មេរោគ ក្រពះ អេលីកូបាក់ទែ (H. Pylori)
មេរោគក្នុងក្រពះ (Helicobacter Pylori or H.pylori) គឺជាមេរោគម្យ៉ាងដែលស្ថិតនៅក្នុងក្រុម ក្រាមអវិជ្ជមាន (gram-negative) ហើយជាក្រុមមេរោគមួយប្រភេទដែលមានលទ្ធភាពអាចរស់នៅក្នុងទឹកអាស៊ីតក្រពះរបស់មនុស្សយើងបាន ។ ច្រើនជាង ៥០% នៃប្រជាជនក្នុងពិភពលោក មានផ្ទុកមេរោគនេះ ហើយច្រើនជាង ៨០% អ្នកដែលមេរោគនេះនៅក្នុងខ្លួន ឥតមានរោគសញ្ញា។ ការចម្លងរបស់មេរោគ H.pylori គឺមានឡើងតាមរយៈការហូបអាហារដែលមិនមានអនាម័យ និងតាមរយៈការប៉ះពាល់ជាមួយទឹកមាត់ និងលាមកអ្នកជំងឺផងដែរ។
ក) មេរោគ H.pylori នេះវាមានសម្ថភាពពិសេសមួយដែលអាចបង្កឲ្យមានការបញ្ចេញជាតិអាស៊ីតក្រពះច្រើនលើសពីកម្រិតតធម្មតានៃតម្រូវការប្រចាំថ្ងៃរបស់យើង ដែលអាចបណ្តាលឲ្យមានការលើសជាតិអាស៊ីតក្នុងក្រពះ វិបត្តិនៃការរំលាយអាហារ ជំងឺរលាកសាច់ក្រពះរាំរ៉ៃ ជំងឺដំបៅក្រពះ និង ជំងឺមហារីកក្រពះផងដែរ ។
ខ) ការពិនិត្យ និង ស្វែងរកវត្តមាននៃ មេរោគ H.pylori នេះនៅលើគ្រប់អ្នកជំងឺដែលមានសញ្ញាឈឺក្រពះ គឺមានសារៈសំខាន់បំផុតក្នុងការព្យាបាលអ្នកជំងឺក្រពះឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់ និង ជួយអ្នកជំងឺ ដើម្បីការពារការវិវត្តរាំរ៉ៃ និង មានសភាពធ្ងន់ធ្ងរនៃបញ្ហាក្រពះបាន ។
គ) រោគសញ្ញា និង ផលវិបាកដែលអាចកើតមាននៅលើអ្នកជំងឺដែលមានផ្ទុកមេរោគ ក្រពះនេះមានដូចជា ៖
+ វិបត្តិនៃការរំលាយអាហារ
+ រលាកក្រពះ រាំរៃ និង មិនជាដាច់ក្រោយការព្យាបាល
+ ដំបៅក្រពះរាំរៃ ហើយអាចបង្កការហូរធ្លាក់ឈាមពីប្រដាប់រំលាយអាហារ
+ ការបាត់បង់ និង ខ្វះគ្រាប់ឈាមក្រហម
+ ដុំមហារីកក្នុង ក្រពះ ។ល។
ឃ) វិធីផ្សេងៗក្នុងការពិនិត្យមេរោគ H.pylori:
+ ធ្វើការយកទឹករំអិល និង វិភាគសាច់ក្រពះតាមរយៈ Fibroscopie gastrique (Anapath),
+ ធ្វើការវិភាគសាច់ក្រពះតាមរយៈ Test rapide à l'Uréase
+ ធ្វើការពិនិត្យលាមក (Stool Antigen test)
+ វិធីវិភាគតាមខ្យល់ដង្ហើម (test resporatoire à C13 និង C14)
+ ការពិនិត្យរក Anticorp H.pylori នៅក្នុងឈាម ។
ង) ការព្យាបាល
សូមមកពិនិត្យ និងទទួលការប្រឹក្សាពីក្រុមវេជ្្ជបណ្ឌិតឯកទេសជំនាញ ប្រកបដោយបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវការព្យាបាលដ៏មានប្រសិទ្ធភាព ។
***** គួរកត់សម្គាល់ដែរថា ការសំលាប់មេរោគក្រពះ បានជោគជ័យអាចកាត់បន្ថយអត្រាប្រឈម និង ជំងឺមហារីកក្រពះបានប្រមាណជា 40% យ៉ាងងាយស្រួល ។