ជំងឺរលាកថ្លេីមប្រភេទបេ
រលាកថ្លើមប្រភេទ បេ (Hepatitis B) !
ជំងឺថ្លើមប្រភេទ បេ ជាជំងឺដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ដែលមានអត្រា ១០% នៃប្រជាជនកម្ពុជា។ ជំងឺនេះធ្វើឲ្យរលាកសាច់ថ្លើម និងវិវត្តន៍ទៅរកសភាពក្រិនថ្លើម ជាពិសេសវាអាចវិវត្តន៍ទៅជាមហារីកថ្លើម ដែលអាចប៉ះពាល់ដល់អាយុជីវិត ហើយវាជាឃាតករដ៏ស្ងៀមស្ងាត់ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ភាគរយ នៃអ្នកជំងឺ គ្មានរោគសញ្ញាអាចឲ្យយើងបានដឹងជាមុននោះទេ ហើយភាគច្រើននៃអ្នកជម្ងឺគឺបានមកពិនិត្យ ពិគ្រោះ និង ជួបវេជ្ជបណ្ឌិតឯកទេសយើងខ្ញុំក្នុងតំណាក់កាលក្រិន ឫក៏មានលផលំបាកនៃការរលាករាំរៃនេះបាត់ទៅហើយ ។
1/- រោគសញ្ញា៖
រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន) និងដំណើរការនៃមុខងាររបស់ថ្លើមអ្នកជម្ងឺផងដែរ ។ នៅខាងក្រោមនេះគឺជាសញ្ញាមួយចំនួន ហើយមានតែ ១០ ទៅ ១៥ ភាគរយ នៃអ្នកជំងឺថ្លើមប្រភេទ បេ ដែលស្តែងចេញ (មានការប៉ះពាក់មុខងារថ្លើមលើសពី 70% ឡើងទៅ) :
- ការហេវហត់ ចុះខ្សោយកំលាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់
- ឡើងលឿងភ្នែក និងស្បែក
- មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ
- ការវង្វេងស្មារតីដោយការឡើងជាតិពុលក្នុងខ្លួន
- មានការហើមជើងជាដើម...។
ខ) ការធ្វើរោគវិនិច្ឆ័យ៖
មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និងរាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV), ការធ្វើអេកូពោះពិនិត្យមើលសភាពទូរទៅរបស់ថ្លើម និង ស្គែនភាពរឹងរបស់សាច់ថ្លើម គឺសុទ្ធតែជាពត៍មានសំខាន់ៗសំរាប់វេជ្ជបណ្ឌិតឯកទេស យើងខ្ញុំក្នុងការកំណត់ និង វាយតំលៃតំណាក់កាលនៃជម្ងឺនេះមុននឹងឈានទៅដល់ការព្យាបាលនោះ ។
គ) ការចម្លងរោគ៖
មេរោគនេះអាចឆ្លងតាមរយៈ
- ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ
- ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល)
- ការរួមភេទ
- ការប្រើប្រាស់សម្ភារៈ រឺវត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ចេញឈាម (កន្ទ្រៃកាត់ក្រចក, ច្រាស់ដុះធ្មេញ, កន្ទ្រៃកាត់សាច់, ម្ជុលចាក់...)
*** ជាការរំលឹកដាស់តឿនដល់បងប្អូនយើងផងដែរថា ប្រសិនជាមានសមាជិកណាម្នាក់នៅក្នុងផ្ទះដែលមានផ្ទុក ឫ ឈឺជម្ងឺរលាកថ្លើមប្រភេទ បេ នេះសូមធ្វើការពិនិត្យឈាម និង ចាក់ថ្នាំវ៉ាក់សាំងបង្ការ ជាមុនដល់មនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកជម្ងឺដើម្បីផ្តល់ការការពារអំពីការចម្លងមេរោគនេះ ។
ឃ) វិធីការពារ៖
ជំងឺថ្លើមប្រភេទ បេ ជាជំងឺមួយដែលយើងអាចជៀសផុត និងការពារបាន តាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ បេ ។ ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើ់ងមានប្រព័ន្ធការពារមេរោគនេះពីការចម្លង។
ង) វិធីព្យាបាល៖
ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យព្យាបាលរយៈពេលយូរ (3-5ឆ្នាំ) ដោយតម្រូវពិសារថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាលថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីកសាច់ថ្លើម ជៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល។
សូមរួសរាន់មកជួបវេជ្ជបណ្ឌិត ឯកទេស ជំនាញ ដើម្បីការពារលោកអ្នកពីមេរោគថ្លើមប្រភេទ បេ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងផលវិបាកនៃជំងឺនេះ(ការរលាករ៉ាំរ៉ៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម...)។
ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ ជាឃាតករស្ងៀមស្ងាត់ !
សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់យើងខ្ញុំ ៖ Ekip specialist clinic (Tel: 017/070/069-553317).