Menu

វិធីសាស្រ្តទាំង៨​ ការពារឈឺបំពង់ក ដោយទឹកអាស៊ីតក្រពះ


វិធីសាស្រ្តទាំង៨​ ការពារឈឺបំពង់ក ដោយទឹកអាស៊ីតក្រពះ

ទឹកអាស៊ីតរបស់ក្រពះដែលធ្វើដំណើរមកបំពងកតាមបំពង់អាហារជារៀងរាល់ថ្ងៃអាចនឹងបង្កឲ្យមានជំងឺជាច្រើនដូចជាមហារីកបំពង់កជាដើម។ ហេតុដូច្នេះ ការការពារគឺជាការចំាបាច់ដែលយើងគួរតែយល់ដឹង។ខាងក្រោមនេះគឺជាវិធីសាស្ត្រ៨យ៉ាងដែលជួយកាត់បន្ថយការហូរចូលនៃទឹកក្រពះមក បំពងក៖

1. សម្រកទម្ងន់ 

ការធាត់ជ្រុលបណ្តាលឲ្យទឹកអាស៊ីតក្រពះកើនឡើង ដោយសារសម្ពាធទៅលើពោះរបស់អ្នកអាចរុញទឹកអាស៊ីតឲ្យចូលមកបំពង់ក។ អ្នកគួរតែសម្រកទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់ កុំព្យាយាមញ៉ាំច្រើនប្រសិនបើទម្ងន់របស់អ្នកមិនទាន់លើស។
        
2. ចៀសវាងការបរិភោគអាហារមួយចំនួន 
អាហារមានជាតិខ្លាញ់ពេក អាហារហឹរ អាហារមានជាតិអាស៊ីតដូចជា ប៉េងប៉ោះនិងក្រូច ជីអង្កាម សូកូឡា ខ្ទឹមបារាំង កាហ្វេ ឬភេសជ្ជ:មានជាតិកាហ្វេអ៊ីន និងកាបូណាត។
         
3. បរិភោគអាហារក្នុងបរិមាណតិច 
មិនគួរបរិភោគអាហារច្រើនពេកទេព្រោះវានឹងផ្តល់សម្ពាធទៅលើបំពង់អាហារហើយរុញច្រានទឹកអាស៊ីតមកខាងលើ។
 
4. កុំទទួលដំណេកបន្ទាប់ពីបរិភោគ 
ប្រសិនបើអ្នកចង់សម្រាកត្រូវរង់ចាំរយៈពេល ៣ម៉ោងក្រោយពេលបរិភោគអាហារ។ ទំនាញផែនដីអាចជួយក្នុងការទប់ស្កាត់លំហូរទឹកអាស៊ីតក្រពះ នេះបាន។
         
5. ដំណេកខ្ពស់ 
នៅពេលគេង លើកខ្នើយអ្នកឲ្យបាន ៦ ទៅ ៨ អ៊ីន។ ទំនាញផែនដីនឹងជួយរក្សាអាស៊ីតក្រពះមិនឲ្យហូរឡើងមកបំពង់ក។
 
6. ពិនិត្យមើលថ្នាំដែលអ្នកកំពុងតែប្រើប្រាស់ 
អ្នកគួរតែជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញអំពីបញ្ហានេះ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំដូចជា Non-steroidal anti-inflammatory, NSAIDs, Calcium channel blockers (ថ្នាំព្យាបាលជំងឺលើសឈាម) ថ្នាំផ្សះ (antibiotics) ថ្នាំបំបាត់ការឈឺចាប់ ថ្នាំគ្រាប់ជាតិដែក -ល-។
 
7. បញ្ឈប់ការជក់បារី និងជាតិអាល់កុល 
ការសិក្សាថ្មីៗបានបង្ហាញថាជាតិកូកាអ៊ីននៅក្នុងបារី និងស្រាអាចធ្វើឲ្យសាច់ដុំបំពង់អាហារសម្រាកដែលជាហេតុធ្វើឲ្យទឹកមាត់មិនមានលទ្ធភាពសម្អាត អាស៊ីតនៅបំពង់កបានល្អ។
         
8. ស្លៀកពាក់សម្លៀកបំពាក់ធូរៗ 
មិនគួរស្លៀកពាក់តឹងពេកដែល  អាចរឹតសង្កត់ក្រពះ។   

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង