Menu

[ខ្លឹមៗ]មានដុំគ្រាប់តូចៗក្នុងមាត់ តិចលោមិនមែនជាមុន តែជាខ្ទុះនៅជើងធ្មេញណា៎...


[ខ្លឹមៗ]មានដុំគ្រាប់តូចៗក្នុងមាត់ តិចលោមិនមែនជាមុន តែជាខ្ទុះនៅជើងធ្មេញណា៎...

ខ្ទុះនៅជើងធ្មេញ (Fistula) អាចហៅម្យ៉ាងទៀតថា Gumboil កើតឡើងនៅពេលដែលខ្ទុះបង្កទៅជាអាប់សែដែលធ្វើឲ្យសម្ពាធកើនឡើងនៅតំបន់ ជុំវិញធ្មេញ។ ប្រសិនបើខ្ទុះនោះគ្មានផ្លូវចេញ នោះវានឹងបង្កើតផ្លូវបង្ហូរចេញតាមឆ្អឹងក្បែរឫសធ្មេញ។ ផ្លូវដែលខ្ទុះនោះចេញតាមនោះហៅថា Fistula។
 
កត្តាបង្ក
Fistula អាចបណ្តាលមកពីមូលហេតុជាច្រើនមានដូចជា៖
•  ​ ការប៉ះទង្គិចទៅលើមាត់ ឬការមានរបួស
•   មេរោគ
•   បន្ទាប់ពីការវះកាត់
•   មានពីកំណើត
 
រោគសញ្ញា
ជាធម្មតា វាកើតឡើងនៅក្បែរដំបូលនៃមាត់ ឬក៏នៅលើអញ្ចាញ ដែលពិបាកនឹងកត់សម្គាល់។ គេអាចហៅវាម្យ៉ាងទៀតថា Parulis នៅពេលវាក្លាយជា ដុំគ្រាប់តូចៗកើតឡើងក្នុងមាត់ ដែលមានរាងដូចជាមុនតូចៗ ហើយនៅពេលមុននេះបែក វាបង្កើតបានជាប្រហោង។ 

ករណីស្រដៀងគ្នា ពេលខ្លះfistulaត្រូវបានច្រឡំ​ជាមួយរោគសញ្ញាផ្សេងទៀត និងពេលខ្លះវាកើតមកពីជំងឺផ្សេងទៀត ដូចជា៖
•   ដុំឆ្អឹង៖ វាឡើងជាដុំដែលអាចស្ទាបបាន ដុំឆ្អឹងនេះមិនចាំបាច់ត្រូវការព្យាបាលទេ។
•   ធ្មេញកប់ និងធ្មេញមិនទាន់ដុះអស់៖ នៅពេលធ្មេញកប់ មានមេរោគ នោះ fistula នឹងអាចកើតមានឡើង។
•   អាប់សែធ្មេញ ឬ ដំបៅមាត់៖ ប្រសិនបើមិនព្យាបាល វានឹងបណ្តាលឲ្យមាន ​fistulas ។

រោគវិនិច្ឆ័យ និងការព្យាបាល
Fistula ត្រូវបានធ្វើរោគវិនិច្ឆ័យដោយទន្តបណ្ឌិតតាមរយៈរូបរាង ឬរោគសញ្ញា ដោយមិនចាំបាច់មានតេស្តផ្សេងទៀតទេ។ 
 

ការព្យាបាល
អ្នកជំងឺត្រូវប្រើប្រាស់ antibiotics ដែលផ្តល់ដោយទន្តបណ្ឌិត ហើយអាចនឹងត្រូវដកធ្មេញដែលមានមេរោគចេញប្រសិនបើនៅតែមានបញ្ហាក្រោយពី ធ្វើការព្យាបាលរន្ធឫសរួច។ ពេលខ្លះ អ្នកជំងឺត្រូវទទួលការបង្ហូរខ្ទុះនោះចោល រួចទើបធ្វើការព្យាបាលរន្ធតាមក្រោយ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 


Share:

អត្ថបទទាក់ទង