បើខ្ញុំធាត់តើមានបញ្ហាអ្វីដែរឬទេ?
នាងខ្ញុំឈ្មោះ ស៊ីផុន អាយុ ២៤ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។ ជាញឹកញាប់ខ្ញុំតែងតែរមួលក្រពើមិនថាពេលហាត់ប្រាណ ឬពេលកំពុងគេងលក់ហើយក៏ដោយ។ ខ្ញុំមិនមានបញ្ហាសុខភាពអ្វីផ្សេងទៀតទេតែខ្ញុំមានទម្ងន់ជាង៦០គីឡួ។ តើវាអាច ជាមូលហេតុដែរឬទេ? តើអាការៈនេះមានទាក់ទងនឹងជំងឺអ្វីធ្ងន់ធ្ងរដែរឬទេ?
ចម្លើយ៖ ប្រសិនបើអ្នកបានធ្វើការបញ្ជាក់ពីកម្ពស់របស់អុ្នកទៀតវានឹងកាន់តែប្រសើរ។ យោងតាមការរៀបរាប់លើនេះវាមិនបានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃជំងឺនោះទេ។ អ្វីដែលត្រូវគិតដំបូងគេគឺវីតាមីន ដូចជាប្រភេទកាល់ស្យូម វីតាមីនក្រុមបេ ឬ
បេ១២ និងជាតិដែកព្រោះថាកង្វះជាតិណាមួយក៏បណ្តាលឲ្យសាច់ដុំមានការចុកស្រពន់ ឬរមួលក្រពើដែរ។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត លឹម តាំង ជាសាស្រ្តចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក