អត្ថបទដែលចំនួនអ្នកអានច្រើនជាងគេប្រចាំខែមីនា
សម្រាប់ខែទី៣នៃឆ្នាំ២០១៨នេះផងដែរ ក្រុមការងារផ្នែកនិពន្ធ និងសមាជិកនៃសហគមន៍ ហេលស៍ថាម ក៏នៅតែបន្តដាក់ចេញផ្សាយនូវអត្ថបទជាចំណេះដឹងផ្នែកសុខភាពជាច្រើនជូនដល់មិត្តអ្នកអានដែលតែងតែបារម្ភ និងយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន។ ក្រោមប្រធានបទផ្សេងៗគ្នាជាច្រើន អត្ថបទទាំងនោះក៏បានទទួលចំនួនអ្នកអានខុសៗពីគ្នា ក្នុងនោះផងដែរ មានអត្ថបទចំនួន៣ ដែលមានចំនួនអ្នកអានច្រើនជាងគេ ដែលមានសេចក្តីសង្ខេបដូចមានបង្ហាញជូនខាងក្រោម…
1. ពេលចុះកម្មសិក្សានៅពេទ្យ គួរតែមានលក្ខណៈសម្បត្តិ៧យ៉ាងនេះ…
និស្សិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមឆ្នាំទី៣ ជំនាន់ទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលមួយរូបដែលមានឈ្មោះថា ឆេង ឆាយ បានឲ្យដឹងថា ការក្លាយជានិស្សិតឯកទេសម្នាក់ក្នុងជំនាញមួយនេះ គឺជាគោលបំណងធំបំផុត ចាប់ពីពេលដែលខ្លួនបានសិក្សាអំពីមុខវិជ្ជាដែលទាក់ទងទៅនឹងបេះដូងនេះតែម្ដង ហើយកត្តាចម្បងមួយទៀត គឺកត្តាសង្គម ដោយសារតែបរិបទសង្គមកម្ពុជាសព្វថ្ងៃ នៅមានការខ្វះខាតគ្រូពេទ្យឯកទេសខាងបេះដូងនេះនៅឡើយ ជាក់ស្ដែង នៅក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃ ចំនួនគ្រូពេទ្យឯកទេសនេះ ក៏ពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវការដែលមានសព្វថ្ងៃនៅឡើយដែរ។ ដើម្បីជាការចែករំលែកដល់និស្សិតជំនាន់ក្រោយ ជាពិសេសអ្នកដែលត្រៀមចុះកម្មសិក្សានៅមន្ទីរពេទ្យ លោកក៏បានចូលរួមចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំបូន្មានដ៏មានអត្ថន័យ…
2. ហេតុអ្វីបានជាយើងគួរធ្វើការសមាធិ?
លោក នឹម ឈុន្នី នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្ដាល ANAKOT Asia Academy ជាស្ថាប័នបណ្តុះបណ្តាលដែលផ្តោតលើភាពជាអ្នកដឹកនាំ ដែលបញ្ជូលការរៀនសមាធិ និងហ្វឹកហាត់ផ្លូវចិត្ត ឬ Mind Fitness (Holistic) បានមានប្រសាសន៍ថា «មនុស្សសព្វថ្ងៃបានស្វែងយល់អំពីព័ត៌មានជាច្រើន រួមទាំងបច្ចេកវិទ្យាដ៏ទំនើប ក៏ប៉ុន្តែពុំបានចំណាយពេលដើម្បី ស្វែងយល់អំពីអ្វីដែលជាសេចក្តីសុខពីខាងក្នុងឡើយ ដោយយល់ថាសម្ភារៈដែលនៅជុំវិញខ្លួន ជាចំណែកនៃសេចក្តីសុខរបស់ខ្លួន តែការពិតវាជា សេចក្តីសុខរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការធ្វើសមាធិ វាធ្វើឲ្យយើងអាចយល់ពីសេចក្តីសុខពិតប្រាកដ ដែលចេញពីខ្លួនយើងបាន»។ លោកបានបញ្ចប់ការសិក្សាពីសាលាពុទ្ធសាសនាអន្តរជាតិ ឈៀងម៉ៃ ផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនា និងមនុស្សសាស្ត្រ ជាមួយនឹងបទពិសោធន៍ការងារជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ទាក់ទងនឹងការអភិវឌ្ឍ ធនធានមនុស្សតាមបែបព្រះពុទ្ធសាសនា ដែលរួមទាំងការបង្រៀនសមាធិផងដែរ ហើយលោកក៏បានចូលរួមចែករំលែកបន្តទៀតទាក់ទងនឹង ការធ្វើសមាធិ…
3. ស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈប្រភេទណាខ្លះ?
គ្រប់អ្វីដែលស្ត្រីមានផ្ទៃពោះបានទទួលទាន (អាហារ ឬ ភេសជ្ជៈ) ជាការប៉ះពាល់មួយផ្នែកធំនៃការលូតលាស់របស់ទារកក្នុងផ្ទៃ។ ជាការពិត ការទទួលទានភេសជ្ជៈ ជាអាហររាវជាងការបរិភោគជាងប្រភេទអាហាររឹង ឬទន់ផ្សេងៗទៀត ប៉ុន្តែវាក៏ជាការសំខាន់មួយផងដែរ ដែលស្ត្រីមានផ្ទៃពោះគួរទទួលទានភេសជ្ជៈបានត្រឹមត្រូវសម្រាប់សុខភាព និងការវិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ មិនមែនគ្រប់ភេសជ្ជៈទាំងអស់ គឺសុទ្ធតែល្អ ឬអាក្រក់ដូចគ្នានៅពេលមានផ្ទៃពោះនោះទេ…
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