ជំងឺបូសអន្ទង់
តើការឈឺចាប់ និងមានខ្ទុះតាមបាតជាសញ្ញាបញ្ជាក់ថាអាចកើតជំងឺបូសអន្ទង់ដែរឬទេ?
ទៅតាមបទពិសោធន៍កន្លងមក អ្នកជំងឺតែងតែធ្វេសប្រហែសនឹងបញ្ហាមួយនេះ ដែលបណ្តាលឲ្យជំងឺនេះទៅជារ៉ាំរ៉ៃ និងលាប់ម្តងហើយម្តងទៀត។
១).អ្វីទៅជាជំងឺបូសអន្ទង់?
ជំងឺបូសអន្ទង់ ជាបញ្ហាមួយនៅក្នុងចំណោមជំងឺរន្ធបាតផ្សេងៗទៀត ដែលជំងឺនេះលេចចេញជារោគសញ្ញាមួយចំនួនដូចជា ៖
- ដុំបូសមួយនៅជិតរន្ធបាតដែលអាចមានខ្ទុះហូរចេញពីកន្លែងនោះ
- ការឈឺចាប់ និងរមាស់នៅរន្ធបាតផងដែរ
វានឹងបាត់ទៅវិញនៅពេលដែលបូសនោះបែកហើយហូរខ្ទុះអស់ ប៉ុន្តែវានឹងកើតមានឡើងវិញនៅពេលបូសនោះជិតមុខមកវិញ។
២).បូសអន្ទង់បណ្តាលមកពីកត្តាអ្វីខ្លះ?
ទៅតាមការសិក្សាគេបានឲ្យនិយមន័យបូសអន្ទង់ថាជា «ការរលាកនៅផ្នែកខាងក្នុងនៃរន្ធបាតដែលវាបានបង្កើតជាផ្លូវសុីឆ្លងកាត់សាច់ដុំខ្ជឹបរបស់រន្ធបាតចេញមកខាងក្រៅ។» តាមរយៈរន្ធនេះ វាបានហូរនាំខ្ទុះមកជាមួយ និងបង្កើតជាដុំមួយដែលមាន លក្ខណៈជាបូសនៅផ្នែកខាងក្រៅនៃបាត។
មានកត្តាកម្រមួយចំនួនផ្សេងទៀតដូចជា ៖
- ការប៉ះទង្គិចរបួសពេលសម្រាលកូន
- ការបាញ់កាំរស្មីអុិចនៅម្តុំបាត
- ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ Cronh disease។
៣). ការព្យាបាលជំងឺបូសអន្ទង់
មធ្យោបាយល្អបំផុត(Gold standard)សម្រាប់ធ្វើការព្យាបាល បូសអន្ទង់គឺ ការវះកាត់យកផ្លូវដែលរលាកមានខ្ទុះនោះចេញ ដែលជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពខ្ពស់ និងមិនមានផលវិបាកអ្វីដល់អ្នកជំងឺឡើយ។ ការវះកាត់មានរយៈពេលខ្លី និងមានការសម្រាកតែ១ថ្ងៃប៉ុណ្ណោះ។
បើបងប្អូនមានចម្ងល់ សូមទំនាក់ទំនងមកកាន់ គ្លីនិក អេគីប២ តាមរយៈទូរស័ព្ទលេខ ០៧០ ៥៥ ៣៣ ១៨ ឬ ០៧៨ ៥៥ ៣៣ ១៨
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