Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

Menu ងាយៗ សម្រាប់អ្នកចង់សម្រកទម្ងន់

របបអាហារគឺសំខាន់ស្រាប់ហើយ ប្រសិនបើនិយាយដល់ការសម្រកទម្ងន់ ដូចនេះអ្នកត្រូវស្វែងរករូបមន្តអាហារ ឬភេសជ្ជៈដែលមានប្រសិទ្ធភាព និងមិនផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នក ដើម្បីទទួលបានជោគជ័យលើគម្រោងនេះ។ សាកល្បង Menu ដែល ណែនាំដោយ Health Time   ហើយតាមដានលទ្ធផលទាំងអស់គ្នា…

. ទឹកក្រូចឆ្មារលាយជាមួយគ្រាប់ជី

គុណសម្បត្តិ៖ ផលិតផលធម្មជាតិទាំងពីរមានគុណប្រយោជន៍រៀងខ្លួន ក្នុងការជួយសម្រកទម្ងន់ និងជួយឲ្យអ្នក្មេងជាងវ័យ។ នៅពេលលាយសារធាតុទាំងពីរចូលគ្នា វាបានបង្កើនប្រសិទ្ធភាព និងរសជាតិទ្វេឡើង។ អ្នកអាចញ៉ាំបានគ្រប់ពេលដែលអ្នកស្រេកទឹក ពិសេសគឺនៅពេលព្រឹក។

គ្រាប់ជី៖ មានតួនាទីជាពពួកប្រឆាំងអុកស៊ីតកម្ម និងជាប្រភពនៃសារធាតុសរសៃ (Fiber) ព្រមទាំងជាតិទឹកយ៉ាងសំខាន់សម្រាប់អ្នកដែលចង់សម្រកទម្ងន់។ តាមរបាយការណ៍របស់ Harvard Medical School ការញ៉ាំសារធាតុសរសៃអាចជួយសម្រកទម្ងន់បាន ដោយមិនចាំបាច់បន្ថយរបបអាហាររាល់ថ្ងៃក៏បាន។ អ្នកអាចញ៉ាំគ្រាប់ជីជំនួសអាហារពេលព្រឹកផងដែរដោយវាផ្តល់ឲ្យអ្នកនូវភាពឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារ។

ក្រូចឆ្មារ៖ សម្បូរទៅដោយ វីតាមីន សារធាតុរ៉ែពពួកប្រឆាំងអុកស៊ីតកម្ម និងជាប្រភពថាមពលសម្រាប់អ្នកកំពុងសម្រកទម្ងន់ដូចគ្នា។ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយកូឡេស្តេរ៉ូលក៏ដូចជាជួយថែរក្សស្បែករបស់អ្នកពីស្នាមជ្រីវជ្រួញ និងជម្រុញឲ្យខ្លួនរបស់អ្នកផលិតនូវពពួកកូឡាជែន។

វិធីធ្វើ៖ លាយគ្រាប់ជី១ស្លាបព្រាបាយ និងក្រូចឆ្មាមួយចំហៀង ក្នុងទឹកមួយកែវ រួចទុករយៈពេល១០នាទីមុនពេលពិសា ដើម្បីឲ្យគ្រាប់ជីរីកបានល្អ ហើយអ្នកអាចបន្ថែមទឹកកកអនាម័យតាមតែអ្នកចង់បាន។

. ទឹកក្រូចពោធិ៍សាត់ច្របាច់ ក្រូចឆ្មារ និងទឹកឃ្មុំ

គុណសម្បតិ្ត៖ លាយកូ្រចឆ្មារ និងកូ្រចពោធិ៍សាត់កាន់តែធ្វើឲ្យកើនឡើងនូវបរិមាណ និងប្រសិទ្ធិភាពរបស់វីតាមីនC ដែលជួយអ្នកឲ្យសម្រកទម្ងន់បានលឿន។ គួរញ៉ាំមុនពេលទទួលទានអាហារពេលព្រឹកដើម្បីបានប្រសិទ្ធភាពកាន់តែល្អ។

ទឹកឃ្មុំ៖ ជាប្រភេទស្ករធម្មជាតិដែលមានប្រូតេអ៊ីន ជាតិទឹក ថាមពល ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែមួយចំនួនផងដែរ។ វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងចំពោះអ្នកលើសទម្ងន់ កាត់បន្ថយកូឡេស្តេរ៉ូល និងមិនធ្វើឲ្យអ្នកឡើងទម្ងន់ បើប្រៀបធៀបនឹងប្រភេទស្ករដទៃ។ ម្យ៉ាងទៀត ទឹកឃ្មុំមានតួនាទីពន្លឿនការធ្វើមេតាបូលីសខ្លាញ់ និងកាត់បន្ថយអ័រម៉ូនស្ត្រេសផងដែរ។

វិធីធើ្វ៖ ច្របាច់កូ្រចឆ្មារ ១ចំណិត ក្នុងទឹកកូ្រចពោធិ៍សាត់ច្របាច់២កូនកែវ រួចបន្ថែមស្លឹកជីអង្កាម ២ ឬ៣ទង អំបិលមួយភាគបីស្លាបព្រាបាយ និងចុងក្រោយថែមទឹកឃ្មុំមួយស្លាបព្រាបាយហើយយកវាទៅដាក់ក្នុងម៉ាស៊ីនក្រឡុក និងអាចលាយជាមួយទឹកកកទៀតក៏បាន។

. ក្រូចឆ្មារ ត្រសក់ និងខ្ញីត្រាំទឹក

គុណសម្បតិ្ត៖ កូ្រចឆ្មារ ត្រសក់ និងខី្ញ សុទ្ធតែជាបន្លែដែលអ្នកអាចរកបានក្នុងផ្ទះបាយរបស់អ្នក និងមានប្រយោជន៍ជាច្រើន។ បន្ថែមលើការញ៉ាំទឹកធម្មតា យើងគ្រាន់តែបន្ថែមចំណិតបន្លែខាងលើ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ និងអាចជួយសម្អាតប្រព័ន្ធរំលាយអាហារ ជាពិសេសជួយដល់អ្នកដែលចង់សម្រកទម្ងន់តែម្តង។

ត្រសក់៖ ជាប្រភេទបន្លែដែលមានកាឡូរីតិចជាងគេ ដោយចំណិតត្រសក់មួយកូនកែវមានតែ១៤កាឡូរីប៉ុណ្ណោះ មានជាតិទឹកជាង៩០ភាគរយដែលវាអាចផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់សារពាង្គកាយ។ លើសពីនេះទៀត ត្រសក់មានផ្ទុកនូវ វីតាមីនK វីតាមីនC ប៉ូតាស្យូម និងម៉ាញេស្យូម ដែលមានតួនាទីប្រឆាំងជាតិពុល និងបន្ថយជាតិខ្លាញ់។

ខ្ញី៖ ជាប្រភេទបន្លែដែលមានតួនាទី ប្រឆាំងអុកស៊ីតកម្ម និងជួយបំបាត់ជាតិពុលពីរាងកាយ។ វាមិនគ្រាន់តែជួយដល់ការកាត់បន្ថយកូលេស្តេរ៉ូលទេ តែវាក៏បានជួយរក្សាកម្តៅក្នុងខ្លួន ដោយជួយដុតបំផ្លាញខ្លាញ់តាមរយៈការបង្កើនការធ្វើមេតាបូលីសលើសពីធម្មតាបានដល់ទៅ២០ភាគរយទៀតផង។

វិធីធើ្វ៖ ដាក់ចំណិតកូ្រចឆ្មារមួយផែ្ល ចំណិតត្រសក់មួយផ្លែ និងខ្ញី៣-៤ចំណិត ទៅក្នុងថូទឹក រួចបន្ថែមទឹកបរិសុទ្ធ ១.៥លីត្រទៅក្នុងនោះហើយទុករយៈពេល ១០នាទីមុនពេលយកទៅញ៉ាំ។ បនា្ទប់ពីញ៉ាំទឹកអស់ អ្នកអាចញ៉ាំកាករបស់វា ឬបនែ្ថមទឹកដើម្បីញ៉ាំទៀតក៏បាន។ អ្នកក៏អាចដាក់វាក្នុងទូរទឹកកកសម្រាប់ញ៉ាំបានគ្រប់ពេលផងដែរ។

ថាងាយ គឺងាយហើយ!!!​ កុំបង្អង់យូរអី…ចាប់ផ្តើមជ្រើសរើសរូបមន្តដែលងាយស្រួល ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក និងបរិភោគវាជាប្រ​ចាំ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនរបស់វា…មិនត្រឹមតែដើម្បីឲ្យគីឡូស្រកតិចនោះទេ គឺដើម្បីសុខភាពល្អផងដែរ…

ព្រួយមួយបាញ់បានសត្វពីរបែបនៀក នៅចាំអីទៀតហ៎???

