លំហាត់ប្រាណជំនួយដំណេកឲ្យកាន់តែប្រសើរ
តើអ្នកមានបញ្ហាដំណេកមែនឬទេ? តើអ្នកតែងតែជួបប្រទះនឹងភាពលំបាកក្នុងការទទួលទានដំណេកមែនទេ? វាអាចបណ្តាលមកពីកត្តាជាច្រើនដែលលោកអ្នកអាចនឹងមិនបានចាប់អារម្មណ៍ ឬបានចាប់អារម្មណ៍ទទួលដឹងលឺហើយ តែមិនអាចចៀសវាងបាន។
ក្រៅពីរបបអាហារ និងទម្លាប់ប្រចាំថ្ងៃដែលអ្នកគួរផ្លាស់ប្តូរ យោគៈក៏អាចជាដំណោះស្រាយដ៏ល្អមួយសម្រាប់បញ្ហានេះផងដែរ។ ចង់ដឹងទេថា តើវាពិតជាមានប្រសិទ្ធភាពយ៉ាងណានោះ សូមធ្វើការសាកល្បងដោយផ្ទាល់ជាមួយនឹងចលនាយោគៈដូចខាងក្រោម ៖
ការតាំងសមាធិរយៈពេលខ្លីអង្គុយសម្រាកលើគ្រែ ដោយធ្វើការបត់ជើង ឬពន្លាតជើងឲ្យត្រង់ពីមុខ(បែបណាក៏បាន ឲ្យតែគិតថាស្រួល)។ អង្គុយចុះ ហើយផ្អែកខ្នងលើខ្នើយបន្តិច។ បិទភ្នែក ដោយដាក់ដៃលើភ្លៅ ហើយធ្វើការដកដង្ហើមឲ្យបានវែងៗ។
Savasana
ពន្លាតជើងចេញទៅក្រៅ នៅស្ងៀមមួយសន្ទុះ។ ប្រសិនបើអ្នកចូលចិត្តគេងក្នុងរូបភាពមួយនេះ អ្នកក៏គេងលក់ស្កប់ស្កល់តែម្តង។ទៅដៃមួយនោះ។ ធ្វើដូចគ្នាចំពោះមួយចំហៀងខ្លួនទៀត។
Bend Knee Lying Down Twist
ពត់ជង្គង់ទៅកាន់ដើមទ្រូង ហើយដាក់ជើងខ្វែងនឹងដងខ្លួន។ បង្វែរក្បាលទៅទិសផ្ទុយ ហើយដាក់ដៃឲ្យចេញជារាងអក្សរ T។
Half Happy Baby
ពត់ជង្គង់ម្តងទៀត ដោយព្យាយាមទាញជើងឲ្យបែរទៅរកដំបូលខាងលើ។ ហើយព្យាយាមបន្ទន់ជង្គង់ទៅកាន់ក្លៀក។
Hamstring Stretch
ពន្លាតជើងឲ្យត្រង់ឆ្ពោះទៅរកដំបូល។ ប្រើដៃចាប់ផ្នែកខាងក្រោយជង្គង់ ឬនៅក្បែរកជើង។ ដាក់ជើងឲ្យត្រង់ ហើយទាញវាតិចៗមកជិតក្បាលម្តងៗបន្តិច រាល់ពេលដកដង្ហើមចេញម្តងៗ។ ធ្វើដូចគ្នាចំពោះមួយចំហៀងទៀត។ ត្រូវធ្វើចលនានេះដោយថ្នមៗ ដោយកុំប្រឹងអស់ពីកម្លាំងពេក។ វានឹងជួយបន្ថយភាពតានតឹងដែលមាននៅសេសសល់ក្នុងខ្លួនរបស់អ្នក មុនពេលចូលគេង។ ពន្លាតជើងនៅចំពីមុខដងខ្លួន ហើយបន្ទន់ខ្លួនថ្នមៗមកកាន់ជើងនោះ។
ពន្លាជើងទៅមុខ ហើយខ្នងត្រង់
ស្រដៀងនឹងចលនាខាងលើដែរ ប៉ុន្តែបន្ទាប់ពីធ្វើការពន្លាតជើងយឺតៗទៅមុខ អ្នកអាចបន្ទន់ជង្គង់ម្តងបន្តិចៗរហូតដល់អ្នកអាចចាប់កាន់ជើងរបស់ខ្លួនឯងបាន ហើយសឹមធ្វើការបន្ទន់ជង្គង់យ៉ាងណាឲ្យខ្នងរបស់អ្នកនៅត្រង់។
បន្ទន់ខ្លួនទៅមុខ
អង្គុយពែនភ្នែនឲ្យស្រួលរួចបន្ទន់ត្រគាកទៅមុខ ដោយដាក់ដៃត្រដាងទៅមុខ។
បង្វិលខ្លួនដោយអង្គុយ
អង្គុយពែនភ្នែនធម្មតា ហើយបង្វិលដងខ្លួនបន្តិចទៅចំហៀង ឬទៅក្រោយ រួចធ្វើបង្វិលដូចគ្នាទៅមួយចំហៀងទៀត។
គេង
បង្វែរខ្លួនទៅចំហៀង ហើយរីករាយជាមួយនឹងដំណេកដ៏ស្កប់ស្កល់ពេញមួយយប់របស់អ្នក។
«អ្នកគួរចងចាំថា យោគៈទាំងប៉ុន្មានខាងលើនេះនឹងជួយសម្រួលដល់ដំណេករបស់លោកអ្នក ហេតុនេះហើយអ្នកមិនគួរអនុវត្តវាខ្លាំងក្លាពេកឲ្យដូចជាលំហាត់ប្រាណ ឬយោគៈដែលជួយបន្ថែមភាពរឹងមាំ ឬភាពរហ័សរហួន ដល់ថ្នាក់ឈឺចុកចាប់លើដងខ្លួននោះទេ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលឈឺឆ្អាល និងស្រលាញ់សុខភាពរបស់ខ្លួនឯងនោះ អ្នកចាំបាច់ត្រូវគេងឲ្យបានគ្រប់គ្រាន់ ហើយដំណេកនោះទៀតសោតក៏គួរតែជាដំណេកដែលស្កប់ស្កល់យ៉ាងពិតប្រាកដដែរ»។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