសុខាភិបាល នឹង​ចាប់ផ្ដើម​អនុវត្ដ​តែម្ដង​នៅថ្ងៃនេះ​។​ ​សូម​ជម្រាបជូន​ថា ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​នេះ កន្លងមក ក្រៅតែពី​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ មាននៅ​ពីរ​ខេត្ត​ផ្សេងទៀត គឺ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

    Taika Waititi, Ricky Gervais, Zac Efron, Olivia Munn និងតួអង្គជាច្រើនទៀតចូលរួមសម្តែងក្នុងខ្សែភាពយន្តគំនូរជីវចលខ្នាតខ្លីរបស់អង្គការ Humane Society International ក្នុងការជួយដល់យុទ្ធនាការជាសកលដើម្បីហាមឃាត់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វ   Maggie Q, Rodrigo Santoro, Pom Klementieff និងតារាល្បីៗផ្សេងទៀតគាំទ្រចំពោះយុទ្ធនាការរបស់អង្គការ Humane Society International             ភ្នំពេញ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ - ផលិតករភាពយន្តហូលីវូត រួមទាំងតារាភាពយន្តជាច្រើនបានចូលរួមសហការជាមួយអង្គការ Humane Society International ដើម្បីផលិតខ្សែភាពយន្តជីវចលខ្នាតខ្លីមួយក្រោមចំណងជើងថា “ជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph”  ដើម្បីបញ្ឈប់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វនៅជុំវិញពិភពលោក។ ទោះបីជាមានការហាមឃាត់នៅក្នុងបណ្តាប្រទេសចំនួន ៤០ ក៏ដោយ ជាក់ស្តែងសកម្មភាពបែបនេះនៅតែកំពុងអនុវត្តន៍យ៉ាងស្របច្បាប់នៅឡើយ នៅតាមតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ហើយថែមទាំងមានប្រតិកម្មតបតផងដែរនៅតាមតំបន់មួយចំនួន ដែលជាហេតុធ្វើឱ្យសត្វជាច្រើនរាប់ពាន់ក្បាលនៅតែទទួលរងនូវការឈឺចាប់ និងស្លាប់យ៉ាងសោកសង្រែងឥតឈប់ឈរ ។               Taika Waititi, Ricky Gervais, Zac Efron, Olivia Munn, Pom Klementieff, Tricia Helfer  និងអ្នកដទៃទៀត បានប្រមូលផ្តុំគ្នាដើម្បីជួយដល់អង្គការ HSI សំដៅឱ្យមានការផ្លាស់ប្តូរទម្លាប់បែបនោះ ដោយផ្តល់ជាសម្លេងតាមរយៈខ្សែភាពយន្តក្រោមចំណងជើងថា ជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph ក្នុងគោលបំណងផ្តល់នូវពន្លឺឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់សត្វដែលបានទទួលរងគ្រោះ ក៏ដូចជាបំផុសឱ្យមានការចូលរួមពីអ្នកប្រើប្រាស់ និងអ្នកធ្វើគោលនយោបាយស្របតាមបេសកកម្មរបស់ HSI ដើម្បីហាមឃាត់សកម្មភាពបែបនេះ ។ Spencer Susser ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំ (ភាពយន្ត Hesher, The Greatest Showman - តារាងសម្តែងដ៏អស្ចារ្យ)  និងលោក Jeff Vespa ដែលជាផលិតករភាពយន្ត (Voices of Parkland - សម្លេងនៃដែនឧទ្យាន) បានសហការគ្នាជាមួយស្ទូឌីយោ Arch Model របស់ផលិតករល្ខោនស្រមោលដ៏ឆ្នើម គឺលោក Andy Gent នៅក្នុងការផលិតភាពយន្ត រឿងសត្វទន្សាយ Ralph នេះឱ្យមានភាពរស់រវើកឡើង ។ ខ្សែភាពយន្តនេះក៏ត្រូវបានចាក់ផ្សាយជាភាសាព័រទុយហ្កាល់ អេស៉្បាញ បារាំង និងវៀតណាមផងដែរ ដោយមាន Rodrigo Santoro, Denis Villeneuve  និងអ្នកដទៃទៀតជាអ្នកបញ្ចូលសម្លេងតួអង្គជាភាសាទាំងនោះ និងទទួលបានសារគាំទ្រជាវីដេអូពី Maggie Q ។               សូមស្វែងរកខ្សែភាពយន្តខ្នាតខ្លី និងបទសម្ភាសន៍អប់រំស្តីពីស្ថានភាពបច្ចុប្បន្ន​នៃការធ្វើតេស្តពិសោធន៍លើសត្វ និងអំពីវិធីសាស្ត្រដែលអ្នកអាចជួយបាននៅលើគេហទំព័រ hsi.org/Ralph ។               លោក Jeffrey Flocken ដែលជាប្រធានអង្គការ Humane Society International