Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

តើជំងឺគ្រុនពោះវៀនឆ្លងរាលដាលពីកត្តាអ្វីខ្លះ?

ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងបណ្តាលមកពីបាក់តេរីមួយប្រភេទដែលអាចឆ្លងរាលដាលទៅក្នុងរាង្គកាយរបស់មនុស្ស និងប៉ះពាល់ដល់សរីរាង្គជាច្រើននៅក្នុងខ្លួនមនុស្ស។ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។          

ដើម្បីជាគន្លឹះក្នុងការការពារ និងព្យាបាលជំងឺនេះ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នែកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពេទ្យព្រះកុសុមៈ ផ្តល់ជាកិត្តិយសចូលរួមបកស្រាយពីស្ថានភាពទូទៅនៃជំងឺគ្រុនពោះវៀនដូចខាងក្រោម៖

អ្វីទៅជាជំងឺគ្រុនពោះវៀន?
ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងមួយប្រភេទ ដែលបណ្តាលមកពីមេរោគម៉្យាងឈ្មោះថា Salmonella Typhi ដែលស្ថិតនៅក្នុងក្រុមពពួក Enterobacterie ។

ការឆ្លងរាលដាល និងការរាតត្បាត
ជំងឺគ្រុនពោះវៀនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយរបៀបពីរយ៉ាងគឺ៖
-ផ្ទាល់ ៖  គឺដោយសារដៃអ្នកជំងឺមិនស្អាតដែលមានមេរោគ
-មិនផ្ទាល់ ៖ គឺសំដៅទៅលើចំណីអាហារ និងទឹកបរិភោគ ដែលមានមេរោគ ហើយអត្រានៃការរាលត្បាតមេរោគគឺឃើញមាន ១៣-១៦លាននាក់ដែលកើតជំងឺគ្រុនពោះវៀនក្នុងមួយឆ្នាំ និងបណ្តាលឲ្យមនុស្សស្លាប់ ក្នុងអត្រា២០ម៉ឺននាក់ ក្នុងមួយឆ្នាំទូទាំងពិភពលោក។

រោគសញ្ញា
រោគសញ្ញានៃជំងឺគ្រុនពោះវៀនមានដូចជា៖
-អាការៈក្តៅខ្លួនថេរ ដែលអាចឡើងសល់ ៤០ដឺក្រេ
-ឈឺក្បាល
-អណ្តាតអ្នកជំងឺឡើងសផ្នែកកណ្តាល និងក្រហមជុំវិញ
-ជីពចរមិនស៊ីចង្វាក់ ជាមួយនឹងកម្តៅ
-មិនបត់ជើងធំ ហើយពោះអ្នកជំងឺចុចទៅឈឺ ភាគច្រើនឈឺនៅចំហៀងខាងស្តាំ ផ្នែកខាងក្រោមបន្តិច
-មានគ្រាប់ឈាមសចុះ។

ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀន គឺជាការស្មុគស្មាញបន្តិច ប៉ុន្តែត្រូវដឹងឲ្យច្បាស់ពីពេលវេលាដែលអ្នកជំងឺគ្រុនពោះវៀន។ ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀនមានដូចជា៖
-Hemocultures គឺជាយកឈាមទៅបណ្តុះ ហើយតេស្តក្នុងមួយសប្តាហ៍ទីមួយ គឺបានផលល្អណាស់ (៨០-៩០%) នៅសប្តាហ៍ទីពីរ ក៏យើងអាចបូមឈាមទៅបណ្តុះដែរ ប៉ុន្តែបានផលតែ ៤០% ទេ។
-Serologie de WIDAL et FEIIX ដែលតេស្តនេះផ្តល់ពុំសូវល្អទេ ហើយតេស្តនេះភាគច្រើនគេធ្វើនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៣។
-Coproculture ដែកតេស្តនេះ គឺត្រូវយកឈាមទៅបណ្តុះ ហើយតេស្តនេះធ្វើឡើង ដើម្បីបញ្ចាក់ថាតើអ្នកជំងឺផ្ទុកមេរោគក្នុងពោះវៀនរ៉ាំរ៉ៃ ឬអត់ ដែរតេស្តនេះផ្តល់ផលបានត្រឹមតែ ៣០%ទេ។

ផលវិបាក 
ប្រសិនបើយើង មិនបានទទួលបានការព្យាបាលត្រឹមត្រូវទេ ជំងឺគ្រុនពោះវៀននេះបានផ្តល់ផលវិបាកច្រើនយ៉ាងដូចជា៖
-អ្នកជំងឺអាចហូរឈាមនៅក្នុងចុងពោះវៀនតូច
-អ្នកជំងឺអាចធ្លាយចុងពោះវៀនតូច
-អាចបណ្តាលឲ្យអ្នកជំងឺម៉្យាងទៀត ឈ្មោះថា Choc endotoxinique គឺជាជំងឺរលាកស្រោមខួរ និងបណ្តាលឲ្យអ្នកជំងឺ កើតជំងឺរលាកស្រោមបេះដូង ប៉ុន្តែជំងឺទាំងពីរនេះ គេឃើញកើតមានក្នុងអត្រាតិចតួចទេ។

ការព្យាបាល
ការព្យាបាលទៅលើជំងឺគ្រុនពោះវៀននេះ បើយើងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា គឺអាចព្យាបាលឲ្យជាសះស្បើយបាន។ វិធីព្យាបាលនោះរួមមានដូចជា៖
-ត្រូវឲ្យអ្នកជំងឺបរិភោគអាហាររាវ ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
-ត្រូវប្រើថ្នាំ អង់ទីប៉ូទិក ដែលស្រុកខ្មែរយើងនិយមប្រើឱសថ Antibiotic នេះ ពីរប្រភេទ គឺ Flouroquinolones (Ofloxacine) និង Cephalosphorine de 3rd generation ដែលថ្នាំទាំងពីរប្រភេទនេះ អាចប្រើពី ៧ ទៅ១០ថ្ងៃ ដើម្បីព្យាបាលជំងឺនេះឲ្យជាសះស្បើយ។

ការការពារ
ដើម្បីចៀសផុតពីជំងឺគ្រុនពោះវៀន គឺមនុស្សយើងត្រូវអនុវត្តវិធីសាស្ត្រពីរយ៉ាងគឺ៖
-ត្រូវហូបចុកឲ្យបានស្អាត និងមានអនាម័យមានន័យថា ត្រូវសម្អាតដៃមុនញ៉ាំបាយ ហើយចំណីអាហារនិងទឹក ដែលមិនស្អាតយើងកុំបរិភោគ
-គួរចាក់វ៉ាក់សាំងការពារ ដែលអាចចាក់ចំពោះក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅ។

អនុសាសន៍របស់លោកវេជ្ជបណ្ឌិតជំនាញ
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា «ប្រសិនបើយើងសង្ស័យថាខ្លួនឯងកើតជំងឺគ្រុនពោះវៀន យើងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា»


