អត្ថបទប្រចាំសប្ដាហ៍ទី១ នៃខៃធ្នូ
នេះជាសប្ដាហ៏ទី១នៃខែធ្នូហើយក៏ជាសប្ដាហ៏ដែលប្រមូលផ្ដុំនូវប្រភេទអត្ថបទដែលទទួលបានប្រជាប្រិយភាពបំផុតមកបង្ហាញសារជាថ្មីម្ដងទៀតផងដែរ។
សារជូនចំពោះអនាគតអ្នកគ្រងអាវពេទ្យ...
នៅថ្ងៃដែលអ្នកគ្រងអាវពេទ្យ អ្នកនឹងយល់ឃើញថា «អ្នកមិនមែនប្រឹងប្រែងដើម្បីតែពិន្ទុល្អ ឬខ្ពស់នោះទេ គឺដើម្បីជួយសង្រ្គោះជីវិតមនុស្ស»។ អាវពេទ្យដែលអ្នកគ្រងលើខ្លួនជារៀងរាល់ថ្ងៃ ប្រៀបបាននឹងនិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់អ្នកចំពោះអ្នកជំងឺ។ ចាប់ពីថ្ងៃនោះទៅ ជីវិតអ្នកនឹងត្រូវបានពលីលើការព្យាបាលអ្នកជំងឺ និងបង្ហាត់បង្ហាញនូវអ្វីអ្នកដែលបានដឹងបានរៀន។ សូមកុំលះបង់ការប្រឹងប្រែងតិច ដើម្បីទទួលបានប្រាក់ច្រើន…
និស្សិតពេទ្យគួរមានការប្តេជ្ញាចិត្តក្នុងការហាត់ប្រាណសម្រាប់សុខភាពខ្លួនឯង...
តើមានប៉ុន្មាននាក់ ដែលឧស្សាហ៍យកលេសថាហត់នឿយណាស់ ឬរវល់ណាស់ គ្មានពេលហាត់ប្រាណទេ?
ជាក់ស្តែង និស្សិតពេទ្យម្នាក់ៗប្រាកដជាមានកាលវិភាគមមាញឹកណាស់ ហើយជាទូទៅ ក៏សឹងតែមិនមានពេលគេងគ្រប់គ្រាន់ផង តើអាចនឹងមានពេលណាសម្រាប់លំហាត់ប្រាណ? ជួនកាល ចប់ម៉ោងបំពេញកាតព្វកិច្ច ក៏អស់កម្លាំងតាមហ្នឹងដែរទៅហើយ…ហើយបើចង់ហាត់ប្រាណ គួរបែងចែកពេលបែបណាទៅ? តើភាពរវល់ជាហេតុផល ឬគ្រាន់តែជាលេសទេ?
ត្រូវដឹងអ្វីខ្លះពីការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់?
«សិក្ខាសាលាផ្សព្វផ្សាយអំពីការអនុវត្តប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មី» នេះជាឱកាសពិសេសសម្រាប់អ្នកប្រកបវិជ្ជាជីវៈក្នុងផ្នែកឱសថសាស្រ្ត ក៏ដូចជានិស្សិតឱសថសាស្ត្រទាំងអស់ ដើម្បីជាការផ្សព្វផ្សាយបន្ថែម និងផ្តល់នូវព័ត៌មានអំពីលក្ខខណ្ឌនៃការប្រើប្រាស់កញ្ចប់ច្រកថ្នាំថ្មីដែលមានព័ត៌មានគ្រប់គ្រាន់នៅលើកញ្ចប់ថ្នាំ នាចុងឆ្នាំ២០១៧នេះ ដូច្នេះសូមបងប្អូនជ្រាបជាពត៌មាន ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