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

Physiolac ធានាផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកឱ្យបានគ្រប់គ្រាន់នៅកម្ពុជា ខណៈអាមេរិកកំពុងជួបវិបត្តិខ្វះខាត រាជធានីភ្នំពេញ៖ ព័ត៌មានជុំវិញពិភពលោកបានផ្សព្វផ្សាយថា សហរដ្ឋអាមេរិកកំពុងជួបប្រទះវិបត្តិខ្វះខាតម្សៅទឹកដោះគោសម្រាប់ទារក។ យោងតាមទិន្នន័យរបស់ IRI ដែលជាក្រុមហ៊ុនស្រាវជ្រាវ ផ្នែកទីផ្សាររបស់សហរដ្ឋអាមេរិក បានបង្ហាញថាស្តុកនៃម្សៅទឹកដោះគោសម្រាប់ទារកបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំនេះមកម្ល៉េះ បើប្រៀបធៀបទៅនឹង ខែកុម្ភៈ ឆ្នាំ ២០២០។ មុនការព្យាករណ៍លើបញ្ហានេះ Walgreens ដែលជាឱសថស្ថានដ៏ធំមួយក្នុងចំណោម បណ្តុំឱសថស្ថានដែលធំជាងគេបង្អស់នៅសហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈទៅលើបញ្ហាកង្វះខាតដែលអាចកើតមានឡើងនេះតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។ ដំបូងឡើយវិបត្តិកង្វះម្សៅទឹកដោះគោសម្រាប់ទារកនេះកើតឡើងដោយសារតែការកកស្ទះ ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងពីកង្វះខាតកម្មកររោងចក្រព្រោះតែការរាតត្បាតជំងឺកូវីដ -១៩  និងការបិទរោងចក្រផលិតមួយនៅទីក្រុង Sturgis រដ្ឋ Michigan។ ទោះបីជាកង្វះខាតនេះកើតឡើងនៅជុំវិញសហរដ្ឋអាមេរិកក៏ដោយ វាក៏មានផលប៉ះពាល់ ទៅលើផលិតផលរបស់សហរដ្ឋអាមេរិកផ្សេងៗទៀត ដែលមានដាក់លក់នៅតាមបណ្តាប្រទេសនានាដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ផ្ទុយពីសហរដ្ឋអាមេរិក មានជម្រើសជាច្រើនសម្រាប់ក្រុមគ្រួសារកម្ពុជាដូចជា Physiolac ដែលជាអ្នកផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកដ៏ល្បី នៅកម្ពុជាវិញ មានផ្ដល់នូវជម្រើសជាច្រើនដល់ប្រជាជនខ្មែរ។ សារធាតុផ្សំរបស់ម្សៅទឹកដោះគោសម្រាប់ទារក Physiolac ត្រូវបាននាំចូលពីសហព័ន្ធអឺរ៉ុប ដូច្នេះហើយក្រុមហ៊ុននឹងមិនជួបបញ្ហាខ្វះខាតវត្ថុធាតុដើមក្នុងការផលិតPhysiolac ឡើយ។ Physiolac នឹងបន្តមានស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជា។ Physiolac គឺជាម៉ាកម្សៅទឹកដោះគោសម្រាប់ទារកមកពីប្រទេសបារាំង ដែលផលិត ពីរោងចក្រស្តង់ដារអន្តរជាតិមានបំពាក់ឧបករណ៍ស្វ័យប្រវត្តិដ៏ទំនើបជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត។ Physiolac មានវត្តមាននៅប្រទេសកម្ពុជាជាង ១០ ឆ្នាំ មកហើយ និងមានផ្តល់ជម្រើសនូវប្រភេទម្សៅទឹកដោះគោជាច្រើនមុខចាប់តាំងពីទារកទៅកុមារ។ ម្សៅទឹកដោះគោ Physiolac ត្រូវបានចម្រាញ់ចេញពីសារធាតុផ្សំដ៏ល្អ ជាមួយនឹង ទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់នាំចូលពីប្រទេសបារាំង ដែលត្រូវបានសិក្សា និងទទួលស្គាល់ដោយក្រុមអ្នកជំនាញ និងអ្នកឯកទេសផ្នែកអាហារូបត្ថម្ភអន្តរជាតិ។ Physiolac គឺជាម៉ាកមួយដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយដែលតែងតែចង់បាន ជម្រើសដ៏ល្អសម្រាប់កូនៗ ពិសេសអំឡុងពេលដែលមានបញ្ហាកង្វះម្សៅទឹកដោះគោនេះ។    ទោះបីនេះជាពេលវេលាលំបាកមួយសម្រាប់អាណាព្យាបាលទាំងឡាយក៏ដោយ ពួកគាត់អាចទុកចិត្តលើ Physiolac ក្នុងការផ្តល់ នូវសារជាតិចិញ្ចឹមសំខាន់ៗ ដល់កូនៗ របស់ពួកគាត់ ដើម្បីការលូតលាស់ប្រកបដោយមានភាពរឹងមាំ និងមានសុខភាពល្អ។ លោក Jean-Michel Guihard នាយកគ្រប់គ្រងនៃក្រុមហ៊ុន Groupe Batteur ប្រទេសហុងកុង (ទីស្នាក់ការប្រចាំតំបន់អាសុីនៃ LABORATOIRES GILBERT ក្រុមហ៊ុនផលិត Physiolac) បានលើកឡើងថា “ពួកយើងកំពុងតាមដានស្ថានភាព នេះយ៉ាងដិតដល់ ហើយពួកយើងប្តេជ្ញាចិត្តនឹងបន្តផ្គត់ផ្គង់តម្រូវការទីផ្សារ ឱ្យបានគ្រប់គ្រាន់នៅប្រទេសកម្ពុជា។ពួកយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការមួយនេះសម្រាប់ប្រជាជនកម្ពុជា”។ ផលិតផល Physiolac អាចរកទិញបានគ្រប់ទីកន្លែងនៅតាមបណ្តាហាងលក់សម្ភារៈនិងផលិតផលរបស់ទារកនិងកុមារ ព្រមទាំងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាផងដែរ។  

វីតាមីនសេ គឺជាវីតាមីនសារវន្តមួយក្នុងចំណោមវីតាមីនជាច្រើន ដែលមានន័យថារាងកាយរបស់យើងមិនអាចខ្វះវាបាន ដោយសារតែវាមានទំនាក់ទំនងយ៉ាងចាំបាច់ក្នុងដំណើរការនៃរាងកាយ ក៏ប៉ុន្តែរាងកាយរបស់យើងបែរជាមិនអាចធ្វើការផលិតវាបាន។  ដូចនេះ ដើម្បីបំពេញតម្រូវការវីតាមីនសេរបស់រាងកាយ ចាំបាច់ត្រូវទទួលយកតាមរយៈអាហារ ឬឱសថបំប៉នពីខាងក្រៅ។   វីតាមីនសេ​ ដែលជាប្រភេទវីតាមីនរលាយនៅក្នុងទឹកត្រូវបានរកឃើញក្នុងបន្លែ និងផ្លែឈើជាច្រើនប្រភេទ ដោយក្នុងនោះរួមមានដូចជា ផ្លែក្រូច ស្ត្រប៊េរី គីវី ម្ទេសប្លោក ប្រូខូលី និងផ្ទីជាដើម។ ស្របពេលដែលវត្តមានរបស់វាអាចរកឃើញមាននៅក្នុងម្ហូបអាហារ ក៏ប៉ុន្តែការបំពេញតម្រូវការវីតាមីនសេ តាមរយៈឱសថបំប៉នក៏ត្រូវបានណែនាំផងដែរ ដោយសារវីតាមីនសេដែលមានក្នុងការអាហារ អាចនឹងទទួលរងការខូចខាត និងថយចុះតាមរយៈដំណើរការក្នុងការចម្អិន ឬរក្សាទុកមិនបានត្រឹមត្រូវ។ ផលប៉ះពាល់ ឬហានិភ័យនៃកង្វះវីតាមីនសេក្នុងរាងកាយនឹងបង្ហាញឡើងក្នុងរយៈពេល ជាច្រើនសប្តាហន៍ និងអាចបង្ករហូតដល់គ្រោះថ្នាក់ដល់អាយុជិវិតប្រសិនកង្វះវីតាមីនសេ បន្តឡើងរហូតដល់ 5 ទៅ 6ខែ។ សម្រាប់តម្រូវការបរិមាណនៃវីតាមីនដែលត្រូវបានណែនាំនាពេលបច្ចុប្បន្នគឺ 75មីលីក្រាមក្នុងមួយថ្ងៃសម្រាប់ស្ត្រី និង 90 មីលីក្រាមក្នុងមួយថ្ងៃសម្រាប់បុរស។ ការទទួលទានលើសកម្រិតនៃវីតាមីនសេ ជាទូទៅនឹងត្រូវបានសម្របសម្រួលដោយស្វ័យប្រវត្តិពីរាងកាយ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណកំណត់មួយ ដែលត្រូវបានកំណត់ត្រឹម 2 ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែផលរំខានដែលអាចកើតមានចំពោះប្រព័ន្ធក្រពះពោះវៀន។ ជាការពិត បរិមាណវីតាមីនសេដែលត្រូវបានទទួលទានទាំងអស់មិនសុទ្ធតែត្រូវបានស្រូបចូល និងប្រើប្រាស់ក្នុងរាងកាយឡើយ ដោយវាអាស្រ័យទៅលើបរិមាណនៃការទទួលទាន​។​ ជាទូទៅ បរិមាណដែលត្រូវបានស្រូបចូលយកទៅប្រើប្រាស់គឺ 70 ទៅ 90%​ នៃវីតាមីនសេដែលត្រូវបានទទួលទានពី 30 ទៅ 180 មីលីក្រាម។ ចំពោះការទទួលទានវីតាមីនសេចាប់ពី 1 ក្រាមក្នុងមួយថ្ងៃ នោះអត្រានៃការស្រូបចូលនឹងធ្លាក់ចុះទាបជាង 50%  ហើយ បរិមាណដែលនៅសេសសល់នឹងត្រូវបានបញ្ចេញចោលទៅតាមទឹកនោមវិញ តែក្នុងករណីពិសេសខ្លះ ភាពលើសលុបនៃវីតាមីនសេ ក៏អាចបង្កហានិភ័យជាគ្រួសក្នុងតម្រងនោមផងដែរ។ ជារួមមក វីតាមីនសេគួរត្រូវបានប្រើប្រាស់ក្នុងបរិមាណដែលសមស្របតាមតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបានសារប្រយោជន៍សំខាន់ៗជាច្រើនចំពោះសុខភាព​ និងសម្រស់យ៉ាងពេញលេញ ព្រមទាំងចៀសវាងពីហានិភ័យនានាកើតឡើងពីកង្វះខាត ឬភាពលើសលុបនៃ វីតាមីនសេដោយមិនដឹងខ្លួន។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

