ទឹកចិត្តគ្រូពេទ្យគឺបែបនេះឯង...
មិនតូចចិត្តនោះទេ ព្រោះជាកាតព្វកិច្ចដែលត្រូវបំពេញ...ដើម្បីរួមចំណែកក្នុងការទ្រទ្រង់វិស័យសុខាភិបាលនៅប្រទេសយើង ទោះបីជាត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើនក៏ដោយ ជាពិសេសបុណ្យជាតិធំៗដូចជាចូលឆ្នាំខ្មែរអីហ្នឹង...
រាល់ឆ្នាំ...ពេលដែលគេគ្រប់គ្នាចាប់ផ្តើមត្រៀមខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើត ខ្ញុំក៏មិនត្រៀមដែរ គឺត្រៀមស្បៀងសម្រាប់ញ៉ាំរយៈពេលប៉ុន្មានថ្ងៃហ្នឹង ព្រោះហាងភាគច្រើនក៏បិទអស់ហើយ...បើមិនត្រៀមទុកមុន អាចប្រឈមនឹងគ្រោះទុរភិក្ស...
កន្លែងដែលត្រូវទៅ គឺនៅតែមិនផ្លាស់ប្តូរ...បើទោះជាតាមដងផ្លូវមិនសូវមានមនុស្សម្នាកកកុញដូចរាល់ថ្ងៃក៏ដោយ...ការងារដែលត្រូវបំពេញ ក៏នៅតែដូចដើមដដែលហ្នឹង...
សម្រាប់ពួកខ្ញុំ...បានត្រឹមcallទៅសួរសុខទុក្ខអ្នកផ្ទះ បានត្រឹមលឺសំឡេងពួកគេជួបជុំគ្នាយ៉ាងសប្បាយ តែខ្លួនឯងក៏មានអ្នកកំដរដែរ គឺមិត្តរួមការងារ និងអ្នកជំងឺ...សំខាន់ ថ្មីៗនេះ ក៏មានកម្មវិធីផ្សាយផ្ទាល់(live)តាមហ្វេសប៊ុកហ្នឹងទៀត...ពេលទំនេរ ចង់scrollលេងហ្វេសប៊ុកបំបាត់អផ្សុកក៏រឹតតែឈឺចាប់...អ្នកផ្ទះក៏live ទំព័រហ្វេសប៊ុកផ្សេងៗក៏live...គឺថា...សិល្បៈនៃការចែករំលែកពេញទំហឹង...
ពេលខ្លះ...ក៏ចង់ជួបជុំជាមួយនឹងសមាជិកគ្រួសារដូចគេដូចឯងដែរ...តែពិតជាមិនអាច...
ប៉ុន្តែ...រាល់ពេលដែលនឹកគិតដល់ស្នាមញញឹមរបស់អ្នកជំងឺ ព្រមទាំងសាច់ញាតិរបស់ពួកគេ គឺពិតជាមានកម្លាំងចិត្តខ្លាំងណាស់...Motivation level គឺឡើងស្រឺតៗតែម្តង...អាចជាចំណែកមួយនៃការផ្តល់នូវក្តីសង្ឃឹមឡើងវិញដល់ប្រជាជនកម្ពុជា គឺជាមោទនភាពដែលតែងតែមានរហូតមកទៅហើយ...
វេលាតែមួយ អារម្មណ៍ពីរ!!!
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