Related Articles

View All

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានរួមគ្នាចែករំលែកពីគន្លឹះ ៥គន្លឹះយ៉ាង ​ដើម្បី​រក្សា​សុខភាព​បេះដូង​របស់​អ្នក​ទោះបីជាអ្នកកើនអាយុក៏ដោយ។   បេះដូងគឺជាសរីរាង្គតូចមួយ ដែលមានទំហំប៉ុនកណ្ដាប់ដៃ ទោះជាយ៉ាងណា វាមានទំនួលខុសត្រូវក្នុងការធ្វើឱ្យអ្នករស់រានមានជីវិត និងមានសុខភាពល្អជារៀងរាល់ថ្ងៃ រៀងរាល់នាទី រាល់វិនាទី។ វាបូមឈាម និងអុកស៊ីសែនទៅកាន់សួត និងរាងកាយរបស់អ្នក ហើយកម្ចាត់កាបូនឌីអុកស៊ីតដែលមិនមានប្រយោជន៍ចេញពីចរន្តឈាម ដែលជាមុខងារសំខាន់សម្រាប់សុខុមាលភាពទូទៅរបស់អ្នក។   ហើយខណៈពេលដែលបេះដូងគឺជាសាច់ដុំដ៏រឹងមាំនៅក្នុងរាងកាយរបស់អ្នក វាងាយនឹងកើតជំងឺសរសៃឈាមបេះដូង ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល លក្ខខណ្ឌដែលគេស្គាល់ថាជាឃាតករដ៏ធំបំផុតរបស់ពិភពលោក ដែលប៉ះពាល់ដល់ជីវិតមនុស្ស 18.6 លាននាក់រស់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។   អាយុគឺជាកត្តាហានិភ័យចម្បងមួយសម្រាប់ការវិវត្តនៃជំងឺសរសៃឈាមបេះដូង ជាមួយនឹងអត្រាប្រេវ៉ាឡង់នៃជំងឺទាំងនេះកើនឡើងនៅពេលដែលមនុស្សម្នាក់កាន់តែចាស់។ ជាការពិត អត្រាប្រេវ៉ាឡង់នៃជំងឺខ្សោយបេះដូងក្នុងចំណោមប្រជាជនពេញវ័យក្នុងប្រទេសអភិវឌ្ឍន៍កើនឡើងពី ១ ទៅ ២ ភាគរយ ដល់ជាង ១០ ភាគរយក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ៧០ ឆ្នាំឡើងទៅ ហើយ ៨០ ភាគរយនៃអ្នកដែលស្លាប់ដោយសារជំងឺបេះដូងមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ។   ការណែនាំអំពីសុខភាពបេះដូង និងការកើនអាយុដែលមានសុខភាពល្អ   ដោយសារស្ថិតិទាំងនេះ ឥឡូវនេះវាមានសារៈសំខាន់ជាងពេលមុនដើម្បីចាប់ផ្តើមថែរក្សាបេះដូងរបស់អ្នក ជាពិសេសប្រសិនបើអ្នកមានអាយុប្រហែល 40 ឆ្នាំ ឬចាស់ជាងនេះ។ នេះ​ជា​គន្លឹះ​ដ៏​អស្ចារ្យ​ចំនួន​ប្រាំ​ដើម្បី​ឱ្យ​អ្នក​ចាប់​ផ្តើម​ដំណើរ​នេះ ដើម្បី​ជីវិត​ដែល​មាន​សុខភាព​ល្អ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ៖   គន្លឹះទី ១៖ ស្វែងយល់ពីហានិភ័យសុខភាពរបស់អ្នក គន្លឹះក្នុងការរក្សាបេះដូងឱ្យមានសុខភាពល្អគឺត្រូវដឹងពីទិន្នន័យនៃសុខភាពរបស់អ្នក។ ព្យាយាមទៅជួបគ្រូពេទ្យរបស់អ្នក ដើម្បីពិនិត្យសុខភាពជាប្រចាំ។ អ្នកគួរតែកំណត់ពេលពិនិត្យសុខភាពពេញលេញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ឬតាមគ្លីនិកសុខភាពសម្រាប់ការវាយតម្លៃរហ័ស   វាគួរតែត្រូវបានគូសបញ្ជាក់ថា សម្ពាធឈាមខ្ពស់គឺជាកត្តាហានិភ័យទី 1 សម្រាប់ជំងឺសរសៃឈាមបេះដូង ដែលជាពិសេសទាក់ទងនឹងសម្ពាធឈាមខ្ពស់គឺជា "ឃាតករស្ងៀមស្ងាត់" ដោយគ្មានសញ្ញាព្រមាន ឬរោគសញ្ញាណាមួយឡើយ។ ដូច្នេះហើយ ចាំបាច់ត្រូវពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់។ ប្រសិន​បើ​ទុក​ចោល​ដោយ​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ និង​មិន​បាន​ព្យាបាល វា​អាច​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល។   គន្លឹះទី ២៖ កាត់បន្ថយទម្លាប់រស់នៅមិនល្អ   ការកាត់បន្ថយការជក់បារីគឺជារឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីការពារបេះដូងរបស់អ្នក ហើយដំណឹងល្អនោះគឺថា ហានិភ័យចំពោះសុខភាពបេះដូងរបស់អ្នកថយចុះយ៉ាងខ្លាំងបន្ទាប់ពីអ្នកឈប់។ ការជក់បារីអាចធ្វើឱ្យខូចស្រទាប់សរសៃឈាមរបស់អ្នក ដែលនាំឱ្យមានការប្រមូលផ្តុំសារធាតុខ្លាញ់ (atheroma) ដែលធ្វើអោយសរសៃឈាមរួមតូច។ អ្នកខ្លះអាចជួបប្រទះការឈឺទ្រូងដែលគេស្គាល់ថាជាការព្រមាន ប៉ុន្តែមនុស្សជាច្រើនបានរកឃើញថាការរួមតូចនៃសរសៃឈាមនេះបានកើតឡើងនៅពេលដែលវាបណ្តាលឱ្យមានការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។   បង្កើត​ជា​ចំណុចមួយ ដើម្បីផ្លាស់ប្តូរទម្លាប់ ហើយ​ប្រកាន់​ខ្ជាប់វា ! បោះចោលបារី ក្នុងធុងសំរាមរបស់អ្នក ហើយបើកផ្លូវសម្រាប់ផលិតផលជំនួសជាតិនីកូទីន។ ការ​បញ្ឈប់ទម្លាប់​មិន​ល្អ​នេះ​នឹង​បង្ហាញ​ថា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​រាង​កាយ​របស់​អ្នក​ជាង​ការ​គិត​ទៅ​ទៀត។   គន្លឹះទី ៣៖ រក្សារបបអាហារដែលមានសុខភាពល្អដល់បេះដូង   ដោយផ្អែកលើទស្សនវិជ្ជាអាហារូបត្ថម្ភសកលរបស់យើង ការប្រើប្រាស់កាឡូរីដ៏ល្អគួរតែមានកាបូអ៊ីដ្រាត 40 ភាគរយ ប្រូតេអ៊ីន 30 ភាគរយ និងខ្លាញ់ដែលមានសុខភាពល្អ 30 ភាគរយ រួមជាមួយនឹងជាតិសរសៃ 25 ក្រាម និងជាតិទឹកគ្រប់គ្រាន់ – ប្រហែល 8 កែវក្នុងមួយថ្ងៃ។   ដើម្បីបង្កើនសុខភាពបេះដូងរបស់អ្នក សូមអនុវត្តតាមគំរូរបបអាហារនៃផ្លែឈើស្រស់ បន្លែ ផ្លែឈើស្ងួត សម្រាប់កម្រិតវីតាមីន និងសារធាតុរ៉ែប្រចាំថ្ងៃរបស់អ្នក។ ជាពិសេស អាហារដូចជា ត្រីខ្លាញ់ (ត្រីសាល់ម៉ុន ត្រីធូណា) គ្រាប់ flaxseed Walnut គ្រាប់ល្ពៅ និងសណ្តែកសៀង សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ត្រីមិនត្រឹមតែ ជាអាហារជំនួសដ៏ល្អសម្រាប់អាហារដូចជាសាច់គោដែលមានជាតិខ្លាញ់ឆ្អែតច្រើននោះទេ អូមេហ្គា 3s ក៏ជួយទ្រទ្រង់ប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ ដោយជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត។​   គន្លឹះទី ៤: ធ្វើឱ្យបេះដូងរបស់អ្នកលោតបានល្អ   អត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណ និងសកម្មភាពរាងកាយទៀងទាត់គឺច្រើនជាងការសម្រកទម្ងន់ ឬមើលទៅស្អាត។ បន្ថែមពីលើការកែលម្អសុខភាពរាងកាយទាំងមូល ការហាត់ប្រាណជួយឱ្យសរសៃឈាមរបស់យើងសម្រាក និងរីក ដែលអនុញ្ញាតឱ្យឈាមហូរបានកាន់តែមានប្រសិទ្ធភាព និងចិញ្ចឹមបេះដូងរបស់យើង។ នេះជំរុញការផលិតនីទ្រីកអុកស៊ីដក្នុងរាងកាយ ដែលគ្រប់គ្រង និងការពារប្រព័ន្ធសរសៃឈាមបេះដូង ដែលធ្វើឱ្យប្រាកដថាអ្នកមានបេះដូងមានសុខភាពល្អ។   ដើម្បីចាប់ផ្តើមរបៀបរស់នៅសកម្ម សូមដាក់គោលដៅយ៉ាងហោចណាស់ 30 នាទីនៃសកម្មភាពរាងកាយកម្រិតមធ្យមជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកពិបាកសម្រេចបាន សាកល្បងដើរលេងខ្លីៗពេញមួយថ្ងៃនៅកន្លែងធ្វើការ ចតឆ្ងាយពីការិយាល័យ ឬធ្វើការឈរនៅតុរបស់អ្នក ដើម្បីកុំឱ្យអង្គុយពេញមួយថ្ងៃ។   គន្លឹះទី ៥៖ បន្ថយកម្រិតស្ត្រេសរបស់អ្នក ខណៈពេលដែលមិនមានទំនាក់ទំនងផ្ទាល់ច្បាស់លាស់រវាងកម្រិតខ្ពស់នៃភាពតានតឹង និងអត្រាកើតជំងឺបេះដូង ភាពតានតឹងខ្លួនឯងអាចបង្កហានិភ័យដល់សុខភាពបេះដូងរបស់អ្នក។ ស្ត្រេស​អាច​បណ្តាល​ឱ្យ​អ្នក​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​ច្រើន ហាត់ប្រាណ​តិច ឬ​ជក់បារី​ច្រើន​ជាង​ធម្មតា។ ភាពតានតឹងរយៈពេលវែងក៏អាចបណ្តាលឱ្យរាងកាយរបស់អ្នកបង្កើតកម្រិតអរម៉ូនស្ត្រេសដូចជា adrenaline និង cortisol ដែលបង្កើនហានិភ័យនៃការគាំងបេះដូង។ ដើម្បី​សុខុមាលភាព​របស់​អ្នក សូម​ធ្វើ​វា​ជា​ចំណុច​មួយ​ដើម្បី​ចំណាយ​ពេល​ខ្លះ​ដើម្បី​សម្រាក និង​ចូលរួម​សកម្មភាព​ដែល​អ្នក​រីករាយ។ អ្នកដែលមានកម្រិតស្ត្រេសទាប ទំនងជាធ្វើលំហាត់ប្រាណ និងញ៉ាំអាហារបានល្អ ដែលទាំងពីរនេះមានសារៈសំខាន់សម្រាប់រក្សាបេះដូងឱ្យមានសុខភាពល្អ។ នៅចុងបញ្ចប់នៃថ្ងៃនោះ ការទទួលយករបៀបរស់នៅដែលមានសុខភាពល្អ និងសកម្មអាចដើរតួនាទីយ៉ាងល្អក្នុងការការពារពីជំងឺបេះដូង។ ប្រសិនបើអ្នកមិនទាន់បានចាប់ផ្តើមទេ ឥឡូវនេះដល់ពេលដែលត្រូវសាកគន្លឹះទាំងនេះមួយ ឬច្រើនទៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីរក្សាបេះដូងរបស់អ្នកឱ្យរឹងមាំនៅពេលនេះ និងក្នុងទសវត្សរ៍ខាងមុខ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពីការពិតចំនួន 3 អំពីមូលហេតុដែលការធ្វើលំហាត់ប្រាណមានសារៈសំខាន់ចំពោះសុខភាពរបស់អ្នក។   វាជារឿងធម្មតាទេក្នុងការគិតអំពីរូបរាងខាងក្រៅនៃរាងកាយរបស់អ្នក។ ការផ្លាស់ប្តូរខាងក្រៅដែលបណ្តាលមកពីការបង្កើនសកម្មភាពរាងកាយជាញឹកញាប់គឺជាកត្តាជំរុញទឹកចិត្តដ៏អស្ចារ្យបំផុតដែលធ្វើឱ្យអ្នកផ្លាស់ប្តូរ។ មនុស្សចង់ឃើញលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងកញ្ចក់។ ការគិត​អំពី​ដងខ្លួន ឬផ្នែកខាងក្រោមនៃដងខ្លួន​ ​ជម្រុញអោយមនុស្ស​ចូល​ទៅ​កន្លែង​ហាត់ប្រាណ​ជា​ញឹកញាប់។ យ៉ាង​ណា​មិញ ចុះ​បើ​ខ្ញុំ​ប្រាប់​អ្នក​ថា សម្រស់ និង​អត្ថប្រយោជន៍​នៃការធ្វើលំហាត់ប្រាណវាផ្តល់ជូននៅខាងក្នុងដែលយើងមើលមិនឃើញ? ខ្ញុំបានចែករំលែកមុនពេលដែលការផ្លាស់ប្តូរផ្នែកខាងក្រៅដែលបណ្តាលមកពីការរស់នៅប្រកបដោយសុខភាពល្អ និងរបៀបរស់នៅសកម្មកើតឡើងបន្តិចម្តងៗ។ ប៉ុន្តែការផ្លាស់ប្តូរជាច្រើនដែលកើតឡើងនៅក្នុងរាងកាយពិតជាចាប់ផ្តើមកើតឡើងភ្លាមៗនៅពេលដែលអ្នកចាប់ផ្តើមទម្លាប់ហាត់ប្រាណ ខ្ញុំជឿថាការផ្លាស់ប្តូរផ្នែកខាងក្នុងជះឥទ្ធិពលនៅក្នុងរាងកាយលើសពីការផ្លាស់ប្តូរដែលយើងឃើញពីខាងក្រៅ។ Cardio 101 ការធ្វើលំហាត់ប្រាណ Cardiorespiratory (ត្រូវបានគេស្គាល់ផងដែរថាជា "cardio") គឺជាពាក្យដែលប្រើដើម្បីពិពណ៌នាអំពីការធ្វើលំហាត់ប្រាណដែលដំណើរការបេះដូងនិងប្រព័ន្ធឈាមរបស់អ្នក។ ប្រព័ន្ធ​នេះ​ត្រូវ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ឱ្យ​យើង​រស់​នៅ។ ខ្ញុំពណ៌នាការធ្វើលំហាត់ប្រាណ cardio ថាជាចលនាដែលធ្វើឱ្យប្រព័ន្ធនេះធ្វើការកាន់តែពិបាក។ លំហាត់ប្រាណដូចជាការរត់ ជិះកង់ និងហែលទឹក គឺជាឧទាហរណ៍ដ៏អស្ចារ្យនៃលំហាត់ cardio។ តាមគំនិតរបស់ខ្ញុំ cardio គួរតែត្រូវបានប្តូរឈ្មោះទៅជា "ការហ្វឹកហាត់កម្លាំងបេះដូង" ពីព្រោះ បេះដូងរបស់អ្នកជាសាច់ដុំ ហើយការហាត់ប្រាណជួយបង្កើនសមត្ថភាពសរសៃឈាមបេះដូងរបស់អ្នក។ ឥឡូវនេះខ្ញុំសូមចែករំលែកជាមួយអ្នកនូវការពិតដ៏អស្ចារ្យចំនួនបីអំពីការធ្វើលំហាត់ប្រាណ cardio ៖ ការបន្ថយសំពាធនៃបេះដូង បេះដូង​របស់​អ្នក​ត្រូវ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ដោយសរសៃឈាមបេះដូងបង្កើនសំពាធបេះដូង​លឿន​ជាង​មុន។ ជាលទ្ធផល វាកាន់តែមានប្រសិទ្ធិភាពក្នុងសរសៃឈាមបេះដូង។ នេះអាចធ្វើឱ្យសកម្មភាពប្រចាំថ្ងៃរបស់អ្នកហាក់ដូចជាងាយស្រួលជាងនេះទៅទៀត ពីព្រោះបេះដូងរបស់អ្នកត្រូវធ្វើការតិចជាងមុនដើម្បីទ្រទ្រង់ពួកវា។ អ្នកតែងតែអាចមើលឃើញការផ្លាស់ប្តូរនេះនៅក្នុងការថយចុះនៃសំពាធបេះដូង។     2. ការសម្រកទម្ងន់ នៅពេលអ្នកបង្កើនកម្រិតសកម្មភាពរបស់អ្នកជាមួយនឹងការធ្វើលំហាត់ប្រាណ cardio រាងកាយរបស់អ្នកត្រូវដុតជាតិខ្លាញ់បន្ថែម ដើម្បីបំពេញតម្រូវការថាមពលដែលកើនឡើងនេះ។ ជាតិខ្លាញ់ដែលរក្សាទុកគឺជាប្រភពកម្លាំងចម្បងសម្រាប់ការធ្វើលំហាត់ប្រាណ cardio រយៈពេលយូរ។ ការកើនឡើងនៃការចំណាយថាមពលនេះ រួមជាមួយនឹងការកាត់បន្ថយការទទួលទានកាឡូរី អាចនាំឱ្យមានការសម្រកទម្ងន់យ៉ាងសំខាន់។ 3. ការកាត់បន្ថយភាពតានតឹង លំហាត់ប្រាណ Cardio ជំរុញការផលិតសារធាតុបញ្ជូនសរសៃប្រសាទដែលធ្វើអោយមានអារម្មណ៍ល្អក្នុងខួរក្បាលរបស់អ្នក ដែលហៅថា Endorphins។ ជាទូទៅមុខងារនេះត្រូវបានគេសំដៅជា ថាជា "runner’s high" ប៉ុន្តែការលេងកីឡាវាយកូនបាល់ ឬសូម្បីតែការដើរក៏អាចរួមចំណែកដល់អារម្មណ៍ដូចគ្នានេះ។ ការធ្វើលំហាត់ប្រាណ Cardio ជាញឹកញាប់អាចមានអារម្មណ៍ដូចជាការធ្វើសមាធិ ។ នៅពេលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណ និងផ្តោតលើអ្វីដែលអ្នកកំពុងធ្វើ កម្រិតស្ត្រេសរបស់អ្នកអាចនឹងថយចុះ។ ជាលទ្ធផល នៅពេលដែលអ្នកបានបញ្ចប់ ទោះបីជាអ្នកអាចមានអារម្មណ៍ថាហត់នឿយក៏ដោយ ក៏អ្នកអាចមានអារម្មណ៍ស្រស់ស្រាយផងដែរ។   មានហេតុផលល្អៗជាច្រើនក្នុងការបន្ថែម cardio ទៅក្នុងទម្លាប់បច្ចុប្បន្នរបស់អ្នក ប៉ុន្តែប្រហែលជាអ្វីដែលសំខាន់បំផុតនោះគឺថា វាល្អសម្រាប់បេះដូងរបស់អ្នក!   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានចែករំលែកពីគន្លឹះ​ អត្ថប្រយោជន៍៤យ៉ាងដ៏គួរឱ្យភ្ញាក់ផ្អើល របស់វីតាមីន C។   ប្រសិនបើអ្នកធ្លាប់លឺពីសារធាតុចិញ្ចឹមដ៏ល្បីនេះ អ្នកទំនងជាដឹងអំពីអត្ថប្រយោជន៍ចម្បងរបស់វា៖ ជំនួយដល់ប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែតើយើងត្រូវការវីតាមីន C ដែរឬទេ? ចម្លើយខ្លីគឺ ពិតណាស់ វីតាមីន C គឺជាវីតាមីនដ៏សំខាន់ ដែលរាងកាយរបស់អ្នកមិនអាចផលិតវាបានទេ ប៉ុន្តែវាមានតួនាទីជាច្រើន និងអាចនាំអោយមានអត្ថប្រយោជន៍សុខភាពជាច្រើនទៀត ជាជាងគ្រាន់តែជាការបង្កើនភាពស៊ាំ។ ការទទួលទានវីតាមីន C ប្រចាំថ្ងៃដែលត្រូវបានណែនាំគឺ 75 មីលីក្រាមសម្រាប់ស្ត្រី និង 90 មីលីក្រាមសម្រាប់បុរស។ ខណៈពេលដែលវីតាមីនសំខាន់ៗនេះត្រូវបានរកឃើញនៅក្នុងផ្លែឈើ និងបន្លែទូទៅ រួមទាំងក្រូច ស្ត្របឺរី ម្ទេសប្លោក ខាត់ណា និងស្ពៃ– មនុស្សមួយចំនួនងាកទៅរកអាហាររូបត្ថម្ភ ដើម្បីបំពេញតម្រូវការរបស់ពួកគេ និងទទួលបានអត្ថប្រយោជន៍មិនគួរឱ្យជឿ។ ឥឡូវ​នេះ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា "តើ​អ្វី​ទៅ​ជា​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​ផ្សេង​ទៀត?" ជាការប្រសើរណាស់, នេះគឺជាវិធីចំនួន៤ ដែលមិនសូវមានអ្នកដឹង ដែលវីតាមីន C ជួយឱ្យរាងកាយរបស់អ្នកធ្វើកិច្ចការបានច្រើន។ ជួយស្រូបយកជាតិដែក មានច្រើនណាស់ដែលវីតាមីន C ធ្វើដោយខ្លួនឯង ប៉ុន្តែវាអាចជួយឱ្យរាងកាយស្រូបយកសារធាតុសំខាន់ៗផ្សេងទៀតដែលវាត្រូវការ រួមទាំងជាតិដែកផងដែរ។ ហើយសម្រាប់អ្នកដែលពឹងផ្អែកលើរបបអាហាររុក្ខជាតិ វាថែមទាំងចាប់ None-heme នៅក្នុងជាតិដែក ហើយរក្សាទុកវាក្នុងទម្រង់ដែលរាងកាយរបស់អ្នកអាចស្រូបយកបានកាន់តែងាយស្រួល។ យើងមិននិយាយអំពីការក្លាយជា Iron Man នៅទីនេះទេ ប៉ុន្តែរាងកាយរបស់អ្នកប្រើប្រាស់ជាតិដែកដើម្បីបង្កើតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហមដែលដឹកនាំអុកស៊ីសែនពីសួតទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ សារធាតុរ៉ែនេះក៏ជាកត្តាសំខាន់ក្នុងដំណើរការប្រព័ន្ធការពាររាងកាយត្រឹមត្រូវ។ ជំរុញមេតាបូលីសដែលផ្តល់ថាមពល វីតាមីន C អាចដើរតួនាទីយ៉ាងធំក្នុងការបង្កើនប្រសិទ្ធិភាពមុខងារ Mitochondrial ។ Mitochondria គឺជារចនាសម្ព័ន្ធតូចៗដែលមាននៅក្នុងកោសិការបស់អ្នក ដែលបំប្លែងអាហារដែលអ្នកញ៉ាំទៅជាថាមពល ដែលត្រូវបានគេស្គាល់ថាជាអុកស៊ីតកម្ម។ ភ័ស្តុតាងបង្ហាញថា បុគ្គលដែលមានកម្រិតវីតាមីន C គ្រប់គ្រាន់ ធ្វើអុកស៊ីតកម្មជាតិខ្លាញ់ច្រើនក្នុងអំឡុងពេលហាត់ប្រាណកម្រិតមធ្យម ជាងអ្នកដែលមានកម្រិតវីតាមីន C ទាប។* ការធានាថារាងកាយរបស់អ្នកទទួលបានវីតាមីន C ប្រចាំថ្ងៃដែលបានណែនាំ មកជាមួយការធានានៃការបាត់បង់ជាតិខ្លាញ់ ប៉ុន្តែវាអាចជា ការបន្ថែមអត្ថប្រយោជន៍ដល់ដំណើរការនៃការគ្រប់គ្រងទម្ងន់របស់អ្នក។ កាត់បន្ថយភាពនឿយហត់ និងអស់កម្លាំង នៅលើចំណុចនោះ នៅពេលដែលរាងកាយកំពុងតស៊ូដើម្បីបំប្លែងថាមពល ហើយសាច់ដុំរបស់អ្នកមិនទទួលបានអុកស៊ីហ្សែនដែលពួកគេត្រូវការ វាអាចនាំឱ្យអស់កម្លាំង។ នោះមានន័យថា បើគ្មានការផ្គត់ផ្គង់វីតាមីន C គ្រប់គ្រាន់ដើម្បីជំរុញការបំប្លែងថាមពល និងការស្រូបយកជាតិដែកទេ អ្នកអាចប្រឈមមុខនឹង ការធ្វើការយឺត ការហាត់ប្រាណ និងច្រើនទៀត។ ជាមួយនឹងការទទួលទានរបបអាហារប្រចាំថ្ងៃដែលត្រូវបានណែនាំ អ្នកអាចផ្តល់ឱ្យរាងកាយរបស់អ្នកនូវកម្លាំង និងថាមពលដ៏អស្ចារ្យ ។ បង្កើនសម្រស់ដល់ស្បែកអ្នកប្រហែលជាចង់ស្វែងរកកន្លែងសម្រាប់វីតាមីន C នៅក្នុងស្បែករបស់អ្នកហើយ ជាពិសេសជាមួយនឹងផលិតផលដែលមានវីតាមីន C និង E ដែលជួយការពារការបំផ្លាញកោសិការ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ដល់អាយុកោសិកាស្បែករបស់អ្នក។ † ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងតួនាទីសំខាន់ក្នុងការបង្កើតកូឡាជែន វីតាមីន C អាចជួយឱ្យស្បែករបស់អ្នកកាន់តែភ្លឺថ្លា ក្មេងជាងវ័យ ខណៈពេលដែលការពារវា ពីជាតិពុលនិងការខូចខាតនៃកោសិកាស្បែក។ តើ​អ្នក​ទទួល​បាន​ការ​ទទួល​ទាន​វីតាមីន C ប្រចាំ​ថ្ងៃ​ដែល​បាន​ណែនាំ​ហើយ​ឬ​នៅ? ឥឡូវនេះ អ្នកដឹងពីអត្ថប្រយោជន៍ដ៏មិនគួរឱ្យជឿបន្ថែមទៀតនៃវីតាមីនសំខាន់ៗនេះ សូមប្រាកដថាអ្នកបានបំពេញបន្ថែមទាំងការគិត និងរាងកាយរបស់អ្នក ដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់អ្នក។ *ប្រភពពី:  Johnston CS. Strategies for healthy weight loss: from vitamin C to the glycemic response. J Am Coll Nutr. 2005 Jun;24(3):158-65. Doi: 10.1080/07315724.2005.10719460. PMID: 15930480. [PubMed] † សេចក្តីថ្លែងការណ៍ទាំងនេះមិនត្រូវបានវាយតម្លៃដោយរដ្ឋបាលចំណីអាហារ និងឱសថទេ។ ផលិតផលនេះមិនមានបំណងធ្វើរោគវិនិច្ឆ័យ ព្យាបាល ឬការពារជំងឺណាមួយឡើយ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក រួមជាមួយនឹងលោកស្រី Susan Bowerman, នាយិកាជាន់ខ្ពស់ ផ្នែកការអប់រំ និងបណ្តុះបណ្តាលអាហារូបត្ថម្ភទូទាំងពិភពលោកនៅ Herbalife បានរួមគ្នាចែករំលែកពី ការទទួលទានអាហារក្រឡុកហ្វមូឡាវាន់ ដែលងាយស្រួលញុំា ឆ្ញាញ់ និងមានជីវជាតិរួមគ្នា។ ក្នុងនាមជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ថ្នាក់ពិភពលោក យើងទាំងអស់គ្នាផ្តល់ជូនអតិថិជនរបស់យើងនូវអាហាររូបត្ថម្ភដែលមានតុល្យភាពប្រចាំថ្ងៃ។ ប៉ុន្តែការបំពេញតម្រូវការអាហារូបត្ថម្ភរបស់អ្នកជារៀងរាល់ថ្ងៃ ពេលខ្លះអាចពិបាកក្នុងការអនុវត្ត។ ជីវិតរបស់យើងមានភាពមមាញឹកខ្លាំងជាមួយនឹងការងារ សាលារៀន ឬក្រុមគ្រួសារ ដែលការរៀបចំផែនការ និងរៀបចំអាហារ និងអាហារសម្រន់ដែលមានសុខភាពល្អ ច្រើនតែជារឿងបន្ទាប់បន្សំ។ របៀបរស់នៅដែលមានសុខភាពល្អត្រូវបានបង្កើតឡើងនៅលើអាហាររូបត្ថម្ភដែលមានតុល្យភាព ហើយនោះហើយជាមូលហេតុដែលយើងបានបង្កើតផលិតផលអាហារក្រឡុកប្រូតេអ៊ីនដែលសំខាន់របស់យើងគឺ Herbalife® Formula 1 Healthy Meal Shake Mix។ ហ្វមូឡាវាន់ គឺមានរសជាតិឆ្ងាញ់ ងាយស្រួលធ្វើ ដែលផ្តល់នូវតុល្យភាពដ៏ល្អនៃប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ នៅជុំវិញពិភពលោក អាហារូបត្ថម្ភហ្វមូឡាវាន់ មានមនុស្សរាប់លាននាក់ត្រូវបានទទួលទានជារៀងរាល់ថ្ងៃ។ អាហារក្រឡុកប្រូតេអ៊ីនហ្វមូឡាវាន់ អាចត្រូវបានប្រើតាមវិធីជាច្រើនដូចជា៖ អាហាររហ័ស និងមានតុល្យភាពសម្រាប់អាហារពេលព្រឹក អាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច    អាហារជំនួសឱ្យអាហារសម្រាប់ការសម្រកទម្ងន់* អាហាររូបត្ថម្ភសម្រាប់ការឡើងទម្ងន់ ឬបង្កើនការទទួលទានប្រូតេអ៊ីនរបស់អ្នក វិធីបំពេញបន្ថែមមុន ឬក្រោយពេលហាត់ប្រាណ មធ្យោបាយដើម្បីបង្កើនតុល្យភាពរបបអាហាររបស់អ្នក តើហ្វមូឡាវាន់គឺជាអ្វី? ហ្វមូឡាវាន់ គឺជាអាហារពេញលេញ និងងាយស្រួលដែលផ្តល់នូវសារធាតុចិញ្ចឹមដែលរាងកាយអ្នកត្រូវការ។ វាមានរូបមន្តពីរុក្ខជាតិដែល ត្រូវបានបង្កើតឡើងដោយអ្នកជំនាញអាហារូបត្ថម្ភ និងអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារ ហើយត្រូវបានស្រាវជ្រាវចុងក្រោយដែលបង្ហាញពីប្រសិទ្ធភាពនៃការជំនួសអាហារ របបអាហារ និងការធ្វើលំហាត់ប្រាណ ដែលដើរតួជាដំណោះស្រាយសម្រាប់ការសម្រេចបាននូវទម្ងន់ដែលមានសុខភាពល្អ។ យោងតាមការពិនិត្យឡើងវិញជាប្រព័ន្ធ និងការវិភាគមេតានៃការសិក្សាចំនួន 14 ដង សាកលវិទ្យាល័យ Oxford បានរកឃើញថាកម្មវិធីដែលរួមបញ្ចូលការជំនួសអាហារនាំឱ្យមានការសម្រកទម្ងន់កាន់តែច្រើន បើប្រៀបធៀបទៅនឹងរបបអាហារជំនួសផ្សេងទៀត។ ហ្វមូឡាវាន់ អាចជាផ្នែកមួយនៃរបបប្រចាំថ្ងៃដែលមានតុល្យភាពសម្រាប់មនុស្សគ្រប់គ្នា មិនថាអ្នកកំពុងផ្តោតលើការស្រកទម្ងន់ ការឡើងសាច់ដុំ វាជាការបន្ថែមដ៏សំខាន់ចំពោះទម្លាប់នៃការញ៉ាំ និងការធ្វើលំហាត់ប្រាណទៀងទាត់។ ហ្វមូឡាវាន់ ដែលផលិតដោយទឹកដោះគោដែលគ្មានជាតិខ្លាញ់ 8អោន ឬទឹកសណ្តែក មានដូចជា៖ •  សារធាតុចិញ្ចឹម 170 កាឡូរី •  ប្រូតេអ៊ីន 17 ក្រាម •  វីតាមីន និងសារធាតុរ៉ែចំនួន 21មុខ ដើម្បីជួយបំពេញតម្រូវការនៃអាហារូបត្ថម្ភ •  ជាតិសរសៃ 3 ក្រាម •  មានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន A (ដូចជា beta-carotene), C និង E ហ្វមូឡាវាន់ និង Glycemic Index Value របស់វា The Glycemic Index (GI) គឺជាវិធីសាស្រ្តមួយដែលកំណត់បរិមាណផលប៉ះពាល់នៃអាហារសម្បូរជាតិកាបូអ៊ីដ្រាតលើកម្រិតជាតិស្ករនៅក្នុងចរន្តឈាមរបស់អ្នក។ នៅពេលដែលអាហារទាំងនេះត្រូវបានរំលាយ និងស្រូបយក លទ្ធផលគឺការកើនឡើងនៃជាតិស្ករក្នុងឈាម (ឬខ្លុយកូស) ដែលត្រូវបានប្រើជាចម្បងសម្រាប់សាច់ដុំ និងខួរក្បាលរបស់អ្នក។ ដោយសារអាហារដែលសំបូរទៅដោយកាបូអ៊ីដ្រាតមិនប៉ះពាល់ដល់ជាតិស្ករក្នុងឈាមដូចគ្នានោះ GI ត្រូវបានប្រើដើម្បីចាត់ថ្នាក់អាហារទៅតាមចំនួន និងល្បឿន ហើយវាបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើងបន្ទាប់ពីពួកគេបរិភោគ។អាហារដែលមាន GI ទាប 55 ឬតិចជាងនេះ រួមមាន បន្លែគ្មានជាតិម្សៅ គ្រាប់ធញ្ញជាតិ សណ្តែក ផ្លែប៉ោម ផ្លែប៊ឺរី និងក្រូច។ ពួកវាបញ្ចេញកាបូអ៊ីដ្រាតយឺតទៅក្នុងចរន្តឈាម ដូច្នេះការកើនឡើងនៃជាតិស្ករក្នុងឈាមមានកម្រិតតិចតួច ហើយកម្រិតថាមពលកាន់តែមាននិរន្តរភាព។ លើសពីនេះទៀត រសជាតិជាច្រើននៃហ្វមូឡាវាន់ មាននិមិត្តសញ្ញាសន្ទស្សន៍ជាតិស្ករទាប និងត្រូវបានបញ្ជាក់ដោយ Glycemic Index Foundation ។ សម្រាប់អ្នកដែលធ្វើតាមរបបអាហារដែលកាបូអ៊ីដ្រាតមានកម្រិត ព័ត៌មានខាងលើនេះ អាចជាប្រយោជន៍ក្នុងការរៀបចំផែនការអាហារ។ វិធីផ្សេងគ្នាដែលអ្នកអាចរៀបចំអាហារក្រឡុកហ្វមូឡាវាន់របស់អ្នក ក្រៅពីរសជាតិដ៏សម្បូរបែប អាហារក្រឡុកហ្វមូឡាវាន់ ត្រូវបានកែសម្រួលដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភទៅតាម រសជាតិ ឬចំណូលចិត្តរបស់អ្នក។ តើទឹកដោះគោប្រភេទណាដែលអ្នកគួរប្រើសម្រាប់ អាហារក្រឡុក ហ្វមូឡាវាន់? ការណែនាំអំពីស្លាកសញ្ញាណែនាំឲ្យលាយហ្វមូឡាវាន់ ជាមួយទឹកដោះគោ ឬទឹកសណ្តែក ព្រោះពួកវាបំពេញបន្ថែមប្រូតេអ៊ីននៅក្នុង អាហារក្រឡុក និងផ្តល់វីតាមីន និងសារធាតុរ៉ែបន្ថែម ដែលធ្វើឲ្យអាហារក្រឡុកមានជីវជាតិ។ មានជម្រើសទឹកដោះគោជាច្រើនដែលអាចរកបានក្រៅពីសណ្តែក ប៉ុន្តែពួកវាអាចប្រែប្រួលយ៉ាងខ្លាំងនៅក្នុងបរិមាណកាឡូរី និងប្រូតេអ៊ីន។ ដើម្បីបង្កើនជាតិប្រូតេអ៊ីន ទឹកដោះគោដែលមានជាតិសរសៃភាគច្រើនមិនផ្តល់ប្រូតេអ៊ីនច្រើនទេ ត្រឹមតែ 1 ក្រាមប៉ុណ្ណោះក្នុងមួយពែង ដូច្នេះប្រសិនបើអ្នកប្រើវា អ្នកនឹងចង់បន្ថែមប្រូតេអ៊ីនបន្ថែមទៀតទៅក្នុងអាហារក្រឡុករបស់អ្នក ដើម្បីអោយត្រូវនឹង 17 ក្រាមដែលអ្នកនឹងទទួលបាននៅពេលធ្វើអាហារក្រឡុក។   វិធីក្នុងការរៀបចំអាហារក្រឡុករបស់អ្នក    បន្ថែមប្រូតេអ៊ីនទៅក្នុងអាហារប្រូតេអ៊ីនក្រឡុករបស់អ្នក ទោះបីជាហ្វមូឡាវាន់ ត្រូវបានបង្កើតឡើងជាមួយនឹងប្រូតេអ៊ីនរួចហើយក៏ដោយ អ្នកប្រហែលជាចង់បញ្ចូលបន្ថែមទៀត ប្រសិនបើតម្រូវការប្រូតេអ៊ីនរបស់អ្នកខ្ពស់។ អ្នកអាចបន្ថែមម្សៅប្រូតេអ៊ីនធម្មតា ដូចជា Herbalife® Personalized Protein Powder ឬបន្ថែមឈីសមានជាតិខ្លាញ់ទាបទឹកដោះគោជូរ ដើម្បីបង្កើនបរិមាណប្រូតេអ៊ីន។ការបន្ថែមផ្លែឈើ និងបន្លែទៅក្នុងអាហារក្រឡុកប្រូតេអ៊ីនហ្វមូឡាវាន់របស់អ្នក គឺជាវិធីងាយស្រួលក្នុងការទទួលបានអាហារដែលមានសុខភាពល្អទាំងនេះសម្រាប់របបអាហារប្រចាំថ្ងៃរបស់អ្នក។ ផ្លែឈើ និងបន្លែកកមានភាពងាយស្រួល ហើយវាផ្តល់ឱ្យអាហារក្រឡុកប្រូតេអ៊ីនរបស់អ្នករាងខាប់ជាងមុន។ សាកល្បងជាមួយនឹងផ្លែឈើ និងបន្លែផ្សេងៗ (អ្នកអាចចាប់ផ្តើមជាមួយបន្លែដែលមានរសជាតិផ្អែមដូចជាការ៉ុតជាដើម) ។ បន្ថែមជាតិសរសៃទៅក្នុងអាហារក្រឡុកប្រូតេអ៊ីនរបស់អ្នក មនុស្សភាគច្រើនមិនញ៉ាំជាតិសរសៃច្រើនទេ ដូច្នេះសូមព្យាយាមបន្ថែមអាហារដែលមានជាតិសរសៃខ្ពស់ទៅក្នុងអាហារក្រឡុក ហ្វមូឡាវាន់របស់អ្នក។ ក្រៅពីផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ សុទ្ធតែរួមចំណែកដល់ជាតិសរសៃ។ ម្យ៉ាងទៀត ការទទួលទានអាហារក្រឡុកដ៏អស្ចារ្យ Herbalife® Active Fiber Complex៖ រលាយបញ្ចូលគ្នានៃជាតិសរសៃរលាយ និងមិនរលាយជាមួយនឹងជាតិសរសៃ 5 ក្រាមក្នុងពេលទទួលទានម្តង។ បន្ថែមកាឡូរីទៅក្នុងអាហារក្រឡុកប្រូតេអ៊ីនរបស់អ្នក ប្រសិនបើតម្រូវការកាឡូរីរបស់អ្នកខ្ពស់ អ្នកអាចបន្ថែម ផ្លែបឺរ ឬផ្លែឈើ ដើម្បីបង្កើនបរិមាណកាឡូរីនៃអាហារក្រឡុករបស់អ្នក។ បន្ថែមទឹកកកទៅក្នុងអាហារក្រឡុកប្រូតេអ៊ីនរបស់អ្នក ទឹកកកគឺជាការបន្ថែមដ៏ល្អចំពោះអាហារក្រឡុកព្រោះវាធ្វើឱ្យអាហារក្រឡុកខាប់។ ទឹកកកក៏បន្ថែមបរិមាណដល់អាហារក្រឡុករបស់អ្នក ដូច្នេះវាបង្កើនបរិមាណ មិនបន្ថែមកាឡូរី នេះគឺជាតិចនិចដ៏អស្ចារ្យសម្រាប់អ្នកដែលកំពុងតាមដានទម្ងន់របស់ពួកគេ។ ទម្លាប់ប្រចាំថ្ងៃរបស់យើងអាចមានភាពស្មុគស្មាញ ប៉ុន្តែអាហារូបត្ថម្ភដែលមានតុល្យភាពមិនស្មុគស្មាញទេ។ អាហារ និងអាហារសម្រន់នីមួយៗផ្តល់ឱកាសមួយដើម្បីកែលម្អអាហារូបត្ថម្ភរបស់អ្នក និងធានាថាអ្នកកំពុងញ៉ាំកាឡូរីដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមដែលត្រូវការដើម្បីបំពេញបន្ថែម និងកសាងឡើងវិញ។ ហ្វមូឡាវាន់ អាចជាគ្រឹះសម្រាប់របបអាហារ និងរបៀបរស់នៅដែលមានសុខភាពល្អ ហើយជាមួយនឹងជម្រើសជាច្រើនសម្រាប់ការធ្វើអាហារក្រឡុកដ៏ឈ្ងុយឆ្ងាញ់ អ្នកគ្រប់គ្នាអាចស្វែងរកអាហារក្រឡុកដែលមានប្រសិទ្ធភាពសម្រាប់ពួកគេ។   * ការសិក្សាស្រាវជ្រាវលើអាហារក្រឡុកហ្វមូលាវាន់ របស់សហរដ្ឋអាមេរិក (ការសិក្សាមួយ) និងលើផលិតផលស្រដៀងគ្នានេះបង្ហាញថា ការទទួលទានអាហារក្រឡុកហ្វមូឡាវាន់ពីរដងក្នុងមួយថ្ងៃ គឺជាផ្នែកមួយនៃរបបអាហារដែលកាត់បន្ថយកាឡូរី ដែលជួយមនុស្សសម្រកទម្ងន់។ †ការសិក្សានៅតែត្រូវធ្វើ ដើម្បីកំណត់លទ្ធផលរំពឹងទុកនៃកម្មវិធីសម្រកទម្ងន់ ឬការថែទាំដែលប្រើផលិតផល Herbalife® ទាំងស្រុង។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife កម្ពុជា ដែលជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពលំដាប់ថ្នាក់ពិភពលោក បានរួមគ្នាចែករំលែកពីគន្លឹះ​ ដើម្បីកែសម្រួលការគេងបានយ៉ាងល្អ។   មនុស្សភាគច្រើនស្គាល់ពីវិធីដែលទទួលទានរបបអាហារដែលមានសុខភាពល្អ និងសកម្មភាពរស់នៅអាចជះឥទ្ធិពលដល់សុខភាពរាងកាយរបស់   ពួកគេ ប៉ុន្តែការគេងបានត្រឹមត្រូវមិនទទួលបានប្រសិទ្ធិភាពនោះទេ។ តាំងពីក្មេងមក ពួកយើងជាច្រើនបានចូលគេងយប់ជ្រៅ ដោយសារតាមដានរឿងភាគ ធ្វើការលើគម្រោង ឬត្រៀមសិក្សាដើម្បីប្រឡង ឬនៅយប់ជ្រៅដោយសារអាចនៅបាន។ ការកែសម្រួលរយៈពេល និងគុណភាពនៃការគេងគឺជាការចាំបាច់ក្នុងការសម្របខ្លួនទៅនឹងតម្រូវការនៃជីវិត។ ការគេងមិនលក់ដែលកើតឡើង ដោយសារការផ្លាស់ប្តូរពេលវេលា ការធ្វើដំណើរ និងភាពតានតឹងទូទៅគឺជារឿងធម្មតាទេ ដូច្នេះវាជាការសំខាន់ណាស់ដែលត្រូវដឹងពីរបៀបវិលត្រលប់មកវិញឱ្យបានឆាប់រហ័ស និងសម្រាកឱ្យបានល្អ។ បន្តអានដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់អំពីសារៈសំខាន់នៃការគេង និងកត្តាដែលអាចធ្វើអោយវាប្រសើរឡើង។   ប៉ុន្តែជាដំបូង ហេតុអ្វីបានជាការគេងសំខាន់ ការគេងមានសារៈសំខាន់ព្រោះវា៖ • ផ្តល់អត្ថប្រយោជន៍ដល់មុខងារខួរក្បាល រួមទាំងការយល់ដឹង ការផ្តោតអារម្មណ៍ ផលិតភាព និងការអនុវត្ត • អាចដើរតួនាទីក្នុងការរក្សា ឬសម្រកទម្ងន់ ក៏ដូចជាការបង្កើនប្រសិទ្ធភាពនៃកាយសម្បទា • គាំទ្រមុខងារប្រព័ន្ធភាពស៊ាំដែលធ្វើអោយមានសុខភាពល្អ • មានឥទ្ធិពលលើសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ ១. ទទួលទានរបបអាហារល្អ ដើម្បីអោយគេង​លក់​ស្រួល តើ​អ្នក​ដឹង​ទេ​ថា​អ្វីដែលអ្នកញុំា ​និង​ពេល​ដែល​អ្នក​ញ៉ាំ​អាច​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក​? យកល្អគួរតែជៀសវាងអាហារធ្ងន់ៗមុនពេលចូលគេង មានដូចជាអាហារដែលមានជាតិកាហ្វេអ៊ីន អាល់កុល​ អាស៊ីត ហឹរ ផ្អែម ឬអាហារមានជាតិខ្លាញ់ខ្ពស់។ ជាការពិតណាស់ មនុស្សគ្រប់រូបមានភាពខុសប្លែកគ្នា ប៉ុន្តែការទទួលទានភេសជ្ជៈ ឬអាហារប្រភេទនេះនៅពេលល្ងាច អាចធ្វើអោយមិនស្រួលក្នុងខ្លួន រសាប់រសល់ ខណៈពេលដែលប្រព័ន្ធរំលាយអាហាររបស់ពួកគេដំណើរការដើម្បីធ្វើការ ។ ជំនួសមកវិញ សូមសាកល្បងវិធីខាងក្រោម ដើម្បីធ្វើឲ្យអ្នកឆាប់ងងុយគេងពេលយប់ ៖ • ញ៉ាំអាហារដែលធ្ងន់បំផុតរបស់អ្នកនៅពេលអាហារថ្ងៃត្រង់ • ប្រកាន់ខ្ជាប់នូវរបបអាហារដែលមានតុល្យភាព និងសម្បូរសារធាតុចិញ្ចឹម • កុមារគួរកំណត់ការទទួលទានជាតិស្ករអោយបានត្រឹមត្រូវ • មនុស្សពេញវ័យគួរឈប់ទទួលទានជាតិកាហ្វេអ៊ីន និងអាល់កុលនៅពេលរសៀល និងពេលល្ងាច ដោយប្តូរវាទៅទទួលទានតែដែលជំនួយដល់  ស្មារតី ២. លំហាត់ប្រាណសម្រាប់ការគេងកាន់តែប្រសើរ កង្វះលំហាត់ប្រាណក៏អាចរួមចំណែកដល់វដ្តនៃបញ្ហានៃការគេងមិនលក់ផងដែរ។ ចលនាតិចតួច ឬមិនមានសោះអាចបង្កើនភាពតានតឹង ដែលអាចធ្វើឱ្យអ្នកក្រោកនៅពេលយប់។ ម្យ៉ាងវិញទៀត អសមត្ថភាព​ក្នុង​ការ​គេង​នោះ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សារ​តែ​ភាព​នឿយហត់​ពេល​ថ្ងៃ​កើនឡើង។ ដោយសារតែមានអត្ថប្រយោជន៍ជាច្រើនដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ សូមព្យាយាមធ្វើចលនារាងកាយរបស់អ្នកជារៀងរាល់ថ្ងៃ។ នៅពេលនិយាយអំពីការសម្រាកឱ្យបានប្រសើរជាងមុន ការធ្វើលំហាត់ប្រាណសាមញ្ញ និងកម្រិតមធ្យមដូចជាការដើរ និងយូហ្គា។ ក្មេងៗគួរតែរីករាយនឹងការលេងប្រចាំថ្ងៃ ហើយការដើរយូរជាក្រុមគ្រួសារគ្រាន់តែជាវិធីមួយដែលអ្នកអាចទទួលបានអត្ថប្រយោជន៍នៃការធ្វើចលនាជាមួយគ្នា។ ៣. អនុវត្តអនាម័យនៃការគេងឱ្យល្អ ចង់ដឹងអត់ថាអនាម័យនៃការគេងជាអ្វី? វាមានន័យថាបង្កើតបរិយាកាសមួយ និងប្រកាន់ខ្ជាប់នូវទម្លាប់ដែលជំរុញឱ្យមានការងងុយគេងដែលមានភាពជាប់លាប់បំផុត។ អនាម័យនៃការគេងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែកុមារ និងមនុស្សវ័យជំទង់ ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ព្រោះវាធ្វើអោយពួកគេទទួលបានជោគជ័យពេញមួយជីវិត។ • កំណត់កាលវិភាគ៖ ព្យាយាមចូលគេង និងក្រោកពីដំណេកក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ព្រោះវាបង្កើតចង្វាក់នៃការគេងប្រកបដោយប្រសិទ្ធិភាព។ • សម្រាកមុនពេលចូលគេង៖ អនុញ្ញាតឱ្យខ្លួនអ្នក និងកូនរបស់អ្នកពី 30 នាទី ទៅ 1 ម៉ោង ដើម្បីចូលរួមក្នុងសកម្មភាពដែលបង្កើតភាពស្ងប់ស្ងាត់មុនពេលចូលគេង (ឧទាហរណ៍ សមាធិ សរសេរកំណត់ហេតុ អាន ឬស្តាប់តន្ត្រីបន្ធូរអារម្មណ៍។ល។) • កន្លែងគេងរបស់អ្នក៖ បរិយាកាសត្រជាក់ ងងឹត និងស្ងាត់ ដែលគ្មានការរំខានពីអេឡិចត្រូនិច គឺល្អបំផុតសម្រាប់ការសម្រាក ហើយបិទទូរសព្ទដៃ និងទូរទស្សន៍។ • ជៀសវាងការងងុយគេងពេលថ្ងៃ៖ ប្រសិនបើមិនអាចជៀសបាន សូមបន្តគេងរយៈពេលខ្លី 30នាទី ឬតិចជាងនេះ ដើម្បីកុំឱ្យរំខានដល់ការគេងនៅពេលយប់។   ៤. បង្កើតពេលវេលាសម្រាប់គ្រួសាររបស់អ្នក ការបង្កើតទម្លាប់នៃការគេងសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នកអាចនាំមកនូវសណ្តាប់ធ្នាប់ដែលមានសុខភាពល្អ។ វាបង្កើតទម្លាប់ដែល "ពេលវេលាគេង" ត្រូវបានចែករំលែកពេញមួយគ្រួសារ ដូច្នេះទំនងជាធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការងងុយគេង។ វាក៏នឹងធ្វើឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នករៀបចំកាលវិភាគដែលដែលត្រឹមត្រូវផងដែរ ហើយត្រូវប្រាកដថាការអនុវត្តថ្មីនៃការគេងនោះ ប្រែវាក្លាយជាទម្លាប់សម្រាប់អ្នក។ ឧទាហរណ៍ ថា គ្រួសារមួយកំពុងត្រឡប់ពីវិស្សមកាលវិញ ស្របពេលដែលហត់នឿយ និងត្រូវគិតអំពីការត្រលប់ទៅធ្វើការ ឬសាលាវិញនៅថ្ងៃបន្ទាប់ ។ ពួកគេគួរតែចាប់ផ្តើមបង្កើតទម្លាប់នៃការគេង សម្រាប់កាលវិភាគចូលគេងរបស់ពួកគេ ខណៈពេលដែលប្រើគន្លឹះខាងលើដើម្បីកែសម្រួលយ៉ាងឆាប់រហ័ស។ កាលវិភាគនៃការគេងដ៏ល្អគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ភាពជោគជ័យ ដូច្នេះសូមប្រើការណែនាំនៅក្នុងអត្ថបទនេះ ដើម្បីជាប្រយោជន៍ដល់អ្នក និងក្រុមគ្រួសាររបស់អ្នក ដើម្បីសុខភាព និងសុខុមាលភាព។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម

ក្តីស្រឡាញ់កើតចេញពីចិត្ត សុខភាពកើតចេញពីការថែទាំ ពេលវេលានៅក្បែរគ្នាបានយូរប៉ុណ្ណាអាស្រ័យទៅលើការឲ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដគឺ ការផ្តល់ពេលវេលា ការយកចិត្តទុកដាក់ជាប្រចាំ និងការថែទាំសុខភាព។ ទទួលបានក្តីស្រឡាញ់បែបនេះ តើមនុស្សជាទីស្រលាញ់របស់អ្នករំភើបយ៉ាងណាទៅណ៎? តែ... ត្រូវធ្វើបែបណាទៅ? វិធីសាស្ត្រងាយៗក្នុងឱកាស Pink Day ខាងមុខនេះ អ្នកអាចជូនកាដូពិសេសមួយដល់មនុស្សជាទីស្រឡាញ់របស់អ្នក ដើម្បីបញ្ជាក់ប្រាប់ថា អ្នកពិតជាស្រឡាញ់ពួកគាត់ពិតប្រាកដ ហើយកាដូនេះនឹងជាអ្នករំលឹកអ្នក ឲ្យអ្នក បង្ហាញក្តីស្រឡាញ់ទៅពួកគាត់ជាប្រចាំ។ កាដូពិសេសនោះ អាចជាអ្វី? យើងខ្ញុំសូមណែនាំ នូវម៉ាស៊ីនវាស់ជាតិស្ករឃែរសេន (Caresens) ដែលអាចឲ្យលោកអ្នកវាស់ជាតិស្ករដោយខ្លួនឯងបាន។ ឧបករណ៍នេះ មិនមែនប្រើបានតែអ្នកដែលមានជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ តាយាយ ប៉ាម៉ាក់ចាស់ៗ ក៏គួរតែមានម៉ាស៊ីនប្រភេទនេះផងដែរ ដើម្បីធ្វើការតាមដានជាតិស្ករក្នុងឈាមរបស់ពួកគាត់ ហើយអាចការពារពីជំងឺទឹកនោមផ្អែមថែមទៀត។ ពេលដែលកាដូនេះទៅដល់ដៃពួកគាត់ អ្នកត្រូវឆ្លៀតពេលនៅក្បែរពួកគាត់ យកចិត្តទុកដាក់ពួកគាត់ និងថែទាំសុខភាពគាត់ជាប្រចាំ បើទោះបីជាពួកគាត់អាចប្រើម៉ាស៊ីននេះដោយខ្លួនឯងក៏ដោយ ព្រោះនេះទើបជាក្តីស្រឡាញ់ពិតប្រាកដ។ ក្រៅពីនេះ អ្នកតមអាហារដើម្បីសម្រកទម្ងន់ ក៏ត្រូវប្រុងប្រយ័ត្នលើកម្រិតជាតិស្ករក្នុងខ្លួនគាត់ដែរ ដើម្បីឲ្យការសម្រកទម្ងន់មានប្រសិទ្ធភាព និងសុវត្ថិភាព។ ក្នុងឱកាសថ្ងៃនៃក្តីស្រលាញ់នេះ ឧបករណ៍ម៉ាស៊ីនវាស់ជាតិស្ករម៉ាក CareSens ដែលជាម៉ាស៊ីនតេស្តជាតិស្ករលេខ១ មកពីប្រទេសកូរ៉េ បានរៀបចំនូវកម្មវិធីយកម៉ាស៊ីនចាស់ប្តូរម៉ាស៊ីនថ្មី ដោយលោកអ្នកគ្រាន់តែយកម៉ាស៊ីនវាស់ជាតិស្ករណាមួយក៏បាន មកប្តូរយកម៉ាស៊ីនវាស់ជាតិស្ករថ្មីម៉ាក CareSens មួយគ្រឿងដោយឥតគិតថ្លៃ។ កម្មវិធីប្តូរនេះ មាននៅតាមបណ្តាឱសថស្ថានដៃគូទូទាំងប្រទេសរបស់យើង ដូចជា៖ រាជធានីភ្នំពេញ មាននៅ ឱសថស្ថាន អរុណរស្មីថ្មី ឱសថស្ថាន សួនសុវណ្ណ ឱសថស្ថាន HELPY ឱសថស្ថាន វិសារ ឱសថស្ថាន NORM ឱសថស្ថាន ធីតាសុភ័ក្ត្រ ឱសថស្ថាន ដេវាល់ដា ឱសថស្ថាន ឌីនីកា ឱសថស្ថាន ពន្លឺបញ្ចពណ៌ ឱសថស្ថាន មេឌីធិច ឱសថស្ថាន សុភ័ក្ត្រមិត្តសែនសុខ ឱសថស្ថាន អង្គរឧត្តម ខេត្តកំពង់ចាម ឱសថស្ថាន នាគព័ន្ធ ឱសថស្ថាន អង្គរធំ ខេត្តសៀមរាប ឱសថស្ថាន ខ្មែរ អង្គរ ឱសថស្ថាន ព្រះវិហារ ឱសថស្ថាន ព្រះវិហារ ១ ឱសថស្ថាន ព្រះវិហារ ២ ខេត្តកំពត៖​ ឱសថស្ថាន រិទ្ធិយ៉ា កាន់តែអស្ចារ្យជាងនេះទៀត Caresens នឹងចាប់ឆ្នោតជូនរង្វាន់ចំនួន៥ ដែលមួយរង្វាន់ៗ គឺ ម៉ាស៊ីនតេស្តជាតិស្ករ Caresens មួយឈុត ដោយលោកអ្នកគ្រាន់តែ Like page Caresens Glucose Meter (https://www.facebook.com/caresensglucosemeter) Share Page Caresens Glucose Meter ហើយ Inbox លេខទូរស័ព្ទ និងទីតាំងរបស់លោកអ្នក នោះលោកអ្នកនឹងអាចមានឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត។ រង្វាន់នឹងប្រកាសនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុង Page Caresens Glucose Meter។ ស្រឡាញ់សុខភាពអ្នក តេស្តឃែរសេន(Caresens) ជាប្រចាំ ------------------------------------------------------- ប្រសិនបើអ្នកមានទាន់ដឹងពីរបៀបប្រើប្រាស់ អាចសាកសួរតាមឱសថស្ថាន ដែលអ្នកជាវ ឬអានពីការប្រើប្រាស់នៅទីនេះ https://healthtime.tips/km/library/article/2167។ ហើយសម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើងខ្ញុំគឺ CareSens Glucose Meter ឬតាមតំណភ្ជាប់ https://www.facebook.com/caresensglucosemeter