ក្រៅពីមុខងារដ៏សំខាន់សម្រាប់ដំណើរការក្នុងរាងកាយ អត្ថប្រយោជន៍សំខាន់ៗជាច្រើននៃវីតាមីនសេ ដែលធ្វើឲ្យវាក្លាយជាប្រភពជីវជាតិដែលមិនគួរខ្វះនោះរួមមានដូចជា៖ 1- ការសំយោគសារធាតុកូឡាជែន  កូឡាជែនជាសារធាតុដែលត្រូវបានស្គាល់រួចមកហើយថាមានគុណប្រយោជន៍ក្នុងការកសាង និងទ្រទ្រង់រចនាសម្ព័ន្ធនៃជាលិកាស្បែក ឆ្អឹងខ្ចី ឆ្អឹង ធ្មេញ និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។ ក្រៅពីនោះ វាជាសារធាតុដែលជំរុញការជាសះស្បើយនៃមុខរបួស ការពារការបែកបាក់ឆ្អឹង និងភាពស្រួយនៃសរសៃឈាម និងជំរុញមុខងារកំណកឈាមទៀតផង។ 2- សកម្មភាពប្រឆាំងអុកស៊ីតកម្ម វីតាមីនសេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយដែលជួយកាត់បន្ថយហានិភ័យនៃ ជំងឺរ៉ាំរ៉ៃមួយចំនួនជាពិសេសគឺជំងឺបេះដូងព្រមជាមួយមុខងារដ៏មានអនុភាពក្នុងការប្រឆាំងនឺងការខូចខាតដោយសារពពួករ៉ាឌីកាល់សេរី បម្រែបម្រួលនៃហ្ស៊ែន និងពង្រឹងប្រព័ន្ធភាពស៊ាំ​។​ 3- មុខងារជាច្រើនទៀតដែលមិនត្រូវបានដឹងពីចលនការ ការស្រូបចូលទៅក្នុងកោសិកាខួរក្បាល ការចូលរួមក្នុងការសំយោគភ្នាក់ងារនាំសាររបស់ខួរក្បាល និងអ័រម៉ូន ឥទ្ធិពលវិជ្ជមានចំពោះសមត្ថភាពក្នុងការរៀន ការចងចាំ និងការធ្វើចលនា  កាត់បន្ថយភាពភ័យខ្លាច និងហានិភ័យនៃជំងឺ Alzheimer’s ដែលជាចម្បងបង្កទៅជាជំងឺវង្វេងរង្វាន់ និងភ្លេចភ្លាំង។  លើសពីមុខងារខាងលើ វីតាមីនសេ ក៏ជាដៃគូដ៏ល្អក្នុងការស្រូបយកជាតិដែក សម្រាប់ប្រើប្រាស់ដែលជាទូទៅពិបាកនឹងស្រូបចូលទៅក្នុងរាងកាយជាពិសេសគឺជាតិដែកដែលមានប្រភពពីពពួកដែលមិនមែនសាច់សត្វតែម្តង។    ©2020 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ។

