- Jan 27, 2026 |
- 10 ម៉ោងមុន |
- 78 មើល
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីអត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងការរៀបចំអាហារក្រឡុកដែលមានជីវជាតិល្អ។ ប្រូតេអ៊ីនមានមុខងារសំខាន់ៗជាច្រើន ក្រៅពីជាផ្នែកមួយនៃគ្រឿងបង្គុំនៃសក់ ស្បែក ក្រចក សរីរាង្គ និងសាច់ដុំ វាក៏ជួយជំរុញការលូតលាស់សាច់ដុំ និងជួយគ្រប់គ្រងចំណង់អាហារផងដែរ។ បច្ចុប្បន្ននេះ មានអាហាររូបត្ថម្ភប្រូតេអ៊ីនជាច្រើនរួមមាន៖ ម្សៅប្រូតេអ៊ីន អាហារក្រឡុករួចជាស្រេច និងប្រូតេអ៊ីនបារ (protein bars)។ ទោះបីជាផលិតផលទាំងនេះផ្តល់ភាពងាយស្រួលក៏ដោយ ក៏ពួកវាមិនមែនសម្រាប់ប្រើជំនួសអាហារដែលមានជាតិប្រូតេអ៊ីនសុខភាពទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ ប្រូតេអ៊ីនទាំងនេះគឺប្រើដើម្បីជួយបំពេញបន្ថែមជីវជាតិបំប៉ន ពីលើការទទួលទានទូទៅរបស់អ្នក ដើម្បីជួយឱ្យអ្នកអាចសម្រេចបាននូវតម្រូវការ និងគោលដៅសុខភាពរបស់អ្នក។ តើម្សៅប្រូតេអ៊ីនមានតួនាទីអ្វីខ្លះ? ម្សៅប្រូតេអ៊ីនគឺជាប្រភពប្រូតេអ៊ីនដែលប្រមូលផ្តុំ និងត្រូវបានផលិតចេញពីប្រភពផ្សេងៗគ្នា៖ ប្រូតេអ៊ីន Whey៖ ផលិតចេញពីទឹកដោះគោ ប្រូតេអ៊ីនពីរុក្ខជាតិ៖ ជាធម្មតាផលិតចេញពីសណ្តែកសៀង ឬការលាយបញ្ចូលគ្នានៃប្រូតេអ៊ីនរុក្ខជាតិផ្សេងទៀតដូចជា អង្ករ Quinoa សណ្តែកបារាំងជាដើម។ ផលិតផលទាំងនេះភាគច្រើនផ្តល់ប្រូតេអ៊ីនប្រហែល ២០ ឬ ៣០ ក្រាមក្នុងការទទូលទានម្តង។ ប្រូតេអ៊ីនក្នុងទម្រង់ជាម្សៅ អនុញ្ញាតឱ្យអ្នកអាចគ្រប់គ្រងបរិមាណប្រូតេអ៊ីនដែលអ្នកត្រូវការបានដោយងាយស្រួល ដោយគ្រាន់តែលាយចូលក្នុងអាហារដូចជា អាហារក្រឡុក, smoothies, Oatmeal, យ៉ាអួជាដើម។ តើអ្វីទៅជាអត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន? មានការស្រាវជ្រាវជាច្រើនដែលគាំទ្រដល់អត្ថប្រយោជន៍ប្រូតេអ៊ីន៖ ការកសាងសាច់ដុំ៖ ប្រូតេអ៊ីនជួយទ្រទ្រង់កម្លាំងសាច់ដុំ និងកសាងម៉ាសសាច់ដុំបន្ទាប់ពីការហ្វឹកហាត់។ ការសិក្សាលើអត្តពលិកបានរកឃើញថា ប្រូតេអ៊ីនសណ្តែកសៀង និងប្រូតេអ៊ីន whey មានប្រសិទ្ធភាពស្មើគ្នាក្នុងការកសាងសាច់ដុំ ។ ការគ្រប់គ្រងចំណង់អាហារ៖ អាហាររូបត្ថម្ភប្រូតេអ៊ីនជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងជួយទប់ស្កាត់ចំណង់អាហារ និងគ្រប់គ្រងការឃ្លានបាន។ ការសម្រកទម្ងន់៖ ចំពោះអ្នកដែលលើសទម្ងន់ ឬធាត់ ការប្រើប្រាស់ប្រូតេអ៊ីននឹងនាំឱ្យមានការកាត់បន្ថយទម្ងន់ខ្លួន និងខ្លាញ់សរុប។ សុខភាពមនុស្សចាស់៖ ចំពោះមនុស្សចាស់ វាមានប្រសិទ្ធភាពក្នុងការដើរតួជាអ្នកការពារ និងទប់ទល់នឹងជំងឺសាច់ដុំចុះខ្សោយ (sarcopenia) ឬការបាត់បង់ម៉ាសសាច់ដុំ។ របៀបប្រើប្រាស់ និងការរក្សាទុក