  ជំងឺមហារីកពោះវៀនធំ សំដៅទៅលើដុំសាច់កាច ឬដុំសាច់មហារីក ដែលកើតនៅលើពោះវៀនធំផ្ទាល់។ យោងទៅតាមទិន្នន័យរបស់ Globocan ២០១៥ នៅទ្វីបអាស៊ីមានអ្នកជំងឺមហារីកពោះវៀនធំចំនួន ៦១ ២២៨នាក់ដែលជាករណីថ្មីហើយក្នុងនោះភាគច្រើនមានវ័យលើសពី ៦៥ឆ្នាំ។ តាមការសិក្សាបង្ហាញថា ប្រហែលត្រឹមតែ ២%ទៅ៥% ដែលមហារីកពោះវៀនធំបង្កឡើងដោយហ្សែនពីជំនាន់មួយមកជំនាន់មួយទៀត។ ផ្អែកទៅលើការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថាពេលនោះប្រទេសកម្ពុជាយើងមានចំនួនប្រជាជនសរុប១៤ ៨៦៥ ០០០នាក់ ក្នុងនោះចំនួនអ្នកជំងឺមហា-រីកពោះវៀនធំ មានការកើតឡើងច្រើនគួរឲ្យកត់សម្គាល់ដែលបុរសមានចំនួន ៤៤៥ករណីថ្មី និងស្ត្រីមានចំនួន ៣៩៤ករណីថ្មី។ គេសង្កេតឃើញថា អត្រាមរណភាពក្នុងចំណោមជំងឺមហារីកគ្រប់ប្រភេទទាំងអស់ជំងឺមហារីកពោះវៀនធំមានរហូតដល់ ៥% ចំពោះបុរសនិយាយរួមច្រើនជាងនារី។ មូលហេតុ និងកត្តាប្រឈម • ការពិសាបារីច្រើន • ការពិសាស្រាច្រើន • កត្តាតំណពូជ • កត្តាលើសទម្ងន់ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺរលាកពោះវៀនរ៉ាំរ៉ៃ • អ្នកដែលពុំធ្វើលំហាត់ប្រាណ។ រោគសញ្ញា អាការៈនៃជំងឺមហារីកពោះវៀនធំដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖ • រាក និងទល់លាមករ៉ាំរ៉ៃ • ឈឺចាប់ក្នុងពោះរយៈពេលយូរ • ស្ថានភាពលាមកមានភាពមិនប្រក្រតី • បត់ជើងធំមានលាយឈាមក្នុងលាមក • មានហូរឈាមតាមផ្លូវលាមក។ យន្តការ ដោយសារមានបម្រែបម្រួលនៃហ្សែនទើបបណ្តាលឲ្យមានការខូចដល់កោសិការបស់ពោះវៀនធំ ហើយនេះជាកត្តាបង្កើតឡើងនូវដំបៅមហារីក។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺមហារីកពោះវៀនធំគឺផ្អែកទៅលើកត្តា៣យ៉ាង៖ • ការពិនិត្យលាមក ដោយបច្ចេកទេស FOBT(Faecal Occult Blood Test)៖ ដោយយកលាមកទៅពិនិត្យ ដោយមីក្រូទស្សន៍ នៅក្នុងមន្ទីរពិសោធន៍ ដើម្បីរកមើលគ្រាប់ឈាមក្រហម។ ក្នុងករណីឃើញមានគ្រាប់ឈាមក្រហម អ្នកជំងឺរូបនោះនឹងត្រូវតម្រូវឲ្យធ្វើការពិនិត្យម្យ៉ាងទៀតហៅថា ការពិនិត្យឆ្លុះពោះវៀនធំ Colonoscopy។ • ការពិនិត្យឆ្លុះពោះវៀនធំ Colonoscopy៖ ជាការពិនិត្យដោយប្រើម៉ាស៊ីនអង់ដូស្កូប (Endoscope) រកមើលដុំសាច់ក្នុងពោះវៀនធំ។ ដុំសាច់នោះនឹងត្រូវបានកាត់ ឬច្រឹបដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍មួយទៀត ដែលមានឈ្មោះថា មន្ទីរពិសោធន៍វិភាគកោសិកា (Histopathology Laboratory)។ • ការវិភាគកោសិកា Histopathology៖  ជាការពិនិត្យទៅលើកោសិកា ដើម្បីកំណត់ថាជា សាច់ធម្មតា សាច់ស្លូត ឬសាច់កាច(មហារីក)។ ការព្យាបាលត្រឹមត្រូវ   ជំងឺមហារីកពោះវៀនធំត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាល ដោយអាស្រ័យទៅនឹងស្ថានភាពអ្នកជំងឺ និងដុំសាច់មហារីក ដែលរួមមាន ២របៀប៖ • ការព្យាបាលនៅនឹងកន្លែង (local treatment)៖ ការវះកាត់ដែលធ្វើឡើងក្នុងករណីដុំតូច និងមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត។ • ការព្យាបាលជារួម (systemic treatment)៖ការប្រើថ្នាំគីមី ដោយចាក់បញ្ចូលតាមសរសៃឈាម ឬដោយត្រូវពិសាថ្នាំគ្រាប់ ធ្វើឡើងក្នុងករណីដុំសាច់មហារីក រាលដាលទៅកាន់សរីរាង្គផ្សេងទៀត ឬដុំសាច់មានលក្ខណៈធំខ្លាំងពេក។ អ្នកជំងឺមួយចំនួនអាចទទួលយកការព្យាបាលបានទាំងពីររបៀប តែអ្នកជំងឺមួយចំនួនទៀតមិនអាចទទួលយកការព្យាបាលបានគ្រប់របៀបនោះទេ។ ផលវិបាក • ព្យាបាលដោយវះកាត់ អាចមានការឈឺចាប់ត្រង់មុខរបួស ការហូរឈាមច្រើនពេលកំពុងវះកាត់ អាចមានមេរោគចូលក្នុងខ្លួន។ល។ • ព្យាបាលដោយថ្នាំគីមី អាចមានដូចជា ក្អួតចង្អោរ មិនឃ្លានអាហារ ក្តៅខ្លួន (ដោយមានមេរោគចូលក្នុងខ្លួន ពេលគ្រាប់ឈាមសថយចុះច្រើន) ស្លេកស្លាំង អស់កម្លាំង ញ័រទ្រូង វិលមុខ (ពេលមានគ្រាប់ឈាមក្រហមថយចុះច្រើន) មានហូរឈាមតាមអញ្ចាញធ្មេញ តាមស្បែក ឬកន្លែងផ្សេងទៀត (ពេលប្លាកែតថយចុះច្រើន) និងអាចស្ពឹកដៃជើង។ល។ បើករណីអ្នកជំងឺមកព្យាបាលទាន់ពេលវេលា នោះការព្យាបាលនឹងទទួលបានលទ្ធផលល្អច្រើន ព្រោះដុំមហារីកមិនទាន់មានការវិវឌ្ឍធំឡើង ឬរីករាលដាលទៅដល់សរីរាង្គផ្សេងទៀតទេ និងមិនបង្កឲ្យមានផលលំបាកច្រើន មានភាពងាយស្រួលក្នុងការព្យាបាល និងចំណាយកម្រៃតិច។ ម៉្យាងវិញទៀត ជំងឺនេះមិនត្រឹមតែយាយីចំពោះអ្នកជំងឺម្នាក់ប៉ុណ្ណោះទេ តែវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ បើអ្នកមាននូវរោគសញ្ញាដូចបានរៀបរាប់ខាងលើចាំបាច់ត្រូវទៅពិនិត្យ និងព្យាបាល ជាមួយគ្រូពេទ្យជំនាញ ឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហេង វីរដ្ឋឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  និងជាប្រធានបន្ទប់ពិគ្រោះ  និងព្យាបាលជំងឺវេជ្ជបណ្ឌិត ហេង វីរដ្ឋ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

