Menu

លែងព្រួយបញ្ហាសក់ជ្រុះ ជាមួយទឹកខ្ទឹមបារាំង


លែងព្រួយបញ្ហាសក់ជ្រុះ ជាមួយទឹកខ្ទឹមបារាំង

តើអ្នកព្រួយបារម្ភពីបញ្ហាជ្រុះសក់ ឬ​ទំពែកក្បាលមែនទេ? តើអ្នកកំពុងគិតថាសក់របស់អ្នកស្តើងទៅៗ ឬប្រែទៅជាពណ៍សមែនទេ?​នៅពេលយើងសង្កេតឃើញថាសក់មានការផ្លាស់ប្តូរ យើងប្រាកដជាលែងមានជំនឿចិត្តក្នុងការបង្ហាញវាទៀតហើយ។ ដូចនេះ សក់ជាផ្នែកមួយដែលងាយស្រួលមើលឃើញ ហើយមនុស្សជាច្រើនបានចំណាយពេលយូរ ដើម្បីការពារកុំឲ្យគេឃើញ។

ខ្ទឹមបារាំងសម្បូរនូវសារធាតុស្ពាន់ធ័រ ដែលមាននាទីជួយប្រព័ន្ធរត់ចលនាឈាមក្នុងខ្លួនយើង ក្នុងការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់សក់សម្រាប់លូតលាស់។ ខ្ទឹមបារំាងក៏មានមុខងារក្នុងការប្រឆាំងនឹងពពួកបាក់តេរីដែលការពារស្បែកក្បាលពីការឆ្លងមេរោគផ្សេងៗបង្កឲ្យជ្រុះសក់ផងដែរ។ ជាការពិតណាស់ សារធាតុប្រើប្រាស់ក្នុងសាប៊ូកក់សក់ជាច្រើនមានប្រើសារធាតុក្នុងទឹកខ្ទឹមបារំាង ហើយអ្នកវិទ្យាសាស្រ្តក៏បានបញ្ជាក់ច្បាស់ថា​ វាជួយជម្រុញ ការបណ្តុះសក់ថ្មីនិងកម្ចាត់មេរោគ។ ខ្ទឹមបារំាងសម្បូរនូវសារធាតុស្ពាន់​ធ័រ ដែលវាមាននាទីជួយប្រព័ន្ធរត់ចលនាឈាមក្នុងខ្លួនយើងក្នុងការផ្តល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់សក់សម្រាប់ការលូតលាស់។ ខ្ទឹមបារំាងក៏មានមុខងារក្នុងការប្រឆាំងនឹងពពួកបាក់តេរីដែលការពារស្បែកក្បាលពីការឆ្លងមេរោគផ្សេងៗបង្កឲ្យជ្រុះសក់ផងដែរ។ ជាធម្មតា ២០% ទៅ ៣០% នៃសក់មនុស្សស្រីចាប់ផ្តើមជ្រុះ នៅផ្នែកងាយនឹងមើលឃើញច្បាស់។ យ៉ាងណាមិញមនុស្សប្រុសចាប់ផ្តើមជ្រុះសក់ចាប់ពីផ្នែកខាងមុខនៃក្បាលដែលងាយនឹងកត់សម្គាល់ឆាប់រហ័ស។ ដោយឡែក តាមការសិក្សា សក់របស់មនុស្សស្រីត្រូវការរយៈពេល អាចរហូតដល់ច្រើនឆ្នាំ ដើម្បីដុះមកវិញ។ 

ខាងក្រោមនេះ ជាវិធីសាស្រ្តដោយងាយៗប្រើខ្ទឹមបារំាង ដើម្បីទទួលបានសក់ក្រាស់ត្រលប់មកវិញ៖
១. ត្រូវបកសំបកខ្ទឹមបារំាងចិតជាចំណិត
២. ចិញ្រ្ចាំសង្កត់ ឬកិនយកទឹករួចច្រោះវាជាមួយស្បៃ ដើម្បីឲ្យកាន់តែងាយស្រួល
៣. ប្រើទឹកដែលច្រោះបាននោះមកលាបម៉ាស្សាលើស្បែកក្បាល
៤. ទុកចោលរយៈពេលយ៉ាងតិចណាស់១៥នាទី រួចសឹមលាងជម្រះជាមួយសាប៊ូកក់សក់
៥. អ្នកអាចទុកលើសពី ១៥នាទី ប្រសិនបើអ្នកអាចទ្រាំទ្រនឹងក្លិនរបស់ខ្ទឹមបារំាងបាន
៦. វិធីបែបនេះ ២ដងក្នុងមួយសប្តាហ៍ ផ្អែកតាមស្បែកក្បាលរបស់អ្នក។

ផ្អែកតាមវិធីងាយៗខាងលើ យើងនឹងទទួលបាននូវគុណប្រយោជន៍ច្រើន ជាពិសេសចំពោះស្បែកក្បាល។ ដូចនេះ ចូលសាកល្បងវិធីសាស្រ្តខាងលើ ដើម្បីទទួលបានសក់ដុះមកវិញ និងក្រាស់ដូចដើម។ មិនបាច់ចំណាយប្រាក់ច្រើនមិនបាច់ចំណាយរយៈពេលយូរ យើងនឹងទទួលបានលទ្ធផលគាប់ប្រសើរ!!

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       


Share:

អត្ថបទទាក់ទង