ឱកាសបង្ហាញសមត្ថភាព និងសក្តានុពលនៃអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
តើលោកអ្នក គឺជា ៖
-និស្សិតកំពុងសិក្សាក្នុងវិស័យសុខាភិបាលមែនឬទេ? ហើយអ្នកគិតថានឹងពិបាកក្នងការស្វែងរកទីផ្សារការងារនាពេលអនាគតទេ?
-អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលមែនឬទេ? ហើយលោកអ្នកបាន និងកំពុងពង្រឹងសេវាកម្មបន្ថែមមែនឬទេ?
ធ្លាប់បានគិតឬទេថា ធ្វើបែបណាទើបសាធារណជនស្គាល់ និងទុកចិត្តអ្នក? (អាចអាន សាធារណជនមានទំនុកចិត្តលើវេជ្ជបណ្ឌិតដែលមានលក្ខណៈសម្បត្តិទាំងនេះ )
ទាំងនេះមិនមែនជាបញ្ហាទៀតនោះទេ!!!
លោកអ្នកអាចបង្ហាញនូវសមត្ថភាព និងសក្តានុពលរបស់អ្នក មិនថាជានិស្សិត ឬជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនោះទេ តាមរយៈការបង្កើតអត្ថបទផ្ទាល់ខ្លួន និងធ្វើការចេញផ្សាយជាសាធារណៈនៅលើគេហទំព័រផ្លូវការរបស់ហេលស៍ថាម។
ហេតុអ្វីគួរចេញផ្សាយអត្ថបទនៅលើគេហទំព័រហេលស៍ថាម?
មានហេតុផលមិនតិចនោះទេ ហើយក្នុងនោះផងដែរ លោកអ្នកនឹងទទួលបានឱកាសដែលរួមមានដូចជា ៖
-ឱកាសការងារក្នុងស្ថាប័នល្បីៗក្នុងវិស័យសុខាភិបាល
-ឱកាសអាហារូបករណ៍ជាតិ និងអន្តរជាតិ
-ឱកាសចុះផ្សាយអត្ថបទក្នុងទស្សនាវដ្តីហេលស៍ថាមប្រូ
-ឱកាសត្រូវបានអញ្ជើញមានវត្តមានជាវាគ្មិនកិត្តិយស
-មិនបាច់ចំណាយច្រើនក្នុងការចែករំលែកអត្ថបទរបស់ខ្លួន
-ធ្វើឲ្យសាធារណជនចាប់ផ្តើមស្គាល់ពីសេវាកម្មនៃស្ថាប័នរបស់អ្នក ដូចជាមន្ទីរពេទ្យ បន្ទប់ពិគ្រោះជំងឺ គ្លីនិក ឬឱសថស្ថានជាដើម។
តើធ្វើបែបណាទើបចូលសរសេរអត្ថបទបាន?
ងាយៗ ដោយគ្រាន់តែចូលទៅកាន់ www.healthtime.tips
ជម្រើសទី១
-ដំបូង សូមធ្វើការចុះឈ្មោះជាមុនសិន
-ស្វែងរកមើលប៊ូតុង«បង្កើតអត្ថបទផ្ទាល់ខ្លួន» នៅត្រង់របាខាងឆ្វេងដៃ រួចចុចលើវា
ជម្រើសទី២
-ចូលទៅកាន់ Home Page
-ជ្រើសរើសយក«ចំណេះដឹង និងព័ត៌មាន»
-ជ្រើសរើសយក «បង្កើតអត្ថបទផ្ទាល់ខ្លួន»
តើមានប្រធានបទអ្វីខ្លះដែលអាចចូលរួមសរសេរបាន?
អ្វីក៏បាន ឲ្យតែអត្ថបទដែលមានគុណប្រយោជន៍ និងអាចទុកចិត្តបានដែលទាក់ទិននឹងសុខភាព
-សុខភាពបច្ចេកទេស
-សុខភាពទូទៅ
-ការសិក្សា ការងារ និងការធ្វើអាជីវកម្ម (ក្នុងវិស័យសុខាភិបាល)
-វិបត្តិសុខភាព
-ព័ត៌មាន (សុខភាព និងទូទៅ)
-ការសិក្សា និងវិភាគលើជំងឺ
ប្រសិនបើមិនបាននិពន្ធដោយខ្លួនឯង តើអាចយកអត្ថបទដែលមានស្រាប់ហើយ មកសង្ខេប ឬបកប្រែបានដែរ ឬទេ?
ប្រាកដជាបាន ប៉ុន្តែ អ្នកគួរតែបញ្ជាក់ពីប្រភពនៃឯកសារផងដែរ
តើអាចដាក់ជាវីដេអូភ្ជាប់ជាមួយអត្ថបទបានដែរ ឬទេ?
អាចបាន! ដោយគ្រាន់តែធ្វើការ Copy Embed link របស់វីដេអូរបស់អ្នក ហើយធ្វើការPaste ទៅលើកន្លែងដែលមានបង្ហាញថា «Embed Code» (ត្រង់ខាងក្រោមគេបង្អស់ កន្លែងដែលអ្នកបង្កើតអត្ថបទ)
នេះជាឱកាសសម្រាប់អ្នកដែលកំពុង និងអនាគតប្រកបវិជ្ជាជីវៈសុខាភិបាល…ចាប់ផ្តើមថ្ងៃនេះ ជាមួយសហគមន៍ហេលស៍ថាម!!! ដើម្បីបង្ហាញពីអ្វីដែលអ្នកមាន ក៏ដូចជាយល់ដឹង…ហើយវាក៏ជាចូលរួមចំណែកមួយផងដែរក្នុងការផ្សព្វផ្សាយវប្បធម៌នៃការចែករំលែក…
សូមចុច ត្រង់នេះ ដើម្បីសាកល្បងល៎មើល…
សម្រាប់ព័ត៌មានបន្ថែម ៖ សូមទាក់ទងមកកាន់ 077 888 076 ឬ info@time-media.com
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