Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ផ្លាស់ប្តូរវប្បធម៌គ្នា ហើយបង្កើនមិត្តភាព និងភាពរីករាយ

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ដែលបានប្រព្រឹត្តឡើងរយៈពេល4ថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី ២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) កន្លងទៅនេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស-និស្សិត សាធារណជន និងជនបរទេសជាច្រើនម៉ឺននាក់ ក្នុងគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈ។  ជាការរំលឹកផងដែរ មហោស្រពគីហ្សូណានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្លាស់ប្តូររវាងវប្បធម៌ជប៉ុន និងកម្ពុជា ដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ន ដែលប្រធានបទនៅក្នុងឆ្នាំនេះគឺ «ការហោះហើរទៅកាន់ប្រទេសជប៉ុន» ដោយសារតែឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរដោយផ្ទាល់តាមរយៈជើងហោះហើរត្រង់ ពោលគឺទៅដល់ប្រទេសជប៉ុនតែម្តង និងដូចគ្នាចំពោះការធ្វើដំណើរពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា។

មហោស្រពគីហ្សូណាឆ្នាំនេះ មានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដោយសារតែឃើញមានដៃគូសហការជាច្រើនបានចូលរួម ដូចជាបណ្តាស្ថាប័ន និងក្រុមហ៊ុនតាមវិស័យផ្សេងៗ ដោយមានការតាំងបង្ហាញផលិតផលតាមស្តង់ដូចជា សិល្បៈ ម្ហូប តំបន់ទេសចរណ៍ ភេសជ្ជៈ និងសិប្បកម្ម ដែលធ្វើឲ្យមានភាពងាយស្រួល ប្លែកភ្នែក និង ជម្រើសជាច្រើនដល់ទស្សនិកជនដែលមកទស្សនា។

អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺមានវត្តមានរបស់សិល្បករល្បីៗនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន ដូចជា លោក ថេណា និង ក្រុមសិល្បករវ័យក្មេងល្បីឈ្មោះ Tempura Kidz របស់ប្រទេសជប៉ុនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះកម្មវិធីមហោស្រពគីហ្សូណា ក៏មានវគ្គបង្ហាញសិល្បៈវប្បធម៌ដូចជា ចាប៉ីដងវែង ល្ខោនខោលជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ការតុបតែងមហោស្រពឆ្នាំនេះពិតជាមានការទាក់ទាញយ៉ាងខ្លាំង ដោយឃើញមានផ្ទាំងគំនូរពីរផ្ទាំងបន្ថែមទៀតដូចជា ដើមសាគូរ៉ាដ៏រ៉ូមែនទិក និង គំនូរបែបវប្បធម៌ចំរុះជប៉ុន អមជាមួយនឹងរូបគំនូរឆ្នាំមុន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យដែលចូលចិត្តថតរូប។ លើសពីនេះទៅទៀត ការរៀបចំឆ័ត្រសម្រាប់អមផ្លូវ និងមានពន្លឺតិចៗ នៅពេលដែលមេឃព្រលប់កាន់តែធ្វើឲ្យកម្មវិធីកាន់តែមានភាពរ៉ូមែនទិក។ នាពេលល្ងាច ក៏មានផងដែរនូវកម្មវិធីរាំលេងកម្សាន្តជាមួយនឹងបទចម្រៀងកម្ពុជា និងជប៉ុនដែលមានភាពសប្បាយរីករាយជាខ្លាំង។

ជាមួយគ្នានេះផងដែរ មហោស្រពគីហ្សូណាអាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំដោយក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA និង ក្រុមហ៊ុនភេសជ្ជៈលេខ១ពីប្រទេសជប៉ុន Aquarius ព្រមទាំងចូលរួមសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនកម្ពុជា និងជប៉ុនជាច្រើនទៀតផងដែរ។ មហោស្រពនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង Japan Foundation Asia Center ប្រចាំកម្ពុជា ក្រោមការគាំទ្រពីសំណាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

បើមិនទាន់បានចូលរួមឆ្នាំនេះ អាចចូលរួមលេងកម្សាន្តឆ្នាំក្រោយៗទៀតក៏បាន...


អត្ថបទទាក់ទង

មើលទាំងអស់

នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំឡើងនូវកម្មវិធីមួយស្តីពី សុខភាពបេះដូង «My Heart, Your Heart» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសុខភាពបេះដូង និងដើម្បីជំរុញដល់ប្រជាជនកម្ពុជាក្នុងការរស់នៅប្រកបដោយសុខភាពល្អ និងមានភាពសកម្ម។ កម្មវិធីដែលប្រព្រឹត្តឡើងពេញមួយព្រឹកនេះរួមមាន ការពិនិត្យ និងពិគ្រោះយោបល់ទាក់ទងនឹងសុខភាពបេះដូងជូនដល់សាធារណជនដែលអញ្ជើញចូលរួម ការធ្វើបទបង្ហាញ និងវេទិកាពិភាក្សាស្តីពីសុខភាពបេះដូង ក្រោមការចូលរួមពីគ្រូពេទ្យឆ្នើមពីររូបគឺ លោកសាស្ត្រាចារ្យ សុខ ជួរ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា ព្រមទាំងលោកវេជ្ជបណ្ឌិត ថេង យូដាលីន វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យកាល់ម៉ែត។  ក្នុងឱកាសនេះផងដែរ លោក Robert Elliott  អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់សុខភាព និងសុខុមាលភាព។ កម្មវិធីសុខភាពបេះដូងនាព្រឹកនេះបានផ្សារភ្ជាប់យ៉ាងល្អទៅនឹងគោលដៅរបស់យើងក្នុងការជួយធ្វើឲ្យការសម្រេចចិត្តរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងជីវិតរបស់ពួកគាត់កាន់តែប្រសើរឡើង។ បេះដូងជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់យើង ហើយនៅពេលដែលបេះដូងមានសុខភាពល្អ គឺប្រៀបដូចជាយើងទទួលបានទ្រព្យដ៏មានតម្លៃបំផុតមួយផងដែរ។» លោក Robert បានបន្ថែមថា៖ «យើងប្តេជ្ញាក្នុងការជួយកសាងអនាគតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងពោរពេញដោយសុខភាពល្អជូនដល់គ្រួសារកម្ពុជា។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ យើងទើបតែបានសម្ពោធជាផ្លូវការនូវអត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរកាលពីខែកក្កដា ឆ្នាំនេះ ដែលអត្ថប្រយោជន៍នេះផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុរហូតដល់ ១០ ម៉ឺនដុល្លាអាមេរិក សម្រាប់ស្ថានភាពជំងឺធ្ងន់ធ្ងរនានារួមទាំងជំងឺបេះដូងផងដែរ។» លោកសាស្ត្រាចារ្យ សុខ ជួរ ក៏បានមានប្រសាសន៍ដែរថា៖ «កម្មវិធីនេះមានសារសំខាន់ណាស់សម្រាប់សាធារណជនដើម្បីយល់ដឹងឲ្យកាន់តែច្បាស់អំពីសុខភាពបេះដូង និងជំងឺសរសៃឈាមបេះដូង។ ទោះបីជាជំងឺបេះដូងមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ការសិក្សាយល់ដឹងបន្ថែមគឺជាគន្លឹះមួយនៃការការពារពីការកើតជំងឺបេះដូង។» ដោយឡែក ទឹកប្រាក់បរិច្ចាគសប្បុរសធម៌ពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទៅកាន់សមាគមគ្រូពេទ្យបេះដូងកម្ពុជាដែលទទួលបាននាកម្មវិធីព្រឹកថ្ងៃទី ២៨ ខែតុលា នេះមានចំនួនជាទឹកប្រាក់សរុប ៥០០០ ដុល្លាអាមេរិក។ ទាក់ទងនឹងចំណុចនេះ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា៖ «ទឹកប្រាក់បរិច្ចាគសប្បុរសធម៌របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌានឹងត្រូវប្រើប្រាស់ដើម្បីជួយដល់សមាគមគ្រូពេទ្យបេះដូងកម្ពុជាក្នុងការអប់រំ និងលើកកម្ពស់ដល់ការយល់ដឹងអំពីសុខភាពបេះដូងទៅកាន់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀតទឹកប្រាក់សប្បុរសធម៌នេះនឹងជួយគាំទ្រដល់ការផ្តល់ការអប់រំបន្ថែមទៅកាន់វេជ្ជបណ្ឌិតកម្ពុជា ដូច្នេះយើងអាចជួយបង្កើនគុណភាពនៃការព្យាបាល និងអាចអនុញ្ញាតឲ្យគ្រូពេទ្យរបស់យើងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់សហគមន៍ក្រីក្រផងដែរ។» គួររំលឹកផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៣ ពីស្ថាប័ន Asia Pacific Customer Service Consotium (APCSC) ដែលរួមមានពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពសង្គមប្រចាំឆ្នាំ និងពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ។  

ថ្ងៃមុន មាននិស្សិតពេទ្យមួយរូបបានចេញផ្សាយនូវ«បទចម្រៀងអង្រួនបេះដូងនិស្សិតពេទ្យ (Vol I)» (បើមិនទាន់អានទេ អាចចុចអាន ត្រង់នេះ បាន) !!! ក្រុមការងារ ក៏បានប្រមូលនូវមតិយោបល់ និងពាក្យណែនាំខ្លះៗរបស់ប្រិយមិត្តអ្នកអាន ជាពិសេសនិស្សិតពេទ្យដទៃទៀត ហើយចងក្រងជាវ៉ុលថ្មីនេះ... ចង់ដឹងថា វ៉ុលនេះ មានអ្វីប្លែកខ្លះ? ហើយអង្រួនបេះដូងដល់កម្រិតណានោះ? តោះ! អានខាងក្រោមជាមួយគ្នា… 1.ដាក់ Braceបេះដូង 2.មាន You, Meលែងត្រូវការ Ibuprofen 3.ជួសឈាម ជំពាក់ស្នេហ៍ 4.មានវ៉ាក់សាំងណាចាក់ឲ្យឈប់នឹកគេ? 5.សារភាពស្នេហ៍តាមវេជ្ជបញ្ជាបេះដូង 6.ត្រូវការអ្នកវាស់ចង្វាក់បេះដូង 7.ស្នេហាអូន/បង មិន resistance 8.ស្រលាញ់មនុស្សម្នាក់ មិនគិតពីក្រុមឈាម 9.ច្រណែនអ្នកថែបេះដូងYou មិនមែន Me 10.ពេលស្តារ មានគេនៅក្បែរ សែនកក់ក្តៅ 11.អូន/បង ជាVidalរបស់បង/អូន 12.ជួបស្នេហ៍ពេលរៀន Botanique 13.បានមើលត្រឹម Anatomy បង 14.ឃើញអូន/បង បង/អូនចង់លេប Para(cetamol) 15.You are my Ibu បើមានអ្វីចង់ចែករំលែកបន្ថែម អាចcommentខាងក្រោមនេះបាន បើបានច្រើន ក្រុមការងារនឹងចងក្រងជាវ៉ុលបន្ទាប់ផងដែរ…ហើយបើមានអ្នកចាប់អារម្មណ៍ចង់សរសេរជាបទចម្រៀងមែនទែននោះ កុំភ្លេចប្រាប់ដល់ក្រុមការងារឲ្យបានដឹងផង… ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

