Enjoyបុណ្យចូលឆ្នាំខ្មែរនៅផ្ទះក៏បាន...
បើមិនបានដើរលេងទៅទីណាដូចគេទេ...នៅផ្ទះក៏អាចenjoyបាន...តាមលក្ខណៈជាគ្រួសារ ឬក្រុមសាច់ញាត់ អ្នកជិតខាង ភូមិផងរបងជាមួយយើងហ្នឹងណា៎...
ក៏មានសកម្មភាពសប្បាយៗមួយចំនួនចង់ណែនាំដែរ...
ការជួបជុំញ៉ាំអាហារជាមួយគ្នា
ត្រឹមមានមនុស្សច្រើនជុំគ្នាក៏មានចំហាយសប្បាយខ្លះៗហើយ ទោះម្ហូបចម្អិន ឬទិញស្រាប់ក៏អាចយកមកជុំគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល និងភាពសប្បាយរីករាយនៅក្នុងរង្វង់ជួបជុំ...
ការលេងល្បែងកម្សាន្ត
មានប្រភេទល្បែងជាច្រើនដែលអាចលេងកម្សាន្តជុំគ្នា មានទាំងល្បែងប្រជាប្រិយ និងមិនប្រជាប្រិយ...ប្រហែលជាធ្លាប់ស្គាល់ហើយ ល្បែងប្រជាប្រិយខ្មែរយើងជាកេរ្ត៍ដំណែលពីដូនតា ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ស្តេចចង់ ដណ្តើមស្លឹកឈើ។ល។ ហើយក៏មានល្បែងខ្លះៗទៀត ដែលអាចលេងបានជុំគ្នាបាន (នៅទីនេះ)
ការរាំកម្សាន្ត
បទថ្មីៗចេញក៏ច្រើន បទចង្វាក់ប្រពៃណីយើងពីដើមក៏មាន...ហើយបទភ្លេងបែបអន្តរជាតិក៏មិនខ្វះ...អាចមើលតាមកាលៈទេសៈក៏ល្អម្យ៉ាង...អាចចាក់លាយឡំគ្នាទៅ ដើម្បីផ្លាស់ប្តូរបរិយាកាសនុះអី...
ការធ្វើម្ហូប និងជូនកាដូដល់ចាស់ទុំ
ផ្តើមដំបូងពីព្រះគន្លោងក្នុងផ្ទះ...ប្រសិនបើអាច គួរធ្វើម្ហូបខ្លះជូនដល់ពួកគាត់ពិសា មុននឹងធ្វើដំណើរទៅវត្ត ដើម្បីប្រគេនចង្ហាន់ជូនព្រះសង្ឃ...ពេលត្រលប់មកវិញ ក៏អាចដើរលេងផ្ទះជិតខាង ជូនប្រាក់ ឬកាដូបន្តិចបន្តួចដល់ចាស់ៗ...«អំពីល្អ ពិភពលោកកាន់តែប្រសើរ»
ជាថ្មីម្តងទៀត...ប្រសិនបើមិនមានឱកាសចេញក្រៅ ទៅកម្សាន្តនៅកន្លែងដែលគេប្រារព្ធធំៗទេ...កុំនៅឯកោ ឬទុកឲ្យប៉ុន្មានថ្ងៃនេះគ្រាន់តែជាថ្ងៃធម្មតាអី...រកនឹកអីសប្បាយៗ បង្កើតបរិយាកាសឲ្យរីករាយ...បើអត់មាននរណាគេហៅទេ អាចធ្វើជាfirst movers ហៅគេមុនទៅណា៎...
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