Menu

ជាគ្រូពេទ្យល្អ តាមក្បួនក-អ


ជាគ្រូពេទ្យល្អ តាមក្បួនក-អ

ខាងក្រោមនេះ ជាក្បួនតម្រាក្រៅផ្លូវការ ដែលត្រូវបានចងក្រងដោយលោកគ្រូពេទ្យម្នាក់នេះ ជាមួយនឹងមិត្តរួមវិជ្ជាជីវៈមួយរូប... បើមានអ្វីខុសឆ្គង សូមធ្វើការណែនាំផង...
រួមគ្នា បំពេញកាតព្វកិច្ចក្នុងវិជ្ជាជីវៈសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកជំងឺប្រកបដោយប្រសិទ្ធភាព!!!

- កុំឲ្យតម្លៃលើអ្វីផ្សេងច្រើនជាងភាពប្រសើរនៃសុខភាពអ្នកជំងឺ
- ខុសអ្វី ខុសបានតែហាមខុសក្បួនព្យាបាល
- គោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ    
ឃ- ឃ្មាតខ្មីសិក្សាបន្ថែមទាំងចំណេះដឹង និងចំណេះធ្វើ
ង- ងូតទឹក រក្សាអនាម័យខ្លួនឲ្យបានស្អាតបាតជានិច្ច
- ចង់ចេះ ចង់ដឹង ចង់ជួយ ចង់ឃើញស្នាមញញឹមអ្នកជំងឺ
ឆ- ឆ្លើយតបនឹងសំណួររបស់អ្នកជំងឺឲ្យបានសមរម្យ
ជ- ជួួយសង្គ្រោះ និងព្យាបាលអ្នកជំងឺដោយគុណធម៌
ឈ- ឈឺជាម្តេចក្តី ពេទ្យទាំងប្រុសស្រី ត្រូវតែរឹងមាំ
ញ- ញញឹមរក្សាជំហរ ទោះបីជានឿយហត់យ៉ាងណា
ដ- ដរាបណាជំងឺនៅមានសង្ឃឹម ត្រូវព្យាយាមដល់ទីបំផុត
ឋ- ឋានៈត្រឹមជាមនុស្សធម្មតាដែលដណ្តើមអ្នកជំងឺចេញពីយមរាជ
ឌ- (អត់មានទេ...)
ឍ- (អត់មានទេ…)
ណ- ណែនាំអ្នកជំងឺពីក្បួនថែទាំសុខភាព
ត- តែងតែពន្យល់ពីសភាពជំងឺ និងការព្យាបាលទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារ
ថ- ថែទាំអ្នកជំងឺដោយយកចិត្តទុកដាក់
ទ- ទោះជាមានរឿងអ្វីកើតឡើង ត្រូវឈរលើឆន្ទៈជាគ្រូពេទ្យជានិច្ច
ធ- ធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយ
ន- នាំមកនូវក្តីសង្ឃឹម ស្នាមញញឹម សុខភាពរឹងមាំ និង សុខុមាលភាពជូនដល់អ្នកជំងឺ
ប- បង្កើតទំនុកចិត្តរវាងអ្នកជំងឺ និងគ្រូពេទ្យ
ផ- ផ្តល់ឱកាសដល់អ្នកជំងឺក្នុងការសួរសំណួរ
ព- ព្យាបាលអ្នកជំងឺដោយគ្មានការរើសអើង
ភ- ភ្លេចអ្វី ភ្លេចបាន តែហាមភ្លេចស្តេតូ
ម- មិនទុកអ្នកជំងឺឲ្យនៅឈឺចាប់    
យ- យកចិត្ត(អារម្មណ៍)អ្នកជំងឺដាក់ក្នុងចិត្ត(អារម្មណ៍)ខ្លួនឯង    
រ- រក្សាស្មារតីឲ្យបានរឹងមាំគ្រប់កាលៈទេសៈ
ល- លំៗយកតែលុយមិនមែនជាគ្រូពេទ្យល្អទេ
វ- វិនិច្ឆ័យជំងឺឲ្យបានល្អិតល្អន់
ស- សរសេរអក្សរមិនស្អាតក៏មិនអីដែរ តែឲ្យតែមើលយល់
ហ- ហ្វឹកហាត់ពង្រឹងជំនាញរបស់ខ្លួន
ឡ- ឡិកឡក់ ឡេះឡោះ មិនមានក្នុងវចនានុក្រមរបស់គ្រូពេទ្យឡើយ
អ- អនុវត្តតាមជំនាញដែលខ្លួនចេះ

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share:

អត្ថបទទាក់ទង