អូមេហ្គា ៣ ឬខ្លាញ់ត្រី ត្រូវបានគេទទួលស្គាល់ថាជាឱសថបំប៉នដ៏សំខាន់មួយសម្រាប់ដំណើរការរាងកាយ  ដែលជាសារធាតុសម្បូរនៅក្នុងសត្វត្រី ឬអាចរកបាននៅក្នុងផលិតផលបំប៉នអូមេហ្គា ៣ ផ្ទាល់តែម្តង។ អូមេហ្គា៣ ជាប្រភេទអាស៊ីតខ្លាញ់រួមបញ្ចូលនូវសារធាតុសំខាន់ពីរយ៉ាងគឺអាស៊ីត Eicosapentaenoic (EPA) និងអាស៊ីត Docosahexaenoic(DHA) ដែលមានតួនាទីជាចម្បងទៅលើសារពាង្គកាយដូចជា ដំណើរការកំណកឈាម មុខងារសាច់ដុំ   ការរំលាយអាហារ និងការលូតលាស់កោសិកាមួយចំនួនទៀត។ ការប្រើប្រាស់ បើទោះបីសារសំខាន់នៃឱសថអូមេហ្គា ៣ ត្រូវបានគេសង្កេតឃើញមានជាចម្បងទៅលើបេះដូង ប៉ុន្តែវាក៏មានគុណសម្បត្តិទៅលើស្ថានភាពដូចជា៖ • ការឡើងខ្ពស់នៃកូឡេស្តេរ៉ុល • ការលើសសម្ពាធឈាម • ទឹកនោមផ្អែម • ជំងឺរលាកសន្លាក់ • ជំងឺមហារីកមួយចំនួន • ជំងឺហឺតជាដើម។   សកម្មភាពឱសថ  អាស៊ីតខ្លាញ់អូមេហ្គា ៣ ត្រូវបានរងការធ្វើមេតាបូលីសនៅក្នុងខ្លួនបំប្លែងបានជា Eicosanoids ដែលមានលក្ខណៈក្នុងការបំពេញមុខងារជាពិសេសដោយក្តោបនូវសារធាតុដូចជា Prostaglandins, Prostacyclins, Thromboxanes និងLeukotrienes។ អ័រម៉ូនដែលទទួលបានទាំងនោះមានសកម្មភាពក្នុងការធ្វើឲ្យមានតុល្យភាពនៃដំណើរការមេតាបូលីស សម្ពាធឈាម កំណកឈាម ការបញ្ចេញជាតិអាស៊ីត ក៏ដូចជាដំណើរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ និងការរលាក។ កម្រិតប្រើប្រាស់ ការប្រើប្រាស់ក្នុងកម្រិតណាមួយនៃឱសថអូមេហ្គា៣ មានភាពប្រែប្រួលទៅតាមបុគ្គល និងស្ថានភាពសុខភាពនីមួយៗ តួយ៉ាងគេបានកំណត់ក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖ • មនុស្សពេញវ័យអាចប្រើប្រាស់អូមេហ្គា ៣ ក្នុងកម្រិត ២៥០-៥០០មីលីក្រាមរៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពសុខភាពទូទៅ • ចំពោះអ្នកជំងឺសរសៃឈាម អាចមានការណែនាំឲ្យប្រើប្រាស់ឱសថក្នុងកម្រិត ១០០០មីលីក្រាម • ការប្រើប្រាស់ឱសថក្នុងកម្រិតចន្លោះពី ២០០-២២០០ មីលីក្រាម អាចកាត់បន្ថយការប្រឈមទៅនឹងជំងឺបាក់ទឹកចិត្ត និងថប់បារម្ភចំណែកការប្រើប្រាស់ក្នុងកម្រិតផ្សេងទៀត ចាំបាច់ត្រូវមានការណែនាំពីសំណាក់វេជ្ជបណ្ឌិតជំនាញ។ ផលរំខាន ឱសថអូមេហ្គា ៣ អាចនឹងផ្តល់ជាការរំខាននានាមានដូចជា៖ • បង្កជាក្លិនត្រីនៅក្នុងមាត់ និងតាមរយៈការដកដង្ហើម • ប៉ះពាល់លើក្រពះ • ចង្អោរ។ ចំណែកការប្រើប្រាស់ឱសថហួសកម្រិតលើសពី ៣ក្រាមក្នុងមួយថ្ងៃជាប្រចាំនោះអ្នកអាចប្រឈមទៅនឹងការហូរឈាម ដូច្នេះការប្រឹក្សាជាមួយវេជ្ជបណ្ឌិតសម្រាប់ការប្រើប្រាស់ត្រូវធ្វើឡើងដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាព។ អន្តរកម្មឱសថ ការរួមបញ្ចូលគ្នានៃឱសថមួយចំនួន ក្នុងពេលជាមួយគ្នានៃការប្រើប្រាស់អូមេហ្គា ៣ រឹតតែអាចធ្វើឲ្យមានការប្រឈមទៅនឹងហានិភ័យនៃការហូរឈាមដែលក្នុងនោះរួមមាន ឱសថធ្វើឲ្យឈាមរាវ ឱសថប្រឆាំងកំណកឈាម (Anti-platelet drugs) ឱសថបំបាត់ការឈឺចាប់ (Anti-inflammatory painkillers) ឬឱសថ Ginkgo biloba ជាដើម។ ការប្រឈម និងបម្រុងប្រយ័ត្ន បុគ្គល និងក្នុងលក្ខខណ្ឌមួយចំនួនត្រូវទាមទារឲ្យមានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញពីកម្រិតឱសថអូមេហ្គា ៣ មុនពេលសម្រេចចិត្តប្រើប្រាស់ដែលត្រូវធ្វើឡើងចំពោះ៖ • ស្រ្តីមានផ្ទៃពោះ • អ្នកជំងឺទឹកនោមផ្អែម • អ្នកជំងឺដែលមានកម្រិតជាតិខ្លាញ់អាក្រក់ (LDL Cholesterol) ឡើងខ្ពស់ • អ្នកមានប្រតិកម្មជាមួយសារធាតុសកម្មណាមួយ  នៅក្នុងអូមេហ្គា ៣ • អ្នកជំងឺកំពុងប្រើប្រាស់ឱសថណាមួយដទៃទៀត • ហាមប្រើប្រាស់ឱសថលើសកម្រិតពីការណែនាំ គួរបញ្ជាក់ផងដែរ ឱសថអូមេហ្គា ៣ ដែលកំពុងត្រូវបានប្រើប្រាស់ជាញឹកញាប់សព្វថ្ងៃមានឈ្មោះដូចជា Golden Alaska, Nature Made Fish Oil និង Kirkland Signature។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សណ្តែកសៀង ជាដំណោះស្រាយចម្បងលើបញ្ហាសារធាតុចិញ្ចឹមរបស់អ្នកមិនបរិភោគសាច់ ដោយសារតែវាមានផ្ទុកនូវបរិមាណយ៉ាងខ្ពស់នៃប្រូតេអុីន។ ដោយឡែក ភាពពិតដែលកាន់តែពិសេសនៅក្នុងសណ្តែកសៀង គឺសារធាតុ Isoflavones ដែលនាំមកជាមួយនូវអត្ថប្រយោជន៍លើសុខភាពបានយ៉ាងសន្ធឹកសន្ធាប់ និងត្រូវបានលើកយកមកសិក្សាជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ ក្នុងនោះសារប្រយោជន៍លើសុខភាពចម្បងៗ ដែលត្រូវបានបង្ហាញតាមរយៈការសិក្សាផ្សេងៗរួមមានដូចជា៖ ១. អាការៈរំខានពីការអស់រដូវ នៅក្នុងការសិក្សាមួយដែលបញ្ជាក់ដោយ International and Austrian Menopause Society បានលើកឡើងថា Isoflavones ត្រូវបានចាត់ទុកថាជាដំណោះស្រាយដំបូងគេសម្រាប់ អាការៈឡើងកម្តៅក្នុងខ្លួនរបស់ស្ត្រីអស់រដូវ។ ក្នុងអត្ថបទសិក្សាពី Cochrane Library ក៏បានបង្ហាញនូវភស្តុតាងបញ្ជាក់ថាមានការថយចុះនៃអត្រាកើតឡើង និងភាពធ្ងន់ធ្ងរនៃអាការៈឡើងកម្តៅក្នុងខ្លួន ចំពោះស្ត្រីអស់រដូវ ដែលបរិភោគអាហារសណ្តែកសៀងផងដែរ។ ២. ជំងឺបេះដូង និងសរសៃឈាម នៅក្នុងឆ្នាំ២០០០ គណៈកម្មាធិការអាហារូបត្ថម្ភនៃសមាគមបេះដូងអាមេរិកបានបង្ហាញឡើងទៅកាន់អ្នកវិជ្ជាជីវៈសុខាភិបាល អំពីឥទ្ធិពលការពាររបស់សណ្តែកសៀង ដែលអាចប្រឆាំងទៅនឹងជំងឺសរសៃឈាមបេះដូងបាន។ ៣. បញ្ហាលើសទម្ងន់ តាមរយៈការសិក្សានៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាទៅលើសរីរាង្គមានជីវិត បានបកស្រាយអំពីដំណើរផ្លូវរបស់ Isoflavones ដែលធ្វើឲ្យរាំងស្ទះដល់ការផលិតជាកោសិកាខ្លាញ់ និងការកកើតនៃសារធាតុខ្លាញ់ តែអាចសម្របសម្រួលដំណើរការមេតាបូលីស និងតុល្យភាពរាងកាយ ដែលអាចការពារ  និងព្យាបាលបញ្ហាធាត់លើសទម្ងន់។ ៤. បញ្ហាផ្លូវចិត្ត ការសិក្សាមួយរបស់អុីតាលីបានរកឃើញថា ស្ត្រីអស់រដូវដែលប្រើ genistein (ប្រភេទមួយនៃ Isoflavones) ៥៤ មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយនូវសញ្ញាធ្លាក់ទឹកចិត្តបាន។ ដូចគ្នាផងដែរ ការសិក្សារបស់ជប៉ុនមួយ បានរកឃើញថាការប្រើប្រាស់ Isoflavones ២៥មីលីក្រាម ក្នុងមួយថ្ងៃ អាចកាត់បន្ថយអាការៈធ្លាក់ទឹកចិត្ត ក៏ដូចជាសញ្ញានៃជំងឺថប់អារម្មណ៍បាន។ ការសិក្សាមួយទៀតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ការប្រើប្រាស់ Isoflavones ១០០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែ អាចកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្ត ប្រហែលនឹងឥទ្ធិពលរបស់ឱសថZoloft (៥០ មីលីក្រាមក្នុងមួយថ្ងៃ) និង Prozac (១០ មីលីក្រាមក្នុងមួយថ្ងៃ)។ ៥. បញ្ហាស្បែក ក្នុងការសិក្សាមួយទៅលើក្រុមស្ត្រីអស់រដូវអាយុចន្លោះពី ៥០ ទៅ ៦៥ឆ្នាំ ដែលមានសុខភាពល្អធម្មតា បានបង្ហាញថាមានភាពប្រសើរឡើង នៃបញ្ហាជ្រីវជ្រួញលើផ្ទៃមុខ បញ្ហាប្តូរពណ៌ស្បែក និងសុខភាពសម្រស់ទូទៅចំពោះក្រុមដែលបានបន្ថែមអាហារបំប៉នសណ្តែកសៀង២០ក្រាមក្នុងមួយថ្ងៃ រយៈពេល ៣ខែក្នុងរបបអាហារ។ លទ្ធផល ស្រដៀងគ្នាកើតឡើងលើស្ត្រីជនជាតិជប៉ុនដែលបានប្រើអាហារបំប៉ន Isoflavones ក្នុងបរិមាណ ៤០មីលីក្រាម ក្នុងមួយថ្ងៃ។ ៦. ជំងឺមហារីក នៅក្នុងការវិភាគមួយបានបង្ហាញអំពីការថយចុះនៃហានិភ័យជំងឺមហារីកស្រទាប់ស្បូនក្នុងស្ថិតិបែងចែកតាមតំបន់ដែលរួមមានទាំងអាស៊ី (ចិន ជប៉ុន) និងប្រទេសក្រៅពីអាស៊ី (អាមេរិក ស៊ុយអែត អ៊ីតាលី អូស្ត្រាលី)។ រីឯការសិក្សាមួយទៀតបានបញ្ជាក់អំពីការថយចុះយ៉ាងគួរឲ្យកត់សម្គាល់នៃហានិភ័យជំងឺមហារីកពោះវៀនធំ ចំពោះប្រជាជនអាស៊ីដែលបរិភោគអាហារសណ្តែកសៀង។ ការវិភាគរួមជាមួយការសិក្សាចំនួន ១៤៣ ទៀត ក៏បានបកស្រាយអំពីទំនាក់ទំនងនៃ Isoflavones និងការថយនៃហានិភ័យមហារីកក្រពះ និងមហារីកសួតផងដែរ។ ៧. បញ្ហាចម្លងរោគ Isoflavones ជាសារធាតុដែលត្រូវបានផលិតឡើងដោយធម្មជាតិ ដោយឆ្លើយតបនឹងការចម្លងរោគពីពពួកបាក់តេរី និងផ្សិត ដែលបង្កើតជាសមត្ថភាពប្រឆាំងនឹងមីក្រុបរបស់វាក្នុងការការពារនឹងការចម្លងរោគ។ ៨. អុកស៊ីតកម្ម ការសិក្សាជាច្រើននៅក្នុងមន្ទីរពិសោធន៍ ក៏ដូចជាការសិក្សាលើសរីរាង្គមានជីវិត បានណែនាំអំពីឥទ្ធិពលរបស់អឺស្ត្រូសែន និងប្រឆាំងអឺស្ត្រូសែន ព្រមទាំងយន្តការសកម្មភាពដែលមិនអាស្រ័យនឹងអ័រម៉ូន របស់ genistein (ប្រភេទ isoflavones) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងនឹងអុកស៊ីតកម្មបានរួមមាន Catalase, Glutathion peroxidase និង Superoxide dismutase ជាដើម។ សុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavonesនៅក្នុងឆ្នាំ ២០១៥ វេទិកាពិភាក្សា EFSA បានធ្វើការសរុបថា ការប្រើប្រាស់ក្នុងបរិមាណ ៣៥ ទៅ ១៥០មីលីក្រាមក្នុងមួយថ្ងៃ រយៈពេលរហូតដល់ ២ ឆ្នាំកន្លះនៃ Isoflavones ពីឱសថបំប៉ន ឬអាហារសណ្តែកសៀង មិនអាចផ្តល់ផលប៉ះពាល់ណាមួយដល់ជាលិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក្រពេញទីរ៉ូអ៊ីតឡើយ។ ក្រៅពីនោះ ការហាមឃាត់ក្នុងការប្រើប្រាស់ Isoflavones មិនត្រូវបានរកឃើញឡើយចំពោះស្ត្រីដែលកំពុងទទួលការព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole។ ថ្មីៗនេះ​ North American Menopause Society ក៏បានធ្វើការសរុបផងដែរថា Isoflavones មិនអាចបង្កើនហានិភ័យនៃមហារីកសុដន់ ឬស្រទាប់ស្បូនឡើយ។ អត្ថបទសម្រង់៖ (1) Gianluca Rizzo and Luciana Baroni: Nutrients. 2018 Jan; 10(1): 43. (2) Mark Messina : Nutrients. 2016 Dec; 8(12): 754. ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ភាគច្រើននៃអ្នកជំងឺមហារីកសុទ្ធតែបានជួបប្រទះជាមួយបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ក្នុងអំឡុងពេលព្យាបាលជំងឺមហារីករបស់គាត់ ដោយពេលខ្លះអាហារអាចគ្មានរសជាតិ ឬអាហារប្រែជាមានរសជាតិផ្សេងខុសពីមុនទៅវិញ ហើយអាហារមួយចំនួនទៀតបែរជាមានក្លិនគួរឲ្យរំខានផងដែរ។ ការផ្លាស់ប្តូររសជាតិ និងក្លិននៃអាហារអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការព្យាបាលដែលគាត់បានទទួល និងអាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតផង។ អនុសាសន៍សម្រាប់អ្នកជំងឺទាក់ទងនឹងការផ្លាស់ប្តូររសជាតិ និងក្លិនអាហារ ១.    ភ្លក់រសជាតិអាហារ ហើយកត់ទុកនូវរាល់ប្រភេទអាហារដែលមានរសជាតិល្អ៖ ការដែលធ្វើបែបនេះអាចជួយអ្នកឲ្យញ៉ាំអាហារបានច្រើន ព្រមទាំងរក្សាបាននូវសារជាតិចិញ្ចឹមរាងកាយក្នុងអំឡុងពេលព្យាបាលជំងឺ ២.   បន្តញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់៖ ថ្វីបើវាជាប្រភេទអាហារដដែលៗក្នុងមួយរយៈពេលក៏ដោយ តែជីវ្ហាវិញ្ញាណរបស់អ្នកនឹងចាប់ផ្តើមល្អប្រសើរឡើងបន្តិចម្តងៗ ៣.    ចៀសវាងប្រភេទអាហារដែលមានរសជាតិមិនឆ្ងាញ់៖ គួរស្វែងរកប្រភេទអាហារជំនួស ដូច្នេះ អ្នកនៅតែអាចរក្សាបាននូវសារជាតិចិញ្ចឹមដែលរាងកាយត្រូវការ ៤.    អាហារដែលតម្រូវឲ្យមានការទំពាតិច៖ ប្រហែលជាអាចជួយអ្នកឲ្យទទួលបានភាពស៊ាំល្អប្រសើរ ខណៈពេលដែលអ្នកកំពុងមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហារ ៥.    ដុសសម្អាតធ្មេញ និងអណ្តាតជារឿយៗដោយប្រើច្រាសសរសៃទន់៖ លាងជម្រះជាមួយម្សៅ baking soda និងទឹកខ្ពុរមាត់ (ដោយប្រើម្សៅសូដា ១ភាគ ៤ស្លាបព្រាបាយ ជាមួយទឹក ១ពែង) ពេញមួយថ្ងៃ ជាពិសេស មុនពេលបរិភោគអាហារនិងក្រោយពេលបរិភោគអាហារ ៦.    ប្រសិនបើអាហារមានរសជាតិបែបលោហៈ (taste metallic)៖ -    ព្យាយាមញ៉ាំអាហារនេះពេលត្រជាក់ ឬនៅសីតុណ្ហភាពបន្ទប់ត្រជាក់ -    ព្យាយាមជ្រលក់សាច់ត្រី សាច់មាន់ ឬសាច់ផ្សេងទៀតដើម្បីបិទបាំងរសជាតិជូរចត់៖ ទឹកជ្រលក់ទាំងនោះមានដូចជា ទឹកក្រូចឆ្មារ ទឹកជ្រលក់ដែលមានរសជាតិជូរអែម  ស្រាទំពាំងបាយជូរ teriyaki ឬទឹកសណ្តែកសៀង ទឹកជ្រលក់បាប៊ីឃ្យូ ឬទឹកជ្រលក់បែបអ៊ីតាលីជាដើម -    អាចប្រើប្រាស់សម្ភារៈដែលធ្វើពីប្លាស្ទិច ឬដែកអុីណុក -    បរិភោគប្រភេទអាហារសម្បូរទៅដោយប្រូតេអ៊ីនដែលងាយបរិភោគដូចជា៖          ក.    ទឹកដោះគោ ទឹកដោះគោជូរ ឈីស custards នំធ្វើពីម្សៅ(puddings) ភេសជ្ជៈដែលផ្សំពីទឹកដោះគោ (milkshakes)     ​   ​​      ខ.    ត្រីធូណា និងត្រីសាល់ម៉ុន          គ.    ស៊ុតដែលចម្អិនបានឆ្អិនល្អ          ឃ.    hummus ៧.    ប្រសិនបើរសជាតិផ្អែមពេក៖ អាចលាយវាជាមួយទឹក ទឹកសូដា ទឹកកក ភេសជ្ជៈដែលផ្សំពីកាបូណាត (tonic water) ឬអ្នកអាចសាកល្បងបន្ថែមអំបិលបន្តិចចូលដើម្បីកាត់បន្ថយភាពផ្អែម ៨.    ប្រសិនបើអាហារប្រៃពេក៖ ព្យាយាមស្វែងរកប្រភេទអាហារដែលមានបរិមាណអំបិលទាប ឬមានកម្រិតសូដ្យូមតិច។ អ្នកក៏អាចប្រើប្រាស់ស្ករដើម្បីជួយបិទបាំងរសជាតិប្រៃផងដែរ ៩.    ប្រសិនបើអាហារមានរសជាតិសាបពេក៖     • បន្ថែមរសជាតិអាហារជាមួយនឹងគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកជ្រលក់បាប៊ីឃ្យូ ទឹកជ្រលក់សណ្តែកសៀង mustard  ឬketchup     • បង្កើនរសជាតិអាហារជាមួយប្រភេទជី និងគ្រឿងផ្សំផ្សេងទៀតដូចជា ជីវ៉ាន់ស៊ុយ ជីត្រចៀកជ្រូក ខ្ទឹម ឈើអែម និងម្រេចជាដើម ១០.  