កូនក្រៅស្បូនជាអ្វី ?
និយមន័យ
ជំងឺកូនក្រៅស្បូនគឺសំដៅទៅលើការកាត់សម្បុករបស់អំប្រ៊ីយ៉ុងនៅខាងក្រៅតួស្បូន។ វាអាចកើតមានឡើងនៅក្នុងដៃស្បូន (Tubal pregnancy) នៅក្នុង(ovarian pregnancy)។ កូនក្រៅស្បូនមិនអាចលូតលាស់ធំបាន និងមិនអាចរស់បាននោះទេ។ ការលូតលាស់ធំវាមិនអាចបណ្ដាលឲ្យមានបញ្ហាដល់ស្បូនរបស់អ្នកម្ដាយ។ ជំងឺនេះគឺទាមទារអោយមានការព្យាបាលភ្លាមៗ ព្រោះការព្យាបាលនេះវាផ្ដល់ផលល្អសម្រាប់ស្ត្រីក្នុងការមានកូនបន្ទាប់ទៀត។ ប្រសិនបើយើងមិនធ្វើការព្យាបាលយឺតអាចបណ្ដាលឲ្យប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតដោយសារហូរឈាម។
រោគសញ្ញា
គឺដំបូងសញ្ញាវាដូចទៅការមានផ្ទៃពោះធម្មតា៖ ការបាត់រដូវ ក្អួតចង្អោរ តឹងណែនដើមទ្រូង ហើយនៅពេលដែរយើងធ្វើតេស្តពិនិត្យលទ្ធផលគឺវិជ្ជាមាន។ កូនក្រៅស្បូនមិនអាចលូតលាស់ដូចកូនធម្មតានោះទេ។ ការហូរឈាមតិចៗថែមទាំងអាការៈឈឺពោះឬត្រគាកវាជាសញ្ញារបស់ជំងឺកូនក្រៅស្បូនដែលគប្បីត្រូវប្រុងប្រយ័ត្ន។ បើមានការលេចធ្លាយនៅដៃស្បូន(fallopian tube) វាអាចបណ្ដាលឲ្យមានអារម្មណ៍រោយស្មា មិងមានចលនារបស់ពោះវៀនដោយសារការហូរឈាមបង្កើតទៅជាដុំឈាមដែលប៉ះពាល់ដល់សរសៃប្រសាទជិតៗនោះ។ ប្រសិនបើដាច់រហែកនៅដៃស្បូនវិញ(fallopian tube ruture) ការហូរឈាមនឹងមានបរិមាណច្រើនពេញពោះហើយក៏បង្កឲ្យមានអាការៈឈឺក្បាល និងអាចដួលសន្លប់ទៀតផល។ ប្រសិនបើអ្នកមានអាការៈដូចជា៖ ធ្លាក់ឈាមតិចៗតាមទ្វារមាស ឈឺពោះឬត្រគាក រោយស្មា ឈឺក្បាល និងឧស្សាហ៍សន្លប់កំឡុងពេលមានផ្ទៃពោះនោះគប្បីទៅជួបពេទ្យឲ្យបានត្រឹមត្រូវ និងឲ្យបានទាន់ពេលវេលា។
មូលហេតុ
ទីតាំងដែលកើតមានច្រើនជាងគេគឺនៅដៃស្បូន (Tubal pregnancy) ដែលបណ្ដាលមកពីស៊ុតជាប់គាំងនៅពេលដែលវារំកិលខ្លួនទៅផ្នែក1/3ខាងក្រៅនៃដៃស្បូនទៅកាន់តួរស្បូនដោយសារតែកោសិការរបស់ដៃស្បូនទៅកាន់តួស្បូនដោយសារតែកោសិការបស់ដៃស្បូនខូចខាត ឬកំរិតអ័រម៉ូនមិនមានតុល្យភាព ឬភាពលូតលាស់មិនប្រក្រដីរបស់ស៊ុត។
កត្តាដែលបង្ក
កូនក្រៅស្បូនអាចមាន ១%ទៅ៣% ក្នុងចំណោមការមានផ្ទៃពោះដោយបណ្ដាលមកពីកត្តាផ្សេងៗដូចជា៖
-ធ្លាប់មានកូនក្រៅស្បូនពីមុន
-មានការរលាកឬឆ្លងមេរោគនូវដៃស្បូន
-មានបញ្ហាក្នុងការមានកូន(fertility issue)
-ភាពមិនប្រក្រដីរបស់ស្បូន (កំណើត ឬធ្លាប់មានប្រវត្តិយកកូនចេញ)
