ជំងឺឫសដូងបាត
ការយល់ដឹងអំពីជំងឺឫសដូងបាត
I. តើអ្វីជាជំងឺឫសដូងបាត ?
ជំងឺឫសដូងជាជម្ងឺដែលតែងតែកើតមានជាញឹកញាប់ចំពោះប្រជាជនទូទៅ ។ ជាធម្មតាមនុស្សគ្រប់រូបតែងតែមានសរសៃរឫសដូងបាត ប៉ុន្តែយើងហៅថាជាជំងឺឫសដូងបាតនៅពេលដែលសរសៃរទាំងនេះរីកប៉ោងធំខុសធម្មតា និងបង្ករជារោគសញ្ញា ។
II. តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ ?
ជំងឺឫសដូងបាតមានពីរប្រភេទ គឺឫសដូងបាតផ្នែកខាងក្នុងនិងឫសដូងបាតផ្នែកខាងក្រៅ។ រោគសញ្ញាមានដូចជា៖
-ការធ្លាក់ឈាមក្រហមស្រស់តាមបាត
-ការលៀនធ្លាក់នូវសរសៃរឫសដូង
-ការមានដុំពកហើមនិងឈឺនៅបាត
ចំណាំ៖ ប្រជាជនទូទៅតែងតែប្រើពាក្យឫសដូងបាតនៅពេលដែលគាត់មានរោគសញ្ញាផ្សេងៗនៅបាត។ ក៏ប៉ុន្តែរោគសញ្ញាទាំងនេះអាចបណ្ដាលមកពីជំងឺផ្សេងក្រៅពីឫសដូងបាត (ឧទាហណ៍៖ ការដាច់ក្រសាល់គូថ ដុំសាច់មហារីកនៅបាត និង បូស។ល។)។ ដូចច្នេះប្រសិនបើលោកអ្នកមានរោគសញ្ញាផ្សេងៗនៅបាត លោកអ្នកគួរតែជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យនិងព្យាបាលឱ្យបានត្រឹមត្រូវ ។
III. តើជំងឺនេះបណ្ដាលមកពីកត្តាអ្វីខ្លះ ?
កត្តាសំខាន់ៗដែលធ្វើរឲ្យយើងប្រឈមមុខខ្ពស់នឹងការកើតជំងឺឫសដូងបាតមានដូចជា៖
-ការទល់លាមក ឬ រាគរ៉ាំរ៉ៃ
-ប្រើពេលយូរក្នុងការបន្ទោបង់ម្ដងៗ
-មុននិងក្រោយពេលសម្រាលកូន ។
IV. តើយើងព្យាបាលដោយវិធីណា ?
វិធព្យាបាលមានច្រើនប្រែរប្រួលទៅតាមដំណាក់កាលនីមួយៗនៃជំងឺ និងមានគោលការណ៍រួមមួយ គឺដោះស្រាយវិបត្តិនៃការបន្ទោបង់។ ការព្យាបាលមានដូចជា៖
-របបអាហារ៖ បរិភោគបន្លែផ្លែឈើ និង ទឹកឱ្យបានច្រើនដើម្បីចៀសវាងការទល់លាមក
-ការប្រើថ្នាំជួយសម្រួលដល់ការបន្ទោបង់
-ការព្យាបាលដោយឧបករណ៍
-ការវះកាត់
V. តើមានវិធីការពារកុំឱ្យកើតជំងឺឫសដូងបាតដែរឫទេ ?
វិធីបង្ការដែលល្អបំផុតគឺចៀសវាងការទល់លាមក រាគរ៉ាំរ៉ៃ និងការអង្គុយបន្ទោបង់ដែលចំណាយពេលយូរ ។
សំរាប់ពត៌មានលំអិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាស័យដ្ធាន ៖ ផ្ទះលេខ 94 D&E ផ្លូវលេខ 70 សង្កាត់ ស្រះចក ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ៕ ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ 017553317 / 070553317 / 066553317