តែ៥ថ្ងៃមិនថាប្រុស ឬស្រី ដឹងតែលង់ស្នេហ៍
តើអ្នកចង់ឲ្យនរណាម្នាក់ចូលចិត្តអ្នកក្នុងរយៈពេលខ្លីដែរ ឬទេ? ជួនកាលអ្នកអាចជួបនរណាម្នាក់ដោយចៃដន្យហើយស្រាប់តែមានចិត្តទៅលើរូបគេ ប៉ុន្តែក្នុងរយៈពេលភ្លាមៗអ្នកប្រាដកជានឹកមិនឃើញវិធីធ្វើយ៉ាងណាដើម្បីឲ្យគេចូលចិត្តអ្នកវិញនោះទេ។ ដូច្នេះ
ប្រសិនជាអ្នកចង់ស្វែងយល់ពីរបៀបទាំងនោះ សូមតាមដានអត្ថបទខាងក្រោម ដែលបង្ហាញពីអ្វីដែលអ្នកគួរចាប់ធ្វើពីដំបូង។
ថ្ងៃទី១
នៅថ្ងៃដំបូង ត្រូវធ្វើយ៉ាងណាដើម្បីឲ្យម្នាក់នោះនិយាយតបជាមួយអ្នក។ មិនត្រូវបញ្ចេញអាការៈដូចជាចង់ចែចង់គេខ្លាំងពេកទេ ព្រោះនេះគ្រាន់តែជាថ្ងៃដំបូងដែលអ្នកត្រូវធ្វើឲ្យគាត់ស្គាល់តែប៉ុណ្ណោះ។
ថ្ងៃទី២
ត្រូវរកឱកាសល្អដើម្បីជួបគេ ព្រមទាំងមិត្តភក្តិរបស់គេ។ នៅពេលដែលជួបជុំគ្នាអ្នកអាចនិយាយលេងជាមួយពួកគេទាំងអស់ ជាពិសេសគឺនិយាយឌឺដងលេងសើចឲ្យបានច្រើនជាមួយ ម្នាក់នោះ។
ថ្ងៃទី៣
ពេលនេះអ្នកអាចធ្វើឲ្យគេ ចាប់អារម្មណ៍កាន់តែខ្លាំងដោយនិយាយរឿងកំប្លែង ឬកោតសរសើរគេនៅចំពោះមុខមិត្តភក្តិទាំងអស់។
ថ្ងៃទី៤
នៅពេលដែលទំនាក់ទំនងកាន់តែស្និទ្ធស្នាល សូមធ្វើវាបន្តទៀតដើម្បីឲ្យចំណងកាន់តែរឹងមាំ។ តែប្រសិនជាអាចសូមសាកល្បងនិយាយបញ្ឆិតបញ្ឆៀង ជាមួយម្នាក់នោះក្នុងចំណោមមិត្តភក្តិទាំងនោះ ដើម្បីចង់ដឹងថា តើម្នាក់នោះចូលចិត្តអ្នកឬអត់? ។
ថ្ងៃទី៥
អ្នកគួរតែស្លៀកពាក់ឲ្យឆើតបន្តិច រួចប្រាប់គេថាអ្នកចូលចិត្តគេខ្លាំងណាស់។ ប្រសិនបើមុខរបស់គេឡើងក្រហម ឬនិយាយថាខ្ញុំក៏ចូលចិត្តអ្នកដែរនោះជារឿងដ៏ប្រសើរដែលអ្នកអាចធ្វើការអភិវឌ្ឍន៍ទំនាក់ទំនងនេះឲ្យក្លាយទៅជាស្នេហាបាន៕