បានមានប្រសាសន៍ថា    “ខ្សែភាពយន្តរឿងជួយសង្គ្រោះសត្វទន្សាយ Ralph - Save Ralph គឺជាការអំពាវនាវដាស់ស្មារតីមួយថា សត្វជាច្រើននៅតែបន្តរងគ្រោះដោយសារគ្រឿងសម្អាង ហើយឥឡូវនេះដល់ពេលដែលយើងត្រូវរួមគ្នាដើម្បីហាមឃាត់វាហើយ ។ សព្វថ្ងៃ យើងមានវិធីសាស្រ្តត្រឹមត្រូវជាច្រើនដែលមិនពាក់ព័ន្ធនឹងសត្វដើម្បីធានាបាននូវសុវត្ថិភាពផលិតផល ដូច្នេះហើយមិនមានការលើកលែងនោះទេចំពោះការបង្កការឈឺចាប់ដល់សត្វ ដូចជាទន្សាយ​ Ralph ដោយការធ្វើតេស្តគ្រឿងសម្អាង ឬគ្រឿងផ្សំផលិតផលគ្រឿងសម្អាង” ។               ខ្សែភាពយន្តនេះបង្ហាញពីលក្ខណៈពិសេសរបស់សត្វទន្សាយ Ralph ដែលជាអ្នកនាំពាក្យយុទ្ធនាការរបស់ HSI ដែលបញ្ចូលសម្លេងដោយ Taika Waititi តាមរយៈការផ្តល់បទសម្ភាសន៍នៅពេលដែលគាត់កំពុងធ្វើកិច្ចការប្រចាំថ្ងៃរបស់គាត់ជា “អ្នកជំនាញធ្វើតេស្ត” នៅមន្ទីរពិសោធន៍ជាតិពុល ។ យុទ្ធនាការជួយសង្គ្រោះសត្វទន្សាយរបស់ HSI គឺដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់នៃការធ្វើតេស្តពិសោធន៍សត្វតាមលំនាំដើមដែលគេមិននឹកស្មានដល់ តាមរយៈដំណើររឿងរបស់សត្វទន្សាយមួយដើម្បីជាពន្លឺឆ្លុះបញ្ជាំងអំពីស្ថានភាពរបស់ទន្សាយជាច្រើនរាប់មិនអស់ និងសត្វដទៃទៀតដែលកំពុង​តែរងគ្រោះនាពេលនេះនៅតាមមន្ទីរពិសោធន៍នៅជុំវិញពិភពលោក។ វាជួយឱ្យអ្នកទស្សនាជួយហាមឃាត់ជាដាច់ខាតចំពោះការធ្វើតេស្តគ្រឿងសម្អាងលើសត្វ ។               អ្នកដឹកនាំ Spencer Susser បានមានប្រសាសន៍ថា “សត្វនៅក្នុងមន្ទីរពិសោធន៍គ្រឿងសម្អាងមិនមានជម្រើសនោះទេ ហើយយើងមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយចំពោះរឿងនោះ ។ នៅពេលដែលមានឱកាសបង្កើតយុទ្ធនាការថ្មីសម្រាប់អង្គការ Humane Society International ខ្ញុំមានអារម្មណ៍ថាខ្សែភាពយន្តគំនូរជីវចលដើម្បីបញ្ឈប់ទង្វើនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ជូនសារ។ នៅពេលដែលអ្នកមើលឃើញពីការពិតដ៏គួរឱ្យរន្ធត់នៃការប្រព្រឹត្តិចំពោះសត្វ នោះអ្នកមិនអាចជួយអ្វីបានទេ គ្រាន់តែអាចបែរមុខចេញប៉ុណ្ណោះ។ អ្វីដែលជាក្តីសង្ឃឹមរបស់ខ្ញុំចំពោះខ្សែភាពយន្តនេះគឺការបង្កើតអ្វីមួយដើម្បីចែកចាយសារដោយមិនចាំបាច់ប្រើអំពើហឹង្សានោះទេ។ ខ្ញុំសង្ឃឹមថាទស្សនិកជនស្រឡាញ់ចូលចិត្ត    តួអង្គទន្សាយ Ralph ហើយចង់ចូលរួមសង្គ្រោះគាត់ និងសត្វដទៃទៀតដែលជួបប្រទះបញ្ហាដូចគាត់ដែរ ដូច្នេះពួកយើងអាចហាមឃាត់ជាដាច់ខាតលើការធ្វើតេស្តលើសត្វ ។             លោក Aduane Joseph Alcantara ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការអាស៊ានរបស់អង្គការ Humane Society International បានថ្លែងថា៖ “នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងនូវតម្រូវការផលិតផលដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តលើសត្វ និងការគាំទ្រជាសាធារណៈឱ្យមានការផ្លាស់ប្តូរ។ ផ្អែកតាមការស្ទង់មតិបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០ ភាគរយគាំទ្រការហាមឃាត់ចំពោះការធ្វើតេស្តពិសោធន៍លើសត្វដើម្បីផលិតគ្រឿងសម្អាង និងមានការគាំទ្រស្រដៀងគ្នាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ចំពោះការហាមឃាត់បែបនេះនៅតំបន់អាស៊ាន។ ជាលទ្ធផលនៃការជំរុញលើកទឹកចិត្តទាំងនេះ ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូលចាំបាច់ត្រូវបោះជំហានឆ្ពោះទៅរកអនាគតនៃការផលិតគ្រឿងសម្អាងដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វ។ ខ្សែភាពយន្តរឿង “ជួយសង្គ្រោះសត្វទន្សាយ Ralph” (#SaveRalph) គឺជាយុទ្ធនាការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈមួយរបស់អង្គការ HSI ដែលមានគោលបំណងបង្ហាញពីការរងទុក្ខវេទនាដ៏គួរឱ្យខ្លោចផ្សារបស់សត្វដែលបានទទួលរងក្នុងពេលធ្វើតេស្តពិសោធន៍។ វាក៏ជាការក្រើនរំលឹកមួយដល់ក្រុមអ្នកច្បាប់ផងដែរថា យើងចាំបាច់ត្រូវហាមឃាត់ដាច់ខាតចំពោះការធ្វើតេស្តពិសោធន៍លើសត្វ ព្រោះគ្មានសត្វណាមួយត្រូវរងទុក្ខ និងស្លាប់ដោយសារតែសម្រស់នោះទេ ” ។   តារាសម្តែង Maggie Q មានប្រសាសន៍ថា“ ខ្ញុំជឿជាក់លើមនុស្ស។ ខ្ញុំមានអារម្មណ៍ថាប្រសិនបើពួកគេដឹងអំពីទុក្ខវេទនាដ៏ធំធេងដែលបណ្តាលឱ្យសត្វត្រូវរងទុក្ខដោយសារតែសម្រស់បែបនេះ - ពួកគេនឹងមានការទាមទារខុសពីនេះ។ ការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វនៅតែមានលក្ខណៈស្របច្បាប់នៅតាមកន្លែងជាច្រើនជុំវិញពិភពលោករួមទាំងអាស៊ីអាគ្នេយ៍។ ខ្ញុំលើកទឹកចិត្តអតិថិជននៅក្នុងតំបន់នេះឱ្យគិតទ្វេរដងអំពីកន្លែងដែលពួកគេត្រូវចំណាយប្រាក់ដុល្លាររបស់ពួកគេ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំដឹងថាខ្ញុំមិនត្រូវការផលិតផលគ្រឿងសម្អាងដែលពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍លើសត្វបែបនេះ ដើម្បីឱ្យស្រស់ស្រស់ស្អាតនោះទេ។ ហើយអ្នកវិញក៏មិនត្រូវការដែរ! សូមចូលរួមធ្វើសេចក្តីថ្លែងការណ៍ជាមួយគ្នា !! "               លោក Troy Seidle ដែលជាអនុប្រធានផ្នែកស្រាវជ្រាវ និងជាតិពុលវិទ្យាបានមានប្រសាសន៍ថា “ វាងាយស្រួលក្នុងការសន្មតថាក្រុមហ៊ុនគឺជាបញ្ហា ប៉ុន្តែតាមការពិត ពួកគេគឺជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហា។ ការកែប្រែច្បាប់គឺជារឿងចាំបាច់មួយ ហើយក្រុមហ៊ុនឧស្សាហកម្មនាំមុខជាច្រើន ដូចជា Lush, Unilever, P&G, L'alé និង Avon បាននឹងកំពុងធ្វើការជាមួយយើងដើម្បីធានាឱ្យមានការហាមឃាត់ប្រកបដោយអត្ថន័យលើការធ្វើតេស្តពិសោធន៍លើសត្វនៅក្នុងទីផ្សារថែរក្សាសម្ផស្សជាច្រើនដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ យើងបានជ្រើសរើសសុភាទន្សាយ Ralph ជាតួអង្គអ្នកនាំពាក្យរបស់យើងដើម្បីជួយជំរុញឱ្យច្បាប់ទាំងនេះឈានទៅដល់គោលដៅចុងក្រោយ “ ។   យុទ្ធនាការនេះផ្តោតលើប្រទេសអាទិភាពចំនួន ១៦ ដែលក្នុងនោះរួមមានប្រទេសប្រេស៊ីល កាណាដា ឈីលី      ម៉ិកស៊ីកូ អាហ្វ្រិកខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដូចជាប្រទេសប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី និង      បណ្តា​អង្គការ​ដៃគូរបស់យើងគឺអង្គការ Humane Society សហរដ្ឋអាមេរិក  និងអង្គការច្បាប់ Humane Society Legislative Society ។ យើងផ្តោតទៅលើច្បាប់នៅសហរដ្ឋអាមេរិក។ យើងក៏កំពុងតែប្រកាន់ជំហរឱ្យមានការហាមឃាត់នៅនឹងកន្លែងផងដែរ ដូចជា នៅអឺរ៉ុបជាដើម ដែលអាជ្ញាធរកំពុងព្យាយាមទាញយកប្រយោជន៍ពីចន្លោះប្រហោងផ្នែកច្បាប់ ដោយទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតផលគ្រឿងផ្សំរបស់ផលិតផលគ្រឿងសម្អាងស្របតាមច្បាប់ស្តីពីគីមីវិទ្យា ។ យុទ្ធនាការ​ #SaveRalph នឹងក្លាយជាពន្លឺមួយដែលឆ្លុះបញ្ចាំងអំពីប្រទេសទាំងអស់នេះ ដោយជំរុញឱ្យពួកគេឆ្ពោះទៅរកអនាគតមួយដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វតាមការរំពឹងទុករបស់សាធារណជន និងអ្នកប្រើប្រាស់ ។   ព័ត៌មានសង្ខេប៖ ផ្អែកតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០% គាំទ្រចំពោះការហាមឃាត់លើការធ្វើ   តេស្តគ្រឿងសម្អាងលើសត្វ។ នៅតំបន់ខ្លះនៅលើពិភពលោក ទន្សាយដូចជា Ralph ត្រូវបានចាក់សោរជាប់ក ហើយមានផលិតផលគ្រឿងសម្អាង និងគ្រឿងផ្សំហូរស្រក់ចូលភ្នែករបស់ពួកវា និងនៅលើស្បែកខ្នងរបស់ពួកវាដែលត្រូវបានគេកោររោមចេញអស់។ សត្វជ្រូក និងកណ្តុរហ្គីណេមានសារធាតុគីមីពាសពេញលើស្បែក ដែលត្រូវបានគេកោររោមចេញអស់ ឬនៅលើត្រចៀករបស់ពួកវា ។ ក្នុងចំណោមសត្វទាំងនោះ គ្មានសត្វណាមួយទទួលបានថ្នាំបំបាត់ការឈឺចាប់នោះទេ ហើយជាចុងក្រោយពួកវានឹងត្រូវគេសម្លាប់ចោលទាំងអស់។ ការធ្វើតេស្តសត្វដើម្បីផលិតគ្រឿងសម្អាងត្រូវបានហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសចំនួន៤០ ។  អង្គការ HSI  និងបណ្តាដៃគូនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុង​​ការ​ធានាបាននូវការហាមឃាត់នៅក្នុងប្រទេសនានា ដូចជាប្រទេសឥណ្ឌា តៃវ៉ាន់ នូវែលហ្សេឡង់ កូរ៉េខាងត្បូង ហ្គាតេម៉ាឡា អូស្ត្រាលី និងរដ្ឋចំនួន ១០ នៅក្នុងប្រទេសប្រេស៊ីល។ ការធ្វើតេស្ដបែបនេះក៏ត្រូវបានហាមឃាត់ផងដែរនៅក្នុងប្រទេសតួគី អ៊ីស្រាអែល ន័រវែស អ៊ីស្លង់ ស្វីស និងនៅសហរដ្ឋអាមេរិក ដូចជារដ្ឋកាលីហ្វ័រញ៉ា រដ្ឋអ៊ីលីណយ នីវ៉ាដា និងរដ្ឋវើជីនៀ ។ យីហោផលិតថែរក្សាសម្ផស្ស “មិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វ” ជាង ២,០០០ អាចរកទិញបាននៅទូទាំងពិភពលោកដូចជា Lush, Garnier, Dove, Herbal Essences  និង H&M ។ ក្រុមហ៊ុនទាំងនេះផលិតនូវផលិតផលដែលមានសុវត្ថិភាព ដោយប្រើប្រាស់គ្រឿងផ្សំមានប្រវត្តិប្រើប្រាស់ប្រកបដោយសុវត្ថិភាព រួមជាមួយឧបករណ៍​ទំនើបដើម្បីវាយតម្លៃសុវត្ថិភាពដែលមិនពាក់ព័ន្ធនឹងសត្វ។ មិនទាន់មានការណែនាំណាមួយអំពីការទិញទំនិញ     ជាសកលនៅឡើយទេ ប៉ុន្តែ HSI ទទួលស្គាល់ថា LeapingBunny.org គឺជាធនធានមួយដ៏មានប្រយោជន៍។ អង្គការ HSI ធ្វើការព្រមានថា សូម្បីតែគ្រឿងសម្អាងដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វក៏មានគ្រោះថ្នាក់ដែរ ប្រសិនបើច្បាប់ស្តីពីសុវត្ថិភាពគីមីនៅតែបន្តទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតសារធាតុគីមីផ្សំសម្រាប់​ប្រើប្រាស់ទាំងស្រុងនៅក្នុងគ្រឿងសម្អាង។ នោះហើយជាមូលហេតុដែលយុទ្ធនាការ #SaveRalph ផ្តល់អាទិភាពក្នុងការជំរុញឱ្យមានការហាមឃាត់លើការធ្វើតេស្តនៅនឹងកន្លែង និងប្រកាន់ជំហរការពារជាដាច់ខាត។ បន្ថែមពីលើការស្វែងរកឱ្យមានការហាមឃាត់តាមច្បាប់ អង្គការ HSI  និងដៃគូរបស់យើងកំពុងសហការគ្នា    ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលមួយក្នុងការវាយតម្លៃសុវត្ថិភាពដែលមិនពាក់ព័ន្ធនឹងសត្វ ដើម្បីជួយគាំទ្រដល់   ក្រុមហ៊ុនតូចៗ និងអាជ្ញាធររដ្ឋាភិបាលឱ្យមានការផ្លាស់ប្តូរពីការធ្វើតេស្តលើសត្វទៅជាវិធីសាស្រ្តទំនើបមិន      ពាក់ព័ន្ធនឹងសត្វដែលមានភាពងាយស្រួល និងល្អប្រសើរក្នុងការធានាបាននូវសុវត្ថិភាពរបស់មនុស្ស ជំនួសឱ្យការធ្វើតេស្តពិសោធន៍លើសត្វរបស់ពួកគេ ។ --- អំពីអង្គការ Humane Society International   អង្គការ Humane Society International មានវត្តមាននៅក្នុងប្រទេសជាង ៥០ ដោយធ្វើការនៅទូទាំងពិភពលោកដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងមនុស្ស និងសត្វ ក៏ដូចជាជួយសង្គ្រោះ និងការពារសត្វឆ្កែ និងឆ្មា ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វចិញ្ចឹមក្នុងកសិដ្ឋាន ការពារសត្វព្រៃ លើកកម្ពស់ការធ្វើតេស្ត និងស្រាវជ្រាវដែលមិនពាក់ព័ន្ធនឹងសត្វ ឆ្លើយតបចំពោះគ្រោះធម្មជាតិ និងប្រឈមមុខនឹងអំពើឃោរឃៅចំពោះសត្វតាមគ្រប់រូបភាពទាំងអស់។ សម្រាប់ព័ត៌មានសូមចូលមើល hsi.org/Ralph ។   សូមចុច Follow HSI នៅលើបណ្តាញ Twitter, Facebook និង Instagram ។

ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២១ ភ្នំពេញ - កម្ពុជា៖ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រជាជាតិទាំង ១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរហូតមកដល់បច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតក្នុងដំណើរការប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយ។ ផ្អែកតាមធនាគារទិន្នន័យពិភពលោក (World Data Bank) បានបង្ហាញថា សហគមន៍ជនបទមានប្រហែល ៧៧% នៃចំនួនប្រជាជន។ ប្រជាជនដែលរស់នៅតាមតំបន់ជនបទ ជា​ពិសេសស្ត្រី បាននឹងកំពុងជួបការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃទាក់ទងនឹងកង្វះលទ្ធភាពទទួលបានអនាម័យ​ កង្វះទឹកស្អាត និងកង្វះផលិតផលអនាម័យផ្ទាល់ខ្លួន។ ហើយចំនួនប្រជាជននេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្មេងស្រីដែលកំពុងចូលរៀនតាមសាលានានា។ បញ្ហានេះត្រូវបានលើកឡើងនៅក្នុងការសិក្សាស្រាវជ្រាវកន្លងមកដែលធ្វើឡើងដោយកញ្ញា និច ជា (Nich Chea) នៅក្នុងនិក្ខេបបទរបស់នាងក្រោមចំណងជើងថា “ឧត្តមសិក្សានៅកម្ពុជា”  ដែលបានគូសបញ្ជាក់ថាប្រមាណជាង ៤៣% នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅកម្ពុជាមិនមានទឹកស្អាត ហើយប្រមាណជាង ៣៤% គ្មានបង្គន់អនាម័យ។ ជាចុងក្រោយ បញ្ហានេះនាំឱ្យមានអត្រាបោះបង់ការសិក្សារបស់ក្មេងស្រីស្ថិតក្នុងកម្រិតមួយខ្ពស់ បន្ទាប់ពីពេញវ័យ ដោយត្រូវមានកន្លែងលាងសម្អាត នៅពេលដែលមករដូវ ។ ដោយបានកំណត់ និង     យល់ច្បាស់ថា បញ្ហាគម្លាតនៃការអប់រំ និងបញ្ហាអនាម័យ ចាំបាច់ត្រូវតែដោះស្រាយនៅក្នុងប្រទេស ដូច្នេះហើយ LIBRESSE® បានប្តេជ្ញាអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំ តាមរយៈការសាងសង់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលខ្លួនបានជ្រើសរើស។ រហូតមកទល់ពេលនេះ សាលារដ្ឋមួយដែលទទួលបានការបញ្ជាក់ថានឹងត្រូវសាងសង់បង្គន់អនាម័យ គឺវិទ្យាល័យព្រះនរោត្តមរណឬទ្ធិគន្ធបុប្ផា ដែលមានទីតាំងនៅភូមិឃ្លោយទី ១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ការធ្វើបែបនេះគឺដើម្បីឱ្យសិស្សស្រីមានលទ្ធភាពប្រើប្រាស់បន្ទប់ទឹកស្អាត និងអនុវត្តអនាម័យបានត្រឹមត្រូវ ។ ការថែទាំងសុខភាព និងអនាម័យ គឺមានសារៈសំខាន់សម្រាប់ក្មេងស្រីទាំងនេះ ដើម្បីឱ្យពួកគេផ្តោតការយកចិត្តទុកដាក់ចំពោះសិក្សារហូតដល់ចប់។ តាមរយៈការទទួលបានការអប់រំ និងបំណិនជីវិតចាំបាច់នានា ក្មេងស្រីទាំងនេះអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ និងបំពេញតួនាទីរបស់ពួកគេនៅក្នុងសង្គម ហើយជាចុងក្រោយ អាចរស់នៅក្នុងជីវភាពមួយតាមបំណងប្រាថ្នា​របស់ខ្លួន ទាំងសម្រាប់ពួកគេផ្ទាល់ ក៏ដូចជាសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ។ LIBRESSE® ជឿជាក់ថា ស្ត្រីចាំបាច់ត្រូវទទួលបានការបង្ហាត់បង្រៀនតាំងពីតូច ដើម្បីចេះទទួលខុសត្រូវចំពោះផ្នែកសុខភាព V-zone របស់ខ្លួន ដែលនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការតស៊ូមតិរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់បង្គន់អនាម័យនៅតាមសាលារដ្ឋដែលបានជ្រើសរើសជាពិសេសសម្រាប់ក្មេងស្រីកម្ពុជា។ មិនមានអ្វីដែលមានផាសុកភាពជាងនេះទេសម្រាប់ស្ត្រី ជាពិសេសក្នុ​ងអំឡុងពេលមករដូវ ដែលត្រូវមានការយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ហើយការមានបង្គន់អនាម័យនៅតាមសាលារបស់ពួកគេ គឺប្រៀបបាននឹងការបំពេញនូវសេចក្តីត្រូវការរាងកាយរបស់ពួកគេបានត្រឹមត្រូវ។ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ពីស្ត្រីបានយ៉ាងច្បាស់ ដោយយីហោនេះជឿជាក់ថាក្មេងស្រីមិនមែនកើតមកដោយមានភាពខ្មាសអៀនចំពោះរាងកាយ និងបរិវេណឯកជនរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេបានផ្លាស់ប្តូរផ្នត់គំនិតសង្គមដែលដាក់កម្រិតលើទំនុកចិត្តរបស់ពួកគេ នៅពេលពួកគេចម្រើនវ័យ ។ ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ( និង ៤០ ឆ្នាំនៅទូទាំងពិភពលោក) LIBRESSE® នឹងខិតខំផ្តល់ទំនុកចិត្តដល់ស្ត្រីនៅក្នុងជីវិតសង្គម និងទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ។ ក្នុងនាមជាបងស្រីដ៏ក្លាហាន LIBRESSE® ខិតខំលុបបំបាត់ភាពសង្ស័យចំពោះខ្លួនឯង ការខ្មាសអៀន និងភាពមិនសុខស្រួលដែលធ្វើឱ្យស្ត្រីត្រឡប់មកបង្កើតពិភពនៃទំនុកចិត្ត V-zone ។ នេះត្រូវបានធ្វើឡើងដោយចូលទៅកាន់ចំណុចស្នូលនៃមណ្ឌលសុខភាព V-zone ដោយនឹងមានការអនាម័យយ៉ាងត្រឹមត្រូវ ។   LIBRESSE® គាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញពង្រឹងភាពអង់អាចដល់ស្ត្រី តាមរយៈការចូល      រួមរបស់សង្គម និងការមានវិធីសាស្រ្តជាប្រព័ន្ធបន្ថែមទៀត ពីព្រោះវាឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ក្រុមហ៊ុន ។ យុទ្ធនាការ​នេះមានការផ្តួចផ្តើមឡើងដោយ LIBRESSE® ដែលត្រូវបានទទួលស្គាល់តាមរយៈ “ពានរង្វាន់ទីផ្សារឆ្លើយតបចំពោះយែនឌ័រ” “Gender-responsive Marketplace Award” ដែលត្រូវបានប្រគល់ជូនដល់ក្រុមហ៊ុន Vinda Group Southeast Asia (Malaysia) ដែលជាក្រុមហ៊ុនមេរបស់ LIBRESSE® ។   អំពី LIBRESSE®​ LIBRESSE® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារី ដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជានារី ។ ម៉ាកយីហោនេះគាំទ្រដល់ស្ត្រីឱ្យដើរតាមគន្លងជីវិតរបស់ខ្លួន និងអបអរសាទចំពោះស្ត្រីដែលមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីផលិតផលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី LIBRESSE® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីក្នុងពេលមករដូវប្រចាំខែ ដូចជាយុទ្ធនាការអំពីការមករដូវ គឺ ចូរទទួលយកការពិត និងការមករដូវ (Let’s Get Real and Period) ។   អំពីសម្ព័ន្ធក្រុមហ៊ុន Vinda Group ចាប់តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន Vinda Group បានក្លាយជាក្រុមហ៊ុនធំជាងគេមួយសម្រាប់ផលិតផលអនាម័យនៅអាស៊ី និងមានបុគ្គលិកជិត ១ ម៉ឺននាក់។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផលថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ Vinda មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន: 3331.HK) ។