  មហារីកថ្លើម ជាប្រភេទមហារីកកើតឡើងនៅលើកោសិកាសាច់ថ្លើមដែលវាត្រូវបានបែងចែកជា៣ផ្នែកធំៗ៖ • ជំងឺមហារីកថ្លើមកើតឡើងនៅកោសិកាថ្លើមផ្ទាល់ • ជំងឺមហារីកថ្លើមកើតឡើងពីការរាលដាលកោសិកាមហារីកពីកន្លែងផ្សេង • ជំងឺមហារីកថ្លើមកើតចេញពីប្រព័ន្ធទឹកប្រមាត់។ បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។ មូលហេតុនៃមហារីកថ្លើម ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទBប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេគឺ អ្នកជំងឺក្រិនថ្លើម។ រោគសញ្ញា និងយន្តការ ដំណាក់កាលដំបូងអ្នកជំងឺមហារីកថ្លើមមិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា៖ • ឈឺចាប់នៅត្រង់ពោះ ចុងដង្ហើម ឬក្រោមឆ្អឹងជំនីរខាងស្តាំ • ស្បែកឡើងលឿង រមាស់ បើដុំសង្កត់លើទឹកប្រមាត់ • អាចកើតទាចទឹក បើវាស្ទះសរសៃឈាម • អស់កម្លាំង និងបាត់បង់ចំណង់អាហារ។ យន្តការនៃមហារីកថ្លើម គឺបណ្តាលមកពីការរលាកថ្លើមរ៉ាំរ៉ៃបង្កឲ្យមានការប្រែប្រួលកោសិកាសាច់ថ្លើម (Mutation Oncogene) និង DNA នោះកោសិកាថ្លើមនឹងចាប់ផ្តើមវិវឌ្ឍ ឬលូតលាស់ដោយឯកឯង។ ករណីមេរោគរលាកថ្លើមប្រភេទBគឺវាធ្វើឲ្យមានការប្រែប្រួល DNA របស់កោសិកាថ្លើម ដែលវាខុសពីប្រភេទCធ្វើឲ្យកោសិកាថ្លើមក្រិន ទើបវិវឌ្ឍជាជំងឺមហារីកថ្លើម។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមត្រូវបែងចែកជា ២ផ្នែក៖ • ការរាវរក ដែលធ្វើឡើងក្នុងករណីអ្នកជំងឺមិនមានសញ្ញាសង្ស័យថាមានជំងឺមហារីកដោយគ្រាន់តែអេកូពោះ ជាមួយគ្រូពេទ្យជំនាញប៉ុណ្ណោះ ដើម្បីរកដុំនៃថ្លើម។ • ការធ្វើរោគវិនិច្ឆ័យពិតប្រាកដបន្ទាប់ពីបានរកឃើញថាមានដុំគឺ ការថតស្កែន ឬMRI ដើម្បី បញ្ជាក់ឲ្យកាន់តែច្បាស់នូវដុំមហារីកថ្លើម។ប្រសិនបើ ក្នុងករណីដុំសាច់ថ្លើមខុសពីធម្មតាហើយការធ្វើអេកូសាស្ត្រ CT Scan និងMRI រួមនឹងការពិនិត្យឈាម (ការពិនិត្យមើលជាតិមហារីក AFP) នៅតែមិនអាចវិនិច្ឆ័យបាននោះទើបគ្រូពេទ្យចោះយកសាច់មកពិនិត្យបន្ថែម។ មហារីកថ្លើមត្រូវព្យាបាលទៅតាមដំណាក់កាលដោយផ្អែកលើដុំមហារីក និងជំងឺរបស់សាច់ថ្លើមផ្ទាល់៖ • ដំណាក់កាលដំបូង ឬចំពោះដុំតូច៖ ករណីអ្នកជំងឺដែលមានសាច់ថ្លើមនៅល្អគាត់នឹងតម្រូវឲ្យធ្វើការវះកាត់ ឬដុត។ ករណីអ្នកជំងឺដែលមាន សាច់ថ្លើមក្រិនខ្លាំង គាត់អាចនៅសល់ជម្រើសត្រឹមដុតនិងប្តូរថ្លើមតែម្តង។ • ដំណាក់កាលមធ្យម ឬចំពោះដុំធំ៖ អ្នកជំងឺអាចធ្វើការព្យាបាលដោយញ៉ុកសរសៃឈាម (TACE) ដោយការចាក់ទុយោចូលតាមក្រលៀន ឡើងរហូតចូលក្នុងសរសៃឈាមរបស់ថ្លើម បន្ទាប់មករកសរសៃឈាមដែលទៅចិញ្ចឹមដុំមហារីកនោះ ក្រោយមកបាញ់ថ្នាំគីមីចូលហើយញ៉ុកសរសៃឈាម។ ដុំមហារីកនឹងរលួយដោយសារជាតិគីមីដែលបានបាញ់ចូល ប៉ុន្តែអ្នកជំងឺត្រូវធ្វើការតាមដានរយៈពេល២ទៅ៣ខែក្រោយ រួចធ្វើការពិនិត្យ និងអាចធ្វើការដុតម្តងទៀត។ • ដំណាក់កាលចុងក្រោយ ឬធ្ងន់ធ្ងរ៖ ការព្យាបាលនៅដំណាក់កាលនេះមានជោគជ័យកម្រិតទាប ដែលអ្នកជំងឺអាចនឹងតម្រូវឲ្យប្តូរសរីរាង្គថ្លើម ឬព្យាបាលពន្យារ ដោយការញ៉ុកសរសៃឈាម រួមជាមួយការលេបថ្នាំគ្រាប់ជាដើម។ គួរបញ្ជាក់ថា ការព្យាបាលមហារីកថ្លើមដោយដុតអាចជួយអ្នកជំងឺឲ្យជាបាន១០០% ប្រសិនអ្នកជំងឺស្ថិតនៅដំណាក់កាលដំបូង ក្នុងនោះ៩៥% ជាលទ្ធផលនៃការដុតលើកដំបូង និង៥%ប៉ុណ្ណោះដែលនៅសល់ដុំ ហើយអ្នកជំងឺក៏អាចធ្វើការដុតម្តងទៀតបាន។ ផលវិបាក និងការការពារ ភាគតិចណាស់ដែលអ្នកជំងឺអាចរស់បានលើសពីមួយឆ្នាំករណីដែលគាត់មិនបានព្យាបាលឲ្យទាន់ពេលវេលា។ ជាទូទៅ ដើម្បីការពារពីជំងឺមហារីកថ្លើម ចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន៖ • ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB • ចៀសវាងការប៉ះពាល់ឈាមរបស់អ្នកជំងឺរលាកថ្លើមប្រភេទC • បញ្ឈប់ការផឹកស្រា • ការពារកុំឲ្យប៉ះពាល់ជាតិពុល • ត្រូវព្យាបាលមេរោគឲ្យអស់ពីសាច់ថ្លើម។ មហារីកថ្លើមក៏អាចធ្វើការព្យាបាលនៅកម្ពុជាដូចនឹងប្រទេសដទៃទៀតដែរ ហើយនៅដំណាក់កាលដំបូង មានជោគជ័យរហូតដល់១០០%។ ដូចនេះ អ្នកជំងឺចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យឲ្យបាននៅដំណាក់កាលដំបូងដោយធ្វើការពិនិត្យសុខភាព និងធ្វើ Screening ឲ្យបានទៀងទាត់ រាល់៣ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទB និងអ្នកជំងឺក្រិនថ្លើម និងរាល់៦ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC និងអ្នកលើសជាតិខ្លាញ់ជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត  មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺឫសដូងបាត គឺការរីកធំ នៃសសៃឈាមវ៉ែន ដែលបណ្តាលពីការរលាក ឬ ដាច់ស្បែកការពារសសៃឈាមវ៉ែននៅក្នុងទ្វារលាមករបស់យើងហើយសសៃឈាមវារីកធំ បន្តិចម្តង ៗ រួចវាវិវត្តន៍ទៅជាជំងឺឫសដូងបាត ។  រោគសញ្ញា នៃជំងឺឫសដូងបាត៖ ១) កាលណាយើងមានជំងឺឫសដូងបាត វាធ្វើអោយ តឹងចង្អៀតទ្វារលាមកធ្វើអោយពិបាកបត់ជើងធំ ( ជួនទល់ ជួនរាគ ជួនធ្លាក់ឈម ) បត់ជើងមិន ចេះអស់ មានលាមកមូល ឬ សំប៉ែតតូចៗ ។ ២ ) ឧស្សាហ៍មានការឈឺចាប់ រមាស់ ក្រហាយ នៅជុំវិញទ្វារលាមក និងឫសដូងបាត មានការរីកប៉ោង នៅជុំវិញទ្វារលាមក ឬម្ខាងនៃទ្វារលាមក។ ៣) ឧស្សាហ៍ ហើមពោះ ឆ្អល់ពោះ ហើមពោះវៀន ក្រពះ ជាប្រចាំ ដោយសាទល់ផោមឧស្ម័នពុល ទល់លាមក កាកសំណល់ពុល បន្សល់ជាតិពុល និងមេរោគ នៅពេញ ពោះវៀន ក្រពះ និងក្នុងឈាម ហើយបង្កអោយកោសិកា ជាលិកាទូទៅ ពុល មានជំងឺរ៉ាំហើយ ព្យាបាលមិនជា ។ ៤ ) ឧស្សាហ៍មានជំងឺពោះវៀន ក្រពះ ថ្លើមរ៉ាំរ៉ៃ ហើយព្យាបាលមិនជា បើមិនបានព្យាបាលជំងឺឫសដូងបាត អោយជាមុនទេនោះ ។ ៥ ) ឧស្សាហ៍ ឈឺក្បាល វិលមុខ ងងិតមុខ សក់ឆាប់ជ្រុះ ឆាប់ស្កូវ ភ្នែកឆាប់ស្រវ៉ាំងងងិត ខួរក្បាល ប្រាជ្ញាស្មារតី បាត់ការចងចាំ មានការធុញទ្រាន់​ និងមួម៉ៅច្រើន ។ ៦ ) ឧស្សាហ៍ឈឺចង្កេះខ្នង ចុករោយដៃជើង រសេះរសោះអស់កំលាំង ដេកមិនបានសម្រាន្តមិនលក់ស្រួល ហូបចុកមិនដឹងរស់ជាតិឆ្ញាញ់ អាការៈដូចចង់ខ្យល់រាល់ថ្ងៃ ។ ៧) ឧស្សាហ៍ តឹងទ្រូង ថប់ៗដង្ហើម ឆាប់ហេវ ឆាប់ហត់ ចលនាឈាមរត់មិនមិនទៀងទាត់ ជួនលើសជួនខ្វះ ជួនស្ទះៗដង្ហើម បេះដូង សួត ប្រឹងច្របាច់ហើយចុះខ្សោយ ឆាប់ភ័យ ឆាប់តក់ស្លុត ឆាប់ខឹង ឆាប់រំជួលចិត្ត ។ ៨ ) ពិបាកបត់ជើងតូច បត់ជើងតូច មិនចេះអស់ដូចនោមទាស់ ធ្វើអោយចុះ ខ្សោយចំណង់ផ្លូវភេទ និងការបន្តពូជ ហើយវាចំលងជំងឺឫសដូងបាតទៅកូននៅក្នុងផ្ទៃ ដោយស្វ័យប្រវត្តិ។ ៩) ឧស្សាហ៍មានជំងឺសើស្បែក កន្ទួលរមាស់ កន្ទាលត្រអាកជាដើម ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ចាស់មុនអាយុ ស្បែកមានពណ៏សម្បុរមិនល្អ ។ ១០) កាលណាឫសដូងបាត ដល់ដំណាក់កាលទី ២ ឫសដូងបាតកាន់តែធំ រាល់ពេលបត់ជើងធំម្តងៗ ឫសដូងបាតវាលូនចេញមកក្រៅជាមួយលាមកដែរ តែក្រោយពេលបត់ជើងធំរួច វាលូនចូលវិញដោយខ្លួនឯង ។ ១១) កាលណាដល់ដំណាក់កាលទី៣ ឫសដូងបាត វាកាន់តែធំ វាកាន់តែធ្វើ អោយតឹងចង្អៀតទ្វារលាមក ផលលំបាក ផលប៉ៈពាល់កាន់តែធ្ងន់ធ្ងរ ហើយរាល់ពេលបត់ជើងធំ ឫសដូងបាតវាលូនចេញមកជាមួយលាមកដែរតែក្រោយពេលបត់ជើងធំរួច ឫសដូងបាត មិនអាចចូលវិញខ្លួនឯងបានទេលុះត្រាតែ យកម្រាមដៃជួរុញ ជួយច្រានវា ទើបចូលវិញបាន ទាំងឈឺចាប់ជួនមានហូរឈាមទៀតផង ។ ១២) កាលណាឫសដូងបាតដល់ដំណាក់ទី៤ គឺជាដំណាក់កាលចុងក្រោយ ជាដំណាក់កាលទុំ ឫសដូងបាតវាលូនចេញមកក្រៅដោយឯងៗ ហើយមិនអាចរុញអោយវាចូលវិញបានទេ ទោះបីខំរុញ ច្រានប៉ុណ្ណាក៏មិនអាចចូលវិញបានឡើយ ត្រូវរកកន្លែងព្យាបាលជាបន្ទាន់ ព្រោះវាមានការឈឺចាប់ហើយហូរឈាម ធ្ងន់ធ្ងរ ។ *** ចំណាំ បើសម្តេច ទ្រង់ ឯកឧត្តម មានជំងឺពោះវៀន ក្រពះ ថ្លើម រ៉ាំរ៉ៃហើយព្យាបាលមិនជា សូមងាកមកគិតពីជំងឺឫសដូងបាតវិញម្តងពីព្រោះឫសដូងបាត វាជាប្រភពបង្ក អោយពោះវៀន ក្រពះ ថ្លើមឈឺហើយព្យាបាលមិនជា ជាដាច់ខាតបើមិនបានព្យាបាល ជំងឺឫសដូបាតអោយ ជាមុនទេនោះ ។ ចែករំលែកដោយ គ្លីនិក តូច យ៉ាន​ ព្យាបាលជំងឺ ឫសដូងបាត