លក្ខណៈថា…គ្រាន់តែឃើញចំណងជើង ក៏ចង់ស្តាប់តែម្តង  នេះគ្រាន់តែជាvol 01ប៉ុណ្ណោះ…( Vol 02 ក៏នឹងមានចេញក្នុងពេលឆាប់ៗនេះហើយដែរ…) តោះ! ទៅអានលេងជាមួយគ្នា… 1. រៀនពេទ្យខ្វះស្នេហា ប្រៀបដូចដាក់ថ្នាំខ្វះដូស (dose) 2. សុំត្រឹមជាវ៉ាក់សាំងអូន/បង 3. បានទេ សុំធ្វើsupplementអូន/បង? 4. ហេតុអ្វីនឹកគេតែពេលខ្លួនឯងឈឺ? (ហៅគេថាខ្លួនឯង ហៅខ្លួនឯងថាគេ) 5. បង/អូនដាក់គ្រប់doseហើយ ម្តេចឡើយមកវិញ? 6. ស្នេហាអូន/បង គ្មានside-effect 7. សុំPassword សុំអេកូបេះដូង 8. សុំសិទ្ធិធ្វើអង់ទីក័រ 9. គ្មានអូន/បង ដូចគ្មានអុកស៊ីសែន 10. ស្តេតូខាងនេះ នឹកបេះដូងខាងនោះ 11. I think I need Vitamin U 12. ស្នេហាខុស Recepteur 13. អូន/បងជា stimulant របស់បង/អូន 14. បេះដូងអ្នកសល់ថតទំនេរទេ? 15. បេះដូងmurmurs ដោយសារអ្នក មិនមែនលំៗទេណា៎!!! បើមានអ្នកសហការ គិតរកថតបទចម្រៀងខ្លះៗជាមួយគ្នាហី? និយាយពីថា…ខំប្រមែប្រមូលគំនិតមិត្តភក្តិឡើងពេញហ្នឹង ទម្រាំតែបានប៉ុណ្ណឹងណា៎…ហើយបើមានអ្វីប្លែកជាងនេះទៀត ជួយcommentខាងក្រោមផង នឹងអាលបានធ្វើការជម្រុះ ដើម្បីចេញផ្សាយក្នុងvol 02 តែម្តង…

ជាធម្មតា ពេលដែលយើងកំពុងជិះកង់ ម៉ូតូ ឬ ដើរលេងក្នុងភ្នំពេញ យើងមិនសូវចាប់អារម្មណ៍ឃើញរូបគេគូរលើជញ្ជាំងនោះទេ។ ទាល់តែព្យាយាមរកមើលវាទើបឃើញ ដោយសារវាភាគច្រើនលាក់ខ្លួន សម្ងំនៅក្នុងប្លុកដែលមិនសូវមានមនុស្សរស់នៅ ឬនៅក្នុងផ្លូវតូចៗជាដើម។ មូលហេតុនេះហើយដែលធ្វើឲ្យសិល្បៈប្រភេទនេះខុសគេ ដោយសារយើងតែងជួបវាដោយមិនបានរំពឹងទុក ហាក់ដូចជាប្រទះឃើញរឿងសម្ងាត់មួយអញ្ចឹង។ តែបើអញ្ចឹង យើងធ្វើយ៉ាងណាទើបរកពួកវាឃើញ? អ្នកអាចធ្វើដូចពួកយើង ខ្ចប់នំចំនី និងទឹក ហើយដើររកពួកវាមួយរសៀលនៅថ្ងៃសម្រាកណាមួយ។ គ្រាន់តែបេសកកម្មដើររកពួកវាហ្នឹង ក៏សប្បាយទៅហើយ! តើអ្នកធ្លាប់បានឃើញគំនូរទាំងនេះនៅក្នុងទីក្រុងភ្នំពេញទេ? នេះតម្រុយខ្លះ៖ នៅជិតៗរាជវាំងយើងហ្នឹងឯង។ ខំប្រឹងរកមើលផ្ទះវីឡាចាស់មួយនៅលើផ្លូវសម្តេចសុធារស។ បន្ទាប់មក ដើរទៅផ្លូវ ២៤៤ និងផ្លូវតូចៗដែលនៅជិតៗនោះ។ បើរកឃើញ កុំភ្លេចផ្ញើររូបដែលអ្នកថតបានមកឲ្យយើងផង! អត្ថបទជាភាសាអង់គ្លេស ៖ Art Gallery in Your Streets  អត្ថបទដោយ ៖ Vayo -------------------------- វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com Facebook : វប្បធម៌ - Wapatoa

ស្នេហាជាច្បាប់ធម្មជាតិដែលមិនថាអ្នកនៅក្នុងវិស័យណា ឋានៈណា ប្រទេសណា វ័យណា នោះទេ គឺសុទ្ធតែមិនអាចចៀសវាងបាន គ្រាន់តែមានរសជាតិ និងសាច់រឿងផ្សេងៗពីគ្នា… ក្នុងនោះផងដែរ អ្នកនៅក្នុងវិស័យសុខាភិបាលខ្លះ ក៏តែងតែចូលចិត្តប្រើពាក្យបច្ចេកទេសមកប្រើប្រាស់ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះមនុស្សជាទីស្រលាញ់។ តែ…បើនិយាយជាមួយអ្នកនៅក្នុងវិស័យដូចគ្នា មិនអីនោះទេ តែបើអ្នកផ្សេងនោះ កុំភ្លេចបកប្រែ ឬពន្យល់ប្រាប់គេផង មិនអញ្ចឹងទេ ប្រាកដជាស្វីតតែឯងមិនខាន… ថ្ងៃមុន ទំនេរក៏searchលេងៗ ហើយក៏បានដូចចិត្តមែន…ឃ្លាខាងក្រោមនេះ ទម្រាំតែយល់ គឺថា…យកឲ្យបងប្រុស(មោទនភាពក្នុងនាមជាប្អូនរបស់វេជ្ជបណ្ឌិតមួយរូប XD) តោះ! អ្នកណាខ្លះអានយល់? ធ្លាប់ដែលនិយាយទៅកាន់នរណាអត់ហ្នឹង? អាចអានបានជាការកម្សាន្តជាមួយគ្នា.. 1.    Blood is red, Cyanosis is blue…I get Tachycardia when I think of you… 2.    I AORTA feel how much I Love you… 3.    Are you a Pleural Effusion?  Because I can’t breathe when you are around… 4.    You give me premature ventricular contractions… 5.    You make my Dopamine levels go all silly… 6.    From the AORTA to the APEX, I love you with my whole heart… 7.    You must be a red blood cell because you take the oxygen away from my lung & straight to m y heart... 8.    Are you Pulmonary Embolism? Because you take my breathe away… 9.    You must be Aphasia because you left me speechless… 10.    I need a shot of Love vaccine… 11.    I think you are suffering from a lack of Vitamin Me... 12.    Your calves must ache because you’ve been back-marching through my mind all day... 13.    Are you C-reactive protein? Cause you have acute phase... 14.    ICU in my dreams... 15.    Can I be your ophthalmologist ‘cause I can’t stop looking into your eyes... 16.    You’re the sinoatrial node of my heart. Without you, even a defibrillator won’t save me... 17.    I hope someday to be your emergency contact... 18.    I get all Kluver-Bucy around you... 19.    You must be my coronary artery because you’re wrapped around my heart... 20.    Do you have a band aid? Cos I just scraped my heart falling for you... 

