Menu

ស្ថិតក្នុងវិស័យសុខភាព អ្នកគួរតែស្គាល់ Websites ទាំងនេះ!


ស្ថិតក្នុងវិស័យសុខភាព អ្នកគួរតែស្គាល់ Websites ទាំងនេះ!

ជាអតីតនិស្សិតផ្នែកសុខាភិបាលម្នាក់ (ឱសថសាស្ត្រ) ហើយក៏កំពុងធ្វើការទាក់ទងនឹងសុខភាពផងដែរ ខ្ញុំគិតថាមានអ្នកដូចខ្ញុំមិនតិចទេ ដែលធ្លាប់មានភាពស្ទាក់ស្ទើរនៅពេលធ្វើការណែនាំអំពី Websitesសុខភាពដែលអាចទុកចិត្តបាន និងពេញនិយមទៅកាន់មិត្តភក្តិ អ្នកជំងឺ ឬអ្នកទូទៅ។
 
ជាធម្មតា Websiteសុខភាពនៅលើបណ្តាញអ៊ីនធឺណែនមានច្រើន តែមិនសុទ្ធតែផ្តល់នូវព័ត៌មានដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព ក្នុងការចូលទៅមើលនោះឡើយ ហេតុនេះសម្រាប់អ្នកទាំងអស់គ្នា មិនថានៅជាអ្នកទូទៅ និស្សិត ឬកំពុងស្ថិតក្នុងវិស័យសុខភាពនេះដែលតម្រូវ ឲ្យធ្វើការស្រាវជា្រវ ក៏ដូចជាធ្វើបច្ចុប្បន្នភាពនូវព័ត៌មាន និងចំណេះដឹងនានា អាចនឹងមានការលំបាកខ្លះប្រសិនមិនបានដឹងអំពីប្រភពដែល អាចជឿជាក់បាន។ ដូចនេះ សង្ឃឹមថាការចែករំលែកនូវ Websites សុខភាព ដែលត្រូវបានចាត់ជា Websites ទាំង15 ដែលពេញនិយមបំផុតបើយោងទៅតាមចំណាត់ថ្នាក់នៃ eBizMBA, Alexa Global Traffic និង U.S. Traffic ដូចខាងក្រោមនេះ អាចជាប្រយោជន៍ដល់អ្នកទាំងអស់គ្នា។ 

1.WebMD
ចំនួនអ្នកប្រើប្រាស់គិតក្នុងមួយខែមានដល់ទៅ 80,000,000 នាក់។ អត្ថបទសុខភាពពី WebMD ជាទូទៅមានការពន្យល់មានលក្ខណៈសាមញ្ញ និងងាយយល់សម្រាប់អ្នកទូទៅ។ អ្វីដែលពិសេស ក្រៅពីក្រុមការងារដែលមានបទពិសោធន៍ WebMD ក៏រួមសហការជាមួយនឹងក្រុមការងារ ផ្សេងទៀតដូចជា MediciNet.com និង RxList ផងដែរ។ 

2.NIH
មានអ្នកចូលទស្សនាចំនួន 55,000,000 នាក់ក្នុងមួយខែ និងជាទូទៅត្រូវបានស្គាល់ថាជាគេហទំព័រដែលផ្តល់នូវព័ត៌មានទាក់ទងនឹង ការស្រាវជ្រាវថ្មីៗ ឬអាចនិយាយបានថាអត្ថបទនៅក្នុងគេហទំព័រនេះស័ក្តិសមនឹងអ្នកតាមដានជាអ្នកក្នុងវិស័យវេជ្ជសាស្ត្រ ឬអ្នកស្រាវជ្រាវ ច្រើនជាង។ 

