Menu

អ្វីជាទាចទឹកនៃទារកនៅក្នុងផ្ទៃ?


អ្វីជាទាចទឹកនៃទារកនៅក្នុងផ្ទៃ?

ទាចទឹក គឺជាការប្រមូលផ្តុំនៃសារធាតុរាវនៅក្នុងស្រោមពោះដែលជាក់ស្តែងជំងឺនេះត្រូវបានដឹងថាកើតមានច្រើនចំពោះអ្នកជំងឺដែលមានជំងឺថ្លើមជាពិសេស។ ដោយឡែក មានការរាយការណ៍ផងដែរអំពីករណីបញ្ហាទាចទឹកដែលកើតមានចំពោះទារកតាំងពីនៅក្នុងផ្ទៃ។

សំណួរ៖ នាងខ្ញុំអាយុ ២៦ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់ ៥៦គីឡូក្រាម កំពុងមានផ្ទៃពោះ៥ខែហើយ។ ខ្ញុំបានទៅអេកូ គ្រូពេទ្យបាននិយាយថា កូនរបស់ខ្ញុំមិនអាចទុកបានទេ ដោយសារមានជំងឺទាចទឹក។ តើកូនខ្ញុំកើតទាចទឹកបណ្តាលមកពីមូលហេតុអ្វី? តើខ្ញុំគួរធ្វើយ៉ាងណាដើម្បីការពារបញ្ហានេះកុំឲ្យកើតឡើងនៅលើកក្រោយទៀត?

ចម្លើយ៖ ជំងឺទាចទឹកចំពោះទារកក្នុងផ្ទៃ គឺជាស្ថានភាពមួយដែលបរិមាណសារធាតុរាវសេរីមួយចំនួនបានប្រមូលផ្តុំនៅក្នុងពោះរបស់ទារក។ មានមូលហេតុច្រើនដែលអាចបណ្តាលឲ្យមានបញ្ហានេះ ដោយក្នុងនោះករណីភាគច្រើនគឺមិនអាស្រ័យនឹងម្តាយផ្ទាល់ទេ។ ស្ត្រីអាចកាត់បន្ថយហានិភ័យនេះនៅពេលមានផ្ទៃពោះលើកក្រោយបានតាមរយៈការថែទាំ និងទទួលការពិនិត្យតាមដានតាំងពីមុនពេលមានផ្ទៃពោះ (Preconception care) ។ ការថែទាំសុខភាពជាមុន គឺមានសារសំខាន់ទាំងចំពោះម្តាយ និងទារកដែលគោលដៅនៃការថែទាំគឺដើម្បីពិនិត្យ និងតាមដានរកកត្តាហានិភ័យនានាដែលនាំឲ្យមានបញ្ហានៅពេលមានផ្ទៃពោះ ក៏ដូចជាដើម្បីដឹង និងធ្វើចំណាត់ការទៅលើបញ្ហាសុខភាពផ្សេងៗ ដែលអ្នកជាម្តាយមានតាំងពីមុនពេលមានផ្ទៃពោះផងដែរ។ សរុបមកអ្នកត្រូវប្រាកដថាខ្លួនមានសុខភាពល្អទាំងផ្នែកសរីរាង្គកាយ និងផ្នែកអារម្មណ៍ មុនពេលឈានចូលក្នុងដំណាក់កាលនៃការមានផ្ទៃពោះប្រកបដោយសុខភាពបាន។

បកស្រាយដោយ​៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       
 


Share:

អត្ថបទទាក់ទង