ហ្វេនតារាកូរ៉េប្រាកដជាទទួលបានដំណឹងដ៏សោកសៅមួយហើយ…នោះ គឺការស្លាប់របស់តារាK-popក្នុងវ័យ២៧ឆ្នាំ ដែលជាសិល្បករដ៏ល្បីឈ្មោះ និងមានសមត្ថភាព ដែលជាសមាជិកមួយរូបនៃក្រុមតារាកូរ៉េ Shinee ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ គឺ Kim Jonghyun ក្រោយពេលដែលត្រូវបានរកឃើញសន្លប់នៅក្នុងបន្ទប់ស្នាក់នៅ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មានហេតុផលជាច្រើនដែលបណ្តាលឲ្យគ្រប់គ្នាគិតថានេះជាករណីធ្វើអត្តឃាត ជាក់ស្តែង បងស្រីរបស់គាត់បានទទួលសារដ៏រន្ធត់ពីគាត់ ដែលមានខ្លឹមសារជាភាសាអង់គ្លេសថា«It's been really hard up until now. Send me off please…» ដែលធ្វើឲ្យគាត់មានការព្រួយបារម្ភ និងផ្តល់ដំណឹង ព្រមទាំងសុំជំនួយសង្រ្គោះដល់ប្អូនប្រុសរបស់ខ្លួន… ក្រោយពីអានព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ខ្ញុំក៏បានរកឃើញហេតុផលមួយទៀតនោះ ដែលមានបង្ហាញនៅខាងក្រោមនេះ។ វាជាខ្លឹមសារនៃសំបុត្របណ្តាំដែល Jonghyunបានផ្ញើទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលធ្លាប់បានស្តាប់ និងដឹងរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនកន្លងមក ព្រមទាំងបានសំណូមពរឲ្យបង្ហោះពីបំណងដែលមាននៅក្នុងបណ្តាំនេះ ក្រោយពេលដែលគាត់លែងមានវត្តមាននៅលើផែនដីនេះទៀត…គួរបញ្ជាក់ផងដែរថា បណ្តាំនេះត្រូវបានបកប្រែជាភាសាខ្មែរ និងមានប្រភពមកពីអត្ថបទព័ត៌មានមួយរបស់ Sabay ។ “ខ្ញុំបានឈឺចាប់គ្រាំចិត្ត។ ជំងឺផ្លូវចិត្តបានលេបត្របាក់ខ្ញុំបន្តិចម្ដងៗរហូតដល់រូបរាងកាយខ្ញុំទាំងមូល ហើយខ្ញុំមិនអាចជម្នះនឹងវាបាន។ ខ្ញុំស្អប់ខ្លួនឯង។ ខ្ញុំបានចាប់យកការចងចាំដែលបានបែកបាក់ទាំងប៉ុន្មាន ហើយប្រឹងប្រែងផ្សារភ្ជាប់ឲ្យវាជាប់គ្នាសាជាថ្មី តែខ្ញុំមិនទទួលបានចម្លើយអ្វីទាំងអស់។ ប្រសិនបើខ្ញុំមិនអាចជួយឲ្យខ្លួនឯងដកដង្ហើមបានស្រួលដូចគេផងនោះ ខ្ញុំគួរតែឈប់ដកដង្ហើមតែម្ដងទៅ វាល្អជាង។ ខ្ញុំបានសួរខ្លួនឯង ដែលមិនអាចទទួលខុសត្រូវចំពោះខ្លួនឯងបាន។ មានតែខ្លួនខ្ញុំតែម្នាក់គត់ ខ្ញុំពិតជាឯកោខ្លាំងណាស់។ វាពិតជាងាយស្រួលណាស់បើនិយាយពីទីបញ្ចប់នោះ។ វាពិតជាពិបាកក្នុងការបញ្ចប់វា។ ខ្ញុំរស់នៅរហូតមកដល់ពេលនេះព្រោះតែការលំបាកទាំងនេះ។ ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំចង់រត់គេច។ ត្រូវហើយ ខ្ញុំចង់រត់គេចចេញ ពីខ្លួនឯង ពីអ្នកទាំងអស់គ្នា។ ខ្ញុំបានសួរថា តើនរណានៅទីនោះ? គឺជាខ្ញុំ! គឺជាខ្ញុំទៀតហើយ! ហើយវានៅតែជាខ្ញុំដដែល។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាខ្ញុំនៅតែបន្តបាត់បង់ការចងចាំ? នេះក៏ព្រោះតែចរិតរបស់ខ្ញុំ ខ្ញុំយល់ហើយ ដូចនេះនៅទីបំផុតវានៅតែជាកំហុសរបស់ខ្ញុំទាំងអស់។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ប៉ុន្តែគ្មាននរណាអើពើនោះទេ។ ពួកគេមិនដែលទាំងជួបខ្ញុំផង ពួកគេមិនដឹងថាខ្ញុំកើតនៅលើលោកនេះផង។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាពួកគេរស់នៅ? ពួកគេគ្រាន់តែរស់ រស់បន្តដង្ហើមទៅមុខទៀត។ បើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំរើសយកការស្លាប់ ខ្ញុំនឹងឆ្លើយថា ដោយសារខ្ញុំហត់នឿយខ្លាំងពេក។ ខ្ញុំទទួលរងការប៉ះទង្គិច ហើយខ្ញុំក៏បានគិតវាយ៉ាងល្អិតល្អន់ច្បាស់លាស់បំផុតដែរ។ ខ្ញុំដឹងថាខ្ញុំមិនអាចផ្លាស់ប្ដូរការឈឺចាប់នេះឲ្យទៅជាអ្វីដែលល្អឡើងវិញបាននោះទេ។ ការឈឺចាប់ វាអ៊ីចឹងឯង វាឈឺ។ ពួកគេបានស្ដីបន្ទោសខ្ញុំ កុំឲ្យខ្ញុំធ្វើរឿងបែបនេះ ហេតុអី? ហេតុអីខ្ញុំមិនអាចបញ្ចប់រឿងមួយតាមអ្វីដែលខ្ញុំចង់ធ្វើ? ពួកគេបានប្រាប់ខ្ញុំឲ្យរកដើមហេតុនៃការឈឺចាប់របស់ខ្ញុំ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ខ្ញុំឈឺចាប់ដោយសារតែខ្លួនខ្ញុំ។ វាជាកំហុសរបស់ខ្ញុំ ហើយទាំងអស់នេះព្រោះតែខ្ញុំខ្វះខាតអ្វីមួយ។ លោកគ្រូពេទ្យ នេះជាអ្វីដែលលោកចង់ឮមែនទេ? អត់ទេ ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ នៅពេលដែលសំឡេងដ៏ពីរោះបានស្ដីបន្ទោសមកលើចរិតរបស់ខ្ញុំ ខ្ញុំបានគិតថា ធ្វើជាគ្រូពេទ្យស្រួលអ៊ីចឹងសោះ។ មនុស្សដែលឆ្លងកាត់ការលំបាកខ្លាំងជាងខ្ញុំ ពួកគេរស់នៅធម្មតា មនុស្សដែលទន់ខ្សោយជាងខ្ញុំ ពួកគេនៅតែទ្រាំទ្ររស់នៅបាន។ ប្រហែលវាមិនមែនជាការពិតនោះទេ គ្មាននរណាម្នាក់ពិបាក និងទន់ខ្សោយជាងខ្ញុំ ហើយនៅបន្តរស់នៅបានទៀតនោះទេ។ ខ្ញុំនៅតែសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅតែព្យាយាមរាប់រយដងហើយ វានៅតែមិនបានផលល្អសម្រាប់ខ្លួនឯង។ វាសម្រាប់អ្នកទាំងអស់គ្នា សូមកុំនិយាយអ្វីទាំងអស់ បើសិនជាអ្នកមិនយល់ពីវានោះ។ រកមូលហេតុ ហេតុអីបានជាខ្ញុំទទួលរងភាពឈឺចាប់? ខ្ញុំបានប្រាប់ហើយថាហេតុអ្វី។ វាពិតជាខុសខ្លាំងណាស់មែនទេដែលត្រូវឈឺចាប់ខ្លាំងដោយសាររឿងនេះ តើខ្ញុំគួរតែមានហេតុផលដូចក្នុងរឿងច្រើនជាងនេះមែនទេ? ហេតុផលច្បាស់លាស់ជាងនេះ? ខ្ញុំបានប្រាប់អ្នកហើយ។ អ្នកមិនបានស្តាប់ឮទេ? អ្វីដែលអ្នកអាចឆ្លងកាត់បាន វាមិនតាមលងបន្លាចជីវិតអ្នកនោះទេ។ តតាំងជាមួយពិភពលោកដែលមិនមែនសម្រាប់ខ្ញុំ។ ជីវិតនៃកេរ្តិ៍ឈ្មោះមិនមែនសម្រាប់ខ្ញុំ។ នេះជាហេតុផលដែលខ្ញុំឈឺចាប់។ ព្រោះតែខ្ញុំល្បីល្បាញ។ ហេតុអ្វីខ្ញុំរើសយកផ្លូវនេះ? វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ វាជាចម្ងល់ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំអាចនិយាយអ្វីបាន គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើវាបានល្អហើយ។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដែលខ្ញុំប្រឹងប្រែងបានយ៉ាងនេះ។ ទោះបីជាអ្នកមិនអាចញញឹមបានតែកុំកុហកខ្ញុំពេលខ្ញុំចេញទៅ។ អ្នកធ្វើវាបានល្អណាស់ អ្នកប្រឹងប្រែងខ្លាំងណាស់។ លាហើយ។" គ្រាន់តែអានហើយ ក៏មានអារម្មណ៍ថាសោកសៅ និងយល់ដឹងថា គាត់មានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត… យ៉ាងណាក៏ដោយ នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ… រាល់ពេលដែលធ្លាក់ទឹកចិត្តម្តងៗ សូមគ្រប់គ្រងខ្លួនឯងឲ្យបាន មិនថាពិបាកប៉ុណ្ណានោះទេ…ត្រូវចាំថា…ជីវិតមួយនេះ យើងម្នាក់ៗជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ…សូមផ្តល់តម្លៃដលល់ការរស់នៅ បើទោះជាមានរឿងអ្វីត្រូវប្រឈមក៏ដោយ…សូមគិតថា មានឱកាសប្រឈមនឹងបញ្ហា ប្រសើរជាមិនមានសូម្បីតែឱកាស… រឹងមាំឡើងណា៎!!! ក៏មានអត្ថបទណែនាំខ្លះៗពីអាយដុល…កុំភ្លេចអាន ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមដល់ខ្លួនឯង តាមរយៈអត្ថបទ  បាក់ទឹកចិត្ត! សម្រាប់អ្នកចង់ស្វែងយល់អំពីទំនាក់ទំនងជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត ជាមួយនឹងអ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងអ្នកចិត្តសាស្រ្ត អាចអានបានតាមរយៈអត្ថបទ នេះ ប្រភពអត្ថបទបណ្តាំ ៖ Sabay News

