Menu

ការគ្រប់គ្រងអាការៈរលាកសន្លាក់ឆ្អឹងដោយសារការសឹករេចរឹល ឬអន់ថយនៃឆ្អឹង


ការគ្រប់គ្រងអាការៈរលាកសន្លាក់ឆ្អឹងដោយសារការសឹករេចរឹល ឬអន់ថយនៃឆ្អឹង

ជំងឺរលាកសន្លាក់ឆ្អឹងគឺជា ប្រភេទជំងឺរលាកសន្លាក់ចម្បងនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ នៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹក ឆ្អឹង និងឆ្អឹងត្រូវកកិតគ្នា ដែលជាហេតុធ្វើឲ្យហើម តឹងណែន និងឈឺចាប់នៅតំបន់នោះ។ រយៈពេលយូរទៅ សន្លាក់នឹងបាត់បង់ ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជារ៉ាំរ៉ៃរាប់ខែរាប់ឆ្នាំ ដែលនឹងធ្វើឲ្យអ្នកកាន់តែគ្រោះថ្នាក់ ប្រសិនបើអ្នកធាត់លើសទម្ងន់ ប្រវត្តិគ្រួសារមានកើត ជំងឺនេះ អាយុចាស់ ឬធ្លាប់មានគ្រោះថ្នាក់នៅតំបន់សន្លាក់នោះ។
 
ប្រសិនបើរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹងរបស់អ្នក ស្ថិតក្នុងកម្រិតមួយស្រាល ឬមធ្យម អ្នកអាចគ្រប់គ្រង ឬព្យាបាលវាបាន តាមរយៈ ៖
- សម្រាក និងមានតុល្យភាពចំពោះសកម្មភាពរបស់អ្នក
- ប្រើប្រាស់ទឹកក្តៅ ឬទឹកត្រជាក់ ដើម្បីស្អំនៅតំបន់ដែលមានបញ្ហា
- ហាត់ប្រាណតិចៗ តាមការណែនាំពីអ្នកជំនាញជាប្រចាំ
- រក្សាទម្ងន់ឲ្យបានល្អ (បើលើស ត្រូវព្យាយាមសម្រកមកធម្មតាវិញ)
- ហាត់បន្តឹង ឬធ្វើឲ្យសាច់ដុំនៅជុំវិញសន្លាក់រឹងមាំឡើង ដើម្បីជួយទ្រទ្រង់សន្លាក់បន្ថែម
- ប្រើប្រាស់ឧបករណ៍ជំនួយ តាមវេជ្ជបញ្ជាគ្រូពេទ្យ
- ប្រើប្រាស់ថ្នាំ ដើម្បីបំបាត់ការឈឺចាប់ និងបំបាត់ការលាក ឬហើមតាមវេជ្ជបញ្ជា
- ចៀសវាងធ្វើចលនាខ្លាំងពេក។

ប្រសិនបើរោគសញ្ញារបស់អ្នកធ្ងន់ធ្ងរ ដែលបណ្តាលឲ្យអ្នកពិបាក ឬមិនអាចធ្វើចលនាបាន គន្លឹះណែនាំខាងលើនេះ នៅតែអាចជួយអ្នកបាន ប៉ុន្តែ ការប្រឹក្សាយោបល់ និងការព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ គឺជារឿងចាំបាច់បំផុត។ គួរបញ្ជាក់ផងដែរថា ជំងឺរលាកសន្លាក់ឆ្អឹងរ៉ាំរ៉ៃបែបនេះ អាចការពារបានដោយការធ្វើឲ្យរាងកាយសកម្ម ថែរក្សាទម្ងន់ឲ្យបានល្អ និងចៀសវាងការរងរបួស និងការធ្វើចលនាដដែលៗញឹកញាប់ខ្លាំងពេក៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 


Share:

អត្ថបទទាក់ទង