និន្នាការថ្មីៗនៃការធ្វើដំណើរកម្សាន្ត
ដឹងទេថានិន្នាការនៃការធ្វើដំណើរកម្សាន្តបានដើរដល់ណាហើយ? ជាទូទៅគេចូលចិត្តទៅណា? ដើរលេងលក្ខណៈបែបណា? យករបស់បែបណាខ្លះជាប់ខ្លួន? ជាពិសេស ផ្នត់គំនិតទៅលើការធ្វើដំណើរកម្សាន្តមានការផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះ?
ពោរពេញដោយបទពិសោធន៍ និងចំណាប់អារម្មណ៍អំពីការធ្វើដំណើរកម្សាន្ត កញ្ញា ស្រុង ចាន់រតនា (ណាណា) នាយកផ្នែកទីផ្សារនៃហាងCentral Mall ដែលជាហាងលក់ផលិតផលសុទ្ធ និងនាំចូលផ្តាច់មុខលើផលិតផលម៉ាកយីហោល្បីៗជាច្រើន និងផ្តោតលើការធ្វើដំណើរផ្ទាល់តែម្តងនោះ នឹងចែករំលែកទៅកាន់អ្នកទាំងអស់គ្នាអំពីនិន្នាការ ឬក៏ទំនោរនៃការធ្វើដំណើរដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។
សឹងតែគ្រប់គ្នាចូលចិត្តដើរលេងជាងមុន…
និយាយដល់ការដើរលេង អ្នកណាមិនញញឹម?ដូចគ្នានឹងកញ្ញា ណាណា ដែលញញឹមបណ្តើរ និយាយបណ្តើរថា «និន្នាការនៃការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន ហាក់បង្វែរមករកការធ្វើដំណើរកម្សាន្តយ៉ាងគួរឲ្យកត់សម្គាល់ នេះអាចមកពីការចេះបារម្ភអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួន វឌ្ឍនភាពនៃតំបន់ទេសចរណ៍ ក៏ដូចជាការជម្រុញផ្លូវចិត្តតាមរយៈរូបភាពផ្សេងៗ មិនថាពីបុគ្គលជោគជ័យ ឬសង្គមជុំវិញខ្លួន និងប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយជាដើម»។
ភាគច្រើនចូលចិត្តដើរលេងលក្ខណៈ…
«ដំណើរកំសាន្តមានច្រើនប្រភេទដូចជាការដើរលេងស្ពាយសាកាដូ បែបលំហែកាយ បែបផ្សងព្រេង និងការដើរលេងលក្ខណៈការងារជាដើម។ ដោយឡែក ប្រជាជននៅកម្ពុជាយើងភាគច្រើន និយមចូលចិត្តដំណើរកម្សាន្តបែបកូនកាត់ គឺបែបលំហែ និងការផ្សងព្រេង ដោយយើងឃើញមានជាការបោះតង់ត្រឹម២ ទៅ៣យប់
នៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា។ ចំណែកដំណើរកម្សាន្តរបស់នារីៗវិញ ច្រើនតែជាការទិញទំនិញ (shopping)ជាពិសេស គឺនៅក្រៅប្រទេស»។
និយាយដល់សកម្មភាពពេញនិយមវិញគឺ…
«ភាគច្រើនឃើញថា មិនថាគេ មិនថាខ្ញុំគឺចូលចិត្តសាកអ្វីដែលថ្មីៗ ជាពិសេសគឺទៅភ្លក្សម្ហូបដែលល្បីតាមតំបន់ ហើយដែលខានមិនបាននោះ គឺការផ្តិតយករូបភាពស្អាតៗ ឬការថតជាវីដេអូបន្តផ្ទាល់ ឬមិនផ្ទាល់ចែកចាយទៅលើបណ្តាញសង្គមផ្សេងៗ ក៏ដូចជាសកម្មភាពទៅតាមតំបន់តែម្តងដូចជាតំបន់ដងព្រែកត្រូវជិះទូកKayakជាដើម» ។
កន្លែងទេសចរណ៍ដែលពេញនិយម…
«៣តំបន់រួមមាន តំបន់អភិវឌ្ឍ តំបន់អភិរក្ស និងតំបន់ធម្មជាតិគឺជាគោលដៅទេសចរណ៍ដែលកំពុងមានសក្តានុភាព ដោយតំបន់អភិវឌ្ឍជាកន្លែងដែលគ្រប់គ្នាចង់ទៅដល់មុនគេ និងចង់ដឹងអំពីការផ្លាស់ប្តូររបស់វា ហើយតំបន់អភិរក្ស គឺជាកន្លែងដែលបង្កប់ដោយប្រវត្តិសាស្រ្ត អាថ៌កំបាំង និងភាពអស្ចារ្យដ៏គួរឲ្យចង់ស្វែងយល់ និង