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានប្រកាសដាក់ដំណើរការយុទ្ធនាការ "Fuel Like Ronaldo" ដែលជាគំនិតផ្តួចផ្តើមជាសកលមួយក្នុងការបំប្លែងរបបអាហារូបត្ថម្ភរបស់កីឡាករឆ្នើម និងយុទ្ធសាស្ត្របង្កើនសមត្ថភាពរាងកាយ ឱ្យទៅជាការណែនាំជាក់ស្តែងសម្រាប់អ្នកស្វែងរកសុខុមាលភាពទូទៅក្នុងជីវភាពប្រចាំថ្ងៃ។ ដោយផ្អែកលើបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដល់កីឡាករឆ្នើមៗ ក្រុមហ៊ុន Herbalife បាននាំយកជំនាញអាហារូបត្ថម្ភដែលបានបញ្ជាក់ច្បាស់លាស់របស់ខ្លួន មកជូនដល់អ្នកដែលស្វែងរកសុខុមាលភាពនៅទូទាំងពិភពលោក។ លោកអ្នកអាចមើលសេចក្តីប្រកាសពេញលេញនៅទីនេះ៖ https://www.businesswire.com/news/home/20260508653160/en/ តាមរយៈបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការធ្វើការជាមួយកីឡាករអាជីព រួមទាំងភាពជាដៃគូដ៏យូរអង្វែងជាមួយកំពូលកីឡាករលោក Cristiano Ronaldo ក្រុមហ៊ុន Herbalife កំពុងធ្វើឱ្យជំនាញផ្នែកអាហារូបត្ថម្ភកីឡារបស់ខ្លួនកាន់តែមានភាពទូលំទូលាយ ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការបង្កើនថាមពល គាំទ្រដល់ការស្តារឡើងវិញនៃសុខភាព និងកសាងទម្លាប់ប្រចាំថ្ងៃឱ្យកាន់តែមានសុខភាពល្អ។ ការដាក់ចេញនូវយុទ្ធនាការនេះធ្វើឡើងស្របពេលដែលកំពុងមានការចាប់អារម្មណ៍ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅរដូវក្តៅខាងមុខនេះ ដែលបង្ហាញពីរបៀបដែលវិន័យ និងការរៀបចំខ្លួនរបស់កីឡាករឆ្នើមៗ អាចជម្រុញឱ្យមានទម្លាប់រស់នៅប្រកបដោយសុខភាពល្អបាន។ លោក Stephan Gratziani នាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ "អស់រយៈពេលជាងពីរទសវត្សរ៍មកហើយដែល Herbalife បានជួយកីឡាករឆ្នើមៗក្នុងការពង្រឹងសមត្ថភាពតាមរយៈកម្មវិធីអាហារូបត្ថម្ភដែលគាំទ្រដោយវិទ្យាសាស្ត្រ។ យុទ្ធនាការ 'Fuel Like Ronaldo' ធ្វើឱ្យជំនាញអាហារូបត្ថម្ភរបស់ Herbalife អាចឈានទៅដល់មនុស្សគ្រប់ៗគ្នា។ យើងកំពុងបញ្ជូលជំនាញផ្នែកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពកីឡា ជាមួយនឹងឧបករណ៍ឌីជីថលថ្មីៗ ដើម្បីបង្កើតប្រព័ន្ធដ៏សាមញ្ញ និងមានប្រសិទ្ធភាព ដែលអាចជួយឱ្យមនុស្សគ្រប់គ្នា អាចរស់​នៅដោយមានសុខភាពល្អ និងសកម្មជាងមុន"។ ពីវិទ្យាសាស្ត្រកីឡា មកកាន់ទម្លាប់ប្រចាំថ្ងៃ យុទ្ធនាការនេះធ្វើឱ្យវិទ្យាសាស្ត្រកីឡាដ៏ស្មុគស្មាញ ក្លាយជាដំណាក់កាលសាមញ្ញចំនួន ៤ ៖ ការរៀបចំ (Prepare): រៀនពីរបៀបរៀបចំរាងកាយរបស់អ្នកឱ្យបានត្រឹមត្រូវ ជាមួយនឹងអាហារូបត្ថម្ភដែលមានតុល្យភាព និងការផ្តល់​ជាតិទឹកឱ្យបានគ្រប់គ្រាន់ ការអនុវត្ត (Perform): ស្វែងរកយុទ្ធសាស្ត្រដើម្បីរក្សាថាមពល និងការផ្តោតអារម្មណ៍ក្នុងអំឡុងពេលការងារប្រចាំថ្ងៃ និងសកម្មភាពរាងកាយ ការស្តារឡើងវិញ (Recover): ស្វែងយល់ពីរបៀបស្តារកម្លាំង និងការជួសជុលសាច់ដុំប្រកបដោយប្រសិទ្ធភាព ការធ្វើឱ្យបានជាប់ៗគ្នា (Repeat): ធ្វើឱ្យការអនុវត្តទៅជាទម្លាប់ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពរយៈពេលវែង   ភាពជាដៃគូដែលបង្កើតឡើងផ្អែកលើសមត្ថភាព Herbalife គឺជាអាហារក្រឡុកប្រូតេអ៊ីនលេខ ១ និងជាម៉ាកយីហោអាហារូបត្ថម្ភជួយទ្រទ្រង់ការស់នៅសកម្មលេខ ១ ក្នុងពិភពលោក ដែលត្រូវបានជឿទុកចិត្តដោយកីឡាករ និងក្រុមអាជីពជាង ១២០ ក្នុងប្រភេទកីឡាជាង ៣៥។ ក្នុងវិស័យបាល់ទាត់ Herbalife បាននឹងកំពុងឧបត្ថម្ភជាង ២០ ក្រុមនៅទូទាំងពិភពលោក រួមទាំងកីឡាករ កីឡាការិនី ក្រុមបាល់ទាត់ ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍យុវជនផងដែរ ដែលមានមូលដ្ឋានគ្រឹះតាមរយៈភាពជាដៃគូជាង ២០ ឆ្នាំជាមួយក្រុម LA Galaxy ដែលជាការឧបត្ថម្ភដ៏យូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Major League Soccer។ ទំនាក់ទំនងរបស់ Herbalife ជាមួយលោក Cristiano Ronaldo ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ចំពោះអាហារូបត្ថម្ភដែលជំរុញដល់ការបញ្ចេញសកម្មភាពអនុវត្ត។ ចាប់តាំងពីឆ្នាំ ២០១៣ មក Herbalife បានគាំទ្រដល់ការហ្វឹកហាត់ និងការស្តារឡើងវិញរបស់លោក Ronaldo ជាមួយនឹងផលិតផលនានាដូចជា អាហារក្រុឡុកប្រូតេអ៊ីន, Formula 1, និង Herbalife24® CR7 Drive ដែលជាអាហារូបត្ថម្ភផ្តល់ជាតិទឹកដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ជាមួយលោក Ronaldo ដើម្បីជួយបំពេញតម្រូវការនៃការប្រកួតក្នុងកម្រិតខ្ពស់។ ភាពជាដៃគូនេះបានឈានទៅដល់ការពង្រឹកខ្លួនក្នុងផ្នែកអាហារូបត្ថម្ភផ្ទាល់ខ្លួន រួមទាំងការវិនិយោគរបស់លោក Ronaldo ដោយផ្ទាល់ក្នុងវេទិកាឌីជីថល Pro2col™ Herbalife និងការទិញយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Bioniq ដែលជាក្រុមហ៊ុនអាហារបំប៉នផ្ទាល់ខ្លួនគាំទ្រដោយលោក Ronaldo ផងដែរ។ ការខិតខំទាំងអស់នេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការធ្វើឱ្យអាហារូបត្ថម្ភកម្រិតខ្ពស់សម្រាប់កីឡាករ អាចឱ្យមនុស្សទូទៅប្រើប្រាស់បានកាន់តែងាយស្រួល។ យុទ្ធនាការនេះត្រូវបានបំផុសគំនិតដោយការងាររបស់ Herbalife ក្នុងវិស័យកីឡា និងឈរលើមូលដ្ឋានសាមញ្ញមួយ៖ កីឡាករឆ្នើមៗ មានភាពល្អិតល្អន់ក្នុងការរក្សាទម្លាប់របស់ពួកគេ គោលការណ៍គ្រឹះដូចគ្នានេះ ក៏អាចអនុវត្តចំពោះជីវិតប្រចាំថ្ងៃបានដែរ។ ឧទាហរណ៍ ការផ្តល់ជាតិទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ថាមពល ការផ្តោតអារម្មណ៍ និងការស្តារឡើងវិញ ប៉ុន្តែមនុស្សជាច្រើននៅមិនទាន់បានយកចិត្តទុកដាក់លើរឿងនេះនោះឡើយ។ "Fuel Like Ronaldo" នាំមកនូវការយល់ដឹងទាំងនេះមកអនុវត្តជាក់ស្តែង ដោយបង្ហាញពីរបៀបដែលទម្លាប់សាមញ្ញ ជាប់លាប់ និងអាចបង្កើតឱ្យមានភាពខុសគ្នាដ៏មានន័យបាន។ លោក Cristiano Ronaldo បាននិយាយថា៖ "វិន័យក្នុងអាហារូបត្ថម្ភតែងតែជាផ្នែកសំខាន់នៃភាពជោគជ័យរបស់ខ្ញុំ ទាំងនៅលើទីលាន និងក្រៅទីលាន។ ខ្ញុំបានធ្វើការជាមួយ Herbalife ជាច្រើនឆ្នាំមកហើយ ហើយខ្ញុំជឿជាក់លើថាមពលនៃការផ្គត់ផ្គង់ថាមពលដែលមានរចនាសម្ព័ន្ធ និងមានភាពជាប់លាប់។ យុទ្ធនាការ 'Fuel Like Ronaldo' គឺនិយាយអំពីការចែករំលែកគោលការណ៍ទាំងនោះដើម្បីឱ្យគ្រប់ៗគ្នា អាចមានសមត្ថភាពក្នុងការបញ្ចេញសកម្មភាព ស្តារឡើងវិញ និងមានអារម្មណ៍ស្រស់ថ្លាបំផុតជារៀងរាល់ថ្ងៃ។" បទពិសោធន៍យុទ្ធនាការជាសកល យុទ្ធនាការ “Fuel Like Ronaldo” ត្រូវបានដាក់ឱ្យអនុវត្តជាសកលតាមរូបភាពផ្សេងៗគ្នាជាច្រើន។ កម្មវិធីនេះរួមមាន ការបង្កើតសកម្មភាពដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រក្នុងព្រឹត្តិការណ៍កីឡាធំៗ ការចែករំលែកចំណេះដឹងផ្នែកសុខភាពពីសំណាក់អ្នកជំនាញ និងកីឡាករល្បីៗលើបណ្តាញសង្គម ព្រមទាំងការផ្តល់បទពិសោធន៍តាមប្រព័ន្ធឌីជីថល ដែលអនុញ្ញាតឱ្យសាធារណជនអាចចូលទៅស្វែងយល់ពីវិធីសាស្ត្រថែរក្សាសុខភាព និងការផ្តល់ថាមពលដល់រាងកាយឱ្យបានល្អដូចកីឡាករអាជីព។ អ្នកចែកចាយឯករាជ្យរបស់ក្រុមហ៊ុន Herbalife ជាង ២ លាននាក់ គឺជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមនេះ។ ពួកគាត់នឹងនាំយកយុទ្ធនាការនេះទៅកាន់សហគមន៍នានានៅជុំវិញពិភពលោក ដោយជួយណែនាំអតិថិជនឱ្យចេះអនុវត្តតាមជំហានទាំង ៤ នៃយុទ្ធនាការនេះ ទៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ។ លើសពីនេះ យុទ្ធនាការនេះក៏នឹងបង្ហាញនូវអាហារូបត្ថម្ភដែលបំផុសគំនិតដោយលោក Ronaldo ផលិតឡើងពីផលិតផល Herbalife ដែលលោក Cristiano Ronaldo ប្រើប្រាស់ដោយផ្ទាល់។ នេះគឺជាវិធីដែលជួយឱ្យអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធន៍ផ្ទាល់ពីរបៀបថែរក្សាសុខភាព និងការផ្តល់ថាមពលតាមបែបកីឡាករ Ronaldo។ ដើម្បីស្វែងយល់បន្ថែមអំពី Herbalife និងស្វែងយល់ពីលំហឌីជីថល "Fuel Like Ronaldo" សូមចូលទៅកាន់៖ www.fuellikeronaldo.com (1) Source: Euromonitor; CH2025ed, protein shake as sports protein powder, sports protein RTDs, meal replacement, supplement nutrition drinks & protein supplements; combined % RSP share GBO for 2024. (2) Source: Euromonitor; CH2025ed, active & lifestyle nutrition as weight management & wellbeing, sports nutrition and vitamins & dietary supplements definitions; combined % RSP share GBO for 2024. RTD = Ready to Drink; RSP = Retail Selling Price; GBO = Global Brand Owner. Herbalife is not affiliated with, endorsed by, or an official sponsor or partner of FIFA or the 2026 FIFA World Cup™. All trademarks are the property of their respective owners.   