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ៖  កម្ពុជា ជាប្រទេសដែលមានភាពសម្បូរបែប និងទាក់ទាញ ហើយក៏ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ផងដែរ។ ជាមួយនឹងកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គម ប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នា តែស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ។ ជីវភាពរស់នៅរបស់ពួកគាត់ក៏មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផ្សារទំនើប និងភោជនីយដ្ឋានជាច្រើនក៏កំពុងតែរីកដុះដាលឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ​។ ប្រជាជនភាគច្រើនរីករាយនឹងជីវិតរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ដោយពួកគាត់ប្រើប្រាស់បណ្តាញសង្គមដើម្បីទំនាក់ទំនងគ្នា ចូលចិត្តប្រើ​ប្រាស់ផលិតផលប្រណីតៗ ញ៉ាំអាហារនៅខាងក្រៅ និងចូលចិត្តសាកល្បងចំណីអាហារប្លែកៗជាច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ សព្វថ្ងៃនេះ ប្រជាជនយើងមានជម្រើសច្រើនក្នុងការញ៉ាំចំណីអាហារនានា។ ទោះយ៉ាងណាក៏ដោយ មិនមែនរាល់ចំណីអាហារទាំងអស់នោះសុទ្ធតែល្អចំពោះសុខភាពនោះទេ។ អាហារខ្លះមានផ្ទុកជាតិស្ករខ្ពស់ ខណៈអាហារផ្សេងទៀតជាពិសេសអាហារបែបបំពង ឬចៀន មានផ្ទុកកូឡេស្តេរ៉ុលខ្ពស់។ ការញ៉ាំអាហារនៅខាងក្រៅ ឬក៏ខ្ចប់យកទៅផ្ទះ ភាគច្រើនមិនមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ បានគ្រប់គ្រាន់ ដែលរាងកាយរបស់យើងត្រូវការនោះទេ។ ការធ្វើឱ្យជីវិតរស់នៅប្រកបដោយសុខភាពល្អ និងមានភាពរីករាយ មិនមែនជារឿងងាយស្រួលឡើយ។ ភាពមមាញឹកនៃការងាររបស់ប្រជាជនយើង ជាហេតុនាំឱ្យពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងចំណុចផ្សេងទៀត អាចបណ្តាលមកពី    ខ្វះការតាំងចិត្តខ្ពស់ ឬក៏មានអារម្មណ៍ថាហត់នឿយពីការងារក៏ថាបាន។ ទម្លាប់ល្អរបស់យើងរាល់ថ្ងៃ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងគុណភាពនៃជីវិត ។ ដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព យើងចាំបាច់ត្រូវបង្កើតទម្លាប់ថ្មីដោយបញ្ចូលនូវការហាត់ប្រាណឱ្យបានទៀងទាត់  ញ៉ាំបន្លែ ផ្លែឈើ  គ្រាប់ធញ្ញជាតិ  និងកំណត់បរិមាណជាតិខ្លាញ់ ស្ករ និងអំបិល។ ទាំងអស់នេះនឹងនាំឱ្យយើងទទួលបាននូវសុខភាពល្អ។ អាហារូបត្ថម្ភល្អគួបផ្សំនឹងសកម្មភាពរាងកាយ ពោលគឺការហាត់ប្រាណ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យជីវិតរស់នៅប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។ រាងកាយរបស់យើងអាចទទួលបានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលយើងត្រូវការជាចាំបាច់ដើម្បីទ្រទ្រង់ប្រព័ន្ធរាងកាយ ហើយរឹតតែមានសារសំខាន់បំផុតសម្រាប់សុខភាព និងការលូតលាស់របស់កុមារ។  ណេសត្លេ បាននឹងកំពុងផ្តល់ជូនអតិថិជននូវផលិតផលដែលមានរសជាតិឆ្ងាញ់ ជាមួយនឹងសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ជាច្រើនមានដូចជា៖ ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និងម៉េកគី ជាដើម។ ផលិតផលទាំងអស់នោះសុទ្ធសឹងតែជាផលិតផលដែលត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ ​និងជាប្រភពអាហាដ៏សំខាន់ដែលផ្តល់នូវជីវជាតិបំប៉នដល់សមាជិកគ្រួសារម្នាក់ៗគ្រប់ជំនាន់ ពីក្រុមហ៊ុនណេសត្លេអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ។       ថ្មីៗនេះ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី «​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ» ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្តា​រាជធានី-ខេត្តចំនួន ១៦ ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ​ឆ្នាំ ២០២០នេះ។ កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃនៅតាមផ្សារនានាទូទាំងប្រទេស   ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ  រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត​​។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​ កម្មវិធីនេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឱ្យបានល្អបរិបូរណ៍។ សុខភាព និងសុខុមាលភាព គឺជាទ្រព្យសម្បត្តិមហាសាលរបស់យើងម្នាក់ៗ។ ដូច្នេះ សូមចូលរួមក្នុងកម្មវិធីណេសត្លេ សុខភាពល្អ ផ្ទះរីករាយ នៅថ្ងៃនេះទាំងអស់គ្នា ដើម្បីបានភ្លក្សផលិតផលដែលមានសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសទទួលបាននូវគន្លឹះសំខាន់ៗ ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងកាន់តែប្រសើរ ​និងមានសុខភាពល្អគ្រប់ៗគ្នា៕

ភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អ ត្រូវចាប់ផ្តើមជាមួយនឹងការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ និងទម្លាប់នៃការរស់នៅល្អ។ គ្រប់ៗគ្នាជឿថា អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាពបំផុតក្នុងការថែរក្សាសុខភាពរបស់មនុស្សយើង​។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរស់នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ​ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី “ដំណើរទេសចរណ៍ ​ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ “  ដែលនឹងធ្វើដំណើរទៅតាមបណ្តា​រាជធានី-ខេត្តចំនួន១៤ ​រៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៤ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ​ឆ្នាំ២០២០នេះ។   កម្មវិធីដំណើរទេសចរណ៍នេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឲ្យបានល្អបរិបូរណ៌។   កម្មវិធីដំណើរទេសចរណ៍នេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃតាមផ្សារនានាជាច្រើននៅទូទាំងប្រទេស   ​ ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ពិនិត្យសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹង រួមនឹងដំបូន្មានសំខាន់ៗដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តដោយឥតគិតថ្លៃហើយទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ​។​   ពេញមួយខែតុលា វិច្ឆិកា និងខែធ្នូ ព្រឹត្តិការណ៍នេះនឹងបន្តធ្វើដំណើរទៅកាន់បណ្តាខេត្ត-ក្រុងទាំង១៤ រួមមាន៖ ភ្នំពេញ ខេត្តកណ្តាល ​តាកែវ កំពត កំពង់សោម កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ​ សៀមរាប ​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ណេសត្លេ ​សូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមក្នុងកម្មវិធីនេះឲ្យបានគ្រប់ៗគ្នាកុំបីអាក់ខាននៅតាមទីតាំងដែលនៅជិតលោកអ្នកបំផុត។   កម្មវិធី​ ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ ប្រៀបដូចជាកន្លែងមួយដែលគ្រួសារនីមួយៗអាចចែករំលែកនូវ រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់​​​ ​សម្បូរដោយគុណប្រយោជន៍ចំពោះសុខភាព ដើម្បីទ្រទ្រង់ជីវិតរបស់ពួកគាត់ ដូច្នេះសមាជិកគ្រួសារម្នាក់ៗអាចរស់នៅប្រកបដោយសុខភាពល្អតាមរយៈការបរិភោគអាហារដែលមានជីវជាតិ ហើយជាផ្ទះដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គល។   ណេសត្លេ មានបេសកកម្មលើកកម្ពស់គុណភាពជីវិត និងរួមចំណែកធ្វើឲ្យសុខភាពរបស់ប្រជាជនកាន់​តែប្រសើរ។ ដូច្នេះ ណេសត្លេ សង្ឃឹមថា ប្រជាជនកម្ពុជានឹងបានយល់ដឹងកាន់តែច្បាស់នៅពេលសម្រេចចិត្តជ្រើសរើសផលិតផលណាមកទទួលទានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីពួកគាត់បានចូលរួមក្នុងកម្មវិធីដ៏មានសារសំខាន់មួយនេះ​៕

Top