ប្រសិនបើអាហារមានក្លិនខ្លាំងពេក៖ -    អាចប្រើប្រាស់កង្ហារក្នុងផ្ទះបាយ ពេលកំពុងចម្អិនម្ហូប -    ប្រើប្រាស់ម៉ាស៊ីនកម្តៅម្ហូបម៉ាយក្រូវ៉េវ (mic-rowave) ឆ្នាំងដែលគ្របបិទជិត ឬអាចចម្អិននៅខាងក្រៅ -    អង្គុយនៅជិតបង្អួចដែលបើកចំហ -    ស្នើមិត្តភក្តិ ឬសមាជិកគ្រួសារអ្នកឲ្យចម្អិនម្ហូប -    សាកល្បងបរិភោគនៅសីតុណ្ហភាពត្រជាក់ដូចជា៖     •  ភេសជ្ជៈធ្វើពីទឹកដោះគោ     •  ឈីស និងផ្លែឈើ     •  ទឹកដោះគោជូរ     •  សាឡាដ ជាមួយសាច់មាន់     •  ឈីសដែលមានលើនំស្រួយ     •  ការ៉េម ១១.    ប្រសិនបើអ្នកមានអារម្មណ៍ថាស្ងួតមាត់ខ្លាំង៖ អ្នកអាចសាកល្បងប្រភេទអាហារដែលមានរសជាតិជូរដើម្បីភ្ញោចជីវ្ហាវិញ្ញាណ និងបង្កើនការបញ្ចេញទឹកមាត់ ដែលអាចមានជាប្រភេទអាហារដូចជា៖ -    ក្រូចឆ្មារ តែទឹកកក ទឹកផ្លែឈើច្របាច់ ទឹកដោះគោជូរ ឬប្រភេទគ្រីមមានរសជាតិជូរ -    អាហារត្រាំ -    ទឹកជ្រលក់រសជាតិជូរអែម -    ស្ករទំពា ឬស្ករគ្រាប់ដែលមានរសជាតិជូរអែមតែមិនមានដាក់ស្ករស។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកឯកទេសរបបអាហារ ប្រសិនបើ៖ ១. អ្នកនៅតែមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូររសជាតិអាហាររយៈពេលយូរ ដែលធ្វើឲ្យអ្នកមិនអាចបរិភោគអាហារបានគ្រប់គ្រាន់ ២. អ្នកមានផលរំខានដូចជា ក្អួត ចង្អោរ ដែលធ្វើឲ្យអ្នកពិបាកបរិភោគ ៣. អ្នកស្រកទម្ងន់ដោយមិនចាំបាច់ព្យាយាមសម្រក ៤. ជម្រើសអាហារមានរយៈពេលយូរ ក្នុងករណីនេះ គ្រូពេទ្យរបស់អ្នកអាចចេញវេជ្ជបញ្ជាឲ្យអ្នកប្រើប្រាស់ប្រភេទថ្នាំពេទ្យ ឬអាហារបំប៉នផ្សេងទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សម្រាប់អ្នកដែលចង់ស្រកទម្ងន់នោះ បរិមាណកាល់ឡូរីតិចជាង ឬស្មើ២,០០០កាល់ឡូរីក្នុងមួយថ្ងៃជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អ្នក។ ក្នុងនោះផងដែរ អ្នកក៏ត្រូវតែប្រាកដថារបបអាហារនោះ មានរាប់បញ្ចូលទាំងបន្លែ ផ្លែឈើ ប្រូតេអុីនផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងប្រេងធម្មជាតិ។ ខាងក្រោមនេះ ជាបរិមាណនៃក្រុមអាហារនីមួយៗដែលអ្នកគួរតែដាក់បញ្ចូលក្នុងគម្រោងនៃរបបអាហារប្រមាណ២,០០០កាល់ឡូរីក្នុងមួយថ្ងៃរបស់អ្នក៖ ប្រភេទអាហារ៖ បន្លែ និងផ្លែឈើ បរិមាណ៖ បន្លែ ៦០០-៧០០ក្រាម និងផ្លែឈើ ៣០០-៤០០ក្រាម សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ ប្រភេទអាហារ៖ ប្រូតេអុីន បរិមាណ៖ ១៤០-១៥០ក្រាម ប្រភព៖ សាច់សត្វ សាច់ត្រី គ្រឿងសមុទ្រ ស៊ុត ផលិតផលសណ្តែក ក្រុមបន្លែមានកួរ គ្រាប់រុក្ខជាតិ សណ្តែកដី ប្រភេទអាហារ៖ ប្រេងធម្មជាតិ បរិមាណ៖ ២០-៣០ក្រាម ប្រភព៖ ប្រេងចម្រាញ់ចេញពីរុក្ខជាតិ ដូចជាប្រេងអូលីវ ប្រេងសណ្តែក ប្រភេទអាហារ៖ គ្រាប់ធញ្ញជាតិ បរិមាណ៖ ១៦០-១៧០ក្រាម ប្រភព៖ អង្ករ អង្ករសម្រូប គ្រាប់ធញ្ញជាតិចម្អិនរួច នំប៉័ង សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីនB ជាតិដែក សារធាតុប្រឆាំងអុកស៊ីតកម្ម… ប្រភេទអាហារ៖ ផលិតផលទឹកដោះគោ បរិមាណ៖ ២-៣ កែវ សារធាតុចិញ្ចឹម៖ ប៉ូតាស្យូម ម៉ាញេស្យួម កាល់ស្យូម វីតាមីនA, B12, D ប្រូតេអុីន… ប្រភព៖ ប៊័រ ទឹកដោះគោ យ៉ាអ៊ួ ទឹកសណ្តែក ***អាហារដែលគួរតែមានជាប្រចាំនៅក្នុងទូរទឹកកករបស់អ្នក • ស៊ុត • ត្រី • សាច់ • នំប៉័ង • អង្ករសម្រូប • ដំឡូងជ្វា • ផ្លែឈើ • ស្ពៃបៃតង (ប្រូខូលី) • បន្លែស្លឹកបៃតង • ប៊័រសណ្តែកដី • ប្រេងអូលីវសុទ្ធ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុភាពបុរសទាំងឡាយដែលមានក្បាលពោះកំភីងៗ ប្រាកដជាមានការបារម្ភចំពោះបញ្ហានេះហើយ តែកុំភ្លេចថា បញ្ហាណាក៏មានដំណោះស្រាយដែរ ឲ្យតែយើងទទួលស្គាល់វាថាជាបញ្ហា ហើយរកដំណោះស្រាយដែលសមស្របនោះ។ សម្រាប់បញ្ហាមានក្បាលពោះនេះដែរ បុរសៗយើងអាចចំណាយពេលខ្លះក្នុង ២៤ម៉ោងរបស់ខ្លួនជារៀងរាល់ថ្ងៃ ធ្វើចលនាលំហាត់ប្រាណទាំងនេះ ដើម្បីបណ្តេញចេញនូវសាច់ដែលមិនចង់ឲ្យមាននោះបាន អ្វីដែលពិសេសនោះគឺមិនត្រូវការឧបករណ៍ឬម៉ាស៊ីនអ្វីឡើយ… លោតដូចឡើងភ្នំ (Mountain Climbers) • ត្រៀមដូចជាសម្រាប់ការអាវ៉ង់ (push-up) ដោយដាក់ដៃឲ្យត្រង់សន្ធឹងអស់ ហើយដងខ្លួនស្របគ្នាពីក្បាលដល់ចុងជើង • លើកជង្គង់ខាងឆ្វេងសំដៅទៅទ្រូងខាងឆ្វេង • ទម្លាក់ចុះទៅទីតាំងដើម រួចធ្វើដូចគ្នាចំពោះជង្គង់ម្ខាងទៀត។ *** ធ្វើបែបនេះឆ្លាស់គ្នាទាំងសងខាង ក្នុងចង្វាក់មួយលឿនល្មម ដោយធ្វើម្តង ២០វិនាទីហើយសម្រាក១០វិនាទី និងគួរធ្វើឲ្យបាន៤-៥នាទី លោតឡើងលើត្រង់ (Burpee) • ឈរដោយដាក់ដៃទាំងពីរស្របនឹងដងខ្លួន • បន្ទាបខ្លួនចុះក្រោម ដោយដាក់ប្រអប់ដៃនៅជាប់នឹងផ្ទៃដី ឬកម្រាល • ធ្វើការអាវ៉ង់ (push-ups)មួយ • រួចត្រឡប់ទៅដូចចលនាដើមវិញ ហើយលោតមួយ ពេលដែលងើបឈរឡើង។ *** ធ្វើចលនានេះ១0-១៥ដង Plank ដោយលើកដងខ្លួនឡើងលើ (Plank Body Raise) • គេងផ្កាប់ ដោយដាក់កំភួនដៃនៅលើផ្ទៃដី ឬកម្រាល និងដាក់ដៃឲ្យស្របនឹងស្មា (បើការដាក់ប្រអប់ដៃរាបមិនសូវស្រួលសម្រាប់អ្នក អ្នកក៏អាចក្តាប់ដៃទាំងពីរចូលគ្នាក៏បាន) • លាតសន្ធឹងជើងឲ្យអស់ • ងើបខ្លួនឡើងលើឲ្យផុតពីដី ឬកម្រាល ហើយប្រើកជើង និងកំភួនដៃ ដើម្បីទប់លំនឹងដងខ្លួន • លើកត្រគាក និងដងខ្លួនឡើងលើ ដោយរក្សាទីតាំងកំភួនដៃ និងកជើងនៅដដែល • ទម្លាក់ខ្លួនចុះក្រោមវិញ។ *** ធ្វើបែបនេះពី៣-៤នាទីក្នុងមួយថ្ងៃ Plank មួយចំហៀងខ្លួន ហើយបង្វិលទៅម្ខាងៗ (Side Plank Rotation) • គេងចំហៀង ទុកតែកំភួនដៃនៅលើផ្ទៃ ឬកម្រាល ហើយស្មានៅត្រង់ស្របពីលើដៃ • លើកដៃមួយចំហៀងទៀតត្រង់ឡើងលើ ហើយងើបខ្លួនឡើងលើដោយប្រើកំភួនដៃនិងកជើងដើម្បីទប់លំនឹង • ទម្លាក់ដៃម្ខាងនោះចុះក្រោម រួចដាក់កំភួនដៃនោះនៅលើផ្ទៃ ឬកម្រាលវិញម្តង រួចធ្វើចលនាដូចមុនដែរ • ឆ្លាស់ទៅមកទាំងសងខាងដោយរក្សាលំនឹងឲ្យបានល្អ។ *** ធ្វើបែបនេះឲ្យបាន១០-១២ដងក្នុងមួយលើក ជិះកង់ដោយប្រើសាច់ដុំពោះ (Ab Bicycles) • គេងផ្ងារ ដោយដាក់ដៃទាំងពីរផ្អោបជាប់គ្នាទប់ក្បាល • ព្យាយាមងើបក្បាល និងស្មា ឲ្យផុតពីកម្រាល • លើកជើងទាំងពីរក្នុងកាយវិការដូចធាក់ឈ្នាន់កង់ ស្របពេលដែលដៃទាំងពីរក៏ធ្វើចលនាដូចគ្នា ដោយលើកកែងដៃស្តាំទៅប៉ះនឹងជង្គង់ឆ្វេង ហើយធ្វើដូចគ្នាចំពោះម្ខាងទៀត។ *** ធ្វើចលនានេះឲ្យបាន១៥-២០ដងក្នុងមួយលើក រួចសម្រាកបន្តិច ហើយបន្តធ្វើឲ្យបាន ៣លើក Plank ដោយយកដៃម្ខាងប៉ះស្មា (Plank Shoulder Touch) • គេងផ្កាប់ ដោយដាក់ប្រអប់ដៃនៅលើផ្ទៃដី ឬកម្រាល និងដាក់ដៃឲ្យស្របនឹងស្មា • លាតសន្ធឹងជើងឲ្យអស់ • ងើបខ្លួនឡើងលើឲ្យផុតពីដី ឬកម្រាល ហើយប្រើកជើង និងកំភួនដៃ ដើម្បីទប់លំនឹងដងខ្លួន • ព្រលែងដៃឆ្វេង ទៅប៉ះស្មាស្តាំ រួចធ្វើដូចគ្នាចំពោះដៃម្ខាងទៀត។ *** ធ្វើចលនានេះ៣-៤នាទីក្នុងមួយថ្ងៃ អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