-ការជក់បារី
-ការប្រើប្រាស់វីធីពន្យាកំណើតខុស
ផលវិបាក
ប្រសិនបើមានកូនក្រៅស្បូនហើយមិនធ្វើការព្យាបាល ឬព្យាបាលយឺតពេលអាចបណ្ដាលឲ្យមានការធ្លាយស្បូន និងការហូរឈាមខ្លាំងក្លាដែរអាចឲ្យបាត់បង់ជីវិត។
ការធ្វើរោគវិនិច្ឆ័យ
ប្រសិនបើគ្រូពេទ្យសង្ស័យទៅលើការមានកូនក្រៅស្បូន ប្រាកដណាស់គាត់នឹងពិនិត្យរកមើលកន្លែងដែលឈឺ និងពិនិត្យរកមើលសាច់ដុំនៅក្នុងដៃស្បួន និងអូវែ។ ហើយដើម្បីបញ្ជក់ឲ្យកាន់តែច្បាស់ថាពិតជាមានកូនក្រៅស្បូនមែន គេត្រូវធ្វើតេស្តឈាម និងអេកូ។
ក្នុងករណីបន្ទាន់ មានការហូរឈាមខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ ការសនិ្នដ្ឋានការមានកូនក្រៅស្បូនគឺមានភាគច្រើន និងតម្រូវអោយធ្វើការវះកាត់ភ្លាមៗ។
ការព្យាបាល
-ការយកកូនចេញ (abortion) ស៊ុតមិនអាចលូតលាស់ធំនៅខាងក្រៅស្បូននោះទេ ដើម្បីចៀសវាងការមានគ្រោះថ្នាក់ដល់ជីវិតម្ដាយ យើងត្រូវតែធ្វើការយកចេញ
-ប្រើថ្នាំ (methotrexate) ប្រសិនបើកូនក្រៅស្បូនត្រូវបានរកឃើញមុន ឬទាន់ពេលវេលា គេប្រើថ្នាំបញ្ឃប់ការលូតលាស់របស់ស៊ុត និងរំលាយកោសិកានោះ។
-ការវះកាត់ ក្នុងករណីហូរឈាមខ្លាំង បណ្ដាលមកពីការដាច់រហែកដៃស្បូន និងរកឃើញកូនក្រៅស្បូនយឺតពេលដែលមិនអាចប្រើប្រាស់ថ្នាំ និងវិធីសាស្ត្រផ្សេងបាននោះការវះកាត់ជាជម្រើសល្អ។
ការការពារ
យើងមិនអាចធ្វើការការពារមិនឲ្យមានកូនក្រៅស្បូនបាននោះទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលបង្កឲ្យមាន ដូចជាឈប់ជក់បារី កាត់បន្ថយចំនួនដៃគួររួមភេទ និងប្រើប្រាស់ស្រាមអនាម័យសម្រាប់ការពារកុំឲ្យមានការឆ្លងមេរោគ (sexually transmitted infections) និងកាត់បន្ថយមូលហេតុនៃជំងឺរលោក(pelvic inflammatory disease)។
ជាចុងក្រោយ ហេលស៍ថាម សូមផ្ដាំផ្ញើដល់ប្រិយមិត្តអ្នកអាន និងស្ត្រីដែលមានផ្ទៃពោះទាំងអស់គួរគប្បីទៅពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីបញ្ជាក់ថាមិនមែនជាកូនក្រៅស្បូននោះទេ។ ការដឹងមុនជាមធ្យាបាយដ៏ប្រសើរសម្រាប់ការព្យាបាល និងវិធីបង្ការកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដល់ជីវិត ហើយងាយស្រួលក្នុងការពារប្រសិនបើចង់មានកូនលើកក្រោយទៀត។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