ចុងក្រោយគឺតំបន់ធម្មជាតិដែលមានភាពទាក់ទាញដោយអ្វីៗដែលកើតឡើងដោយខ្លួនឯង»។
ការត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដ៏ពេញនិយម…
«ទីកន្លែងដែលចង់ទៅ ពេលវេលាដែលត្រូវទៅ រយៈពេលចំណាយនៅទីនោះ កញ្ចប់ថវិកាគួរមាន និងជាពិសេស គឺការរៀបចំសម្ភារៈដោយឆ្លាតវៃសម្រាប់ការធ្វើដំណើរតែម្តង សុទ្ធតែជាអ្វីដែលយើងត្រូវគិតដល់នៅពេលរៀបចំដំណើរកម្សាន្តណាមួយ»។
ជាក់ស្តែង ចំពោះការត្រៀមសម្ភារៈចម្បងៗត្រូវគិតលើគន្លឹះមួយចំនួនដែលអ្នកមិនសូវចាប់អារម្មណ៍ដូចជា៖
វ៉ាលិស
វ៉ាលិសមានសារសំខាន់ខ្លាំងណាស់ចំពោះដំណើរកម្សាន្ត ដោយវាជាអ្នកផ្ទុកនូវសម្ភារៈតូចធំដែលអ្នកត្រូវការជាចាំបាច់ ដោយធានាថាសម្ភារៈទាំងនោះមានសុវត្ថិភាព និងរក្សាបាននូវគុណភាព។ ដូចនេះ គុណភាពវ៉ាលិសផ្ទាល់ គឺជាអ្វីដែលត្រូវគិតដល់មុនគេ ដោយសារពេលធ្វើដំណើរ វ៉ាលិសរបស់អ្នកចៀសមិនផុតពីការប៉ះទង្គិចដោយការបោះបោកបន្តិចបន្តួច ជាពិសេសប្រសិនអ្នកធ្វើដំណើរឆ្ងាយៗ ដែលអាចនាំផលប៉ះពាល់ដល់សម្ភារៈនៅខាងក្នុង។
ក្រៅពីនោះ វ៉ាលិសដែលល្អនឹងធ្វើឲ្យអ្នកមានទំនុកចិត្ត មិនថាធ្វើដំណើរទៅទីណា និងផ្តល់ឲ្យអ្នកនូវរូបភាពជាអ្នកអាជីព មិនផ្តល់ការរំខានពេលធ្វើដំណើរដូចជាបែកបាក់ លឺសម្លេងខូចរូត ឬដៃអូសជាដើម ជាពិសេស គឺវាផ្តល់នូវការសន្សំសំចៃទៅវិញ ពីព្រោះវាធន់ និងអាចប្រើប្រាស់បានយូរជាវ៉ាលិសធម្មតាបានដល់៣ ទៅ៥ដង និងមានការធានារយៈពេលច្រើនឆ្នាំទៀតផង។
ស្បែកជើង
ការធ្វើដំណើរកម្សាន្តនីមួយៗ គឺត្រូវការដើរ ហើយដើរច្រើនទៀតផង ឬក៏អ្នកអាចចំណាយពេលមួយថ្ងៃពេញពាក់វា ដូចនេះស្បែកជើងរបស់អ្នកត្រូវតែប្រាកដថាអាចផ្តល់ផាសុកភាពដល់ជើងរបស់អ្នក មិនឲ្យក្លិនរំខាន មិនឲ្យឈឺ ឬពិបាកដើរ និងផ្តល់ភាពរហ័សរហួន ដើម្បីធ្វើឲ្យការធ្វើដំណើររបស់អ្នកកាន់តែងាយស្រួល និងមិនសូវនឿយហត់។
សម្លៀកបំពាក់
សម្លៀកបំពាក់មិនសូវចោទជាបញ្ហានោះទេ ចំពោះការដើរលេងធម្មតា។ ផ្ទុយទៅវិញ ដំណើរកម្សាន្តបែបផ្សងព្រេង ទាមទារនូវសម្លៀកបំពាក់ដែលមានលក្ខណៈពិសេសជាមួយនឹងគុណភាពល្អ ដើម្បីធានាថាការពាក់រយៈពេលយូរ នឹងមិនផ្តល់ភាពស្អុះស្អាប់ ឬស្កៀបរមាស់ ហើយជាទូទៅគួរប្រើជាសាច់ក្រណាត់ដែលអាចធន់នឹងទឹក ឬការប្រឡាក់ផ្សេងៗ។
សម្ភារៈបន្ទាប់បន្សំ
វាអាចខុសគ្នាទៅតាមប្រភេទដំណើរកម្សាន្តសកម្មភាព និងតំបន់ដែលគ្រោងនឹងទៅ។ ឧទាហរណ៍ ក្នុងករណីប្រភេទដំណើរកម្សាន្តបោះតង់ អ្នកគួរមានតង់ ពិល កូនភួយ និងខ្នើយជាដើម។
«និយាយរួមទៅ អ្នកធ្វើដំណើរសម័យថ្មីគួរតែដឹងពីការនិយមថ្មីៗ ហើយបើធ្វើដំណើរកម្សាន្ត គឺត្រូវធ្វើដំណើរជាមួយនឹងគុណភាព ទើបគេហៅថាជាអ្នកដើរលេងអាជីព!» បញ្ចប់ដោយខ្លី តែមានន័យពីកញ្ញា ណាណា...