តើអ្វីជា ការគេងស្រមុក? ស្រមុក គឺជារោគសញ្ញានៃវិបត្តិក្នុងការដកដង្ហើម មានន័យថាវាជាសញ្ញាមួយនៃជំងឺដែលឆ្លុះបញ្ចាំងពីការដកដង្ហើមចូលសួតមានការរំខានដោយការត្បៀតនៃផ្លូវដង្ហើម។​ ការត្បៀតនេះអាចមាននៅក្នុងច្រមុះ ឬ​បំពង់ក ដោយសារមានការរីកសាច់ ឬមានដុះសាច់ច្រមុះ បំពង់ក ឬការមិនផ្តល់សញ្ញាពីខួរក្បាល ដែលធ្វើឲ្យខ្យល់អុកស៊ីសែនចូលក្នុងសួតមិនបានគ្រប់គ្រាន់និងខ្យល់ដែលឆ្លងកាត់ផ្លូវតូចចង្អៀត បង្កជាការលាន់ស្រមុក។ សញ្ញានៃការស្រមុកនេះ អាចឈានដល់ជំងឺមួយហៅថា ស្ទះដង្ហើម​នៅពេលគេងយប់ ឬObstructive Sleep Apnea។ តាមការសិក្សាមួយចំនួនបាន រកឃើញថា ស្រមុកអាចជារោគសញ្ញា ដែលមានលក្ខណៈតពូជ ដែលវាអាចឆ្លងពីជំនាន់ មួយទៅជំនាន់មួយទៀត តាមរយៈហ្សែន រួមជាមួយកត្តាខាងក្រៅដូចជា ចំណីអាហារ បរិស្ថាន ពិសេសរូបរាង។ មូលហេតុ កត្តាដែលបង្កឲ្យមានការគេងស្រមុកមានច្រើន រួមមាន៖ •    ទម្រង់រូបរាងមាត់ ៖ ទម្រង់មាត់ខុសពីធម្មតាដូចជាចង្កាខើចខ្លី ឬករួញ ឬអ្នកធាត់អាចធ្វើឲ្យសាច់នៅក្នុងបំពង់ក ឬមាត់មានការរីកធំ ហើយនៅពេលគេង ធ្វើឲ្យសាច់នោះទៅបិទនៅផ្លូវដង្ហើមបង្កឲ្យរន្ធនៅផ្លូវដង្ហើមស្ទះបណ្តាលឲ្យគេងស្រមុក។ •    អ្នកទទួលទានស្រាច្រើន ៖ កាលណាផឹកនូវជាតិអាល់កុល ឬស្រាច្រើន បង្កឲ្យសាច់ដុំនៅត្រង់ បំពង់ក និងមាត់ទន់ ជាហេតុនាំឲ្យសាច់នោះអាចទៅបិទផ្លូវដង្ហើម។ •    បញ្ហាច្រមុះមាត់ ៖ ករណីមានដុះសាច់ច្រមុះ ឬបំពង់ក កាលណាវាវិវឌ្ឍកាន់តែធំទៅៗ វានឹង សង្កត់រន្ធច្រមុះ ធ្វើឲ្យពិបាកក្នុងការដកដង្ហើម ហើយបង្កឲ្យមានសំឡេងស្រមុកឡើង។ •    គេងមិនបានគ្រប់គ្រាន់ ៖ កាលណាគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យសាច់ដែលស្ថិតនៅត្រង់បំពង់កមានលក្ខណៈទន់ ឬយឺត និងបង្កការរំខានដល់ផ្លូវដង្ហើម។ •    ទម្រង់នៃការគេង ៖ ចំពោះអ្នកធាត់ កាលណាគេងផ្ងារធ្វើឲ្យសាច់ធ្លាក់ទៅបិទផ្លូវដង្ហើម បង្កជាសំឡេងស្រមុក។ ការធ្វើរោគវិនិច្ឆ័យ •    ការសាកសួរប្រវត្តិអ្នកជំងឺ មើលលើទម្រង់រូបរាង ជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម ខ្សោយបេះដូង វិបត្តិចង្វាក់បេះដូង លើសសម្ពាធឈាម។ •    ការធ្វើតេស្តភាពរងៀម ឬចេះតែងងុយគេង ពេលថ្ងៃ ឆាប់មួម៉ៅ ខឹង ថប់ទ្រូង ឈឺក្បាល ពេលព្រឹក បត់ជើងតូចច្រើនពេលយប់ គេងមិន ស្កប់ស្កល់ និងឡើងទម្ងន់។ •    ការធ្វើតេស្តម៉្យាងហៅថា Polygraphy៖ ឃើញ Apnea Hypopnea Index (AHI)> ៥ដងក្នុងមួយម៉ោង នោះរោគវិនិច្ឆ័យជាជំងឺស្ទះដង្ហើមនៅពេលគេង។ ការព្យាបាល ជាទូទៅ ការព្យាបាលបញ្ហាស្រមុកដែលបង្កឲ្យមានការស្ទះដង្ហើមនៅពេលគេងយប់ អាស្រ័យទៅតាមប្រភេទនៃការស្ទះ រួមមាន៖ •    Central Sleep Apnea ៖ ជាការស្ទះដង្ហើម​នៅពេលគេងមានមណ្ឌលនៅខួរក្បាល មានន័យ​ថាការបញ្ជារបស់ខួរក្បាលលើផ្លូវដង្ហើមលែង​ដំណើរការជាហេតុនាំឲ្យចង្វាក់នៃការដកដង្ហើមត្រូវបានបាត់។ •    Obstructive Sleep Apnea ៖ ជាការ ស្ទះនៅបំពង់ក ដែលវាអាចមានមូលហេតុច្រើន ដូចបានរៀបរាប់ខាងលើ។ ដូចនេះ ប្រសិនបើស្ទះផ្លូវដង្ហើមនៅបំពង់ក ដោយមានសាច់ដុះ គ្រូពេទ្យនឹងអាចណែនាំឲ្យធ្វើការ កាត់សាច់នោះចេញ ឬធ្វើការពិចារណាលើការ ប្រើប្រាស់ម៉ាស៊ីនហៅថា CPAP ពាក់នៅពេល គេងយប់ និងវះកាត់ប្តូរទម្រង់ ប្រសិនបើអ្នកជំងឺមានសញ្ញាស្រមុកបង្កឲ្យស្ទះដង្ហើមដោយសារចង្កាខើចខ្លីជាដើម។ ផលវិបាក គួរបញ្ជាក់ថា អ្នកជំងឺនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារវិបត្តិចង្វាក់បេះដូង ខូចសាច់ដុំបេះដូង និងការដាច់សរសៃឈាមខួរក្បាល (Stroke) បើអាការៈស្រមុករបស់គាត់មានការស្ទះដង្ហើមនៅពេលគេងយប់ ហើយមិនបានទទួលការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ ការស្ទះដង្ហើមនៅពេលគេងយប់ អាចប៉ះពាលសកម្មភាពប្រចាំថ្ងៃ ដូចជា៖ •    គ្រោះថ្នាក់ចរាចរណ៍ •    កាន់តែលើសទម្ងន់ •    ប្រឈមការកើតជំងឺទឹកនោមផ្អែម ឬបន្ថយប្រសិទ្ធភាពព្យាបាល បើគាត់មានជំងឺទឹកនោមផ្អែមស្រាប់ •    ងាយប្រឈមនឹងការឡើងសម្ពាធឈាម​ ឬបន្ថយប្រសិទ្ធភាពព្យាបាលបើគាត់មានជំងឺលើសឈាម •    មានវិបត្តិផ្លូវចិត្ត បាក់ទឹកចិត្ត •    ឡើងខ្លាញ់ និងវិបត្តិមេតាបូលិក ជាដើម។ ការការពារ •    កាត់បន្ថយការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការប្រើប្រាស់ថ្នាំងងុយគេងច្រើន •    ប្តូររបៀបរបបក្នុងការរស់នៅ ដើម្បីបន្ថយទម្ងន់ •    ប្រើប្រាស់ឧបករណ៍ជំនួយនៅពេលគេង (CPAP) •    ធ្វើការវះកាត់សាច់ដែលសល់នៅក្នុងមាត់។ ស្រមុក ជាសញ្ញាអាសន្នដែលអាចវិវឌ្ឍទៅរកការមានជំងឺស្ទះដង្ហើមនៅពេលគេងយប់ និងជាមូលហេតុនៃជំងឺធ្ងន់ធ្ងរជាច្រើនដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។ ដូច្នេះ ប្រសិនមានសញ្ញាសង្ស័យគួរធ្វើការណាត់ជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តស្រមុក រកបញ្ហានៃការស្ទះដង្ហើមពេលគេងយប់ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ​ ៖ សាស្ត្រាចារ្យ មហាបរិញ្ញា វ៉ាន់ មិច ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួត កម្ពុជា ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មនុស្សភាគច្រើនយល់ច្រឡំ និងតែងនិយាយថាពោះវៀនដុះខ្នែង តែតាមពិតទៅមនុស្សម្នាក់ៗសុទ្ធតែមានខ្នែងពោះវៀនទាំងអស់ ហើយនៅពេលមានការរលាកត្រង់ខ្នែងនោះ ទើបគេហៅថារលាកខ្នែងពោះវៀន។ និយមន័យ ជំងឺរលាកខ្នែងពោះវៀន ជាការរលាកទៅលើខ្នែងពោះវៀនដែលស្ថិតនៅជាប់ផ្នែកដំបូងគេនៃពោះវៀនធំ។ បច្ចុប្បន្ន យើងសង្កេតឃើញថាការវះកាត់ជំងឺរលាកខ្នែងពោះវៀនមានការកើនឡើងដូចនៅតាមមន្ទីរពេទ្យរដ្ឋ និងគ្លីនិកឯកជនស្របតាមអត្រាប្រជាជនខ្មែរយើងមានការកើនឡើងផងនោះ។ មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបង្កឲ្យមានជំងឺរលាកខ្នែងពោះវៀន គឺ៖ •    ដោយសារការស្ទះប្រហោងខ្នែងពោះវៀនដោយលាមក បន្លែ ឬគ្រាប់ធញ្ញជាតិដែលមិនរលាយពេលយើងញ៉ាំចូល •    ដោយការបង្ករោគពីបាក់តេរី (Escherichiacoli, Klebseilla, Bactericide fragility, Clostridium spp) •    ការបង្កពីពពួកប៉ារ៉ាស៊ីតក្នុងពោះវៀន (Schistosomes spicie, Pinworms, Strongyloides stercoralis) •    ការបង្កពីជំងឺអាប់សែនៅអាងត្រគាក •    ដោយសារការរីកនៃ Lymphatic tissue(Hyperplasia lyphoid) •    ការសង្កត់ដោយដុំសាច់ (Neoplasms) •    ការគ្រោះថ្នាក់ប៉ះចំផ្នែកពោះ (Abdominal Trauma) ។ អាការៈរោគ ឈឺពោះ ដំបូងឡើយគឺឈឺនៅផ្នែកជុំវិញផ្ចិត ឬចុងដង្ហើម បន្ទាប់មកទៀតឈឺចាក់ទៅផ្នែកខាងក្រោម ខាងស្តាំនៃពោះ ក្តៅខ្លួន ៣៨-៣៩ អង្សាសេ ចង្អោរ៦១ទៅ៩២% ក្អួត៥០% អត់ឃ្លានអាហារ៧៥ ទៅ៧៨% និងរាក ឬទល់លាមក១៨%។ តាមរយៈការសិក្សាភាគច្រើនបានឲ្យដឹងថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺរលាកខ្នែងពោះវៀនគឺ ប្រជាជនដែលមានអាយុចន្លោះពី ១០ ទៅ ៣០ឆ្នាំ ហើយកើតលើបុរសច្រើនជាងស្រ្តី។ យន្តការនៃការរលាកខ្នែងពោះវៀន នៅពេលដែលមានការស្ទះប្រហោងខ្នែងពោះវៀនដោយលាមក ឬដោយគ្រាប់ធញ្ញជាតិ ឬក៏អាហារដែលញ៉ាំចូលទៅមិនរលាយ វាជាហេតុដែលនាំឲ្យមានការកើនឡើងនៃសម្ពាធក្នុងប្រហោងខ្នែងពោះវៀន ដោយសារតែការបញ្ចេញ (secretion)ពីភ្នាសនៃប្រហោងខ្នែងពោះវៀននោះ នៅពេលនោះពពួកបាក់តេរីដែលមាននៅក្នុងខ្នែងពោះវៀនចាប់ផ្តើមបង្ករោគ នាំឲ្យមានការរលាកខ្នែងពោះវៀន ពេលនោះអ្នកជំងឺមានអាការៈឈឺពោះ ក្តៅខ្លួន ឈឺក្បាល អាចក្អួត ឬចង្អោរ និងមិនឃ្លានអាហារ។ ក្នុងករណីស្ទះខ្នែងពោះវៀនយូរទៅៗនាំឲ្យសម្បករបស់ខ្នែងពោះវៀនស្តើងទៅៗ បណ្តាលឲ្យធ្លាយ នាំឲ្យរលាកដល់ស្រោមពោះ និងមានគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងករណីដែលធ្វើការសង្គ្រោះវះកាត់មិនទាន់ពេលវេលា។ ការធ្វើរោគវិនិច្ឆ័យ •    គ្រូពេទ្យអាចសាកសួរព័ត៌មានពីអាការៈរោគពិសេសចំណុចនៃការឈឺចាប់ •    ការវិភាគឈាម ឃើញមានវត្តមានគ្រាប់ឈាមសកើនឡើង និង C-Reactive Protein (CRP) កើនឡើង •    ឆ្លុះអេកូពោះ ដើម្បីរកមើលដុំដំបៅខ្នែងពោះវៀនឃើញមានការរលាកខ្នែងហើយទំហំវាស់ទៅធំជាង៦មីលីម៉ែត្រជួនកាលឃើញលក្ខណៈជាដុំអាប់សែ (Plastron appendicular) •     ការថតកាំរស្មីអុិចពោះ និងស៊ីធីស្កែនអាចឃើញមានគ្រាប់ធញ្ញជាតិ ឬដុំលាមកនៅក្នុងខ្នែងពោះវៀនឬកម្រិតខ្យល់ និងទឹក ឬកំណកកាល់ស្យូម ឬការធ្លាយក្រពះ (Image de croissant gazeux)និងទាត់ចោលនូវជំងឺតម្រងនោមមួយចំនួន។   ការព្យាបាល និងផលវិបាក ឲ្យអ្នកជំងឺសម្រាកពេទ្យ ដោយធ្វើការព្យាបាលដោយវះកាត់ និងព្យាបាលរួមផ្សំ។ -ការព្យាបាលដោយការវះកាត់ មានគោលបំណងកាត់ខ្នែងពោះវៀន យកចេញនូវសរីរាង្គបង្ករោគនិងបន្ថយការឈឺចាប់។ នៅពេលកាត់ខ្នែងពោះវៀនហើយនោះ ជំងឺរលាកខ្នែងពោះវៀនមិនកើតមានទៀតទេ។ ការវះកាត់មាន២របៀប៖    •    ការវះកាត់ខ្នែងពោះវៀនដោយវះបើកពោះនៅផ្នែកខាងក្រោមខាងស្តាំនៃពោះ (McBurney open Appendecetomy)    •    ការវះកាត់ដោយចោះដោយប្រើឧបករណ៍ Laparoscope ។ ផលវិបាកក្រោយវះកាត់មានដូចជា ការបង្ករោគនៅមុខរបួសវះ ធ្លាយដោយរបូតចេស រលាកស្រោមពោះក្រោយវះកាត់ ស្ទះពោះវៀន។ -ការព្យាបាលរួមផ្សំ  ប្រើអង់ទីប៊ីយ៉ូទិក និងថ្នាំបំបាត់ការឈឺចាប់។ ករណីអ្នកជំងឺរលាកខ្នែងពោះវៀនដែលមិនបានទទួលការព្យាបាលទាន់ពេលវេលានិងត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រ នឹងធ្វើឲ្យសរីរាង្គនៃខ្នែងពោះវៀនវិវឌ្ឍទៅជាដុំសាច់ ដែលបង្កគ្រោះថ្នាក់បាន។ ប្រសិនបើទុកយូរ វាបណ្តាលឲ្យធ្លាយនូវខ្នែងរបស់ពោះវៀន ដែលជាហេតុនាំឲ្យមានពពួកបាក់តេរីធ្លាក់ចុះទៅក្នុងស្រោមពោះ បង្កជាជំងឺរលាកស្រោមពោះ និងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតបានផងដែរ។  ការវះពោះ         ១. មានតម្លៃថោក     ២. មានប្រសិទ្ធភាពខ្ពស់ រហ័ស     ៣. ស្នាមរបួសធំជាងវះចោះ     ៤. សម្រាកពេទ្យយូរជាងវះដោយ Laparoscope ។   ចោះ Laparoscope         ១. មុខរបួសតូច     ២. បន្ថយការបង្ករោគ     ៣. បន្ថយការឈឺចាប់ក្រោយវះ     ៤. បន្ថយរយៈពេលសម្រាកពេទ្យ     ៥. តម្លៃថ្លៃជាងវះដោយដៃ     ៦. រយៈពេលវះកាត់យូរជាងវះបើកពោះ។ ការការពារ ដើម្បីការពារខ្លួនពីជំងឺរលាកខ្នែងពោះវៀន គ្រប់គ្នាត្រូវបរិភោគអាហារដែលមានអនាម័យ និងងាយរលាយ ព្រមទាំងចូលរួមអនុវត្តគោលការណ៍អនាម័យទាំង៣រួមមាន ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត។ ដោយឡែក វេជ្ជបណ្ឌិតរួមទាំងអ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវធ្វើការវែកញែករករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ទៅលើអ្នកជំងឺរលាកខ្នែងពោះវៀន និងចូលរួមពិនិត្យ វិភាគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើកស្ទួយ វិស័យសុខាភិបាលនៅប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សុខ ចិត្ត គ្រូពេទ្យផ្នែកសង្គ្រោះជំងឺ វះកាត់ និងសណ្តំ នៅមន្ទីរពេទ្យព្រះកេតុមាលា និងជាប្រធានមន្ទីរពហុព្យាបាល ដូនពេញសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

