អត្ថបទពេញនិយមប្រចាំសប្តាហ៍ទី១នៃខែសីហា
ថ្វីត្បិតថាសន្ទុះនៃចំនួនអ្នកអានមិនមានការកើនឡើងខ្ពស់ ប៉ុន្តែកំណើននៃអ្នកប្រើប្រាស់ចូលរួមចែករំលែកចំណេះដឹងហាក់ដូចជាមានសន្ទុះខ្លាំង ដែលជាក់ស្តែង សម្រាប់សប្តាហ៍ទី១នៃខែសីហានេះ អត្ថបទដែលមានអ្នកចូលអានច្រើនជាងគេទាំង៣ សុទ្ធសឹងតែជាអត្ថបទដែលត្រូវបានចេញផ្សាយដោយសាធារណជន។ ចង់ដឹងថាមានអត្ថបទអ្វីខ្លះ? តាមដានខាងក្រោមនេះជាមួយគ្នា…
រៀនពេទ្យមិនងាយស្រួល តែក៏អាចទៅរួចបានដោយរបៀបណាខ្លះទៅ?
លឺតែរៀនពេទ្យ គិតដល់អីមុនគេ? ប្រាកដជាគេគ្រប់គ្នា និយាយថាពាក្យ«មិនងាយស្រួល» នោះទេ តែ«ពិបាក»ហ្នឹង មិនមានន័យថា«មិនអាចទៅរួច» ឬ«មិនអាចធ្វើបាន» នោះទេ។ ព្រោះថាមាននិស្សិតពេទ្យមិនតិចទេ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យដែរជារៀងរាល់ឆ្នាំ។ ជាការចែករំលែកនូវបទពិសោធន៍ដល់និស្សិតក្នុងផ្នែកដូចគ្នា និស្សិតផ្នែកវេជ្ជសាស្រ្តមួយរូបបានធ្វើការចែករំលែកនូវគន្លឹះខ្លះៗដែលគាត់ផ្ទាល់ធ្លាប់បានប្រើប្រាស់ និងឆ្លងកាត់ក្នុងដំណើរនៃការសិក្សារបស់គាត់…
ស្វែងយល់ ជំងឺធ្លាក់ទឹកចិត្ត
បុគ្គលគ្រប់រូបតែងតែមានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងឱកាសណាមួយនៃដំណើរជីវិតរស់នៅ ប្រចាំថ្ងៃរបស់ពួកគេ ក៏ប៉ុន្តែសភាពបែបនេះនឹងបាត់ទៅវិញតែប៉ុន្មានថ្ងៃក្រោយមក។ នេះគ្រាន់តែជាប្រតិកម្មធម្មតា ប៉ុណ្ណោះ ផ្ទុយទៅវិញ ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺធ្ងន់ធ្ងរទាំងក្នុងផ្នែកវេជ្ជសាស្រ្ត និងចិត្តសាស្រ្ត ដែលមានរយ:ពេលយូរជាង ធម្មតា និងប៉ះពាល់ដល់អារម្មណ៍ ការគិត ដំណេក អាកប្បកិរិយា តួនាទីមុខងារក្នុងសង្គម និងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក។ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ក៏បានបន្តទៀតថា…
អត្ថប្រយោជន៍នៃការធ្វើអេកូសាស្រ្តថ្លើម
យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ជំងឺរលាកថ្លើមគឺជាជំងឺដ៏កាចសាហាវមួយដែលតែ ធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព និង អាយុជីវិតយើងបាន ប្រសិនបើយើងមានការធ្វេសប្រហែសមិនបានធ្វើការព្យាបាល និង តាមដានអំពីការវិវឌ្ឍនៃជំងឺក៏ដូចជាសភាពរបស់សាច់ថ្លើម ហើយជួនកាលវាអាចមានការវិវឌ្ឍលឿនរហូតដល់ដំណាក់កាលចុងក្រោយ (មហារីកថ្លើមនៅលើថ្លើមក្រិន) ដោយស្ទើរតែមិនមានផ្តល់ជារោគសញ្ញា ឫ មានការធ្វើទុក្ខដល់អ្នកជំងឺឲ្យបានដឹងជាមុននោះឡើយ។ មន្ទីរសំរាកព្យាបាលអេគីប បានឲ្យដឹងថា «ការពិនិត្យ និង វិភាគសាច់ថ្លើម បើទៅតាមបច្ចេកទេសវេជ្ជសាស្ត្រគឺយើងអាចធ្វើបានតាមច្រើនវិធី ឧទាហរណ៍ដូចជា…»
គួរបញ្ជាក់ផងដែរថា លោកអ្នកក៏អាចចែករំលែកនូវចំណេះដឹងដូចជាពួកគាត់ដែរ តាមរយៈ ការបង្កើតអត្ថបទផ្ទាល់ខ្លួន
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