ស្រង់ព្រះក្នុងផ្ទះដោយរបៀបណាទៅ?
ក្រៅពីចូលរួមក្នុងពិធីស្រង់ព្រះដែលគេប្រារព្ធឡើងនៅតាមវត្តអារាម និងទីកន្លែងធំៗមួយចំនួនហើយ អ្នកមិនគួររំលងការស្រង់ព្រះនៅក្នុងផ្ទះឡើយ...
តើនរណាជាព្រះនៅក្នុងផ្ទះ? គឺ សំដៅដល់លោកអ្នកមានគុណរួមមានលោកយាយលោកតា ឱពុកម្តាយ និងចាស់ទុំនៅក្នុងផ្ទះ...ដើម្បីត្រៀមស្រាប់ស្រង់ព្រះ តើដឹងឬនៅថាគួរត្រៀមអ្វីខ្លះ?
សម្ភារៈ ៖
-ទឹកស្អាត (ទឹកម៉ាស៊ីន ឬទឹកអ្វីក៏បានឲ្យតែស្អាត)
-ផ្កា (អាចជាផ្កាម្លិះ ផ្កាឈូក..)
-ម្សៅ (គួរជ្រើសរើសម្សៅដែលមានក្លិនក្រអូប និងល្អសម្រាប់ស្បែកអ្នក)
-ទឹកអប់ (ក្លិនមិនប្រកាន់នោះទេ)
-សាប៊ូដុសខ្លួន និងសាប៊ូកក់សក់
-កន្សែងពោះគោសម្រាប់សម្ងួតខ្លួន
-សម្លៀកបំពាក់សម្រាប់ផ្លាស់ (បើជាសម្លៀកបំពាក់ថ្មីដែលអ្នកទិញជូនទៀត ក៏កាន់តែប្រសើរ)
ជំហានងាយៗដែលមិនប្រាកដថាអ្នកនឹងត្រូវប្រតិបត្តិតាមទាំងស្រុងនោះទេ៖
-កុំភ្លេចជម្រាបដំណឹងដល់ពួកគាត់ជាមុនសិន ដើម្បីឲ្យគាត់បានត្រៀមខ្លួន (កុំលេងលក្ខណៈsurpriseណា៎...)
-រកកន្លែងគួរសមមួយដែលអាចឲ្យអ្នកអាចរៀបចំបាន
-រៀបចំដាក់ទឹកស្អាតឲ្យបានចំណុះល្មម ហើយដាក់ផ្កាចូលតាមការគួរ (សម្រាប់ផ្កាខ្លះ អាចបកជាស្រទាប់ក៏ល្)
-បាញ់ទឹកអប់ចូលទៅក្នុងទឹកដែលបានត្រៀម ឲ្យល្មមនឹងមានក្លិនក្រអូបប្រហើរតិចៗ
-បើប្រាកដក្នុងចិត្តហើយថា ល្បាយនៃទឹកល្អប្រសើរហើយ អាចចាប់ផ្តើមការស្រង់ទឹកបានហើយ
-ចូរធ្វើដោយក្តីគោរពដឹងគុណ ដោយចាក់ទឹកសម្អាតកាយា និងដុសសម្អាតខ្លួនប្រាណរបស់លោកជាមួយនឹងសាប៊ូដែលបានត្រៀម ហើយបើសិនជាអាច គួរតែកក់កេសារបស់លោកផងដែរ
-ក្រោយពីប្រាកដថាសម្អាតកាយារបស់លោកអ្នកមានគុណហើយ ជាពេលដែលត្រូវជូតសម្ងួតខ្លួនហើយ
-បន្ទាប់មកក៏ជាពេលត្រូវលាបម្សៅលើកាយាផងដែរ
-ជួយគ្រងសម្លៀកបំពាក់ថ្មីដល់ពួកគាត់
-បើមានកាដូ ឬទឹកប្រាក់សម្រាប់ជូនគាត់ផងក៏ល្អ...តែវាមិនចាំបាច់នោះទេ
បើគិតមកដល់ថ្ងៃនេះ ជាពិសេសក្នុងកុមារភាព...មិនដឹងថាមានប៉ុន្មានដងនោះទេ ដែលឳពុកម្តាយរបស់អ្នកងូតទឹកឲ្យអ្នក...ចុះអ្នកវិញ? ឱកាសមួយឆ្នាំមានម្តងបែបនេះ...មិនគួររំលងនោះទេ...