3.Yahoo! Health
ចំនួនអ្នកទស្សនាគេហទំព័រនេះគឺ 50,500,000 នាក់ក្នុងមួយខែ។ Yahoo! Health ជាគេហទំព័រដែលផ្តល់នូវព័ត៌មានថ្មីៗបំផុតដោយផ្តោត លើការរស់នៅប្រកបដោយផាសុកភាព គន្លឹះក្នុងការព្យាបាលជំងឺ ឬអាការៈផ្សេងៗ ស្វែងរកមូលហេតុ ឬរោគសញ្ញាព្រមាន ក៏ដូចជាស្វែងរក ការព្យាបាល និងវេជ្ជបណ្ឌិតផងដែរ។ 

4.MayoClinic
ជាគេហទំព័ររបស់ Mayo Clinic ផ្ទាល់ដែលជាកន្លែងប្រមូលផ្តុំដោយអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រជាមួយនឹងឯកទេសខុសៗ ពីគ្នាលើសពី 3,300 នាក់ ដែលមានគោលបំណងរួមក្នុងការផ្តល់នូវការអនុវត្តក្នុងការថែទាំ អប់រំ និងការស្រាវជ្រាវផ្សេងៗ។ អ្នកចូលទស្សនា គេហទំព័រនេះមានដល់ទៅ 30,000,000 នាក់ក្នុងមួយខែ។ 

5.MedicineNet
មិនខុសពី WebMD ដែលជាបណ្តាញ និងអ្នកដំណើរការនៃគេហទំព័រនេះផ្ទាល់ MedicineNet ក៏ជាមានអ្នកចូលទស្សនារហូតដល់ 25,500,000 នាក់ក្នុងមួយខែ។ ក្រោមទម្រង់ជាគេហទំព័រ online MediciNet មិនត្រឹមផ្តល់នូវទម្រង់ងាយស្រួលអានតែក៏ផ្តល់ជាសំណួរសាកល្បងការ យល់ដឹងអមមកជាមួយនឹងអត្ថបទផងដែរ។ 

6.Drugs.com 
មានអ្នកចូលទស្សនា 22,000,000 នាក់ក្នុងមួយខែ។ វាអាចចាត់ទុកបានថាជាគេហទំព័រដែលអាចផ្តល់នូវព័ត៌មានដែលមានប្រភពគួរឲ្យទុកចិត្ត (Wolters Kluwer Health, American Society of Health-System Pharmacists, Cerner Multum និង Micromedex from Truven Health, Harvard Health Publications, Stedman’s Medical Dictionary…) ទាក់ទងនឹងឱសថ និងបញ្ហាសុខភាពដែលពាក់ព័ន្ធ សម្រាប់អ្នកទូទៅ ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាលផងដែរ។ 

7.EverydayHealth
ចំនួនអ្នកទស្សនាក្នុងមួយខែមាន18,000,000 នាក់។ Website នេះផ្តល់ជាទម្រង់មួយសម្រាប់អ្នកប្រើទូទៅក្នុងការតាមដានព័ត៌អំពីសុខភាព និងសម្រាប់អ្នកវិជ្ជាជីវៈសុខាភិបាលក្នុងការស្វែងយល់បន្ថែម និងតាមដានព័ត៌មានថ្មីៗអំពីវិស័យវេជ្ជសាស្ត្រផងដែរ។ 

8.HealthGrades
ទទួលបានការចូលទស្សនា 17,000,000 នាក់ក្នុងមួយខែ ជាមួយនឹងការផ្តល់នូវព័ត៌មានទាក់ទងនឹងការស្វែងរកវេជ្ជបណ្ឌិត មន្ទីរពេទ្យ  និង សេវាថែទាំដែលត្រឹមត្រូវ ព្រមទាំងផ្តល់ឲ្យអ្នកប្រើប្រាស់ និងជំនាញសុខភាពនូវការទំនាក់ទំនងជាមួយគ្នាផ្ទាល់ទៀតផង។ 

9.Healthline
ចំនួនអ្នកចូលទស្សនាមាន 16,000,000 នាក់ក្នុងមួយខែ។ នេះជាគេហទំព័រដែលអ្នកអាចរៀនអំពីស្ថានភាពសុខភាព ស្វែងយល់ពីឱសថ ចូលរួមក្នុងសហគមន៍ និងស្វែងរកគន្លឹះសម្រាប់ការរស់នៅប្រកបដោយសុខភាពជាដើម។ 