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី ការប្រកាសអំពីកិច្ចព្រមព្រៀងក្នុងការទិញយកទ្រព្យសម្បត្តិមួយចំនួនពីក្រុមហ៊ុន Bioniq ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភផ្ទាល់ខ្លួន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ប្រតិបត្តិការនេះនឹងជម្រុញ Herbalife ឱ្យឈានទៅមុខមួយកម្រិតទៀត ក្នុងនាមជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពដែលផ្អែកលើបច្ចេកវិទ្យា និងទិន្នន័យ។ លោក Stephan Gratziani នាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ “សុខភាព និងសុខុមាលភាព គឺកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងផ្អែកលើទិន្នន័យព័ត៌មាន។ តាមរយៈការបញ្ចូលបច្ចេកវិទ្យាអាហារូបត្ថម្ភផ្ទាល់ខ្លួនរបស់ Bioniq ជាមួយ Pro2col តាមរយៈបណ្តាញចែកចាយទូទាំងពិភពលោករបស់យើង គឺយើងកំពុងពង្រីកវិសាលភាពក្នុងការផ្តល់ជូននូវសុខុមាលភាពផ្ទាល់ខ្លួនក្នុងកម្រិតដ៏ធំធេងមួយ”។ Bioniq បង្កើតរូបមន្តអាហារូបត្ថម្ភផ្ទាល់ខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានសុខភាពបុគ្គល និងមូលដ្ឋានទិន្នន័យជីវសញ្ញាផ្ទាល់ខ្លួន។ រូបមន្តអាហារូបត្ថម្ភរបស់ Bioniq ត្រូវបានរចនាឡើងសម្រាប់បុគ្គលជាច្រើនប្រភេទ ចាប់ពីអ្នកប្រើប្រាស់ទូទៅ រហូតដល់អត្តពលិកលំដាប់ពិភពលោក រួមទាំងលោក Cristiano Ronaldo ផងដែរ។ Bioniq នឹងមកបំពេញបន្ថែមលើ Pro2col និង Link BioSciences ដែលត្រូវបានទិញយកក្នុងគ្រាមុនដោយ Herbalife។ ការទិញយកទ្រព្យសម្បត្តិរបស់ Bioniq អនុញ្ញាតឱ្យ Herbalife អាចផ្តល់ជូននូវអាហារូបត្ថម្ភផ្ទាល់ខ្លួនកាន់តែទូលំទូលាយ និងបានកាន់តែច្រើនទម្រង់ជាងមុន។ ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យារបស់ Bioniq ជាមួយនឹងជំនាញផលិតកម្មរបស់ Herbalife នឹងអនុញ្ញាតឱ្យក្រុមហ៊ុនពង្រីកអាហាររូបត្ថម្ភបានក្នុងកម្រិតកាន់តែធំ និងកាន់តែលឿនរហ័ស។ លោក Vadim Fedotov ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Bioniq បានមានប្រសាសន៍ថា៖ «ខ្ញុំបានបង្កើត Bioniq ក្នុងឆ្នាំ ២០១៩ ជាមួយនឹងចក្ខុវិស័យក្នុងការជួយមនុស្សដើម្បីធ្វើឱ្យសុខុមាលភាពរបស់ពួកគេកាន់តែប្រសើរ តាមរយៈវិធីសាស្ត្រអាហារូបត្ថម្ភ ដែលផ្អែកលើវិទ្យាសាស្ត្រ ដែលរួមបញ្ចូលទិន្នន័យជីវសញ្ញា និងរបៀបរស់នៅរបស់បុគ្គលផ្ទាល់ខ្លួន។ខ្ញុំរីករាយដែលបានចូលរួមជាមួយ Herbalife រួមជាមួយនឹងបណ្តាញចែកចាយទូទាំងពិភពលោក និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សុខុមាលភាពក្នុងកម្រិតជាសកលរបស់ Herbalife»។ លោក Cristiano Ronaldo ដែលជាដៃគូរបស់ Herbalife និងជាម្ចាស់ភាគហ៊ុនម្នាក់របស់ Bioniq ផងនោះ គាំទ្រយ៉ាងពេញទំហឹងនូវគោលដៅរបស់ Herbalife ក្នុងការនាំយកអាហាររូបត្តម្ភដែលរៀបចំតាមតម្រូវការបុគ្គល ទៅកាន់មនុស្សកាន់តែច្រើននៅទូទាំងពិភពលោក តាមរយៈបណ្តាញអ្នកចែកចាយឯករាជ្យដែលមានស្រាប់។ លោក Cristiano Ronaldo បានមានប្រសាសន៍ថា៖ “ពេញមួយអាជីពរបស់ខ្ញុំ ជីវមាត្រ (biometrics) និងអាហាររូបត្តម្ភផ្ទាល់ខ្លួន គឺជាចំណុចស្នូលក្នុងការជួយឱ្យខ្ញុំអាចធ្វើសកម្មភាព និងប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតមួយបាន។ ក្នុងនាមជាអ្នកប្រើប្រាស់ Herbalife និង Bioniq ផ្ទាល់ជាច្រើនឆ្នាំមកនេះ ខ្ញុំយល់ច្បាស់ថាការប្រើប្រាស់អាហារូបត្ថម្ភដែលរៀបចំឱ្យត្រូវតាមតម្រូវការជាក់ស្តែង ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យរាងកាយ និងសមត្ថភាពរបស់ខ្ញុំអាចឡើងទៅដល់កម្រិតខ្ពស់បាន។ ខ្ញុំពិតជារីករាយណាស់ដែលបានឃើញ Bioniq ក្លាយជាផ្នែកមួយនៃវិសាលភាពដ៏ធំធេងរបស់ Herbalife ក្នុងការជម្រុញអោយមនុស្សបានយល់ដឹងអំពីអាហារូបត្ថម្ភក៏ដូចជាសុខមាលភាពផ្ទាល់ខ្លួន”។ ប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៦បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យតាមច្បាប់ និងលក្ខខណ្ឌផ្សេងៗរួចរាល់។តម្លៃសរុបនៃការទិញមានចំនួន ៥៥ លានដុល្លារ ហើយនឹងត្រូវបង់ក្នុងរយៈពេល ៥ ឆ្នាំ ដោយទូទាត់ដំបូងចំនួន ១០ លានដុល្លារនៅពេលបញ្ចប់កិច្ចសន្យា។ ក្រៅពីនេះ ក្រុមហ៊ុនក៏នឹងបន្ថែមទឹកប្រាក់រហូតដល់ ៩៥ លានដុល្លារទៀតផងដែរ ប្រសិនបើអាជីវកម្មនេះសម្រេចបានលទ្ធផលល្អទៅតាមគោលដៅនាពេលខាងមុខ។ ជាផ្នែកមួយនៃប្រតិបត្តិការនេះ Herbalife ក៏ទទួលបានសិទ្ធិទិញយក (call option) ក្រុមហ៊ុន Bioniq LAB ដែលជាបណ្តាញដាច់ដោយឡែកមួយផ្តោតលើម៉ូលេគុលតូចៗ និង peptides។ ជម្រើសនេះជួយឱ្យក្រុមហ៊ុនមានភាពបត់បែនក្នុងការសិក្សាពីឱកាសថ្មីៗក្នុងវិស័យនេះ ប្រកបដោយសុក្រិតភាព និងការប្រើប្រាស់ដើមទុនដោយមានប្រសិទ្ធភាព។ ផលិតផល Bioniq អាចរំពឹងថានឹងមាននៅចុងឆ្នាំ២០២៦នេះ តាមរយៈអ្នកចែកចាយឯករាជ្យ Herbalife ក្នុងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ហើយទីផ្សារបន្ថែមទៀតនឹងមានជាបន្តបន្ទាប់នាពេលខាងមុខ។   អំពី Bioniq Bioniq ចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៩ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់អាហារូបត្ថម្ភផ្ទាល់ខ្លួន ផ្អែកលើកម្រងសំណួរផ្ទាល់ខ្លួន និងទិន្នន័យដែលទទួលបានតាមរយៈការធ្វើតេស្តឈាមដោយផ្ទាល់។ Bioniq ផ្ដល់សេវាកម្មដឹកជញ្ជូនទូទាំងសកលលោក និងមានទិន្នន័យព័ត៌មានអាហារូបត្ថម្ភដ៏ធំសម្បើម ជួយឱ្យក្រុមហ៊ុនបង្កើតរូបមន្តអាហារូបត្ថម្ភផ្ទាល់ខ្លួនដល់មនុស្សរាប់សែននាក់ដោយកំណត់យកតែសារធាតុចិញ្ចឹម និងកម្រិតប្រើប្រាស់ណាដែលរាងកាយរបស់បុគ្គលម្នាក់ៗកំពុងខ្វះខាតពិតប្រាកដ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.bioniq.com/ ។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យ​របស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី មូលហេតុដែលការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង។ ខណៈដែលយើងប្រារព្ធទិវានារីអន្តរជាតិឆ្នាំ ២០២៦ ប្រធានបទ #GiveToGain លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរវិជ្ជមានយូរអង្វែង មិនត្រឹមតែសម្រាប់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ខ្លួនយើងផ្ទាល់ផងដែរ។ នៅក្នុងគ្រួសារជាច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ត្រីតែងតែរ៉ាប់រងតួនាទីជាច្រើនក្នុងពេលតែមួយ ជាអ្នកជំនាញនៅកន្លែងធ្វើការ ជាអ្នកសម្រេចចិត្តចំពោះកិច្ចការនានានៅផ្ទះ ហើយក៏ជាបង្គោលដ៏រឹងមាំផ្នែកស្មារតីសម្រាប់សមាជិកគ្រួសារទាំងមូលផងដែរ។ ការទទួលខុសត្រូវច្រើនទាំងនេះ តែងតែធ្វើឱ្យមានការទទួលទានអាហារមិនដិតដល់ ឬទាំងប្រញាប់ប្រញាល់ គេងមិនបានគ្រប់គ្រាន់ ភាពតានតឹងកើនឡើង ដែលនាំឱ្យសុខភាព និងសុខុមាលភាពធ្លាក់ចុះ ហើយជារឿយៗច្រើនតែត្រូវបានមើលរំលង។ ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាយោបល់ផ្នែករបបអាហាររបស់ Herbalife ដែលធ្វើការជាមួយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានការពិតមួយដែលខ្ញុំសង្កេតឃើញម្តងហើយម្តងទៀត៖ នៅពេលដែលស្ត្រីចាប់ផ្តើមវិនិយោគលើសុខភាពផ្ទាល់ខ្លួន គ្រួសារ កន្លែងធ្វើការ និងមនុស្សជំនាន់ក្រោយរបស់ពួកគេក៏ទទួលបានផលប្រយោជន៍ផងដែរ។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ត្រីដែលត្រូវរ៉ាប់រងការទទួលខុសត្រូវច្រើន ប្រធានបទ #GiveToGain បានគូសបញ្ជាក់ពីការពិតដ៏សាមញ្ញមួយ៖ ការថែទាំសុខភាពខ្លួនឯង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីរក្សាថាមពល និងភាពធន់ដែលចាំបាច់សម្រាប់ទ្រទ្រង់ទាំងការងារ និងគ្រួសារ។ ការផ្តល់ឱ្យរាងកាយ៖ តួនាទីនៃអាហារូបត្ថម្ភ និងជាតិទឹក ស្ត្រីនៅទូទាំងតំបន់ ក៏កំពុងប្រឈមមុខនឹងបញ្ហាអាហារូបត្ថម្ភដែលគួរឱ្យកត់សម្គាល់។ របាយការណ៍នានាបង្ហាញថា អត្រាលើសទម្ងន់ចំពោះមនុស្សពេញវ័យមានការកើនឡើងជាលំដាប់ ខណៈដែលបញ្ហាកុមារក្រិន និងជំងឺស្លេកស្លាំងនៅតែបន្តរីករាលដាលក្នុងចំណោមស្ត្រីក្នុងវ័យបន្តពូជ។ បន្ទុកទ្វេដងនេះប៉ះពាល់ដល់គ្រប់ទិដ្ឋភាពទាំងអស់ចាប់តាំងពីសុខភាពមាតា និងទារក រហូតដល់ថាមពលប្រចាំថ្ងៃ និងភាពរឹងមាំផ្នែកស្មារតី ដែលកាន់តែបញ្ជាក់ពីភាពចាំបាច់សម្រាប់ស្ត្រី ក្នុងការយកចិត្តទុកដាក់ពីសុខភាព និងសុខុមាលភាពរបស់ខ្លួនតាមរយៈការជ្រើសរើសដ៏ត្រឹមត្រូវ និងប្រកបដោយការយល់ដឹង។ អាហារូបត្ថម្ភគឺជាគ្រឹះនៃសុខភាព ដែលជួយទ្រទ្រង់ដល់កម្រិតថាមពល ស្ថិរភាពមេតាប៉ូលីស ប្រព័ន្ធភាពស៊ាំរឹងមាំ និងការឈានចូលវ័យជរាប្រកបដោយសុខភាពល្អពេញមួយជីវិតរបស់ស្ត្រី។ ការសិក្សានានាបានបង្ហាញថា កង្វះមីក្រូសារជាតិ ជាពិសេសជាតិដែក ហ្វូឡាត (folate) និងវីតាមីន B12 គឺជារឿងធម្មតាក្នុងចំណោមស្ត្រីក្នុងវ័យបន្តពូជនៅទូទាំងអាស៊ី បើទោះបីជាពួកគេទទួលបានបរិមាណកាឡូរីគ្រប់គ្រាន់ក៏ដោយ។ ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ (ប្រហែល ២ លីត្រក្នុងមួយថ្ងៃ) ជួយឱ្យរាងកាយប្រើប្រាស់សារធាតុចិញ្ចឹមបានល្អ និងរក្សាមុខងារប្រចាំថ្ងៃ។ ដើម្បីរក្សាសុខភាពឱ្យបានល្អ ស្ត្រីគួរទម្លាប់យកទឹកតាមខ្លួន ជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករទាប និងកម្រិតការញ៉ាំជាតិកាហ្វេអ៊ីនឱ្យបានសមស្រប ដើម្បីកុំឱ្យប៉ះពាល់ដល់តុល្យភាពជាតិទឹកក្នុងរាងកាយ។ ការផ្លាស់ប្តូរអ័រម៉ូន កំណត់តម្រូវការអាហារូបត្ថម្ភ ពេញមួយជីវិតរបស់ស្ត្រី តម្រូវការអាហារូបត្ថម្ភវិវឌ្ឍទៅតាមការផ្លាស់ប្តូរអ័រម៉ូន។ ឧទាហរណ៍៖ ក្នុងអំឡុងពេលមានរដូវ៖ ការបាត់បង់ជាតិដែកជាទៀងទាត់បានបង្កើនតម្រូវការអាហារដែលសម្បូរជាតិដែក ដូចជា សាច់គ្មានខ្លាញ់ សណ្តែកលីងទីល (lentils) សណ្តែកគ្រប់ប្រភេទ បន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិដែលបន្ថែមសារធាតុចិញ្ចឹម។ ការទទួលទានអាហារទាំងនេះ រួមជាមួយផ្លែឈើ និងបន្លែដែលសម្បូរវីតាមីន C នឹងជួយបង្កើនប្រសិទ្ធភាពនៃការបឺតស្រូបជាតិដែកចូលទៅក្នុងរាងកាយ។ ដំណាក់កាលអស់រដូវ៖ នាំមកនូវការប្រែប្រួលអ័រម៉ូន និងការផ្លាស់ប្តូរប្រព័ន្ធមេតាប៉ូលីស ដែលបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ដើម្បីទប់ស្កាត់បញ្ហានេះ ស្ត្រីគួរផ្ដោតលើការញ៉ាំបន្លែ ផ្លែឈើ និងអាហារសម្បូរអូមេហ្គា-៣ (ដូចជាត្រី និងគ្រាប់ធញ្ញជាតិ) ដើម្បីរក្សាកម្រិតកូឡេស្តេរ៉ុលឱ្យមានតុល្យភាព បន្ថែមពីនេះការញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ (ដូចជា សណ្តែក ផ្លែប៉ោមជាដើម) នឹងជួយគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម និងជួយឱ្យឆាប់ឆ្អែត ដែលមានប្រយោជន៍ខ្លាំងក្នុងការរក្សារាង និងទម្ងន់។ ចាប់ពីវ័យ ៤០ ឆ្នាំឡើងទៅ៖ ការថយចុះអរម៉ូនអ៊ឹស្ត្រូសែន (estrogen) អាចពន្លឿនការបាត់បង់កម្លាំងសាច់ដុំតាមអាយុ (sarcopenia)។ ការធ្វើសកម្មភាពរាងកាយឱ្យបានគ្រប់គ្រាន់ រួមទាំងការហាត់ប្រាណដែលផ្តោតលើការពង្រឹងកម្លាំង (resistance training) និងការទទួលទានប្រូតេអ៊ីនគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់រក្សាសាច់ដុំ និងកម្លាំង។ ការប្រើប្រាស់អាហារបំប៉នអាចជួយបំពេញចន្លោះខ្វះខាតនៃរបបអាហារ ប៉ុន្តែគួរតែត្រូវបានរៀបចំឡើងឱ្យស្របតាមតម្រូវការបុគ្គល និងណែនាំដោយអ្នកជំនាញ ឬគ្រូបង្វឹកដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ទំនាក់ទំនងរវាងភាពតានតឹង ការគេង និងការគ្រប់គ្រងទម្ងន់ ការគេងលក់ស្កប់ស្កល់ ការហាត់ប្រាណ និងការគ្រប់គ្រងស្ត្រេស គឺជាកត្តាដែលមិនអាចខ្វះបានក្នុងការរក្សាទម្ងន់ និងសម្រស់ស្បែក។ ការអនុវត្តទម្លាប់ទាំងនេះឱ្យបានជាប់លាប់ នឹងជួយឱ្យអ័រម៉ូនមានតុល្យភាព ជម្រុញប្រព័ន្ធដុតរំលាយអាហារ និងជួយឱ្យរាងកាយមានសមត្ថភាពជួសជុលកោសិកាដែលខូចខាតឡើងវិញបានយ៉ាងល្អ។ ការហាត់ប្រាណកម្រិតមធ្យម ១៥០ នាទីក្នុងមួយសប្តាហ៍ រួមជាមួយលំហាត់ប្រាណដែលផ្តោតលើការពង្រឹងកម្លាំង ជួយពង្រឹងសរសៃឈាមបេះដូង សាច់ដុំ ឆ្អឹង និងគុណភាពនៃការគេង ដែលជាកត្តាចាំបាច់បំផុតសម្រាប់ស្ត្រីវ័យអស់រដូវ។ បន្ថែមពីនេះ ការគេងឱ្យទៀងពេល និងការកាត់បន្ថយការប្រើទូរស័ព្ទមុនចូលគេង គឺជាគ្រឹះដ៏សំខាន់ក្នុងការទ្រទ្រង់ប្រព័ន្ធដុតរំលាយអាហារ ជួយដល់ការគ្រប់គ្រងទម្ងន់ និងធានាបាននូវវ័យជរាដែលមានសុខភាពល្អ។ របបអាហារត្រឹមត្រូវ (ដូចជាអូមេហ្គា-៣ ញ៉ាំទឹកឱ្យគ្រប់គ្រាន់ និងទៀងពេល) ជួយកាត់បន្ថយស្ត្រេស ធ្វើឱ្យគេងលក់ស្រួល និងរក្សាតុល្យភាពអារម្មណ៍ឱ្យបានល្អ ទោះបីជាត្រូវប្រឈមនឹងសម្ពាធការងារប្រចាំថ្ងៃក៏ដោយ។ ការស្រាវជ្រាវក៏បានរកឃើញដែរថា ការគាំទ្រពីសង្គមជួយឱ្យស្ត្រីមានផ្លូវចិត្តល្អ និងដោះស្រាយបញ្ហាបានពូកែ។ កាលណាស្ត្រីមានសុខភាពល្អ វានឹងជម្រុញឱ្យគ្រួសារ សហគមន៍ និងសេដ្ឋកិច្ចទាំងមូល រីកចម្រើន និងរឹងមាំទៅតាមនោះដែរ។ សរុបសេចក្តីមកវិញ សុខុមាលភាពក្នុងរយៈពេលយូរអង្វែង កើតចេញពីការជ្រើសរើសថែទាំ និងចិញ្ចឹមបីបាច់រាងកាយឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ជាជាងការចាំទាល់តែមានរោគសញ្ញាឈឺទើបចាប់ផ្តើមការពារ។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពនៅថ្ងៃនេះបានប្រកាសថា កីឡាករអន្តរជាតិលោក Cristiano Ronaldo បានទិញយកភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុន HBL Pro2col Software, LLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន Herbalife និងជាម្ចាស់កាន់កាប់បច្ចេកវិទ្យា Pro2col។   Pro2col គឺជាប្រព័ន្ធប្រតិបត្តិការសុខភាព និងសុខុមាលភាពផ្ទាល់ខ្លួនតាមបែបឌីជីថលជំនាន់ចុងក្រោយបង្អស់របស់ Herbalife ដែលត្រូវបានរចនាឡើងដើម្បីជំរុញការចូលរួមប្រចាំថ្ងៃ ការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាព និងលទ្ធផលដែលអាចវាស់វែងបាន តាមរយៈវិធីសាស្ត្រសុខុមាលភាពដែលផ្អែកលើទិន្នន័យដែលមានរចនាសម្ព័ន្ធច្បាស់លាស់។   លោក Ronaldo បានវិនិយោគទឹកប្រាក់ចំនួន ៧.៥ លានដុល្លារ រួមជាមួយការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្ម និងសិទ្ធិឧបត្ថម្ភដល់ Pro2col Software។ ការវិនិយោគនេះសបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់លោកចំពោះសុខភាព និងអាហារូបត្ថម្ភ។ វាក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់លោកចំពោះអនាគតនៃអាហារូបត្ថម្ភផ្ទាល់ខ្លួន និងចក្ខុវិស័យរបស់ Herbalife ក្នុងការធ្វើឱ្យកម្មវិធីសុខុមាលភាពផ្ទាល់ខ្លួននេះ អាចត្រូវបានប្រើប្រាស់បានទូលំទូលាយទូទាំងពិភពលោក ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាច្នៃប្រឌិត និងសហគមន៍អ្នកចែកចាយដ៏ធំរបស់យើង។   Herbalife បានក្លាយជាដៃគូអាហារូបត្ថម្ភរបស់លោក Ronaldo ចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ដោយលោកបានដើរតួចយ៉ាងសំខាន់ក្នុងការចូលរួមជម្រុញការប្រើប្រាស់អាហារូបត្ថម្ភឱ្យកាន់តែប្រសើរឡើងនៅទូទាំងពិភពលោក។ កន្លងមក Herbalife និងលោក Ronaldo បានសហការគ្នាលើការដាក់ចេញនូវផលិតផល Herbalife24® CR7 Drive ដែលជាភេសជ្ជៈកីឡាដែលត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ និងតម្រូវការសម្រាប់ការលេងកីឡារបស់វីរបុរសបាល់ទាត់ពិភពលោករូបនេះ និងផ្តល់អត្ថប្រយោជន៍ដល់កីឡាករគ្រប់កម្រិតនៅជុំវិញពិភពលោក។   លោក Stephan Gratziani អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ «លោក Cristiano គឺជាដៃគូដ៏មានតម្លៃអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយការសម្រេចចិត្តរបស់លោកក្នុងការទិញយកភាគហ៊ុននៅក្នុង Pro2col គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរបស់យើង»។ «ការវិនិយោគរបស់លោកឆ្លុះបញ្ចាំងពីជំនឿរួមគ្នាលើឥទ្ធិពលនៃអាហារូបត្ថម្ភ ទិន្នន័យ បញ្ញាសិប្បនិម្មិត និងការលើកកម្ពស់ការយល់ដឹងផ្ទាល់ខ្លួន ដើម្បីជំរុញឱ្យលទ្ធផលសុខភាពបុគ្គលកាន់តែប្រសើរឡើងៗ ក៏ដូចជាពង្រឹងទំនុកចិត្តរបស់លោកទៅលើរបស់ Pro2col​ ផងដែរ»។   Pro2col ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដើម្បីបង្កើតផែនការសុខុមាលភាពជាក់លាក់សម្រាប់បុគ្គលនោះ ជាមួយនឹងប្រព័ន្ធតាមដានអាហារូបត្ថម្ភឆ្លាតវៃ។ កម្មវិធីនេះអាចសម្របខ្លួនទៅទៅតាមរបៀបរស់នៅរបស់បុគ្គលម្នាក់ៗ ដែលវានឹងធ្វើឱ្យកម្មវិធីសុខុមាលក្លាយជារឿងសាមញ្ញ និងមានលក្ខណៈឯកជន។ ចំណុចស្នូលរបស់វាគឺ Pro2Score ដែលជាប្រព័ន្ធវាយតម្លៃសុខុមាលភាព នឹងតាមដានចំណុចសំខាន់ៗ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពច្បាស់លាស់ ការលើកទឹកចិត្ត និងទិន្នន័យដែលអាចយកមកអនុវត្តបានជាក់ស្តែង។លើសពីនេះទៅទៀត Pro2col ក៏ផ្តល់ជូនអ្នកចែកចាយឯករាជ្យរបស់ Herbalife នូវឧបករណ៍ចាំបាច់ និងចំណេះដឹងបន្ថែមអំពីវេទិកានេះ ដើម្បីជួយគាំទ្រដល់អតិថិជនរបស់ពួកគេឱ្យទទួលបាននូវកម្មវិធីសុខុមាលភាពផ្ទាល់ខ្លួនដែលអាចចូលប្រើប្រាស់បានដោយងាយ និងអាចពង្រីកវិសាលភាពបានវែងឆ្ងាយបន្តទៀត។   លោក Cristiano Ronaldo បានមានប្រសាសន៍ថា៖ «បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេលជាងមួយទសវត្សរ៍ ទំនាក់ទំនងរបស់យើងមានមូលដ្ឋានលើទំនុកចិត្ត និងចក្ខុវិស័យរួមគ្នា។ ការវិនិយោគលើ Pro2col វាហាក់បីដូចជាការវិវត្តន៍តាមបែបធម្មជាតិដូច្នោះ។ ក្រៅតែអំពីការរតំណាងឱ្យ Herbalife នេះគឺជាការជួយរៀបចំ និងពង្រីកវេទិកាមួយដែលអាចផ្លាស់ប្តូររបៀបដែលមនុស្សអាចយកចិត្តទុកដាក់ទៅលើសុខភាព និងសុខុមាលភាពរបស់ពួកគេបានយ៉ាងពិតប្រាកដ»។ លោកក៏មានប្រសាសន៍បន្ថែមទៀតផងដែរថា «ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកពីរបៀបដែល Herbalife រួមបញ្ចូលគ្នាទាំងវិទ្យាសាស្ត្រ ការច្នៃប្រឌិត និងការគាំទ្រដែលមានលក្ខណៈឯកជន ដើម្បីធ្វើឱ្យបញ្ហាសុខភាព និងសុខុមាលភាពកាន់តែងាយស្រួលចូលប្រើប្រាស់។ ការធ្វើការងាររួមគ្នាជាមួយ Herbalife ដើម្បីបង្កើតអ្វីមួយដែលមានឥទ្ធិពលយូរអង្វែង គឺជាអ្វីដែលជំរុញទឹកចិត្តខ្ញុំនៅក្នុងដំណាក់កាលនៃអាជីពរបស់ខ្ញុំនេះ»។   Pro2col គាំទ្រដល់យុទ្ធសាស្ត្ររយៈពេលវែងរបស់ Herbalife ក្នុងការក្លាយជាវេទិកាសុខភាព និងសុខុមាលភាពដែលតភ្ជាប់គ្នា និងផ្អែកលើទិន្នន័យ ដោយរួមបញ្ចូលនូវផលិតផលដែលមានគុណភាព សហគមន៍ដ៏ធំបញ្ញាសិប្បនិម្មិត និងសមត្ថភាពឌីជីថល ដើម្បីបម្រើអតិថិជនទូទាំងពិភពលោកឱ្យកាន់តែប្រសើរឡើង។ Herbalife បានចាប់ផ្តើមការសាកល្បង (beta rollout) Pro2col ជាដំណាក់កាលជាយុទ្ធសាស្ត្រ ដោយមានគោលបំណងប្រមូលការយល់ដឹងពីអ្នកប្រើប្រាស់ក្នុងទីផ្សារ ដែលនឹងគាំទ្រដល់ការចេញផ្សាយជាលក្ខណៈពាណិជ្ជកម្មកាន់តែទូលំទូលាយនាពេលអនាគល។ បច្ចុប្បន្ន ការចូលប្រើប្រាស់ដំណាក់កាលសាកល្បងនេះ មានសម្រាប់អ្នកចែកចាយ និងអតិថិជននៅក្នុងសហរដ្ឋអាមេរិក កាណាដា និងព័រតូរីកូតែប៉ុណ្ណោះ។ ក្រុមហ៊ុនរំពឹងថានឹងពង្រីកការចូលប្រើប្រាស់ដំណាក់កាលសាកល្បងទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត ដោយចាប់ផ្តើមពីទីផ្សារជ្រើសរើសក្នុងតំបន់ EMEA ក្នុងឆ្នាំ ២០២៦។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។  