មានអារម្មណ៍ថាគីឡូនៅរាងស្ទើរបន្តិចមែនទេ៎? ហើយមានបំណងចង់ឲ្យទម្ងន់របស់អ្នកឡើងតាមបែបធម្មជាតិ? ជាក់ស្តែង បន្ថែមពីលើទម្លាប់ប្រចាំថ្ងៃនិងរបបអាហារដែលល្អចំពោះសុខភាព ដែលជួយជំរុញដល់ការឡើងទម្ងន់ហើយនោះ អ្នកក៏អាចធ្វើនូវភេសជ្ជៈងាយៗ ហើយសម្បូរទៅដោយសារធាតុសរសៃវីតាមីន និងជាតិរ៉ែ ដែលសុទ្ធតែជាសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់សុខភាពរាងកាយ ហើយថែមទាំងអាចជាចំណែកមួយទៀតនៃការសម្រេចគោលដៅក្នុងការឡើងទម្ងន់របស់អ្នកផងដែរ។ សំខាន់បានញ៉ាំឆ្ងាញ់ ហើយល្អចំពោះសុខភាព និងទម្ងន់ទៀត… ទឹកផ្លែស្រ្តប៊ែរីប៊័រ ចេក កិន - ទឹកដោះគោស្រស់ ១/៤ កែវ - យ៉ាអ៊ួ ៣/៤ កែវ - ចេក ១ ផ្លែ - ស្ត្រប៊ែរី៥-៦ផ្លែ - ផ្លែប៊័រ ១/៤ - ទឹកស្ករ ឬទឹកស៊ីរ៉ូប៍១/៤ ស្លាបព្រាកាហ្វេ វិធីធ្វើ៖ ចាក់ទឹកដោះគោ និងយ៉ាអ៊ួ ចូលក្នុងម៉ាស៊ីនកិន ហើយកិនឲ្យម៉ដ្ឋ (បើខាប់ពេកអាចបន្ថែមទឹកដោះគោបាន) រួចដាក់ចំណិតចេក និងប៊័រចូលរួចកិនម្តងទៀត។ ពេលចូលគ្នាសព្វហើយ ដាក់ស្ត្រប៊ែរីចូលទៅជាមួយនឹងទឹកស្ករ ឬទឹកស៊ីរ៉ូប៍កិនចូលគ្នាបន្ថែមទៀត។ ទឹកផ្លែស្ត្រប៊ែរី ប៊័រសណ្តែកដីចេក កិន - យ៉ាអ៊ួ ៣/៤ កែវ  - ស្ត្រប៊ែរី ៥ ផ្លែ - ចេក ១ ផ្លែ - ប៊័រសណ្តែកដី២ ស្លាបព្រាបាយ - ទឹកដោះគោ ២ ស្លាបព្រាបាយ វិធីធ្វើ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនកិន ហើយកិនឲ្យម៉ដ្ឋចូលគ្នា (បើអ្នកចូលចិត្តរាវបន្តិច អាចបន្ថែមទឹកដោះគោបាន) ទឹកសូកូឡាចេក កិន - ទឹកដោះគោ ១/៤ កែវ - យ៉ាអ៊ួ ៣/៤ កែវ - ចេក ១ ផ្លែ - សូកូឡាខ្មៅ ៣ ដុំ ឬ ២-៣ស្លាបព្រាបាយ (គ្រាប់តូចៗ) - ទឹកកក ១ កែវ វិធីធ្វើ៖ ចាក់ទឹកដោះគោ ចេក សូកូឡា និងយ៉ាអ៊ួ កិនឲ្យសព្វ រួចសឹមដាក់ទឹកកកចូល ហើយកិនឲ្យម៉ដ្ឋ *** គួរតែញ៉ាំភ្លាមៗក្រោយពេលកិនហើយ។ ក្នុងករណីដែលមានបរិមាណច្រើនពេក អ្នកអាចទុកខ្លះក្នុងទូរទឹកកកឲ្យត្រជាក់២-៣ម៉ោងសិនរួចសឹមញ៉ាំពេលក្រោយក៏បាន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ស្របពេលដែលអ្នកខ្លះប្រាថ្នាចង់ស្រកគីឡូ តែមិនស្រកសោះនោះ ក៏មានអ្នកខ្លះទៀតប្រាថ្នាចង់បានគីឡូបន្ថែម តែក៏មិនងាយដូចចិត្តប៉ងដែរ។ ហេតុនេះហើយ ទើបអត្ថបទនេះនឹងណែនាំអ្នកអំពីប្រភេទអាហារដែលល្អចំពោះសុខភាព ហើយជួយបំពេញក្តីប្រាថ្នានៃការឡើងគីឡូរបស់អ្នកផងដែរ… ទឹកដោះគោ៖ ទទួលទាន ១ទៅ២កែវ ពេលញ៉ាំអាហារសម្រន់ ឬមុន និងក្រោយពេលហាត់ប្រាណ វានឹងជួយបន្ថែមប្រូតេអុីនទៅក្នុងរាងកាយអ្នក។ ភេសជ្ជៈក្រឡុកដោយខ្លួនឯង៖ រូបមន្តភេសជ្ជៈដែលមានជាតិប្រូតេអុីនជាច្រើនដែលអ្នកអាចសាកល្បងបាននៅផ្ទះរួមមានក្រឡុកផ្លែឈើដែលអ្នកចូលចិត្ត បន្លែបៃតងលាយចូលគ្នា។ល។ ពពួកគ្រាប់ធញ្ញជាតិ៖ គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី ប៊័រសណ្តែកដី (មិនមានជាតិស្ករសិប្បនិម្មិត)។ល។ សុទ្ធតែអាចញ៉ាំបានជាលក្ខណៈអាហារសម្រន់។ សាច់៖ បន្ថែមប្រូតេអុីន ដែលនឹងជួយបង្កើនសាច់ដុំ ដោយការទទួលទានសាច់ដែលមានគុណភាពល្អ។ ត្រីសាល់ម៉ុន៖ សាល់ម៉ុន និងប្រភេទត្រីដែលមានខ្លាញ់ច្រើន ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា-៣ និងប្រូតេអុីន។ ផ្លែប៊័រ៖ អាចញ៉ាំរួមជាមួយនឹងផ្លែឈើផ្សេង ឬញ៉ាំសុទ្ធតែម្តងក៏បាន ព្រោះវាពោរពេញទៅដោយសារធាតុចិញ្ចឹម និងខ្លាញ់ល្អ។ ផ្លែឈើក្រៀម៖ ជាមួយនឹងកាល់ឡូរី សារធាតុសរសៃល្អចំពោះសុខភាព និងសារធាតុប្រឆាំងអុកស៊ីតកម្ម វាបន្ថែមនូវសារធាតុចិញ្ចឹម និងកាល់ឡូរីច្រើនទៅក្នុងរបបអាហារអ្នក។ ស៊ុត៖ ញ៉ាំស៊ុតច្រើនរឹតតែល្អ ជាពិសេសអ្នកព្យាយាមហាត់ប្រាណយកសាច់ដុំ ហើយគួរតែញ៉ាំទាំងអស់តែម្តង (ដោយមិនបែងចែកយកតែស៊ុតសទេ)។ សូកូឡា៖ វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម ក៏ដូចជាកាល់ឡូរីជាច្រើន ដែលនឹងជួយឲ្យគីឡូអ្នកឡើងស្រឺតៗ។ ប្រេង និងខ្លាញ់ធម្មជាតិ៖ ប្រេងអូលីវ ប្រេងដូង…ឲ្យតែប្រេងដែលចម្រាញ់ចេញពីធម្មជាតិ សុទ្ធតែល្អសម្រាប់អ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ផែនការហាត់ប្រាណបានធ្វើរួចរាល់ហើយ តើអ្វីដែលត្រូវធ្វើតទៀតសម្រាប់ការសម្រកទម្ងន់? ជាក់ស្ដែងទម្លាប់ប្រចាំថ្ងៃ និងរបបអាហារក៏ជាកាតព្វកិច្ចដែលអ្នកត្រូវកំណត់ និងអនុវត្តជារៀងរាល់ថ្ងៃផងដែរក្រៅពីការធ្វើលំហាត់ប្រាណ។ ខាងក្រោមនេះជាការណែនាំនូវវិធីសាស្រ្តខ្លះៗ បូករួមទាំងរបបអាហារ និងទម្លាប់នៃការរស់នៅ ដែលជាគន្លឹះសម្រាប់អ្នកដែលមានបំណងចង់ទទួលបានរាងកាយដែលស្រឡូនស្អាតឡើងវិញ៖ ញ៉ាំអាហារយឺតៗ  ល្បឿននៃការញ៉ាំអាហារ ក៏អាចរារាំងដល់គោលដៅសម្រកទម្ងន់របស់អ្នកផងដែរ។ ជាក់ស្ដែង ការទំពាអាហារឲ្យបានល្អ និងញ៉ាំក្នុងកម្រិតយឺតល្មម អាចផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ខួរក្បាលបញ្ជូនព័ត៌មានប្រាប់អ្នកពីការឆ្អែត។ ដំណើរការនេះ អាចធ្វើឲ្យអ្នកកាត់បន្ថយការញ៉ាំអាហារច្រើនដង និងច្រើនហួសប្រមាណ។ មិនថា អ្នកឃ្លានប៉ុណ្ណានោះទេព្យាយាមទំពាអាហារមួយម៉ាត់ៗរបស់អ្នកឲ្យបានយ៉ាងហោចណាស់ ១០វិនាទី។ ជ្រើសរើសអាហារប្រូតេអុីន ប្រូតេអុីនគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារដែលចាំបាច់សម្រាប់ការលូតលាស់និងជួយរំលាយអាហារប្រកបដោយប្រសិទ្ធភាព។ ប្រូតេអុីនអាចបង្កើនអារម្មណ៍ឆ្អែតនិងពន្យារពេលឃ្លាន។ ការសិក្សាតូចមួយលើស្ត្រីវ័យក្មេង បានរកឃើញថាការញ៉ាំទឹកដោះគោមានជាតិប្រូតេអុីនខ្ពស់ (ជាអាហារសម្រន់នៅពេលរសៀល) បានកាត់បន្ថយភាពឃ្លាន