រាកជាជំងឺដែលត្រូវបានជួបញឹកញាប់បំផុត ស្តែងឡើងដោយអ្នកជំងឺបន្ទោបង់ច្រើនលើសពីធម្មតា ឬចាប់ពី៣ដងក្នុងមួយថ្ងៃក្នុងនោះការរាកដោយសារប៉ារ៉ាស៊ីតគឺជាមូលហេតុចម្បងទីមួយដែលជួបញឹកញាប់។ ជាក់ស្តែង ប្រភេទប៉ារ៉ាស៊ីតដែលអាចបង្កឲ្យរាកមានពីរក្រុមធំៗ៖ •    Protozoa ដែលមានដូចជា អាមីប (Emtamoeba histolytica) និងGiardia lamblia •    ពពួកព្រូនដូចជា Trichuris trichiura, Strongyloïdes, Schistosoma mekongi, Ascaris និងTeania ជាដើម។ មូលហេតុនៃការរាកដោយប៉ារ៉ាស៊ីត រាកដោយប៉ារ៉ាស៊ីត មានការប្រឈមខ្ពស់ចំពោះបុគ្គល ខ្វះការយល់ដឹងពីអនាម័យ ការបរិភោគអាហារ ឬបន្លែឆៅ មិនបានលាងសម្អាត ឬអាហារចម្អិនមិន បានត្រឹមត្រូវ និងការរស់នៅជាមួយសត្វចញ្ចឹមដែល មានផ្ទុកនូវគីសរបស់ប៉ារ៉ាស៊ីត។ អ្នកជំងឺរាកដោយសារប៉ារ៉ាស៊ីតអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបើប្រៀបធៀបជាមួយនឹងមូលហេតុនៃការបង្កឲ្យរាកផ្សេងទៀត ដោយសារពពួកប៉ារ៉ាស៊ីតអាចធ្វើឲ្យខូចដល់ភ្នាសរបស់ពោះវៀនតូច និងពោះវៀនធំ។ រោគសញ្ញា និងយន្តការនៃជំងឺ ភាគច្រើនរោគសញ្ញាស្តែងចេញពីការរាកដោយប៉ារ៉ាស៊ីតមិនមានភាពខុសគ្នាជាមួយនឹងការរាកដោយវីរុស ឬមេរោគផ្សេងៗនោះទេ ដែលរួមមាន លាមកមានលាយសម្បោរ ឬឈាម រាកសុទ្ធតែទឹក ក្តៅខ្លួន ហើមពោះ ស្រកទម្ងន់។ នៅពេលអ្នកជំងឺបរិភោគចំណីអាហារដែលប្រឡាក់ទៅដោយគីស ពងព្រូន ឬប៉ារ៉ាស៊ីត នោះគីស ពងព្រូន និងប៉ារ៉ាស៊ីតមានសកម្មភាពផ្ទាល់ ឬប្រយោល​ ដោយសារការបញ្ចេញសារធាតុពុលទៅលើភ្នាសពោះវៀន ហើយបណ្តាលឲ្យរាករូស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចឲ្យមានរបួសនៅជញ្ជាំង ពោះវៀន ជាហេតុបង្កទៅជាការរាកមានលាយ សម្បោរ ឬលាយឈាម។ ការធ្វើរោគវិនិច្ឆ័យចាំបាច់ ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃការរាកបង្កដោយប៉ារ៉ាស៊ីត ពឹងផ្អែកទៅលើរោគសញ្ញា ឬសញ្ញាគ្លីនិក ដែលអ្នកជំងឺបានរៀបរាប់ខាងលើ។ ទោះជាយ៉ាង ណាក៏ដោយ អ្នកជំងឺក៏អាចតម្រូវឲ្យធ្វើតេស្តឈាម ឬពិនិត្យលាមក រកមើលគីសរបស់ប៉ារ៉ាស៊ីត ឬប៉ារ៉ាស៊ីតដើម្បីដឹងពីប្រភេទប៉ារ៉ាស៊ីតនោះឲ្យបាន ច្បាស់លាស់។ ក្នុងករណីចាំបាច់ផ្សេងទៀតដែល ការពិនិត្យខាងលើមិនអាចវាយតម្លៃបាន អ្នកជំងឺអាចឈានទៅដល់ការឆ្លុះពោះវៀនដើម្បីរកមូលហេតុ។ ការព្យាបាលរាកដោយប៉ារ៉ាស៊ីត ការព្យាបាលជាទូទៅផ្អែកលើរោគសញ្ញាគ្លីនិក និងទៅតាមប្រភេទរបស់ប៉ារ៉ាស៊ីតដូចជា៖ •    ប្រើប្រាស់ថ្នាំផ្សះដែលសមស្របទៅតាមប្រភេទប៉ារ៉ាស៊ីត ក្នុងរយៈពេល ៧ ទៅ១០ថ្ងៃ។ •    ផ្តល់ថ្នាំទៅតាមសញ្ញាគ្លីនិកមួយចំនួន​ ដូចជា ការក្អួត បាត់បង់ជាតិទឹក  ប្រភេទថ្នាំការពារកុំឲ្យ ភ្នាសពោះវៀនប៉ះពាល់ខ្លាំង រួមជាមួយថ្នាំផ្សះដែលផ្តល់ជូនអ្នកជំងឺ។ ប្រសិនបើ អ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា នោះអាការៈរាកខ្លាំងអាចឲ្យទៅជាការ ខ្សោះជាតិទឹកធ្ងន់ធ្ងរ វិលមុខ បាត់បង់ជាតិរ៉ែមួយចំនូនដូចជា អំបិល ប៉ូតាស្យូម ដែលសំខាន់សម្រាប់ សរីរាង្គ។ លើសពីនេះទៀត វាធ្វើឲ្យចុកពោះខ្លាំង ពោះវៀនហើមប៉ោង អាចមានឈាមហូរខ្លាំងក្នុងករណីពពួកប៉ារ៉ាស៊ីតដែលប៉ះពាល់ដល់ភ្នាសពោះវៀន និងសរសៃឈាម។ ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាអ្នកជំងឺអាចឈានដល់ការធ្លាយភ្នាសពោះវៀន ប៉ុន្តែវាជាករណីកម្រ។ វីធីសាស្រ្តការពារខ្លួន ដើម្បីចៀសវាងការរាកបង្កដោយប៉ារ៉ាស៊ីតត្រូវផ្តោតសំខាន់លើ៖ •    ការរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ពិសេសត្រូវសម្អាតដៃជានិច្ចមុនចម្អិន ឬបរិភោគអាហារ និងបន្ទាប់ពីបន្ទោបង់រួច។ •    លាងសាច់ និងបន្លែឲ្យបានស្អាត ចៀសវាងការ បរិភោគសាច់ឆៅ និងត្រូវចម្អិនឲ្យបានឆ្អិនល្អ។ សុខភាពជារឿងមួយសំខាន់បំផុតសម្រាប់បុគ្គលគ្រប់រូប ដូចនេះ ប្រសិនបើមានអាការៈមិនប្រក្រតី ណាមួយកើតឡើង គួរប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យដែលនៅជិតអ្នកបំផុត។ គួរបញ្ជាក់ថា លោកអ្នកអាចកាត់បន្ថយការរាកដោយប៉ារ៉ាស៊ីតស្ទើរតែទាំងស្រុងដោយគ្រាន់តែរក្សាអនាម័យឲ្យបាន ខ្ជាប់ខ្ជួនប៉ុណ្ណោះ។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត  ស៊ង សុភីរម្យ ឯកទេសផ្នែក ថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរសំរាកព្យាបាលអេគីប ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ    

Top