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានចេញផ្សាយលទ្ធផលពីការស្ទង់មតិស្តីពីការផ្តល់អំណាចផ្នែកសុខភាព និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ឆ្នាំ២០២៥ (Asia Pacific Health and Economic Empowerment Survey 2025)។ លទ្ធផលបានបង្ហាញពីសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងចំណោមសហគ្រិន ដោយក្នុងនោះសហគ្រិន ៣ នាក់ក្នុងចំណោម ៤ នាក់ (៧៤%) រំពឹងថាសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេនឹងប្រសើរឡើងក្នុងរយៈពេល ១២ ខែខាងមុខនេះ បើប្រៀបធៀបទៅនឹងអ្នកដែលមិនមែនជាសហគ្រិនដែលមានត្រឹមតែពាក់កណ្តាល (៤៨%) ប៉ុណ្ណោះ ដែលមានទស្សនៈដូចគ្នានេះ។ ការស្ទង់មតិនេះក៏បានបង្ហាញឱ្យឃើញពីកម្រិតនៃ 'ភាពម្ចាស់ការលើខ្លួនឯង' ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាព ក្នុងចំណោមសហគ្រិន ដែលមានអត្រាខ្ពស់ជាងគួរឱ្យកត់សម្គាល់ បើធៀបនឹងអ្នកដែលមិនមែនជាសហគ្រិននៅក្នុងតំបន់។ 'ភាពម្ចាស់ការ' ត្រូវបានកំណត់ថាជាសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់ ដើម្បីពង្រឹងសុខុមាលភាពរាងកាយ ផ្លូវចិត្ត និងអារម្មណ៍ (ដែលសំដៅទៅលើ ភាពម្ចាស់ការផ្នែកសុខភាព) និងការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ (ដែលសំដៅទៅលើ ភាពម្ចាស់ការផ្នែកសេដ្ឋកិច្ច) ដែលកម្រិតទាំងនេះមានខ្ពស់ជាង ១៧ ភាគរយ ក្នុងចំណោមសហគ្រិនដែលបានចូលរួមក្នុងការស្ទង់មតិ។ នេះបញ្ជាក់ឱ្យឃើញថាសហគ្រិនទាំងនោះមានការគ្រប់គ្រងសុខភាព និងសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេបានល្អ។ លោក Thomas Harms នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា “ផ្ទុយទៅនឹងជំនឿដ៏ពេញនិយមដែលថាសហគ្រិនភាពគឺពោរពេញទៅដោយស្ត្រេស បើយោងទៅតាមការស្ទង់មតិនេះបង្ហាញថាសហគ្រិន មានភាពសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ច មានទំនុកចិត្ត និងមានម្ចាស់ការទៅលើហិរញ្ញវត្ថុច្បាស់លាស់។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មនុស្សជាច្រើនកំពុងស្វែងរកមធ្យោបាយបង្កើតប្រភពចំណូលបន្ថែម។ ក្រុមហ៊ុន Herbalife ប្តេជ្ញាគាំទ្រពួកគេដោយជួយពង្រឹងសុខភាព និងសុខុមាលភាពរបស់ពួកគេ ព្រមទាំងផ្តល់ឱកាសសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មសម្រាប់ខ្លួនឯង ក្នុងនាមជាអ្នកចែកចាយឯករាជ្យ”។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងខែតុលា ដោយមានអ្នកចូលរួម ៨,៥០៥ នាក់ (ក្នុងនោះមានសហគ្រិន ២,២៤៥ នាក់) មកពី ១១ ប្រទេសក្នុងតំបន់រួមមាន៖ អូស្ត្រាលី ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។ សហគ្រិនបង្ហាញទំនុកចិត្តខ្ពស់លើសុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួន នៅទូទាំងតំបន់ សហគ្រិនមានទំនោរមើលឃើញស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេក្នុងផ្លូវវិជ្ជមាន។ ក្នុងនោះមានសហគ្រិន ៤៣% បានវាយតម្លៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ពួកគេថាស្ថិតក្នុងកម្រិត "ល្អ" ខណៈដែលអ្នកមិនមែនជាសហគ្រិនមានត្រឹមតែ ២៥% ប៉ុណ្ណោះដែលយល់ឃើញបែបនេះ។ ចំពោះការរំពឹងទុកទៅថ្ងៃមុខវិញ សហគ្រិនរហូតដល់ ៧៤% រំពឹងថាស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេនឹងប្រសើរឡើងក្នុងរយៈពេល ១២ ខែខាងមុខ ក្នុងពេលដែលអ្នកមិនមែនជាសហគ្រិនមានចំនួនមិនដល់ពាក់កណ្តាល (៤៨%) ផង ដែលមានទំនុកចិត្តក្នុងកម្រិតដូចគ្នានេះ។ បុគ្គលដែលជាសហគ្រិនក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ក្នុងការសម្រេចឱ្យបាននូវគោលដៅរបស់ពួកគេ៖ គោលដៅរយៈពេលខ្លី (១២ ខែ)៖ ពាក់កណ្តាលនៃសហគ្រិន (៥០%) មានទំនុកចិត្តថានឹងសម្រេចបានគោលដៅសេដ្ឋកិច្ចរបស់ខ្លួន ដែលចំនួននេះខ្ពស់ជាងអ្នកមិនមែនជាសហគ្រិនរហូតដល់ ២៣ ភាគរយ។ គោលដៅរយៈពេលវែង (៥ ឆ្នាំ)៖ ៥១% នៃសហគ្រិនមានទំនុកចិត្តថានឹងសម្រេចបានគោលដៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលខ្ពស់ជាងអ្នកដែលមិនមែនជាសហគ្រិនចំនួន ២១ ភាគរយ។ ភាពម្ចាស់ការលើខ្លួនឯង ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាពក្នុងចំណោមសហគ្រិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រៅពីភាពជឿជាក់ និងសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅថ្ងៃអនាគត លទ្ធផលក៏បានបង្ហាញផងដែរថា សហគ្រិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមាន "ភាពម្ចាស់ការលើខ្លួនឯង" ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាព។ ៦ នាក់ ក្នុងចំណោម ១០ នាក់ ឬស្មើរនឹង ៥៩% នៃសហគ្រិនដែលចូលរួមការអង្កេតនេះបាននិយាយថា ពួកគេយល់ថាខ្លួនមានសមត្ថភាពជាម្ចាស់ការក្នុងការសម្រេចចិត្ត ដើម្បីកែលម្អស្ថិរភាពហិរញ្ញវត្ថុ និងសុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួន ដែលចំនួននេះគឺខ្ពស់ជាង ១៨ ភាគរយ បើធៀបទៅនឹងអ្នកមិនមែនជាសហគ្រិនដែលមានត្រឹម ៣៩%។ ភាពម្ចាស់ការលើផ្នែកសុខភាពក៏មានកម្រិតខ្ពស់ដូចគ្នាដែរក្នុងចំណោមសហគ្រិន ដោយមានរហូតដល់ ៦៥% ដែលយល់ថាខ្លួនមានសមត្ថភាពម្ចាស់ការលើខ្លួនឯង បើធៀបនឹងអ្នកមិនមែនជាសហគ្រិនដែលមានត្រឹមតែ ៤៨%។ ភាពម្ចាស់ការលើខ្លួនឯងនេះហើយ ដែលអាចពន្យល់បានថា ហេតុអ្វីបានជាសហគ្រិនបង្ហាញទំនុកចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខភាពរបស់ពួកគេក្នុងរយៈពេល ១២ ខែខាងមុខ។ ច្រើនជាងពាក់កណ្តាល (៥៦%) នៃសហគ្រិន ជឿជាក់ថាពួកគេអាចសម្រេចបាននូវគោលដៅសុខភាពក្នុងរយៈពេល ១២ ខែខាងមុខ ខណៈដែលអ្នកមិនមែនជាសហគ្រិនមានត្រឹមតែ ៣៣% ប៉ុណ្ណោះដែលជឿជាក់បែបនេះ។ ទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ច ការរកឃើញនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីចំណងទាក់ទងគ្នាយ៉ាងជិតស្និទ្ធនៃភាពជាម្ចាស់ការទៅលើ សុខភាព និង សេដ្ឋកិច្ច។ អ្នកដែលមានសមត្ថភាពពេញលេញក្នុងការពង្រឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ក៏ច្រើនតែមានទំនុកចិត្តខ្ពស់ក្នុងការថែទាំសុខភាពរបស់ពួកគេដូចគ្នា។ នេះមានន័យថាភាពជឿជាក់លើការគ្រប់គ្រងលុយកាក់ និងភាពជឿជាក់លើការគ្រប់គ្រងសុខភាព គឺតែងតែដើរទន្ទឹមគ្នា។ ដោយសារមានការម្ចាស់ការទៅលើការសម្រេចចិត្ត ការកំណត់គោលដៅ ការបែងចែកពេលវេលា និងធនធាន ព្រមទាំងជម្រើសនៃការរស់នៅ សហគ្រិនជឿជាក់ថាខ្លួនមានសក្ដានុពលដើម្បីធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត។ ភាពម្ចាស់ការលើខ្លួនឯងនេះហើយដែលជួយបង្កើនទំនុកចិត្ត និងនាំមកនូវលទ្ធផលល្អទាំងផ្នែកសុខភាព និងសេដ្ឋកិច្ច។ វាជាភស្តុតាងបញ្ជាក់ថា នៅពេលដែលយើងចេះគ្រប់គ្រងការសម្រេចចិត្តលើសុខភាព និងសេដ្ឋកិច្ចដោយខ្លួនឯង យើងនឹងអាចផ្លាស់ប្តូរទាំងអនាគត និងជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង។   អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