10.Mercola
អ្នកចូលទស្សនាគេហទំព័រមាន 15,500,000 នាក់ក្នុងមួយខែ។ នេះជាគេហទំព័ររបស់លោកវេជ្ជបណ្ឌិត Mercola ដែលផ្តល់នូវព័ត៌មានថ្មីៗ​ ជាមួយនឹងប្រភពច្បាស់លាស់ទាក់ទងនឹងសុខភាព។

11.Health 
ចំនួនអ្នកចូលទស្សនាក្នុងមួយខែមាន 15,000,000 នាក់។ គេហទំព័រនេះត្រូវបានដំណើរការដោយអ្នកជំនាញ ដោយផ្តោតលើការដោះស្រាយបញ្ហា និងជាទូទៅត្រូវសរសេរឡើងដោយយោងតាមការចែករំលែកនូវបទពិសោធន៍ក្នុងជីវិតពិតតែម្តង។ 

12.MindBodyGreen
មានអ្នកចូលទស្សនា 10,500,000 នាក់ក្នុងមួយខែ។ គេហទំព័រនេះប្រើប្រាស់នូវមាតិកាដែលល្អៗ និងទាក់ទងនឹងការរស់នៅប្រចាំថ្ងៃដែលផ្តល់ ដោយអ្នកជំនាញផ្នែកសុខភាពជាច្រើនទូទាំងពិភពលោក ដើម្បីផ្តល់ជូននូវជីវិតរស់នៅប្រកបដោយសុខភាព និងភាពរីករាយ។ 

13.Medscape
ជាគេហទំព័រដែលមានអ្នកចូលទស្សនាជាង 9,000,000 នាក់ក្នុងមួយខែ។ វាជាប្រភពដ៏ល្អមួយសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៅលើការ លើកកម្ពស់សុខភាពរបស់អ្នកជំងឺ សម្រាប់អ្នកមានវិជ្ជាជីវៈផ្នែកសុខភាពទាំងអស់តាមរយៈព័ត៌មានគ្លីនិក ព័ត៌មានវេជ្ជសាស្ត្រថ្មីៗ ទស្សនៈវិស័យ របស់អ្នកឯកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈនានាផងដែរ។ 

14.RxList
នេះជាគេហទំព័រមួយទៀតដែលដំណើរការដោយ WebMD ។ RxList មានផ្ទុកនូវព័ត៌មានអំពីមុខឱសថនានា ផ្តល់ជូនដោយឱសថការី និង វេជ្ជបណ្ឌិត រួមជាមួយនឹងទិន្នន័យមានប្រភពច្បាស់លាស់ដូចជា FDA, Cerner Multum, and First Databank, Inc.ជាដើម។ គេហទំព័រនេះផងដែរ មានអ្នកចូលទស្សនាជាង 7,000,000 នាក់ក្នុងមួយខែ។ 

15.MedicalNewsToday (MNT) 
ជាគេហទំព័រដំណើរការដោយ Healthline Media UK Ltd.,ក្រុមហ៊ុនផ្សព្វផ្សាយឈានមុខមួយនៅចក្រភពអង់គ្លេស និងមានការិយាល័យ ផងដែរនៅសហរដ្ឋអាមេរិក ព្រមទាំងតៃវ៉ាន់ ជាមួយនឹងអ្នកចូលទស្សនាក្នុងមួយខែជាង 6,500,000 នាក់។ 

 

website ល្អនៅមានជាច្រើនទៀត តែទាំងនេះគឺជាប្រភពព័ត៌មានដែលទទួលបានចំណាត់ថ្នាក់ពេញនិយមជាងគេសម្រាប់ការប្រើប្រាស់ ជាសកល។ ប្រភពព័ត៌មានពី៖ http://www.ebizmba.com/articles/health-websites

សំណាងល្អណា!

 

Share:

អត្ថបទទាក់ទង