និងកម្រិតកាល់ឡូរីនៅពេលទទួលទានអាហារពេលក្រោយ។ វិធីសាមញ្ញក្នុងការបង្កើនបរិមាណប្រូតេអុីននៅក្នុងរបបអាហាររួមមានការបន្ថែមគ្រាប់ធញ្ញជាតិ ស៊ុតសាច់មាន់ និងត្រី នៅក្នុងផែនការចំណីអាហារ។ ទទួលទានអាហារមានជាតិសរសៃ ប្រភេទអាហារដែលសម្បូរទៅដោយជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប បន្លែនិងផ្លែឈើអាចជួយបង្កើនភាពឆ្អែតឲ្យនៅបានយូរ។ លើសពីនេះវាមានតួនាទីបង្កើនការស្រូបយកសារធាតុចិញ្ចឹម និងការពារពីការទល់លាមកផងដែរ។ តាមការសិក្សាក៏បានណែនាំឲ្យមានការញ៉ាំជាតិសរសៃឲ្យបានច្រើនសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ ជាពិសេសជាតិសរសៃម៉្យាងឈ្មោះថា Viscous ដែលអាចរកបាននៅក្នុងប្រភេទអាហារដូចជា សណ្ដែក គ្រាប់ធញ្ញជាតិ ទំពាំងបារាំង ឬផ្លែក្រូចជាដើម។ ជាក់ស្ដែង ជាតិសរសៃបែបនេះបានប្រែក្លាយទៅជាទម្រង់ជែលនៅពេលប៉ះជាមួយទឹកដែលមានសមត្ថភាពជំរុញការស្រូបយកជីវជាតិ និងធ្វើឲ្យអ្នកឆ្អែតបានយូរ។ ញ៉ាំទឹកឲ្យបានទៀងទាត់ ការទទួលទានទឹកអាចជួយអ្នកពីការញ៉ាំច្រើន និងស្រកទម្ងន់ប្រសិនអ្នកមានទម្លាប់ញ៉ាំទឹកមុនពេលបរិភោគអាហារម្ដងៗ។ ការសិក្សាលើមនុស្សពេញវ័យបានបង្ហាញថាការញ៉ាំទឹកកន្លះលីត្រ មុនញ៉ាំអាហារ៣០នាទី អាចជួយបន្ថយការឃ្លាន និងធ្វើឲ្យការស្រូបយកកាល់ឡូរីស្ថិតនៅកម្រិតទាប។ ជាក់ស្ដែងប្រសិនអ្នកមានទម្លាប់ញ៉ាំទឹកមុនពេលអាហារមានឱកាសស្រកទម្ងន់ក្នុងកម្រិត ៤៤% នៅ ១២សប្តាហ៍បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានញ៉ាំទឹក។ ក្រៅពីនោះ អ្នកក៏គួរកាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិកាល់ឡូរីខ្ពស់ តែជំនួសដោយទឹកធម្មតាវិញទើបជាការប្រសើរ។ គេងឲ្យបានគ្រប់គ្រាន់ ការគេងស្កប់ស្កល់ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់គោលដៅសម្រកទម្ងន់របស់អ្នក។ ផ្ទុយទៅវិញប្រសិនអ្នកមិនបានគេងគ្រប់គ្រាន់ នោះវាអាចប៉ះពាល់ទៅដល់មុខងារអ័រម៉ូនសម្រាប់រក្សាតុល្យភាពរបបអាហារ ដូចជា Leptin (អ័រម៉ូនកំណត់ការឆ្អែត) និងGhrelin (អ័រម៉ូនធ្វើឲ្យឃ្លាន)។ នៅពេលមុខងាររបស់អ័រម៉ូនទាំងពីរប្រែប្រួលនោះវាអាចធ្វើឲ្យអ្នកកាន់តែឃ្លាន និងមានទំនោរញ៉ាំអាហារដែលគ្មានជីវជាតិត្រឹមត្រូវ។ សូមសាកល្បងបិទគ្រឿងអេឡិចត្រូនិចមួយម៉ោងមុនពេលចូលគេង និងបង្កើតទម្លាប់នៃការគេង និងភ្ញាក់នៅម៉ោងណាមួយជាទៀងទាត់។ រក្សាសុខភាពផ្លូវចិត្ត ជាការពិត ការសម្រកទម្ងន់ក៏ប្រាស្រ័យទាក់ទងទៅលើសុខភាពផ្លូវចិត្តផងដែរ។ ការបរាជ័យពីអតីតកាលភាពតានតឹងនៅក្នុងផ្ទះ ឬកន្លែងធ្វើការ របៀបរស់នៅផ្សេងទៀត ឬបញ្ហាផ្លូវចិត្ត សុទ្ធតែជាការបិទផ្លូវនៅលើដំណើរការក្នុងការសម្រកទម្ងន់។ មុនពេលចាប់ផ្ដើមដំណើរការសម្រកទម្ងន់សូមចំណាយពេលក្នុងការគិតគូរពិចារណា កាត់បន្ថយភាពតានតឹង និងព្យាយាមសម្រេចឲ្យបាននូវរូបរាងកាយដែលអ្នករំពឹងទុកចង់បាន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​​ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ប្រហែលជាមានពេលខ្លះ អ្នកអង្គុយច្រណែននឹងអ្នកដែលប្រឹងតមអាហារផង ហាត់ប្រាណផង ដើម្បីឲ្យតែស្រកទម្ងន់ ស្របពេលដែលខ្លួនអ្នកវិញបន់ឲ្យតែឡើងទម្ងន់ខ្លះហើយបើសិនជាអាច សឹងតែចង់សុំឲ្យគេរំលែកទម្ងន់ខ្លះមកឲ្យខ្លួនទៀត។ មិនថាប្រឹងញ៉ាំយ៉ាងណាក៏នៅតែមិនព្រមកើនទម្ងន់នឹងគេសោះមែនទេ៎? ការពិតទៅ អាចនឹងមានទង្វើខ្លះដែលអ្នកគិតខុសថានឹងផ្តល់នូវផលដែលអ្នកប្រាថ្នា ឬក៏អ្នកគិតត្រូវហើយ តែធ្វើមិនទាន់បានត្រឹមត្រូវ ទើបលទ្ធផលនៅតែមិនគាប់ប្រសើរ។ ទោះបីជាការឡើងទម្ងន់ជារឿងមួយសំខាន់ តែសុខភាពក៏នៅតែសំខាន់ជាងដែរ ហើយដើម្បីកុំឲ្យនៅតែអន់ចិត្តនឹងទម្ងន់មិនសូវច្រើនរបស់ខ្លួនឯងទៀតនោះ អ្នកអាចសិក្សាអំពីទង្វើគួរ និងមិនគួរធ្វើជាមួយគ្នាខាងក្រោមនេះបាន… គួរ៖ • ញ៉ាំអាហារសម្រន់ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមរួមមានប្រភេទសណ្តែកដីចម្រុះ ផ្លែឈើស្រស់ ដូចជាចេក ម្នាស់។ល។ • ញ៉ាំអាហារតូចៗឲ្យបានយ៉ាងតិច៣ដង ក្នុងមួយថ្ងៃ។ • ទទួលទានអាហារដែលផ្តល់នូវថាមពល រួមមាន បាយសម្រូប ដំឡូង បន្លែបៃតង ស៊ុត ផលិតផលទឹកដោះគោ ដែលសម្បូរទៅដោយកាបូអុីដ្រាតនិងប្រូតេអុីន ។ • ទទួលទានទឹកឲ្យបានច្រើន និងជាប្រចាំ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងបញ្ចេញចោលនូវសារធាតុពុលពីក្នុងខ្លួនមកវិញ ។ • រៀបចំគម្រោងនៃការធ្វើលំហាត់ប្រាណ ឲ្យបានសមស្របទៅនឹងគម្រោងនៃការឡើងទម្ងន់របស់អ្នក ក៏ដូចជារបបអាហារដែលមានបរិមាណកាល់ឡូរីនិងប្រូតេអីុនខ្ពស់។ មិនគួរ៖ • ញ៉ាំអាហារកំប៉ុង ឬអាហារដែលរក្សាទុកបានយូរ ព្រមទាំងអាហារបែប Fast Food ដូចជា ប៊័រហ្គឺ ប្រភេទអាហារបំពង។ល។ ព្រោះអាហារទាំងនេះនឹងធ្វើឲ្យរាងកាយអ្នកស្តុកទុកជាតិខ្លាញ់មិនល្អច្រើននៅក្នុងរាងកាយ។ • ព្យាយាមញ៉ាំអាហារមានបរិមាណច្រើនក្នុងមួយពេលៗ ហើយញ៉ាំតិចដង។ • ប្រឹងញ៉ាំអាហារដែលមានជាតិផ្អែមច្រើនពេក ជាពិសេសអាហារដែលប្រើប្រាស់ស្ករសិប្បនិម្មិត ព្រោះវាអាចបង្កជាផលប៉ះពាល់ផ្សេងៗដល់សុខភាពរាងកាយរបស់អ្នក។ • ទទួលទានទឹក នៅមុន និងក្នុងអំឡុងពេលញ៉ាំអាហារ ព្រោះវានឹងធ្វើឲ្យឆាប់មានអារម្មណ៍ថាឆ្អែតហើយក៏អាចប៉ះពាល់ដល់ដំណើរការរំលាយអាហារផងដែរ។ • ធ្វើលំហាត់ប្រាណប្រភេទដែលបង្កើនចលនាចង្វាក់បេះដូង (Cardio exercises) ព្រោះជាទូទៅ វានឹងធ្វើឲ្យអ្នកស្រកទម្ងន់ ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top