(ភ្នំពេញ)៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានរៀបចំ កម្មវិធីអាហារូបត្ថម្ភលើកទី៣នៅលើទឹកដីកោះនរា រាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងបំពាក់បំប៉ន និងពង្រឹងនូវចំណេះដឹងចាំបាច់អំពីអាហារូបត្ថម្ភ និងតួនាទីដ៏សំខាន់របស់វាក្នុងសុខភាពទូទៅ និងសុខុមាលភាពប្រចាំថ្ងៃក៏ដូចជាចូលរួមលើកទឹកចិត្តឱ្យមានការទទួលយកនូវទម្លាប់រស់នៅដែលមានសុខភាពល្អ និងសកម្មផងដែរ។   កម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ បានទាក់ទាញអ្នកចូលរួមរាប់រយនាក់ ដែលក្នុងចំណោមពួកគេជាច្រើននាក់មានឱកាសទទួលបានការណែនាំអំពីអាហារូបត្ថម្ភ និងកាយសម្បទាផ្ទាល់ខ្លួនពីអ្នកជំនាញសុខភាព និងអាហារូបត្ថម្ភកំពូលៗ ក៏ដូចជាទទួលបានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដោយឥតគិតថ្លៃផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានរួមបញ្ចូលនូវសកម្មភាពកំសាន្តសប្បាយៗជាច្រើនទៀតផងដែរ ដែលរួមមាន ការរត់លេងកម្សាន្ត 5K (5K Fun Run), ការទទួលទានអាហារក្រឡុកដោយឥតគិតថ្លៃ, ការរាំ Zumba, Experience Pass(បាល់ទាត់ខ្នាតតូច, បាល់ទាត់លើតុ, វាយសី, កីឡាបាល់បោះ), មាតិកាចែករំលែកអំពីសុខភាព (Doctor Talk) ដោយ លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី, ការពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យសកល និង ការ៉េម F1 ដែលធ្វើពីផលិតផល Formula 1 របស់យើងផ្ទាល់តែម្តង។ លើសពីនេះទៅទៀត ស្តង់បង្ហាញរបស់ក្រុមហ៊ុន Herbalife កម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះបានជម្រុញការពិភាក្សា និងសកម្មភាពដែលផ្តោតលើសុខភាព និងអាហារូបត្ថម្ភ ដោយបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។   លោក Vu Van Thang ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានថ្លែងថា៖ «យើងពិតជារីករាយខ្លាំងណាស់ដែលកម្មវិធីអាហារូបត្ថម្ភនៅរាជធានីភ្នំពេញបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយទៀតចំពោះការប្តេជ្ញាចិត្តមិនរាថយរបស់យើងក្នុងការលើកកម្ពស់ស្មារតី សុខភាព និងសុខុមាលភាព និងសហគមន៍នៅក្នុងប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្តសាធារណជនឱ្យទទួលយកនូវរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ពួកយើងក៏មានមោទកភាពយ៉ាងរីករាយផងដែរ ដែលអ្នកចែកចាយឯករាជ្យ និងបុគ្គលិកទាំងអស់របស់យើងបានចូលរួមខ្នះខ្នែងយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ»។ កម្មវិធីអាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife ត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០២៣ ហើយក៏បានក្លាយជាព្រឹត្តិការណ៍សុខភាពសាធារណៈប្រចាំឆ្នាំមួយនៅក្នុងរាជធានីភ្នំពេញ ដែលទាក់ទាញការចូលរួមពីមនុស្សរាប់រយនាក់ទូទាំងប្រទេស។ អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Top