មូលហេតុដែលបង្កឲ្យមានជំងឺឫសដូងបាត!
មូលហេតុដែលបង្កឲ្យមានជំងឺឫសដូងបាត (Cause of Hemorrhoid)
1. កត្តាធម្មជាតិ
គ្រប់មនុស្សទាំងអស់សុទ្ធតែមានកំពកសសៃឈាមវ៉ែន៣ដុំនៅក្នុងរន្ធគូថដូចគ្នាទាំងអស់ ដែលភាសាបរទេសឲ្យឈ្មោះថា (HemorrhoidVein)ឬ សរសៃឈាមវ៉ែន។
2. កត្តាពូជ(Genetic)
បើឪពុក ឬម្តាយមានជំងឺឫសដូងបាត និងចម្លងជំងឺឫសដូងបាត ឲ្យទៅកូននៅក្នុងផ្ទៃ ឲ្យកើត ជំងឺឫសដូងបាត ដោយស្វ័យប្រវត្តិ។
3. កត្តាការងារ
-អ្នកដែលធ្វើការងារណាដែលអង្គុយច្រើន ដូចជាជាងដេរ ជាងវិទ្យុម៉ាញ៉េ បើកបរ រថយន្ត រថភ្លើង អ្នកធ្វើការងារការិយាល័យជាដើម
-អ្នកធ្វើការធ្ងន់លើកដាក់ លីសែងអ្នកឡើង ដើមឈើ ឡើងដើមត្នោត។ល។
4. កត្តាចំណីអាហារ
-អ្នកញ៉ាំច្រើន ញ៉ាំសាច់ច្រើន
-អ្នកញ៉ាំម្ទេសច្រើន
-អ្នកញ៉ាំក្រៀមក្រោះ ខ្វះសម្លទឹក ខ្វះបន្លែ ខ្វះផ្លែឈើ មានជាតិសរសៃ
-អ្នកញ៉ាំទឹកតិច
-អ្នកឧស្សាហ៍ញុំាផ្លែឈើលេបគ្រាប់ដូចជា គ្រាប់ត្របែក គ្រាប់ទៀប គ្រាប់ព្រីង កំពីងរាជ។ល។ ដែលក្រពះពោះវៀនពុំអាចរំលាយគ្រាប់ផ្លែឈើទាំងនោះបាន។
5. កត្តាអនាម័យ និងការបន្ទោបង់
-គ្រួសារដែលពុំទាន់មានបង្គន់អនាម័យ ពុំមានទឹកសម្រាប់លាងសំអាតទ្វារលាមក ក្រោយពេលបត់ជើងធំម្តងៗ។
-អ្នកដែលឧស្សាហ៍មានលាមករឹងក្តៀន ឧស្សាហ៍ទល់លាមក អ្នកឧស្សាហ៍រាករូសយូរថ្ងៃ ព្យាបាលពុំជា។
-អ្នកដែលឧស្សាហ៍កិតជូតទ្វារលាមកដោយវត្ថុរឹងៗ ដូចជា ស្មៅ ចំបើង ស្លឹកឈើ មែកឈើ ក្តត្នោត គ្រាប់ត្នោត ឬ ក្រដាសរឹងជាដើម។
6. កត្តាផ្សេងៗ
អ្នកដែលធាត់ អ្នកដែលពុំសូវបានហាត់ប្រាណ ស្ត្រីមានគភ៌ ស្ត្រីឆ្លងទន្លេ តាមធម្មជាតិ (តាមទ្វារមាស)។
7. កត្តារួមភេទខុសផ្លូវធម្មជាតិ
រួមភេទតាមរន្ធគូថ តាមទ្វារធំ (Anal Intercourse)
8. កត្តាជំងឺផ្សេងៗ
-អ្នកដែលមានជំងឺក្អករ៉ាំរ៉ៃ
-អ្នកដែលលេបថ្នាំផ្សះច្រើន
-អ្នកដែលមានជំងឺក្រិនថ្លើម
-អ្នកដែលមានជំងឺលើសឈាម
-អ្នកស្ទះសសៃឈាមក្នុងថ្លើម
-អ្នកធ្លាប់វះកាត់ទ្វារលាមក។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត តូច យ៉ាន ឯកទេសព្យាបាលជំងឺឫសដូងបាតនៃ គ្លីនិក តូច យ៉ាន ព្យាបាលជំងឺ ឫសដូងបាត