អត្ថបទប្រចាំសប្តាហ៍ទី១ នៃខែកុម្ភៈ
ចុងសប្ដាហ៍ទី១នៃខែកុម្ភៈក៏បានឈានចូលមកដល់ ហើយក៏ជាពេលដែលត្រូវបង្ហាញជូននូវអត្ថបទដែលមានសន្ទុះនៃការអានច្រើនជាងគេមកធ្វើការបង្ហាញជូនមិត្តអ្នកអានទាំងអស់គ្នា ។ ចង់ដឹងទេថាអត្ថបទទាំងនោះមានអ្វីខ្លះនោះ តោះតាមដានអានជាមួយគ្នា…
មនុស្សភាគច្រើនគិតថាការពិបាកបន្ទោបង់ ឬទល់លាមកគឺបណ្ដាលមកពីបញ្ហាឫសដូងបាត ប៉ុន្តែតាមពិតទៅ.....
ជំងឺឫសដូងបាតជាជំងឺនៃសរសៃឈាមបាត និងមិនបណ្ដាលឲ្យទល់លាមកឡើយ ប៉ុន្តែផ្ទុយទៅវិញការទល់លាមក ឫពិបាកបន្ទោបង់អាចបង្ករឲ្យមានជំងឺឫសដូងបាត។ រីឯរោគសញ្ញានៃជំងឺឫសដូងបាតមានដូចជា ការលៀនធ្លាក់សរសៃឫសដូងតាមទ្វារលាមក, ធ្លាក់ឈាមក្រហមស្រស់ពេលបន្ទោបង់,ការមានដុំពកឈឺនៅក្បែរទ្វារលាមក(បើលោកអ្នកចង់យល់លម្អិតអំពីជំងឺឫសដូងបាត សូមចូលអានអត្ថបទមុន) ជំងឺឫសដូងបាត
«ជីវិតគេ ស្ថិតនៅលើ ដៃយើង»ជាអ្វីដែលត្រូវរំលឹកប្រាប់ខ្លួនឯងជាប្រចាំ…
«តាមការពិតទៅ រៀនអីក៏មិនស្រួលដែរ និយាយរួមទៅ ពាក្យថា«រៀន»មួយម៉ាត់ គឺមិនសំដៅចំពោះមុខវិជ្ជាពេទ្យតែមួយមុខនោះទេគឺគ្រប់មុខវិជ្ជាសុទ្ធតែពិបាកទាំងអស់» នេះបើយោងតាមសម្តីដ៏មានអត្ថន័យរបស់ កញ្ញា អ៊ិត ម៉ូលីកា ដែលជានិសិ្សតវេជ្ជសាស្រ្តនៃ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត(UP) និងជាអតីតសមាជិកស្ម័គ្រចិត្តនៃក្លឹបសិក្សារបស់សាលាផ្ទាល់ដែលមានឈ្មោះថា UP-Med ដែលមានតួនាទីជាអ្នកបង្ហាត់បង្ហាញផ្នែកPhysiology រយៈពេល២ឆ្នាំផងដែរ។ ស្របពេលជាមួយគ្នានេះផងដែរ កញ្ញាក៏មានបទពិសោធន៍ខ្លះៗទាក់ទិននឹងការសិក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីជាការចែករំលែកជូនដល់និស្សិតជំនាន់ក្រោយជាពិសេសអ្នកដែលមានបំណងចូលសិក្សាផ្នែកនេះដែរ…
តើជំងឺទឹកនោមប្រៃមានន័យដូចម្តេច?
យោងតាមការបកស្រាយរបស់លោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ សូវៀត និងនាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច) បានមានប្រសាសន៍ថា ទឹកនោមតែងតែមានរសជាតិប្រៃ តែក្នុងន័យវេជ្ជសាស្ត្រ គឺមានន័យថា មានជាតិសាច់ក្នុងទឹកនោម ឬមានប្រូតេអ៊ីនក្នុងទឹកនោម។តាមធម្មតា ក្នុងទឹកនោមមនុស្សយើងគ្មានជាតិសាច់ (ដែលតាមទំលាប់គេហៅទឹកនោមប្រៃ) នោះទេ។ ទាល់តែតម្រងនោមមានជំងឺ…..
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