ឈឺក្បាលរាល់ព្រឹក គួរប្រើថ្នាំទេ?
“អាការៈឈឺក្បាលតែងកើតឡើងជាធម្មតាដោយសារហេតុផលច្រើនយ៉ាងដូចជាការគេងមិនគ្រប់គ្រាន់ ស្រេ្តស ឬការជួបប្រទះនឹងរឿងរ៉ាវដែលតែងកើតមានប្រចាំថ្ងៃ ប៉ុន្តែប្រសិនអ្នកឈឺនៅពេលព្រឹកព្រលឹមវិញនោះ មូលហេតុអាចមានលើសពីនេះ។”
សំណួរ៖ ខ្ញុំបាទអាយុ២១ឆ្នាំ កម្ពស់១ម៉ែត្រ៧០ ទម្ងន់៥៦គីឡូក្រាម មុខរបរជាបុគ្គលិកផ្នែកលក់ក្នុងក្រុមហ៊ុនឯកជនមួយ។ រយៈពេលជាង ៥ខែមកនេះ ខ្ញុំតែងឈឺក្បាលរាល់ព្រឹក បន្ទាប់ពីក្រោកពីគេង និងមានអាការៈវិលមុខជាប្រចាំ។ ខ្ញុំមិនធ្លាប់បានទៅព្យាបាល ឬប្រើថ្នាំប្រចាំកាយអ្វីមួយទេ។ តើរោគសញ្ញាខាងលើបណ្តាលមកពីមូលហេតុអ្វី? តើខ្ញុំគួរធ្វើដូចម្តេច?
ចំលើយ៖ ចំពោះការឈឺក្បាលនៅពេលព្រឹក បន្ទាប់ពីក្រោកពីគេង អាចកើតមានលើមនុស្សទូទៅដូចគ្នា។ ហេតុនេះចំពោះករណីប្អូនគួរពិចារណាថា តើគេងបានគ្រប់គ្រាន់ទេ មានយល់សប្តិពេលគេង ឬអត់ មានឈឺក្បាល ក្អួតចង្អោរ ឬព្រិលភ្នែកដែរឬទេ? បើមានករណីទាំងនេះបន្ថែមពីការឈឺក្បាល គួរតែទៅជួបវេជ្ជបណ្ឌិត មានជំនាញឯកទេសខាងជំងឺខួរក្បាល។ គួរចងចាំថាចំពោះការឈឺក្បាលណាដែលមិនចាំបាច់ព្យាបាល គួរកុំផ្សំថ្នាំញ៉ាំដោយខ្លួនឯងដោយមិនបានឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ហើយចំពោះជំងឺខ្លះអាចទទួលដំបូន្មានពីគ្រូពេទ្យ ដោយចាំបាច់ប្រើប្រាស់ថ្នាំបានតាមវេជ្ជបញ្ជា ឬមិនចាំបាច់ក៏អាចធ្វើឲ្យជំងឺជាសះស្បើយបាន។
បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទ សរសៃឈាម នាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