ជាការពិតណាស់អ្នកមិនអាចរំលងប្រភពប្រូតេអ៊ីនដើមនោះទេដូចជា ត្រី បសុបក្សី សាច់គ្មានខ្លាញ់ និងប្រូតេអ៊ីនពីរុក្ខជាតិ។ ម្សៅប្រូតេអ៊ីនគឺជាវិធីដ៏ងាយស្រួលក្នុងការបញ្ចូលបន្ថែមនូវប្រូតេអ៊ីនទៅក្នុងរបបអាហារនានា ដូចជា អាហារក្រឡុក ស៊ុប នំដុត និង Cereal ជាដើម។ អត្តពលិក និងអ្នកហាត់ប្រាណក៏អាចប្រើប្រាស់វាសម្រាប់ការឡើងទម្ងន់ ឬការស្តារកម្លាំងឡើងវិញក្រោយការហាត់ប្រាណបានផងដែរ។ ការរក្សាទុក៖ រក្សាទុកម្សៅប្រូតេអ៊ីននៅក្នុងកន្លែងត្រជាក់ និងស្ងួតដើម្បីធានាថាគុណភាពរបស់វានៅស្រស់។ ការរក្សាទុកបានត្រឹមត្រូវ វាអាចទុកបានជាច្រើនខែ ប៉ុន្តែសូមយកចិត្តទុកដាក់លើកាលបរិច្ឆេទផុតកំណត់នៅលើកញ្ចប់ផងដែរ។ រៀបចំអាហារក្រឡុកងាយៗ សម្រាប់ការប្រើប្រាស់ ចំនួនស្លាបព្រាដែលត្រូវប្រើគឺអាស្រ័យលើការណែនាំលើសម្បកកញ្ចប់ ព្រោះម៉ាកនីមួយៗអាចមានបរិមាណខុសៗគ្នា។ រៀបចំបែបងាយៗ រៀបចំគ្រឿងផ្សំ និងម៉ាស៊ីនក្រឡុក បន្ថែមទឹក ឬទឹកដោះគោតាមការណែនាំលើកញ្ចប់ ដាក់ម្សៅប្រូតេអ៊ីនតាមការណែនាំ ដាក់ទឹកកក ៣ ទៅ ៥ ដុំ ក្រឡុកឱ្យម៉ដ្ឋ ជាការស្រេច អ្នកអាចបន្ថែមអាហាររូបត្ថម្ភបន្ថែមទៀតបានទៅតាមតម្រូវការជាក់ស្តែង។ វិធីបង្កើនជីវជាតិបន្ថែម៖ ផ្លែឈើ និងបន្លែ៖ ក្រៅពីផ្លែប៊ឺរី ឬចេក អ្នកអាចសាកល្បងជាមួយ ផ្លែគីវី គ្រាប់ទទឹម ក្រុមផ្លែត្រសក់ស្រូវ ឬឱឡឹកបាន។ បន្លែដូចជា ការ៉ុត ល្ពៅ ក៏ជាជម្រើសដ៏ល្អផងដែរ។ ខ្លាញ់ដែលមានប្រយោជន៍៖ គ្រាប់ធញ្ញជាតិដូចជា flax, hemp, chia ឬគ្រាប់ផ្កាឈូករ័ត្ន ជួយបន្ថែមជាតិរ៉ែ និងអាស៊ីតខ្លាញ់អូមេហ្គា-៣។ អ្នកក៏អាចរកគ្រាប់ធញ្ញជាតិដទៃទៀតដូចជា អាល់ម៉ុន, គ្រាប់រីករាយ (pistachio) ឬផ្លែបឺរ វាជួយផ្តល់នូវកាកសរសៃ ជាតិសង្កសីល្អៗផងដែរ។ កាកសរសៃ (Fiber)៖ ស្រូវអូត (oats), ផ្លែប៉ោម និងបន្លែបៃតង ជួយបង្កើនកាកសរសៃដែលជួយឱ្យឆ្អែតបានយូរ និងជួយដល់សម្រួលដល់ប្រព័ន្ធបញ្ចេញចោល។ គ្រឿងទេស និងរុក្ខជាតិ៖ អ្នកអាចបន្ថែមរសជាតិជាមួយ cinnamon, ខ្ញី ឬជីអង្កាម (mint)បន្ថែមបាន។ បន្ថែមសំបកក្រូចឆ្មារ ឬសំបកក្រូចពោធិ៍សាត់ស្រស់ៗ បន្តិចបន្តួច នឹងជួយបន្ថែមរសជាតិស្រស់ស្រាយ ហើយវាក៏មានផ្ទុកនូវប្រេងដែលមានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ ការគាំទ្រប្រព័ន្ធរំលាយអាហារ៖ អាចដាក់បន្ថែមយ៉ាអួទៀតក៏បាន ដែលវាសម្បូរទៅដោយប្រូបាយអូទិក (probiotics) ជួយដល់សុខភាពរំលាយអាហារ។ ខ្ញី និងជីអង្កាមក៏ត្រូវបានគេស្គាល់ថាជួយដល់ដំណើរការរំលាយអាហារផងដែរ។ ការបន្ថែមគ្រឿងផ្សំផ្សេងៗអនុញ្ញាតឱ្យអ្នកទទួលបានជម្រើសអាហារូបត្ថម្ភដែលសម្បូរបែប និងឆ្ងាញ់សម្រាប់សុខភាពប្រចាំថ្ងៃ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។



